លក្ខខណ្ឌបេះដូង
ភាគទី១១
«អេ...ចាំខ្ញុំជួយ» គេក៏ប្រញាប់ជួយប្រមូលសៀវភៅរបស់រាងស្តើង។
«មិនបាច់ទេ បងធ្វើខ្លួនឯងបាន»
«មោះ...ចាំខ្ញុំជួយ» គេក៏នៅតែមានៈចង់ជួយនាងដដែល អ្នកទាំងពីរក៏បណ្តើរគ្នាដើរចេញទៅខាងក្រៅ។
«នេះបងមិនបានជិះឡានមកទេ?» គេក៏សួរនាងក្រមុំព្រោះទៅដល់ចំណតឡានមិនឃើញមានឡានរបស់នាងឡើយ ។
«ហឹម»
«អញ្ចឹងចាំខ្ញុំជូនបងទៅ»
«មិនអីទេ បងអោយប៉ាមកយកបាន»
«មិនអីទេ ឆាប់មកនេះក៏ល្ងាចហើយ» រាងមាំក៏បានយកសៀវភៅរបស់រាងស្តើងទៅដាក់ក្នុងឡានរបស់ខ្លួន ដោយគ្មានជម្រើសនាងក៏បានឡើងឡានទៅជាមួយគេ។ នាងក៏ប្រាប់ផ្លូវគេដើម្បីអោយគេនាំនាងត្រឡប់ទៅផ្ទះវិញ។
«អេ....នេះមិនមែនជាផ្លូវទៅផ្ទះបងទេ»
«ក៏ទៅញ៉ាំអីសិននោះអី បងមិនឃ្លានទេ?»
«អត់ទេ»
«អញ្ចឹងទៅកំដរខ្ញុំញ៉ាំសិនក៏បាន»
«នែ!!ខ្ញុំត្រូវការត្រឡប់ទៅវិញដើម្បីធ្វើកិច្ចសាកលវិទ្យាល័យ»
«ញ៉ាំតែមួយភ្លែតទេ» លឺបែបនេះហើយនាងក៏ស្ងាត់មាត់មិននិយាយអ្វីឡើយ។ នៅទីបំផុតគេក៏បានចូលទៅដល់ក្នុងហាងដែលជាហាងល្បីក្នុងប្រទេសផងដែរ។
«នេះញ៉ាំហាងធម្មតាក៏បាន»
«ញ៉ាំជាមួយបងត្រូវតែជាហាងដែលល្អ»
«អ្នកណាប្រាប់ថាបងឃ្លាន»
«ក្រូក» ប្រកែកមិនទាន់ផុតពីមាត់ផងស្រាប់តែពោះរបស់នាងកូរក្រូកតែម្តង។
«មាត់រឹង»
«បងអង្គុយចុះសិនមក» គេក៏បានទាញកៅអីអោយនាងអង្គុយចុះ។ ហើយគេក៏ចាប់ផ្តើមហុចមីនុយដើម្បីអោយរាងស្តើងជាអ្នកកម្មង។
«ឯងកម្មងទៅ»
«បងចូលចិត្តអ្វីក៏ហៅមក»
«ហឹម» ដោយមិនចង់ស៊ាំញ៉ាំច្រើននាងក៏បានធ្វើការកម្មងអាហារដែលនាងចូលចិត្ត។
«មិនកម្មងស្រាទេ?» លឺបែបនេះនាងក៏សម្លក់មុខគេព្រោះវាធ្វើអោយនាងនឹកដល់ថ្ងៃនោះ។
«អត់ទេ មិនចង់ផឹកខ្លាចទៅវិញធ្វើកិច្ចការមិនកើត»
«បងខ្លាចធ្វើកិច្ចមិនកើតឬក៏ខ្លាច...» និយាយតែប៉ុណ្ណឹងគេក៏បានសម្លឹងមើលមុខនាងតាំងពីក្បាលរហូតដល់ខ្លួន។
«អ្ហឹក....កុំអោយមាត់ទំនេរនិយាយអត់ប្រយោជន៍ច្រើនពេក ញ៉ាំទឹកសិនទៅ» នាងក៏បានយកទឹកដែលអ្នករត់តុទើបចាក់អោយនាងដើម្បីអោយនាងផឹក។
«ហឹស....ហឹស.....បងអៀន»
«មិនបានអៀន»
«អៀនហើយ» គេក៏នៅតែបន្តញោះនាងរហូតដល់នាងប្តូរមកសម្លក់គេម្តងទៀតគេព្រមឈប់។ មិនយូរប៉ុន្មានអាហារក៏បានមកដល់អ្នកទាំងពីរក៏ញ៉ាំជាមួយគ្នា។ នាងក្រមុំមិនបានចាប់អារម្មណ៍ឡើយថាលីសាតែងតែសម្លឹងមើលមុខរបស់នាងពេលដែលនាងញ៉ាំ។
«អ្ហឹក» ស្របពេលនោះលីសាក៏បានលូកដៃទៅក្បែរមាត់របស់នាង។
«ចង់ធ្វើអី?» ជេននីក៏បានសួរទៅកាន់គេ
«គឺ...បងប្រលាក់មាត់ហើយ» មិនចាំយូរគេក៏បានជូតមាត់អោយនាងដោយម្រាមដៃរបស់គេ។
«អ្ហឹក» នាងក៏បានយកដៃគេចេញហើយក៏ទាញក្រដាស់មកជូតដោយខ្លួនឯងទៅវិញ។ មិនយូរប៉ុន្មានអាហារពេលល្ងាចក៏ត្រូវបានបញ្ចប់ពួកគេក៏នាំគ្នាត្រឡប់ទៅវិញ។
«លី.....នេះមិនមែនជាផ្លូវទៅផ្ទះបងទេ»
«ហា៎...បងនិយាយអ្វី?» គេក៏ធ្វើជាមិនលឺនូវអ្វីដែលនាងនិយាយគេក៏បានត្រឹមតែបន្ថែមល្បឿនទៅមុខទៀត។
«នែ!!កុំមកធ្វើពើរណាមិនមែនផ្លូវទៅផ្ទះបងទេ»
«ថាយ៉ាងម៉េច? ខ្ញុំស្តាប់មិនលឺទេ»
«នេះនែ!!» ថាអីចេះខុសគឺថានាងក្រមុំបានចាប់ទាញស្លឹកត្រចៀកគេមួយទំហឹង។
«អួ...អួយ..បងជេនឈឺ»
«បើឈឺក៏ប្រញាប់បើកត្រឡប់ទៅផ្ទះបងវិញ»
«អួយ....បងលែងសិនបន្តិចទៀតដល់ហើយ»
«ដល់ស្អីឯង ផ្ទះបងនៅផ្លូវខាងក្រោយ»
«តែខន់ដូរខ្ញុំនៅផ្លូវខាងមុខ»
«អួយ....បងជេន....តិចៗ» ទោះបីជាឈឺប៉ុណ្ណាក៏ត្រូវតែទ្រាំដែរពេលនោះដើម្បីមានឱកាសបាននៅក្បែរនាង។
«ងឺត» មិនយូរប៉ុន្មានគឺថាឡានរបស់គេក៏បានបើកមកដល់មុខខន់ដូររបស់នាង។
«តោះ»
«ខ្ញុំមិនចុះ ឆាប់ជូនខ្ញុំទៅផ្ទះ»
«អួយ...ចូលមកខ្ញុំមិនធ្វើអីបងទេ ខ្ញុំធានា» គេព្រមទាំងលើកដៃបញ្ជាក់ប្រាប់នាងទៀតផង។
«ចុះ....ចុះមកណា.....ណា ណា» គេក៏បាននិយាយយ៉ាងផ្អែមល្ហែមប្រាប់នាងក្រមុំ។
«ណា...ព្រះនាង» គ្រាន់តែលឺមួយពាក្យនេះភ្លាមធ្វើអោយនាងស្ទើរតែមិនជឿ។
«នែ!! ព្រះនាងអីតិចត្រូវ»
«មកណា.........ចុះមក»
«អត់ទេ»
«អូខេ...ខ្ញុំនឹងដើរប្រាប់ថាបងជាសង្សារខ្ញុំ សង្សារខ្ញុំខឹងនឹងខ្ញុំមិនព្រមចុះពីលើឡានទេ?»
«ហ៊ាន» នាងគិតថាគេមិនហ៊ានមែនទេ
«អ្នកទាំងអស់គ្នា នេះជា..»
«អូខេ...អូខេ» នាងក៏សម្រេចចិត្តចុះព្រោះថាមិនចឹងទេនាងនឹងត្រូវខ្មាស់គេមិនខាន។
«តោះ»គេក៏ប្រញាប់ទាញកាន់របស់របរនាងក្រមុំ
«បងងូតទឹកសិនទៅ»គេក៏បើកទូរយកសម្លៀកបំពាក់មកអោយនាងក្រមុំដើម្បីអោយនាងងូតទឹក។
«ហឹម» នាងក៏បានចូលងូតទឹកដើម្បីអោយអារម្មណ៍ស្រស់ស្រាយមុននឹងបន្តការងាររបស់នាង។ នាងក៏បានចេញមកវិញជាមួយនឹងអាវពណ៍សដែលមានប្រវែងត្រឹមផ្លូវរបស់នាងព្រមទាំងមូលដៃអាវឡើងលើបន្តិច ចំណែកសក់ក៏លើកបួងឡើងលើដោយមានសរសៃរមួយចំនួនធ្លាក់មកធ្វើអោយសម្រស់របស់នាងកាន់តែស្រស់ស្អាតមួយកំរិតទោះបីជាគ្មានការតុបតែងមុខក៏ដោយ។
«...»
«នែ!!នេះកើតអី?» ដោយឃើញលីសាឈរភ្លឹកនាងក៏បានសួរគេ។
«អឺ...គឺ..ក៏ព្រោះតែបងស្អាតពេកនឹងហើយទើបធ្វើអោយខ្ញុំភ្លឹក» គេក៏មិនបានលាក់បាំងអ្វីដែរគឺនិយាយចំៗតែម្តង។
«អត់ប្រយោជន៍» នាងក៏បានត្រឹមតែរអ៊ូតិចៗហើយក៏ដើរទៅអង្គុយដើម្បីធ្វើការងាររបស់នាង។
«ហេតុអ្វីក៏ថាអត់ប្រយោជន៍?»
«បើអត់ប្រយោជន៍មែន?»
«ខ្ញុំអត់ប្រយោជន៍ចឹងហើយទើបចង់អោយបងចូលមកបង្រៀនខ្ញុំអោយចេះធ្វើអីដែលមានប្រយោជន៍»មិនត្រឹមតែនិយាយទេគេថែមទាំងដើរចូលទៅក្បែរនាងដែលកំពុងតែអង្គុយនៅលើកៅអី។
«ធ្វើអី?» នាងក៏ចាប់ផ្តើមថយខ្លួនចេញពេលដែលគេកាន់តែខិតចូលមកក្បែរនាង។
«ក៏.....» នាងក៏ប្រឹងរំកិលខ្លួនចេញពីគេបន្តិចម្តងៗ។
«គឺខ្ញុំយកកន្សែងនឹងណា» និយាយចប់គេក៏ទាញយកកន្សែងពីស្មារបស់នាងរួចហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ។ គេក៏ចេញមកវិញឃើញថានាងអង្គុយមុខកំព្យូទ័រធ្វើការរបស់នាងដដែល។ គេក៏មិនហ៊ានរំខាននាងដែរគឺបានត្រឹមតែទាញសៀវភៅមកអានផងដែរ។ ពីរម៉ោងបានរំលងផុតទៅអ្នកទាំងពីរនៅមិនទាន់និយាយរកឡើយព្រោះថាម្នាក់រវល់តែជាមួយនឹងការងាររបស់ខ្លួន។
«បងជេនយប់ហើយណា»
«ឯងគេចមុនទៅណា»
«នេះបងមិនគេងទេ?»
«បងចង់បង្ហើយកិច្ចការមួយនេះសិន»
«តែនេះ យប់ហើយណាប្រយ័ត្នឈឺ»
«មិនអីទេ»
«ចឹងចាំខ្ញុំកំដរ» គេក៏ស្ម័គ្រចិត្តអង្គុយជាមួយនឹងនាង
«នេះកំដរឬក៏រំខានសម្មាធិបង?»
«អួយ....នេះឃើញល្អខ្លះមិនបានទេ?»
«មិនមានកន្លែងល្អគួរអោយសរសើរ»
«ចឹង បងឆាប់ធ្វើទៅចាំខ្ញុំនៅកំដរ» គេក៏អង្គុយទល់មុខនាងព្រមទាំងញញឹមនឹងសម្លឹងមើលមុខនាងមិនឈប់។ ចំណែកនាងវិញគឺរវល់តែឈ្ងកមើលកំព្យូទ័រនិងសៀវភៅទើបមិនបានចាប់អារម្មណ៍នឹងនាងឡើយ»
«បងជេន»
«ហឹម»
«រឿងពួកយើងនិយាយគ្នាពីលើកមុខ បងគិតយ៉ាងណា?»
«ចុះបងប្រាប់ឯងហើយមែនទេ»
«តែខ្ញុំពិតជាស្រឡាញ់បងពិតមែនណា? តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីអោយបងព្រមបើកចិត្តទទួលខ្ញុំ?»
«គ្មានអ្វីពិបាកទេ បងជាមនុស្សដែលស្រឡាញ់មនុស្សស្មោះត្រង់ បើគេផ្តល់អោយបងភាពស្មោះត្រង់អ្វីដែលគេទទួលបានក៏ភាពស្មោះត្រង់ដូចគ្នា របស់បងគឺជារបស់បងមិនអាចលូកឡំជាមួយអ្នកផ្សេងឡើយ ។ ត្រូវតែពូកែ មិនសោះកកោះដាក់បង ពូកលួងលោម ជាទីកក់ក្តៅសម្រាប់បងគ្រប់ពេលវេលា មួយវិញទៀតស្រឡាញ់គ្រួសារបស់បង» ពេលស្តាប់លឺហើយធ្វើអោយគេញញឹមចេញមក។
«ចុះបើខ្ញុំធ្វើបានបងព្រមធ្វើជាសង្សាខ្ញុំមែនទេ?»
«អ្នកណាថា បងគ្រាន់តែប្រាប់។ មានអ្នកសាកល្បងច្រើនហើយតែគ្មានអ្នកណាជាប់មួយទេ»

YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។