លក្ខខណ្ឌបេះដូង ភាគទី២៨

14 4 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី២៨
«អូនញ៉ាំអីឬនៅ?»
«នៅទេ?»
«តោះ» គេក៏បានទាញដៃនាងក្រមុំអោយក្រោកឡើងដើម្បីដើរតាមគេ។ 
«ទៅណា?»
«ក៏ទៅញ៉ាំអីនោះអីឬក៏អូនចង់ញ៉ាំអីផ្សេង» គ្រាន់តែលឺបែបនេះភ្លាមគឺថាធ្វើអោយនាងក្រមុំបែរមកសម្លក់គេភ្លាម។
«មិនញ៉ាំទេ សុខចិត្តញ៉ាំបាយវិញ»
«តែបងថា...បងមានជាតិជាង»
«ឈឺស..» នាងក្រមុំក៏បានធ្វើមុខសម្លក់គេទាំងក្នាញ់ ។
«អាវ....សាកទេ? តិចថាជាប់ចិត្ត»
«នេះនែ!!»
«អួយ.....បងឈឺ» គេក៏ស្រែកចាចនៅពេលដែលនាងក្រមុំបានមួលដើមដៃរបស់គេ។
«ហឹស....ហឹស....ក៏ក្នាញ់ពេកនោះ»
«ហឹស.....ហឹស.....»
«បានហើយ.....អូនឃ្លានហើយ»
«អូខេ....តោះបងនាំអូនទៅញ៉ាំបាយ» រាងមាំនិយាយទាំងញញឹម ចំណែកគេក្រមុំក៏បានក្រសោបដៃរបស់នាងហើយក៏បាននាំគ្នាដើរចេញទៅខាងក្រៅបាត់។ ពួកគេទាំងពីរក៏បានបន្តញ៉ាំអីជាមួយគ្នានឹងនិយាយគ្នាពីនោះពីនោះមិនឈប់។ រហូតដល់រសៀលបន្តិចរាងមាំក៏បាននាំនាងក្រមុំទៅផ្ទះនៅឯមាត់សមុទ្រ។
«អូនហត់ទេ?» រាងមាំក៏បានសួរទៅកាន់គេរាងមាំក៏សួរទៅនាងក្រមុំទាំងដៃបានក្រសោបដៃរបស់នាងជាប់។
«អត់ទេ»
«បងឃើញអូនធ្វើការរហូត»
«ហឹស...ហឹស..ចុះខ្លួនឯងនោះ រៀនហត់ទេ?»
«អត់ទេ គ្រាន់តែបានអូនសួរបងលែងហត់ហើយ» ពេលលឺបែបនេះហើយរាងមាំក៏បានញញឹមហើយក៏លើកដៃរបស់នាងមកថើប ភ្នែកក៏សម្លឹងមើលទៅដងវិថីព្រោះតែគេកំពុងតែបើកឡាន។ មិនយូរប៉ុន្មានឡានរបស់គេពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅដល់ផ្ទះមួយនៅក្បែរមាត់សមុទ្រតូចល្មមដែលជាប្រភេទផ្ទះលំហែរ។
«ផ្ទះរបស់បងមែនទេ?»
«មិនមែនជារបស់បងទេ វាជារបស់ម៉ាក់។ ម៉ាក់ធ្វើសម្រាប់បងនិងបងប្រុសសម្រាប់មកលំហែរពេលទំនេរ។ ពីរមុនពួកយើងឧស្សាហ៍មកទីនេះណាស់ណាស់» រាងមាំរៀបរាប់ជាមួយនឹងស្នាមញញឹមតែបង្កប់នូវភាពនឹងរលឹកដល់អតីតកាល។
«អ្ហឹក» ឃើញបែបនេះនាងក្រមុំក៏បានអោបគេជាប់ដើម្បីផ្តល់ភាពកក់ក្តៅអោយគេ។
«តោះ...យករបស់បរទៅដាក់ទូរទឹកកក»
«តោះ» អ្នកទាំងពីរក៏ប្រញាប់មូលឥវ៉ាន់ដើរចូលទៅក្នុងផ្ទះ។
«បងចង់ញ៉ាំអីដែរ?» រាងស្តើងក៏សួរនៅពេលដែលនាងបានរៀបចំឥវ៉ាន់ដាក់ទូទឹកកក។
«ចង់ញ៉ាំអូន»
«អូននិយាយមែន» រាងស្តើងបានបែរមកសម្លក់គេទាំងក្នាញ់នឹងសម្តីរបស់គេ។
«ក៏ឆ្លើយមែន ចង់ញ៉ាំអូនច្រើនងជាង»មិនត្រឹមតែឆ្លើយនោះទេគឺគេបានដើរទៅក្បែរនាងក្រមុំ។
«ផឹប» ទូទឹកកកក៏ត្រូវបានបិតទ្វារដោយសារតែដៃរាងខ្ពស់  គេក៏បានរុនាងផ្អឹបនឹងទូរទឹកកកដោយមានគេឈរដាក់ដៃជិតមិនអោយនាងចេញបានឡើយ។
«លី»
«ហឹម»
«អូនថា.....បងទៅងូតទឹកសិនទៅចាំអូនធ្វើម្ហូបអោយញ៉ាំ»
«ញ៉ាំហើយ  ញ៉ាំអ្នកធ្វើម្ហូបបានអត់?»
«អួយ....បងឈឺណា» រាងមាំក៏ស្រែកព្រោះតែរាងស្តើងបានកំពុងតែក្តិចចង្កេះរបស់គេ។
«នេះអៀនមែនទេ?»
«មិនបានអៀនទេ»
«កុហក»
«អត់ទេ»
«អៀនច្បាស់ណាស់»គេក៏បានអោនចុះទៅខ្សឹបក្បែរត្រចៀកនាង។
«ជុប»ហើយគេក៏៏បានអោនចុះទៅថើបថ្ពាល់របស់នាងមួយខ្សឺតហើយក៏បង្អូសបបូរមាត់មកគ្រប់គ្រងបបូរមាត់រាងស្តើងស្រាលៗ។
«ទៅងូតទឹកទៅ»
«ចង់នៅជួយអូន»
«មិនអីទេទៅងូតទឹកសិនទៅណា»
«អូខេ» និយាយចប់គេក៏បានដើរចូលទៅបន្ទប់គេងដើម្បីងូតទឹក។ មិនយូរប៉ុន្មានគេក៏បានចេញមកវិញទាំងស្នាមញញឹមហើយក៏បានដើរសំដៅមនុស្សស្រីដែលកំពុងតែឈរចំអិនម្ហូប ។
«អ្ហឹក» គេមិននិយាយអ្វីទាំងអស់អ្វីដែលគេធ្វើមុនគេគឺដើរទៅរករាងស្តើងហើយក៏អោបនាងពីរក្រោយនឹងថើបថ្ពាល់របស់នាងយ៉ាងយូរ។
«ហឹស...ហឹស....នេះមកអោបទាំងដែលមិនស្អុយទេ?»
«ស្អុយអីក្រអូបខ្លាំងណាស់» គេក៏បានថើបថ្ពាល់របស់នាងហើយក៏បន្តមករកកញ្ចឹងរបស់នាង។
«ទៅអង្គុយសិនទៅណា អូនបង្ហើយមួយភ្លែត»
«ចា៎» គេបានស្តាប់បញ្ជារបស់នាងប្រៀបដូចជាកូនកំពុងតែស្តាប់បង្គាប់ម្តាយអញ្ចឹង។ មិនយូរប៉ុន្មានម្ហូបក៏បានរៀបចំដាក់លើតុដោយមានមានការជួយពីរាងមាំអញ្ចឹង។
«តោះ» អ្នកទាំងពីរក៏បានបន្តញ៉ាំអាហារជាមួយណា ណាមួយពួកគេក៏បានមកដល់ទីនេះគឺល្ងាចបាត់ទៅហើយ។ ពួកគេទាំងពីរក៏បានសម្រេចចិត្តអង្គុយនៅមុខផ្ទះលើកៅអីមើលផ្កាយ សំស្តាប់សំឡេងទឹករលក។ រាងស្តើងក៏កំពុងតែអង្គុយនៅលើភ្លៅរបស់គេទាំងដៃអោបករបស់គេជាប់។
«ថ្ងៃមុនអូនចង់រៀបការបែបណាដែរ?»
«ហឹស....ហឹស....នេះគិតដល់ថ្ងៃរៀបការហើយ»
«ចា៎...ត្រូវតែគិតមនុស្សស្រីគ្នាក៏ត្រូវពីរឿងអនាគតជាមួយគ្នាព្រោះវាជាភ្នែកមួយដែលជួយអោយទំនាក់ទំនឹងស្នេហារបស់ពួកគេកាន់តែរឹងមាំនោះអី»
«អូនមិនចង់ធ្វើអ្វីដែលធំដុំនោះទេ ធម្មតាៗក៏បាន តែចង់បានបែបសុំរៀបការបែបស៊ុបប្រាយនៅមាត់សមុទ្រអីអញ្ចឹងណា » រាងស្តើងនិយាយទាំងធ្វើមុខញញឹមដាក់គេទាំងដែលកំពុងតែអង្គុយជាប់លើភ្លៅរបស់គេទាំងដៃតោករបស់គេជាប់ ។
«ចង់បានបែបនេះ?»
«ហឹស..ហឹស....អូននិយាយលេងទេ ប្រឹងរៀនអោយចប់សិនទៅណា»
«ចា៎» គេក៏បានសម្លឹងមុខរបស់រាងស្តើងដោយកែវភ្នែកស្រទន់ ដៃក៏បានលើកមកវែកសក់របស់នាងដែលរាងប៉ាយលើមុខរបស់នាង។
«ជុប» ពេលនោះគេក៏បានងើយទៅថើបបបូរមាត់របស់នាងព្រោះតែនាងអង្គុយលើភ្លៅទើបធ្វើអោយនាងខ្ពស់ជាងគេ ប៉ុន្តែនាងក៏បានអោនចុះដើម្បីងាយស្រួលដល់គេ។
«អ្ហឹក»ដៃរបស់ម្ខាងក៏ក្រសោបចង្កេះជាប់ ចំណែកដៃម្ខាងទៀតក៏លើកទៅចាប់កញ្ជឹករបស់រាងស្តើង បបូរមាត់ទាំងពីរក៏បានបន្តផ្តោះផ្តងគ្នាយ៉ាងផ្អែមល្ហែម បបូរមាត់រាងមាំក៏កំពុងតែខាំញិចលើបបូរមាត់រាងស្តើងថ្នមៗ មិនយូរប៉ុន្មានគេក៏បន្ថែមទំងន់នៃការថើបមួយនេះដោយប្តូរពីផ្អែមល្ហែមមកការបឺតជញ្ជក់មាត់គ្នាយ៉ាងរោលរាល។
«អ៊ុប» បបូរមាត់ទាំងពីរក៏នៅតែបន្តគ្រប់គ្រងគ្នាយ៉ាងផ្អែមល្ហែម។
«អ្ហឹក» រាងមាំក៏បានក្រោកឈរដោយលើកបីរាងស្តើងជាប់នឹងដៃហើយបោះជំហ៊ានទៅខាងក្នុង។

លក្ខខណ្ឌបេះដូងWhere stories live. Discover now