លក្ខខណ្ឌបេះដូង ភាគទី៣៥

25 3 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣៥
«លី...គេងអូនងងុយហើយ»
«កុហកបងដឹងថាអូនមិនទាន់ងងុយទេ»
«អ្ហឹក» នាងក្រមុំក៏បានលើកដៃទៅក្រសោបកញ្ជឹងរបស់គេហើយក៏ប្រើកែវភ្នែកស្រទន់សម្លឹងមើលមុខរបស់នាង។
«តែបងស្អែកត្រូវប្រឡងមែនទេ?»
«បងមើលមេរៀនរួចហើយ»
«ជុប»គេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងមួយខ្សឺតយ៉ាងយូរ។
«ក៏ត្រូវគេងដើម្បីមានកំលាំង»
«គេងក៏គេងតែគេងតែពេលនេះ....»គេក៏ប្រើម្រាមដៃរបស់ខ្លួនទៅអង្អែលដៃរបស់រាងស្តើងស្រាលៗកែវភ្នែកកំហូចក៏កំពុងតែសម្លឹងមើលមុខរាងស្តើង។
«លី»
«ហឹម»
«ណា....ណា...តែបន្តិចទេ» គេក៏បានអង្វរនាងក្រមុំដោយទឹកមុខកំសត់។
«ណា» គេក៏បានអោនទៅកាន់តែកៀកបបូរមាត់រាងស្តើងដោយឃើញថារាងស្តើងនៅស្ងៀមគេក៏បានប្រើបបូរមាត់របស់ខ្លួនទម្លាក់ទៅថើបថ្នាក់ថ្នមបបូរមាត់រាងស្តើងស្រាលៗដៃក៏បានស៊ូកចូលក្នុងអាវរបស់រាងស្តើងនឹងក្រសោបចង្កេះនាងស្រាលៗ។
«ជុប» ទីបំផុតនាងក៏បានសម្របតាមគេនឹងបានតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។ សម្មភាពបន្ទាប់ទៀតក៏បានបន្តកើតមានឡើងរហូតដល់ពួកគេឆ្លងកាត់រឿងក្តៅគគុកជាមួយគ្នារហូតដល់ចប់ ទើបពួកគេទាំងសម្រេចចិត្តគេងទាំងរាងមាំបានក្រសោបរាងកាយរបស់នាងជាប់។ ពេលព្រឹកបានមកដល់រាងស្តើងក៏បានក្រោកមុនហើយក៏បានចូលទៅងូតទឹកសម្អាតខ្លួនមុនគេ។ ក្រោយពីនាងងូតទឹករួចរាល់ហើយនាងក៏បានដើរសំដៅមកគ្រែដើម្បីដាស់រាងមាំអោយក្រោកងូតទឹក។
«ជុប» នាងក៏បានអោនចុះទៅថើបថ្ងាស់របស់គេស្រាលៗ ។
«Honey» សំឡេងដ៏ពិរោះជាមួយនឹងស្នាមថើបពេលព្រឹកវាពិតជាស្តាប់ទៅមានន័យខ្លាំងណាស់។
«បងសម្លាញ់»
«ហឹម» រាងមាំក៏បានឆ្លើយទាំងភ្នែករបស់គេបិតជិតមិនទាន់បើកនៅឡើយ។
«ក្រោកឡើងងូតទឹក»
«អ្ហឹក...តែងមិនទាន់ស្វាងងុយទេ»
«នេះបងត្រូវទៅសាលាណា»
«ម៉ោងប៉ុន្មានហើយ?» គេក៏សួរនាងក្រមុំទាំងបម្រាស់ខ្លួនគេងផ្កាប់មុខ។
«ម៉ោង៦ហើយ»
«អួយ...បងចូលប្រឡងម៉ោង៨ឯនោះ»
«អត់ទេឆាប់ឡើង បងត្រូវងូតទឹក» នាងក៏បានទាញគេអោយក្រោកឡើង។
«អ្ហឹកក៏បាន» គេក៏បានក្រោកអង្គុយហើយក៏ទាញនាងក្រមុំមកអោប។
«មោះ! ទៅងូតទឹកទៅណា»
«ជុប» នាងក៏បានក្រសោបមុខរបស់គេហើយក៏អោនចុះទៅថើបថ្ពាល់របស់គេមួយខ្សឺត។
«ងូតជាមួយគ្នាទេ?»
«អូនងូតរួចហើយ»
«នេះពេលទៅងូតម៉េចក៏មិនដាស់បងផង»
«ក៏ឃើញថាបងគេងលក់ទើបចង់អោយបងគេងអោយបានរាងយូរ»
«ណា..ណា...ទៅងូតទឹកទៅណាអូនចុះទៅចាំនៅខាងក្រោម»
«ហ្ហឹម....ពេលមានអូននៅជាមួយល្អម្យ៉ាងដែរមិនចាំបាច់ប្រើម៉ោងរោទិ៍អូនមកគេងជាមួយបងរាល់ថ្ងៃមកណា» និយាយចប់គេក៏បានថើបកញ្ចឹងករបស់នាងយ៉ាងយូរហើយក៏បង្អូសមកដល់ស្មារបស់នាង។
«នេះបើអូនមកគេងរាល់ថ្ងៃប៉ានឹងសង្ស័យហើយ»
«ហឹម» គេក៏បានធ្វើមុខកំសត់ដាក់នាង
«ទៅ  ទៅងូតទឹកទៅណាHoney»
«ចា៎» សឺត មុននឹងក្រោកទៅគេក៏បានថើបបបូរមាត់នាងមួយខ្សឺតរួចហើយក៏ដើរទៅបន្ទប់ទឹកបាត់ទៅ។ ពេលវេលាក៏ចេះតែកន្លងផុតទៅការសិក្សារបស់លីសាក៏ត្រូវបានបញ្ចប់ដូចគ្នា។ ស្នេហារបស់ពួកគេក៏កាន់តែផ្អែមល្ហែមប៉ុន្តែគ្រួសារបស់ពួកគេមិនទាន់ដឹងនៅឡើយទេ ។ ថ្ងៃដែលរីរករាយបំផុតគឺថ្ងៃដែលរាងមាំបានបញ្ចប់ការសិក្សាជេននីក៏បានទៅចូលរួមអបអរដល់គេហើយពួកគេក៏បានចំណាយពេលនៅជាមួយគ្នាយ៉ាងមានក្តីសុខដូចពេលដែលលីសាធ្លាប់ចំណាយពេលជាមួយនឹងជេនកាលដែលនាងបញ្ចប់ការសិក្សាដូចគ្នា។
«បងមិនចង់ទៅផ្ទះទេចង់នៅខន់ដូរវិញបាននៅជាមួយនឹងអូន»
«តែបងមិនគិតទៅជួបលោកប៉ាទេ?»
«តែ...»
«បងត្រូវក៏នាំដំណឹងល្អនេះអោយគាត់ដឹង កុំភ្លេចថានៅផ្ទះបងគឺមានលោកប៉ាណា»
«តែ...យប់នេះបងចង់នៅជាមួយនឹងអូនច្រើនជាង ចាំស្អែកបងទៅវិញក៏បាន»
«...»
«ណាយប់ហើយ អូនចង់អោយបងធ្វើដំណើរទាំងយប់បែបនេះឬ?»
«អូខេ...យប់នេះបងនៅទីនេះក៏បានតែស្អែកបងត្រូវជួបលោកប៉ាណា»
«ទទួលបញ្ជា» រាងមាំនិយាយទាំងលើកដៃទទួលបញ្ជាក់ដាក់នាង។
«សម្រេចថាយប់នេះបងនឹងគេងអោបអូនពេញមួយយប់ហើយណា»
«ចា៎»
«អ្ហឹក...តោះគេង» និយាយចប់គេក៏បានទាញនាងមកអោបហើយក៏ទម្លាក់ខ្លួនគេងទៅលើពូក។
«ពេលនេះបងរៀបចប់ហើយ វាក៏ដល់ពេលដែលបងត្រូវធ្វើការហើយក៏គិតរឿងសាងគ្រួសារជាមួយនឹងអូនដូចគ្នា»
«តាមសម្រួលសិនទៅណា កុំគិតវាច្រើនពេកនាំតែស្ត្រេសទេ»
«តែបងមិនចង់អោយអូនរងចាំយូរ»
«អុប»នាងក៏បានងើយទៅថើបបបូរមាត់រាងមាំហើយក៏ញញឹមដាក់នាង។
«មិនយូរទេ រឿងទាំងនោះគិតពេលក្រោយសិនក៏បានអ្វីដែលសំខាន់នៅពេលនេះគឺពួកយើងក៏ត្រូវតែពង្រឹងស្នេហារបស់ពួកយើងអោយកាន់តែរឹងមាំ»
«ចា៎»
«ណាមួយបងត្រូវមើលលោកប៉ាផង»
«ជេន»
«ចា៎»
«អូនស្រឡាញ់បងខ្លាំងទេ?»
«ស្រឡាញ់ខ្លាំង»
«ចុះបើសិនជាប៉ាអូនមិនព្រមតើអូននឹងងតស៊ូជាមួយនឹងបងទេដើម្បីជំនះចិត្តគាត់»
«ច្បាស់ណាស់អូនមិនទៅណាចោលបងទេ ពួកយើងនឹងយកឈ្នះពួកគាត់បាន»ពេលលឺបែបនេះហើយក៏ធ្វើអោយរាងមាំញញឹមហើយក៏អោបរាងកាយរបស់នាងកាន់តែណែនជាងមុនទៅទៀត។
ក្រឡែកមកមើលក្រុមហ៊ុនប៉ារបស់លីសាឯនេះវិញគឺថាកំពុងតែមានបុគ្គលិកកំពុងតែអង្គុយរងចាំប្រជុំរឿងអ្វីម្យ៉ាងអញ្ចឹង។ គ្រប់គ្នាក៏បានមកដល់បន្ទប់ប្រជុំទាំងអស់មានទាំងលោករបស់លីសាដែលជាម្ចាស់ក្រុមហ៊ុនដោយផ្ទាល់ហើយក៏មានប្រពន្ធនិងកូនប្រុសរបស់គាត់ផងដែរ ក្នុងនោះក៏មានកូនស្រីរបស់គាត់។ នៅខាងស្តាំដៃរបស់គាត់ក៏មានបុរសម្នាក់មើលទៅទំនងជាមេធាវីហើយ។
«ថ្ងៃនេះអ្នកទាំងអស់គ្នាមកជុំគ្នាហើយ ដោយសារតែលោកម្ចាស់ក៏ចាស់ជរាហើយ គាត់ក៏បានសម្រេចចិត្តថានឹងផ្ទេរក្រុមហ៊ុនមួយនេះអោយទៅកូនរបស់គាត់»ពេលនិយាយដល់ត្រឹមនេះប៉ារបស់លីសាដែលអង្គុយនៅលើរទេះក៏បានមើលមុខរាងស្តើង ហើយក៏សម្លឹងមើលមុខកូនប្រុសរបស់ខ្លួន ។
«ក្រហ៊ុនមួយនេះលោកប្រុសបានសម្រេចចិត្តប្រគល់អោយទៅលោកចាស្ទីន» គ្រាន់តែលឺបែបនេះហើយគ្រប់គ្នាមើលមុខរបស់ប៉ាលីសាហើយក៏មើលមុខរបស់លីសា។ ចំណែកលីសានាងស្ទើរតែមិនជឿថានាងនឹងលឺពាក្យនេះចេញពីមេធាវីរបស់គាត់។
«មូលហេតុនោះគឺលោកប្រុសជឿលោកចាស្ទីនជាមនុស្សប្រុសដែលអាចគ្រប់គ្រងក្រុមហ៊ុនមួយនេះបានយ៉ាងល្អបន្ទាប់ពីគាត់ព្រោះថាលោកចាស្ទីនបានរៀនសូត្រពីគាត់ច្រើនណាស់ទើបគាត់ជឿលើសត្ថភាពរបស់គាត់» កាន់តែស្តាប់ធ្វើអោយលីសាក្តាប់ដៃយ៉ាងណែនតែនាងមិនចង់ឡូឡានៅពេលនេះទេ។ នៅក្នុងបន្ទប់ប្រជុំពេលនោះគឺមានតែមនុស្សប្រាំនាក់ប៉ុណ្ណោះកំពុងតែអង្គុយសម្លឹងមើលមុខគ្នា។

លក្ខខណ្ឌបេះដូងWhere stories live. Discover now