លក្ខខណ្ឌបេះដូង
ភាគទី២
«នេះឯងស្គាល់បងជេនដែរ?» អ៊ុនសរក៏បានសួរទៅកាន់មិត្តដែលទើបនឹងស្គាល់គ្នាមុននឹង។
«អត់ទេ»
«បើអត់ម៉េចក៏មើលគាត់ហើយញញឹមបែបនេះ?»
«អត់ទេ ចង់ញញឹម»
«ស្អីចេះ?» អ៊ុនសរក៏បានត្រឹមតែអេះក្បាលរបស់ខ្លួនមើលគេទាំងឆ្ងល់។
«សួស្តីបងឈ្មោះឌីអូ»បុរសម្នាក់ដែលឈរក្បែរជេននីក៏បាននិយាយទៅកាន់សិស្សប្អូនជាមួយនឹងស្នាមញញឹមដាក់ពួកគេធ្វើអោយសិស្សប្អូនស្រីៗមួយចំនួនកេះគ្នានិយាយសរសើរពីភាពសង្ហាររបស់គេ។
«សិស្សច្បងម្នាក់នេះក្រាសគ្នាណាឯង» មនុស្សស្រីពីរនាក់ក៏បានកេះគ្នានិយាយបណ្តើរសើចដោយអាការៈអៀនបណ្តើរ។
«ចំណែកបងជេកហ្សិន» អ្នកទាំងអស់គ្នាក៏បានណែនាំខ្លួនអស់ហើយ នៅឡើយតែជេននីដែរមិនទាន់និយាយ។
«ចុះ...បងស្រីឈ្មោះអីដែរ?» លីសាក៏លើកដៃសួរទៅកាន់នាងជាមួយនឹងស្នាមញញឹមចុងមាត់។
«អូហូ!!! បងស្រីខាងនេះណាមិនបាច់ប្រាប់ក៏ពួកយើងស្គាល់ដែរ» មិនទាន់ទាំងនិយាយផងនិស្សិតប្រុសៗនិងស្រីៗចំនួនក៏និយាយចេញមក។
«អូ..ប៉ុន្តែខ្ញុំមិនស្គាល់»
«បងមែនទេ?»
«ចា៎»
«បងឈ្មោះគីម ជេននី» នាងក៏តបទៅគេដោយទឹកមុខធម្មតាបំផុតមិនមានការញញឹមអីដាក់គេឡើយ។
«មួយទៀតច្បាប់របស់សកលវិទ្យាល័យយើងដែលបងបានចែកអោយកុំភ្លេចអានផងណា កុំថាធ្វើអីខុសពេលគេពិន័យមិនដឹងអី»
«ចាស៎សិស្សច្បង»
«ពួកយើងសុទ្ធតែចាប់យកជំនាញភាសាអង់គ្លេសទាំងអស់គ្នា ត្រូវតែខំរៀនណាហើយ»
«ចា៎»
«ចំពោះអ្នកដែលមានចំងល់ទាក់ទងនឹងមេរៀនអីអាចសួរសិស្សច្បងរបស់យើងនៅក្នុងក្រុមយើងបាន»
«អ្ហឹក» ពេលនោះលីសាក៏បានលើក
«មានអីមែនទេប្អូន?» ជេននីក៏បានសួរទៅកាន់នាងក្រមុំ
«ចុះបើចង់សួរឬក៏ចង់អោយបងបង្រៀនបែបPrivateបានទេ?»
«មានអីក៏សួរនៅក្នុងក្រុមមក» ពេលលឺបែបនេះហើយលីសាក៏បានត្រឹមតែទម្លាក់ដៃចុះតែទឹកមុខក៏នៅតែសម្លឹងមើលមុខរាងស្តើងដោយស្នាមញញឹមបែបស្រទន់។
«អញ្ចឹងពួកបងទៅវិញហើយណា បន្តិចទៀតគ្រូនឹងចូលមកហើយ»
«ចា៎»
«អួយ...ធ្លាប់តែឃើញក្នុងបណ្តាញសង្គមនៅខាងក្រៅបងជេនស្អាតខ្លាំងណាស់» គ្រាន់តែគេចេញផុតភ្លាមគឺថាអ៊ុនសរសើរពីនាងក្រមុំ។
«នេះល្បីដល់ថ្នាក់មានសិស្សប្អូនស្គាល់ច្រើនម្លេះផង» លីសាក៏សួរគេ។
«និស្សិតនៅទីនេះភាគច្រើនគឺស្គាល់គាត់ហើយ»
«ហឹម» ពេលនោះលីសាក៏បានត្រឹមតែអង្គុយក្រវីប៊ិចដែលនៅនឹងដៃ។ មិនយូរប៉ុន្មានគ្រូក៏បានចូលមកដល់ដោយថ្ងៃដំបូងពួកគាត់មិនបានរៀនអ្វីច្រើនឡើយគឺដើម្បីអោយតែស្គាល់ពួកគេនឹងសំណេះសំណាលគ្នាប៉ុណ្ណោះ។ ពេលវេលាកន្លងផុតទៅមួយអាទិត្យលីសាក៏បានមករៀនរាល់ថ្ងៃ ប្រហែលជាមានអ្វីដែលជាកំលាំងចិត្តរបស់គេហើយបានជាមនុស្សដែលមិនចង់មកសាលាសោះប្រឹងមករៀនរាល់ថ្ងៃមិនអោយរំលងសោះ។ ថ្ងៃនេះក៏ដូចជារាល់ដងគេក៏បានអង្គុយចុះនៅលើបង់ក្រោមដើមឈើជាមួយនឹងអ៊ុសរដើម្បីធ្វើកិច្ចការដែលគ្រូបានដាក់អោយពួកគេ ។
«ត្រូវការផឹកអីទេ ខ្ញុំទៅទិញអោយ»
«កាហ្វេមួយមក»
«អូខេ» ពេលដែលអ៊ុនសរដើរចេញទៅបាត់ គេក៏បានក្រឡែកមើលទៅកិច្ចនៅលើតុទាំងដកដង្ហើមធំព្រោះតែភាពធុញទ្រាន់ ។
«អួយ...សិស្សច្បង» ស្រាប់តែពេលនោះគេក៏បានក្រឡែកឃើញជេននីកំពុងតែដើរមកទាំងដៃអោបសៀវភៅជាប់នឹងទ្រូង គេក៏ប្រញាប់ទាញសៀវភៅមកអាន។
«អួយ....កន្លែងនេះធ្វើយ៉ាងម៉េចទៅណ៎?» រាងមាំក៏លើកដៃអេះក្បាលរបស់ខ្លួនធ្វើមុខដូចគ្នាឆ្ងល់។
«អឺ..សិស្សច្បង» រាងមាំក៏បានហៅនាងក្រមុំដែលរៀបនឹងដើរហួសគេបាត់ទៅហើយ។
«ចា៎» នាងក៏បានតបទៅគេវិញទាំងដើរមករកអ្នកដែលកំពុងតែអង្គុយនៅខាងមុខនាង។
«ក៏ព្រោះតែខ្ញុំមិនសូវយល់កិច្ចមួយនេះទើបចង់អោយបងជួយពន្យល់»
«អូ បងសុំមើលបន្តិច» គេក៏បានទាញក្រដាសកិច្ចការមកមើល ក៏ឃើញថាលំហាត់ទាំងអស់គឺមានការបំពេញចន្លោះអំពីវេយ្យាករណ៍ទាក់ទងនឹង Present simple និង present continue ។
«អ៎..ហើយចុះយល់អំពីការប្រើសប្រាស់និងច្បាប់ៗទាំងទងនឹងវាទេ?» ពេលលឺសំនួរមួយនេះលីសាក៏បានត្រឹមតែញញឹមតិចៗដាក់នាងក្រមុំ។
«នេះពេលគ្រូពន្យល់មានស្តាប់គ្រូទេ? »
«អួយ....មកពីស្តាប់មិនយល់ទើបចង់អោយបងមកពន្យល់»
«នេះ....មើលតែខ្ញុំមានពេលទំនេរណាស់»
«អួយ..ចុះក្រែងថាបើរៀនមិនចេះឬមិនយល់អោយសួរសិស្សច្បង់នោះអី» ពេលលឺបែបនេះហើយរាងមាំក៏បានខិតចូលទៅក្បែរនាងក្រមុំ ជេននីក៏បានទាញសៀវភៅទាញប៊ិចដើម្បីសរសេរពន្យល់គេ។
«ចំពោះPresent simple គឺប្រើសប្រាស់សម្រាប់និយាយអ្វីបច្ចុប្បន្នកាល សម្រាប់ភាពពិតជាក់ស្តែង ការរស់នៅប្រចាំថ្ងៃជាដើម។ ហើយចំពោះប្រយោគដែលប្រាស់ប្រាស់បុរសទីបីឯកវចនៈ កិរិយាស័ព្ទត្រូវតែថែម S។ ចំពោះទម្រង់ប្រយោគស្របគឺ S + V1 + Obj. បដិសេធ S + do/does + not + v1+ Obj. ចំណែកសំនួរគឺ Does/Do + S + V1 + Obj?» លីសាក៏បាស្តាប់នាងនិយាយទាំងមើលមុខរបស់នាង។
«មើលអ្វីដែលខ្ញុំសរសេរមិនមែនមុខខ្ញុំទេ?»
«ចា៎»
«ឧទាហរណ៍ដូចជា She works at hospital. He wakes up at 7 Am everyday ឃើញទេកិរយាស័ព្ទដែលសុទ្ធតែថែមS ។ ប៉ុន្តែក៏មានលក្ខខ័ណ្ឌខ្លះៗដែលយើងត្រូវតែចាំដូចគ្នា កិរិយាស័ព្ទខ្លះដែលបញ្ចប់ដោយ អក្សរO យើងត្រូវតែថែម es ដូចជា ពាក្យ Go, do។ ឧទាហរណ៍ She / He goes to school everday៕ ឃើញទេ គឺបែបនេះហើយ ។ ហើយប្រយោគទាំងនេះគឺសុទ្ធតែនិយាយពីសម្មភាពប្រចាំថ្ងៃ។» លីសាក៏ញញឹមងក់ក្បាលដាកនាង ប៉ុន្តែមិនដឹងថាយល់ឬយល់ឡើយ។ ស្របពេលដែលនាងកំពុងតែពន្យល់ក្លិនក្រអូបប្រហើររបស់នាងក៏បានជះចូលច្រមុះគេធ្វើអោយគេហាក់ចង់ស្រង់ក្លិនរបស់នាងខ្លាំងជាងមុន។ គេក៏បានអោនទៅក្បែរមុខរបស់នាងតែក៏មិនហ៊ានខិតជិតខ្លាំងដែលព្រោះតែខ្លាចថានាងដឹងខ្លួន បានត្រឹមតែបន្លំថើបសក់របស់នាង។
«អួយ...មួយវិញទៀតគ្រប់កិរិយាស័ព្ទណាដែលបញ្ចប់ដោយ Y ហើយខាងមុខជាព្យញ្ជនៈគឺត្រូវលុបy ចេញហើយក៏ថែម ies ។ ឧទាហរណ៍ study, copy, accompany, identify, fly…………យល់ទេ»
«អួយ....ច្រើន»
«នែ! នេះឆមាសដំបូងគឺមេរៀនស្រួលទេណា កុំមកធ្វើអោយខ្លួនពិបាកនេះមេរៀនដែលស្រួលបំផុតហើយណា»
«នេះនៅមានលក្ខខណ្ឌផ្សេងៗទៀតណា ចំពោះការវេយ្យាករណ៍ present simple ចំពោះPresent continue ចាំទៅឈ្វែងយល់បន្ថែមទៅណាចាំខ្ញុំផ្ញើរWebsite អោយ»
«អួយ..ចុះបងមិនបង្រៀនតែម្តងទៅ»
«បងមិនមែនទំនេររហូតទេ យកទៅរៀនខ្លួនឯងខ្លះទៅទើបឆាប់ចេះ ។ ខ្ញុំទៅសិនហើយព្រោះដល់ម៉ោងចូលរៀនហើយ »
«អេ..បងឈប់សិនមើល៎» គេក៏បានទាញដៃនាងក៏ធ្វើអោយនាងមិនប្រយ័ត្នក៏ដួលទៅលើគេ ។ កែវភ្នែកស្រទន់របស់គេក៏កំពុងតែសម្លឹងមើលមុខរបស់ជេននីភ្លឹសៗ។
YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។