លក្ខខណ្ឌបេះដូង
ភាគទី២៥
«មិនអីទេណា សំឡេងកាំជ្រួចទេ» រាងមាំនិយាយទាំងលើកដៃអង្អែលស្មារបស់នាងថ្នមៗដើម្បីលួងលោមនាង។
«ពិតមែន»
«ចា៎» រាងមាំនិយាយទាំងអោនចុះទៅថើបសក់របស់នាងស្រាលៗ។ ពេលលឺបែបនេះហើយនាងក៏បានដកមុខចេញពីទ្រូងរបស់គេតិចៗហើយក៏សម្លឹងមើលទៅផ្ទៃមេឃក៏ឃើញថាកាំជ្រួញកំពុងតែបង្អួតសម្រស់លើផ្ទៃអាកាសយ៉ាងស្រស់ស្អាត ។
«វ៉ាវ...ស្អាតខ្លាំងណាស់» ដោយក្តីរំភើបពេកនាងភ្លេចទៅហើយនាងកំពុងតែគេងកើយស្មារបស់គេ។ ចំណែកលីសាវិញក៏បានត្រឹមតែញញឹមហើយក៏ព័ន្ធដៃទាំងគូទៅអោបរាងកាយរបស់នាង។
«ចូលចិត្តទេ?»
«ចូលចិត្ត» នាងក៏បានសម្លឹងមើលកាំជ្រួចដែលកំពុងតែនៅលើមេឃ។ ពេលនោះរាងមាំក៏បានទាញភួយដែលនៅលើសាឡុងមកគ្របលើដងខ្លួនរបស់រាងស្តើង។
«ផាំង» ស្រាប់តែភ្លាមនោះកាំជ្រួចមួយបង្ហាញបែកចេញរូបរាងជាងអក្សរពាក្យថា Will u be my girlfriend? ធ្វើអោយរាងស្តើងបែរមកមើលមុខអ្នកដែលនាងកំពុងតែអោបនាងពីក្រោយ ។
«អូខេទេ?»
«គឺ.....»
«យល់ព្រមទេ បើមិនទាន់ត្រៀមខ្លួនទេខ្ញុំចាំបានណា» ពេលនោះនាងមិនបាននិយាយអ្វីឡើយគឺបានត្រឹមតែសម្លឹងមើលមុខគេដោយកែវភ្នែកស្រទន់ ។
«កុំមើលមុខបែបនេះ ខ្ញុំមិនអីទេណាខ្ញុំចាំបាន»រាងមាំនិយាយទាំងញញឹម។
«នេះបើមិនជោគជ័យថ្ងៃនេះគិតបែបនេះណា?»
«ក៏មានតែរងចាំនោះអី ខ្ញុំអាចរងចាំបានបើរងចាំមកយូរហើយរងចាំបន្តិចទៀតក៏មិនអីដែរ»
«ហឹស....ហឹស....» នាងក្រមុំដែលកំពុងតែនៅក្នុងរង្វង់ដៃរបស់គេក៏បានបែរមុខមើលគេជាមួយនឹងស្នាមញញឹម។
«អ្ហឹក....អ៊ុប» ពេលនោះនាងមិននិយាយអ្វីច្រើនដែរគឺនាងបានលើកដៃទៅក្រសោបកញ្ចឹងករបស់គេជាប់ហើយក៏ទាញគេចុះក្រោមបន្តិចហើយក៏ថើបបបូរមាត់របស់គេ។
«ជុប»ពេលនោះគេក៏បាននៅស្ងៀមបណ្តោយអោយនាងថើបគេ មិនយូរប៉ុន្មានគេក៏បានតបស្នងទៅនាងវិញដោយយ៉ាងទន់ភ្លម បបូរមាត់ទាំងពីរក៏កំពុងតែផ្តោះផ្តងគ្រប់គ្រងគ្នាទៅវិញមកពេលនោះរាងមាំក៏បានជ្រុលខាំបបូរមាត់របស់នាង។
«អ្ហឹក» ធ្វើអោយនាងក្រមុំភ្ញាក់ខ្លួននឹងដកបបូរមាត់ចេញ ។
«អឺ....សុំទោសណាព្រោះថាមិនទម្លាប់នៅពេលដែលជេនជាអ្នកចាប់ផ្តើមមុន» គេក៏និយយាទាំងញញឹមអៀនដាក់នាងហើយក៏លើកដៃទៅជូតបបូរមាត់របស់នាង។
«ដោយឃើញថាឥឡូវនេះផ្លាស់ប្តូរបានច្រើនអូខេ ប៉ុន្តែ» គ្រាន់តែលឺពាក្យថាប៉ុន្តែ គេក៏បានបែរមុខមកមើលនាង។
«មើលថានៅព្រាននារីទៀតទេ»
«កែហើយ» រាងមាំនិយាយទាំងញញឹមដាក់នាងហើយក៏អោនចុះបម្រុងនឹងថើបនាងតែនាងបានទប់មុខរបស់គេជាប់
«នែ!!នេះមិនទាន់ធានា១០០ភាគរយផង»
«ក៏កក់ទុកមុន»
«...បានតែ...»
«ហឹស.....ហឹស»ពេលនោះរាងមាំក៏បានសើចហើយក៏អោបនាងក្រមុំជាប់។
«ជុប» រួចហើយគេក៏បានអោនចុះថើបស្មារបស់នាងព្រោះតែនាងក្រមុំនាងបានពាក់រ៉ូប។
«នែ!! លក្ខខ័ណ្ឌធ្វើបានខ្លះ ប៉ុន្តែបើរឿងព្រានារីបើចាប់បាននឹងត្រូវមិនខាន»
«ទទួលបញ្ជា» គេនិយាយទាំងញញឹមហើយក៏បានអោបនាងកាន់តែស្និទ្ធិជាងមុន។
«តែថាអូខេបែបនេះហើយក៏គួរតែប្តូរការហៅគ្នាហើយ»
«ហៅបែបណា?»
«ក៏បង និងអូននោះអី»
«មិនទម្លាប់»
«មិនទម្លាប់ក៏នឹងធ្វើអោយធ្លាប់ទៅ»
«ចាំពេលក្រោយទៅ»
«អូខេ Beb» រាងមាំក៏ហៅនាងបែបនេះធ្វើអោយនាងបែរមុខមកមើលគេ។
«ហឹស....ហឹស...» អ្នកទាំងពីរក៏បានបន្តគេងនៅលើសាឡុងមើលកាំជ្រួចក៏ដូចជាថតរូបជាមួយគ្នាជាមួយនឹងស្នាមញញឹម។
![](https://img.wattpad.com/cover/376384345-288-k927526.jpg)
YOU ARE READING
លក្ខខណ្ឌបេះដូង
Romantikផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។