លក្ខខណ្ឌបេះដូង ភាគទី៣៧

20 3 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣៧
«អ្ហឹក....ហឺយ....ឆ្ងាញ់ខ្លាំងណាស់»រាងស្តើងក៏បានលើកកែវទឹកមកផឹកហើយក៏ញញឹមដាក់គេ។
«បងឆ្អែតឬនៅ?»
«ចា៎....ឆ្អែតហើយ»
«អញ្ចឹងពួកយើងត្រឡប់ទៅវិញទៅ»
«តោះ» អ្នកទាំងពីរក៏បានបណ្តើរគ្នាសំដៅទៅឡានដើម្បីត្រឡប់ទៅផ្ទះវិញ។
«អូនទៅវិញសិនហើយណា……ជុប» នាងក៏បានងើយទៅថើបថ្ពាល់របស់គេ។
«ចា៎....សឺត» គេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងវិញ ។
«បើកបរប្រយ័ត្នប្រយែងផងណា»
«ចា៎.....បងសម្លាញ់»
«អ៊ុប» នាងក៏បានក្រសោបកញ្ចឹងករបស់គេហើយក៏ថើបបបូរមាត់របស់គេចំណែករាងខ្ពស់វិញក៏អោនចុះដើម្បីសម្រួលដល់នាងព្រមទាំងតបស្នងទៅនាងវិញយ៉ាងផ្អែមល្ហែមដៃទាំងគូរបស់គេក៏បានលើកមកក្រសោបចង្កេះរបស់នាងហើយក៏ទាញរាងកាយរបស់នាងមកផ្អឹបនឹងខ្លួនរបស់គេ។
«បាយ...បាយ» នាងក៏លើកដៃបាយគេមុននឹងដើរចូលទៅក្នុងឡានរបស់នាង។
«បាយ...បាយ...អូនសម្លាញ់» រាងមាំនិយាយទាំងញញឹមដាក់គេ។ រាងស្តើងក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅពេលដើរចូលទៅដល់ក្នុងផ្ទះនាងក៏ឃើញថាប៉ានិងម៉ាក់របស់ខ្លួនកំពុងតែអង្គុយនៅលើសាឡុង។
«ថ្ងៃនេះធ្វើការយូរម្លេះ»
«អឺ...គឺ....ខ្ញុំរវល់ទៅញ៉ាំអីខាងក្រៅជាមួយនឹងមិត្តភក្តិទើបយូរ»
«មិត្តភក្តិឬក៏លីសា?»
«ចា៎..គឺលីសា» នាងក៏បានតបទៅប៉ារបស់នាងទាំងញញឹម ។
«ជេន....ឯងគិតថាប៉ាល្ងង់មែនទេ? ពួកឯងទាំងពីរកំពុងតែទាក់ទងគ្នា»
«បង..»
«អូនកុំមាត់ រឿងនេះទុកអោយបងដោះស្រាយ» ប៉ារបស់នាងក៏បានប្រាប់ប្រពន្ធរបស់ខ្លួនអោយស្ងាត់មាត់។
«ប៉ាដឹងហើយ?»
«ហឹម..ប៉ាអោយគេតាមដានពួកឯងមកយូរហើយ»
«អូខេ....បើប៉ាដឹងហើយខ្ញុំក៏មិនបាច់លាក់បាំងដែរគឺខ្ញុំជាមួយនឹងលីសាកំពុងតែទាក់ទងគ្នាជាសង្សា»
«ផាំង» សំឡេងគោះតុធ្វើអោយម្តាយរបស់នាងភ្ញាក់ព្រឺត
«ឆ្កួតទេ  នេះឯងគិតអីហា៎!!ក្មេងសម័យនេះហេតុអ្វីក៏នាំគ្នារង្វេងទៅបែបនេះអស់ហើយ។ មិនដឹងជាស្នេហាឆ្កួតឡប់អីនឹងភេទដូចគ្នាវាមិនត្រឹមត្រូវ»
«បង...តែពួកគេស្រឡាញ់គ្នា»
«នេះអូនកាន់ជើងកូនទាំងដែលកូនកំពុងតែបំផ្លាញ់មុខមាត់គ្រួសារបែបនេះឬ?» 
«បំផ្លាញ់អ្វីទៅដែលហៅថាបំផ្លាញ់មុខមាត់គ្រួសារ? ខ្ញុំទៅធ្វើអីខុស? ខ្ញុំមានបានទៅប្រព្រឹត្តិអំពើរខុសច្បាប់អ្វី?» រាងស្តើងក៏បានស្រែកសួរទៅប៉ារបស់នាងវិញទាំងទឹកភ្នែក។
«ផាច់» នៅទីបំផុតកូនស្រីដែលគាត់ខំចិញ្ចឹមបីបាច់មិនហ៊ានសូម្បីតែអោយស្រមោចខាំពេលនេះគាត់ក៏ហ៊ានលើកដៃទះនាងទាំងទឹកមុខខឹងសម្បារនឹងនាង។
«នៅថាមិនបានធ្វើអ្វីខុសទៀត?នេះយើងជាគ្រួសារដែលមានមុខមាត់ក្នុងសង្គមណា នេះបើគេដឹងថាឯងទៅទាក់ទងមនុស្សស្រីដូចគ្នាតើគេនឹងមើលងាយនិងនិយាយអ្វីខ្លះពីគ្រួសារយើង»
«នេះចាំបាច់ទៅខ្វល់ពីសម្តីអ្នកដទៃដែរ យើងរស់នៅដោយយើងគេរស់នៅដោយសារណាមួយខ្ញុំគ្រាន់តែស្រឡាញ់គ្នាមិនបានទៅរំខានឬក៏ធ្វើអោយអ្នកដទៃត្រូវមកខាតបង់អ្វី។
«មិនចាំបាច់និយាយអ្វីច្រើនទេ ចាប់ពីថ្ងៃនេះទៅប៉ាមិនអោយឯងទាក់ទងនឹងគេទៀតហើយ»
«ខ្ញុំមិនព្រម»
«ក៏សាកមើលទៅថាប៉ានឹងធ្វើដូចម្តេច?»
«នេះប៉ាឃើញលីសាកំពុងតែធ្លាក់ដល់ចំនុចសូន្យមែនទេទើបបំបែកពួកខ្ញុំបែបនេះ»
«រឿងទ្រព្យសម្បត្តិប៉ាមិនដែរខ្វល់អ្វីដែលប៉ាខ្វល់នោះគឺស្នេហារបស់ពួកឯងប៉ាទទួលមិនបាន មនុស្សក្នុងសង្គមមួយនេះនឹងនិយាយមិនល្អ» និយាយតែប៉ុណ្ណឹងគាត់ក៏ដើរចេញពីនាងក្រមុំបាត់ទៅ។
«កុំទាន់ខឹងប៉ាកូនអីណា ចាំម៉ាក់និយាយជាមួយនឹងគាត់»
«ចា៎...ម៉ាក់ឆាប់ទៅសម្រាកទៅ»
«កូនកុំគិតច្រើនអីណា»
«ចា៎..កូនដឹងហើយ» ពេលចូលមកដល់ក្នុងបន្ទប់នាងក៏ប្រញាប់ខលទៅរាងមាំដើម្បីប្រាប់ពីរឿងនេះ។
«នេះព្រោះតែបងធ្វើអោយអូននិងប៉ាឈ្លោះគ្នាទាល់តែបាន»
«ហឹម...នេះបងកុំគិតបែបនេះបានទេ?នេះវាមិនមែនជាកំហុសបងទេ ។ មុននឹងក្រោយពួកគាត់ក៏ត្រូវតែដឹងដដែលអ្វីដែលយើងត្រូវធ្វើពេលនេះគឺធ្វើយ៉ាងណាអោយពួកគាត់ព្រមទទួលយកយើង»
«ចុះអូនគិតថាប៉ាអូននឹងអូខេទេ?»
«ក៏សាកល្បងសិនទៅ»
«នេះបងចង់បោះបង់មែនទេ?»
«អត់ទេ!!បងប្រាប់ហើយថាបងនឹងតស៊ូជាមួយអូន បងជាអ្នកផ្តើមបងមិនអាចទុកអូនចោលកណ្តាលទីបានទេ ពួកត្រូវតែទៅមុខជាគ្នា» ពេលលឺបែបនេះហើយក៏ធ្វើអោយនាងញញឹមចេញមក។
«អូនងូតទឹកឬនៅ?»
«ចា៎......អូនងូតទឹករួចហើយ»
«តោះ...គេង»
«ចា៎...អូនក៏ងងុយហើយ»
«បើកវីឌីអូមក» រាងមាំក៏បានប្រាប់អោយនាងបើកវីឌីអូដើម្បីបានមើលមុខរបស់នាង។
«ស្រឡាញ់បងទេ?»
«សួរអូនទៀតហើយ»
«ក៏ឆ្លើយមក»
«អូនស្រឡាញ់   ស្រឡាញ់បងខ្លាំងទៀតផង» ពេលលឺបែបនេះហើយគេក៏សម្លឹងមើលមុខមុខនាងតាមរយះវីឌីអូខលហើយក៏ញញឹមយ៉ាងមានក្តីសុខ។
«លី»
«ចា៎»
«បែរថ្ពាល់មក» នាងក៏ប្រាប់អោយគេដាក់ថ្ពាល់របស់គេនៅក្បែរអេក្រង់ទូរស័ព្ទ។
«ជុប» គេក៏បានថើបទូរធ្វើអោយលីសាសើចទាំងសម្លឹងមើលនាង។
«នឹកណាស់ ចង់គេងអោប»
«អញ្ចឹងមកគេងអោប»
«អ្ហឹក...ចូលមក» គេក៏លាដៃធ្វើជាអោយនាងចូលមកក្នុងរង្វង់ដៃរបស់គេ។
«តោះ...គេង»
«ចា៎»
«ហ្គូដណាយណា ហាន់នី» រាងមាំនិយាយទាំងញញឹមដាក់គេហើយក៏បានពួកគេទាំងពីរក៏បានបិតភ្នែកគេងទាំងពីរនាក់រហូតដល់គេងលក់។ ពេលវេលាចេះតែកន្លងផុតទៅលីសាក៏បានព្យាយាមរកការងារធ្វើតែវានៅតែពិបាកសម្រាប់គេ ប៉ុន្តែសំណាងល្អដែលគេមានការងារមួយដែលធ្វើការតាមរយះអ៊ិនធឺណេតគឺជាការបកប្រែឯកសារក៏ដូចជាព័ត៌ជាដើមប៉ុន្តែវាមិនមែនជាការងារពេញម៉ោងនោះទេ។ រាងមាំក៏កំពុងតែអង្គុយនៅមុខកំព្យូទ័រធ្វើការងាររបស់គេ។
«ក្រាក» រាងស្តើងដែលបានទិញម្ហូបមកញ៉ាំជាមួយនឹងគេក៏បានបើកទ្វារចូលមកលបៗដើម្បីពញ្ញាក់គេ។
«ចាក់...អេ»
«អួយ....នេះមកស្ងាត់តែម្តង» លីសាក៏បានបែរមករកនាងហើយក៏បានអោបនាងក្រមុំជាប់។
«ក៏មិនបានមកស្ងាត់ៗទេគឺបងទៅវិញទេមិនបានចាប់អារម្មណ៍ថាអូនមក»
«នឹកណាស់....ថើបមួយមក»មិនចាំយូរនាងក៏បានហុចថ្ពាល់របស់ខ្លួនអោយទៅគេថើប។
«ជុប»នាងក៏បានងើយទៅថើបគេវិញ។
«បងហត់ទេ?»
«អត់ទេមានអីហត់អង្គុយធ្វើការនៅខន់ដូរនឹង៕ ចុះអូនវិញហត់ទេ?»
«គ្រាន់តែលឺសំនួរបងសួរអូនលែងហត់ហើយ។ បងមានញ៉ាំទឹកបានច្រើនទេ? ព្រោះអាកាសធាតុក្តៅណាស់»
«ញ៉ាំតើ»
«ញ៉ាំហេតុអ្វីក៏បបូរមាត់បងស្ងួតម្លេះ?»
«បងញ៉ាំ...តែប្រហែលជាខ្វះសំណើមហើយវាត្រូវការសំណើមពីអូនទេដឹង»គេនិយាយទាំងញញឹមដាក់នាង។

លក្ខខណ្ឌបេះដូងWhere stories live. Discover now