លក្ខខណ្ឌបេះដូង

57 5 1
                                    

លក្ខខណ្ឌបេះដូង
                                   ភាគទី៨
«នេះឈឺខ្លាំងទេ?» គ្រាន់តែឃើញនាងក្រមុំក្រឡាច់ជើងដួលគេក៏ប្រញាប់ស្ទុះទៅជួយលើកនាងភ្លាម។
«នេះកើតអីទេ ធ្ងន់ធ្ងូរទេ?» បូណាក៏សួរទៅកាន់មិត្តរបស់ខ្លួនទាំងបារម្ភ។
«បងអង្គុយចុះសិនទៅណា» លីសាក៏ប្រញាប់ជួយគ្រារាងស្តើងអោយអង្គុយចុះនៅលើគល់ឈឺចំណែកគេក៏អង្គុយផ្ទាល់នឹងដីដោយលើកជើងនាងក្រមុំមកដល់នៅលើភ្លៅរបស់គេ។ ហើយគេក៏ប្រញាប់យកស្រ្ពេសម្រាប់បំបាត់ការក្រិចថ្លោះមកបាញ់លើកជើងរបស់នាងនឹងធ្វើការឈ្លីវាស្រាលៗ។
«អួយ....» ដោយសារតែភាពឈឺចាប់ក៏ធ្វើអោយនាងក្រមុំភ្ញាក់បន្តិចក៏ស្រែកតែក៏ព្យាយាមទ្រាំ។
«ឈឺខ្លាំងមែន?»
«គួរសម»
«ទ្រាំបន្តិចណា» គេក៏និយាយដោយសម្លេងស្រទន់ដាក់នាងក្រមុំ។
«អឺ...បូណាទៅមុនទៅដើម្បីជួយមើលប្អូនៗ ជាមួយនឹងជេកហ្សិននិងឌីអូផង»
«តែ»
«មិនអីទេណា ចាំយើងទៅតាមក្រោយព្រោះថាយើងក៏ស្គាល់ទីនោះដែរ?»
«អូខេ»
«អ៊ុនសរតោះ»
«ចា៎» អ្នកទាំងពីរក៏ប្រញាប់ដើរទៅតាមក្រុមនិស្សិតដែរបានដើរហួសពួកគេឆ្ងាយគួរសម។
«នៅឈឺខ្លាំងទេ?» លីសាក៏បានសួរទៅនាងក្រមុំ នៅពេលនេះនៅទីនេះគឺមានតែគេតែពីរនាក់ប៉ុណ្ណោះ។ 
«មិនអីទេ...តោះយើងប្រញាប់ទៅ» នាងក៏បានព្យាយាមក្រោកឈរ
«អួយ»
«មិនបាច់ទេ ចាំខ្ញុំអាវបងវិញ»
«មិនអីទេបងដើរខ្លួនឯងបាន»
«ហឹម» គេក៏ដកដង្ហើមធំទាំងក្នាញ់
«ចាំខ្ញុំជាអ្នកអៀវបងវិញ»
«អឺ....គឺបង..ជុប» ពេលនោះរាងមាំក៏បានស្ទុះទៅថើបគែមបបូរមាត់របស់នាងដើម្បីកុំអោយនាងជំទាស់ជាមួយនឹងគេ។
«កុំរឹងពេក»
«លីសា»
«ចា៎»
«នេះឯងថើបខ្ញុំពីរដងហើយណា?» ជេននីក៏បានស្ទាបបូរមាត់ខ្លួនឯងហើយក៏សម្លឹងមើលមុខគេ។
«ចា៎...ថ្ងៃខាងមុខវាអាចនឹងលើសពីពីរដងទៀត» មើលគេឆ្លើយចុះដូចជាមិនក្រែងចិត្តនាងអីបន្តិចសោះ។
«តោះ» គេក៏អង្គុយចុះដើម្បីអោយនាងឡើងជិះលើខ្នងរបស់គេ។
«មោះ...ឡើងមកបើបងដើរខ្លួនឯងវានឹងច្បាស់ហើមជើងមិនខាន»
«ហឹម» នាងក្រមុំក៏បានសម្រេចចិត្តដើរទៅក្បែរគេនឹងបានដាក់អោបករបស់គេជាប់។
«អ្ហឺក» គេក៏បានដើរអៀវនាងក្រមុំដើរចេញទៅដោយមានរាងស្តើងជាអ្នកប្រាប់ផ្លូវនាង។
«បងជេន»
«ហឹម»
«បងមានសង្សាឬនៅ?» គេក៏បានសួរនាងពេលដែលកំពុងតែធ្វើដំណើរតែពីរនាក់ព្រោះតែមិនងាយមានឱកាសបែបនេះឡើយ។
«សំនួរមិនពាក់ព័ន្ធនឹងការសិក្សាទេ?»
«តែចង់ដឹង» គេក៏បាននិយាយតបទៅនាងវិញ
«មានឬមិនមែនក៏សង្ខេតមើលខ្លួនឯងទៅ» នាងក្រមុំក៏តបធ្វើធម្មតា។
«បងជេន?» មិនបានប៉ុន្មានផងនាងក៏ស្រាប់តែលឺសំឡេងរបស់គេហៅនាងទៀតហើយ។
«ហឹម»
«ខ្ញុំ....ខ្ញុំពេញចិត្តបង»
«....» ពេលលឺប្រយោគនេះហើយនាងក្រមុំមិនទាន់តបនឹងគេឡើយ នាងបានត្រឹមតែនៅស្ងៀមមិនហ៊ាននិយាយអ្វីឡើយ។
«នេះបងមិនចូលចិត្តខ្ញុំមែនទេ?»
«ក៏ធម្មតាចាត់ទុកឯងដូចជាសិស្សប្អូនដទៃមិនបានស្អប់អីទេ»
«ក៏មានន័យថាខ្ញុំមានឱកាសមែនទេ?»
«មានឱកាសរឿងអី?»
«ក៏មានឱកាសញ៉ែបងនោះអី»
«អ្នកណាប្រាប់ថាខ្ញុំគ្មានសង្សា»
«អាវ៎.......ក្រែង»
«ខ្ញុំមិនមែនជាមនុស្សដែលងាយនឹងស្រឡាញ់អ្នកណាងាយៗទេ មិនបាច់ព្យាយាមទេជាពិសេសមនុស្សស្រីព្រានដូចជាឯងនោះ» គ្រាន់តែលឺប្រយោគនេះភ្លាមធ្វើអោយគេស្ទើរតែក្អួតឈាមភ្លាម។
«ខ្ញុំនេះព្រាន»
«ហឹម»
«នេះគិតថាបងមិនដឹងមែនទេ គ្រាន់តែចេញចរិតមកខ្ញុំដឹងច្បាស់ណាស់»
«អួយ.....នេះមិនឃើញចំណុចល្អខ្លះមិនបានទេ?»
«ចុះមានចំណុចល្អណាដែលអោយខ្ញុំឃើញ?» រាងស្តើងក៏បានសួរទៅកាន់គេវិញ។
«ក៏ដូចជាពេលនេះអី?»
«អ៎»
«ខ្ញុំគ្រាន់តែប្រាប់ចុះថាមនុស្សដែលចូលមកញ៉ែខ្ញុំតែងតែដកថយទៅវិញរហូតព្រោះតែមិនអាចធ្វើតាមអ្វីដែលខ្ញុំត្រូវការបាន»
«ចុះលក្ខខណ្ឌអ្វីខ្លះដើម្បីញ៉ែបងបាន»
«បានហើយឆាប់ដើរអោយលឿនទៅនឹងឆាប់បានដល់»
«អត់ទេ បងប្រាប់ខ្ញុំសិនមក»
«គិតតែរឿងរៀនសូត្រសិនទៅ រៀនអោយពូកែអោយក្លាយជាសិស្សពូកែ និងធ្វើអោយល្អទៅកុំគិតរឿងផ្សេងអី» នាងនិយាយតែប៉ុណ្ណឹងក៏ឈប់និយាយ។
«មិនថាលក្ខខណ្ឌអ្វីខ្លះនោះទេ ខ្ញុំនឹងបំពេញវាអោយអស់ដើម្បីអោយបងទទួលយកខ្ញុំអោយបាន»
«ហឹស...ហឹស.....បើសម្រាប់ឯងគឺត្រូវមានរឿងច្រើនណាស់ដែលត្រូវកែ ព្រោះថាមានចំនុចច្រើនដែលខ្ញុំមិនពេញចិត្ត»
«អួយ.....ដល់ថ្នាក់នឹងផង...តែថានេះមានន័យថាបងយល់ព្រមអោយខ្ញុំញ៉ែហើយមែនទេ?»
«អត់ទេ បងគ្រាន់តែប្រាប់ថាអោយឯងខំរៀនទៅ នែ!ឯងគិតមែនទេថាមានតែឯងម្នាក់មកញ៉ែបង ? បងមុខមាត់ស្អាតយ៉ាងនេះមនុស្សតាមញ៉ែច្រើនណាស់»

លក្ខខណ្ឌបេះដូងWhere stories live. Discover now