លក្ខខណ្ឌបេះដូង ភាគទី៣៦

6 1 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣៦
«នេះលោកប៉ាគិតច្បាស់ហើយ?» រាងមាំក៏បានសួរទៅប៉ារបស់ខ្លួនតែគាត់មិនអាចតបឆ្លើយជាមួយនឹងនាងបានឡើយ កែវភ្នែកដែលពោរពេញទៅដោយការសោកស្តាយទីបំផុតប៉ារបស់នាងក៏ធ្វើអោយនាងខកចិត្តទៀតហើយ។
«ហឹម...ខ្ញុំក៏មិនដែលគិតចង់ទាមទារអ្វីពីប៉ាដែរ ខ្ញុំគ្រាន់តែអន់ចិត្តមិននឹកស្មានថាប៉ាទុកកូនដែលមិនមែនជាសាច់ឈាមខ្លួនឯងសំខាន់ជាងទៅវិញ ខ្ញុំពិតជាខកចិត្តជាមួយលោកខ្លាំងណាស់»
«អ៎...បើជ្រុលជាមកទីនេះហើយអញ្ចឹងខ្ញុំសូមប្រកាសអំពីទ្រព្យសម្បត្តិផ្សេងទៀតដែលលោកប៉ារបស់អ្នកនាងបានចាត់ចែងរួចរាល់ហើយ»
«ខ្ញុំមិនការអ្វីទាំងអស់ពីលោក ព្រោះតែលោកតែម្នាក់ខ្ញុំបាត់បង់ស្ទើរគ្រប់យ៉ាងអស់ហើយ» និយាយតែប៉ុណ្ណឹងរាងមាំក៏បានដើរចេញទៅបាត់ទាំងការខកចិត្ត។
«អេ!ឈប់សិនមើល» ពេលនោះចាស្ទីនក៏បានក្រសោបស្មារបស់រាងខ្ពស់ជាប់ព្រមទាំងអោនទៅក្បែរត្រចៀករាងស្តើង ។
«ទោះ...បីឯងមិនទាមទារក៏គ្មានអ្វីដែលសល់សម្រាប់ឯងដែរមិនថាផ្ទះ លុយគឺក្លាយជារបស់ខ្ញុំហើយ។ ហើយមួយវិញទៀតបន្តិចទៀតស្រីស្នេហ៍របស់ឯងអាចនឹងក្លាយជាមនុស្សស្រីរបស់យើងក៏ថាបាន»
«ឯង»គ្រាន់តែលឺឃ្លាចុងក្រោយលីសាក៏បានបែរមុខមកមើលគេហើយក៏រុញគេមួយទំហឹង។
«ហឹស...ហឹស...កាលណាខ្ញុំនៅមានដង្ហើមឯងកុំស្រម៉ៃ» រាងមាំនិយាយទាំងទាញកអាវរបស់ចាស្ទីន»បញ្ចប់ប្រយោគប៉ុណ្ណឹងនាងក៏បានដើរចេញទៅបាត់ទៅព្រោះមិនចង់បង្កររឿងជាមួយនឹងគេ។ ពេលចេញពីក្រុមហ៊ុនគេស្ទើរតែគ្មានកម្លាំងដើរទៅឡានឡើយគេក៏បានបើកឡានចេញខន់ដូររបស់ខ្លួននឹងសម្ងំនៅទីនោះ។
«ក្រាក» ទ្វារបន្ទប់ក៏បានរបើកដោយលេចចេញនូវវត្តមានរបស់មនុស្សជាទីស្រឡាញ់របស់គេ។
«លី» គ្រាន់តែឃើញភ្លាមរាងមាំក៏ប្រញាប់លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ហើយក៏បានញញឹមដាក់រាងស្តើងមិនថាខ្លួនកំពុងតែស្ថិតនៅក្នុងកាលៈទេសៈលំបាកប៉ុណ្ណាក៏ដោយប៉ុន្តែអ្វីដែលគេត្រូវបង្ហាញនៅពេលនោះគឺភាពរឹងមាំងនិងស្នាមញញឹមអោយនាងឃើញ។
«បងមិនអីទេ?» រាងស្តើងក៏ប្រញាប់កាន់ដៃគេទៅអង្គុយនៅលើសាឡុងហើយក៏លើកដៃទៅក្រសោបថ្ពាល់គេកែវភ្នែកបញ្ជាក់ដោយការព្រួយបារម្ភនិងការយកចិត្តទុកដាក់ជាខ្លាំង។
«បងមានកើតអី?»
«កុំមកកុហក»រាងស្តើងក៏សម្លឹងមើលមុខរបស់គេ។
«អូនបានដឹងរឿងអស់ហើយ»
«អូនដឹងដោយរបៀបណា?»
«គឺអូនបានឃើញព័ត៌មានហើយ» រាងមាំមិនបាននិយាយអ្វីឡើយត្រឹមសម្លឹងមើលមុខរាងស្តើង កែវភ្នែកពោរពេញដោយការបារម្ភគេបារម្ភថាពេលនេះគេគ្មានអ្វីឡើយតើគេនឹងមើលថែនាងដោយរបៀបណា។
«កុំបារម្ភអីណា អូននឹងនៅក្បែរបងជានិច្ចមិនចាំបាច់ចាំបាច់បង្ហាញភាពរឹងមាំនៅចំពោះមុខអូនក៏បាន។ កាលណាបើបងកាន់តែលាក់ទុកវានឹងធ្វើអោយបងកាន់តែពិបាក បើបងចង់យំក៏យំចេញមក»
«បងអាចធ្វើបានដែរ?» រាងមាំសួរទាំងលើកដៃរបស់នាងមកថើប។
«បាន....មនុស្សស្រឡាញ់គ្នាណាមិនថាមានរឿងក៏ដោយត្រូវនិយាយគ្នាទៅវិញទៅមកដោយបើកចំហរ រួមសុខទុក្ខជាមួយគ្នាមិនមែនជាការទុកគ្នាចោលនោះទេ ហើយក៏មិនមែនជារឿងដែលត្រឹមត្រូវដែលមកលាក់បាំងបញ្ហាគ្នាឡើយ។ ពេលបងមានទុក្ខអូនក៏ត្រូវតែដឹងលឺនិងនៅក្បែរហើយក៏លើកទឹកចិត្តបងដូចគ្នា ។ មនុស្សស្រឡាញ់គ្នាគេមិនមែនរត់ចោលគ្នាពេលមានទុក្ខលំបាកឬគ្រាមានអាសន្នឡើយ»
«ហឹក»ស្តាប់នាងរៀបរាប់ហើយគេក៏បានទាញនាងមកអោបជាប់ក្នុងទ្រូងហើយក៏យំចេញមក។
«មិនអីទេណា អូននៅជាមួយបងហើយ» នាងក៏បាននិយាយលួងលោមគេហើយក៏អង្អែលខ្នងរបស់គេស្រាលៗ។
«បងអរគុណច្រើនណាដែលអូនមិនទុកបងចោល»
«ហឹស..ហឹស..អូនមិនទៅណាចោលបងទេពួកយើងនឹងនៅក្បែរគ្នារហូតមិនថាមានអ្វីកើតឡើងក៏ដោយ...ជុប» និយាយចប់នាងក៏ជូតទឹកភ្នែកចេញពីថ្ពាល់របស់គេហើយក៏ញញឹមមុននឹងថើបលើស្នាមទឹកភ្នែកលើថ្ពាល់របស់គេ។ រាងមាំក៏នៅតែបន្តអោបរាងកាយមួយនេះរហូតដល់គេងលក់។ នាងក៏បានគ្រាគេទៅដាក់នៅលើគ្រែហើយនាងក៏បានទៅយកកន្សែងជ្រលក់ទឹកដើម្បីជូតខ្លួនមុខមាត់អោយគេហើយក៏បានផ្លាស់សម្លៀកបំពាក់អោយគេ។
«ជុប» នាងក៏បានអោនចុះទៅថើបថ្ងាស់របស់គេហើយក៏សម្លឹងមើលមុខរបស់គេជាមួយនឹងស្នាមញញឹមហើយក៏ការបារម្ភពីគេជាខ្លាំង។ ពេលវេលាចេះតែកន្លងផុតទៅលីសាក៏បានព្យាយាមរកការងារធ្វើប៉ុន្តែនៅតែមិនទាន់រកការងារបាននៅឡើយ ។ តែជេននីតែងតែនៅក្បែរគេនឹងលើកទឹកចិត្តគេជានិច្ច។
«បងទៅធ្វើការនៅក្រុមហ៊ុនអូនល្អទេ?»
«អត់ទេ!!បងមិនចង់អោយគេមើលមកថាវាអយុត្តធម៌សម្រាប់បុគ្គលិកផ្សេង»
«តែបងទៅធ្វើការនៅកន្លែងផ្សេងក៏មិនបាន»
«បងនឹងព្យាយាម បងមិនចុះចាញ់ងាយៗឡើយបងដឹងថាចាស្ទីនគេមិនអោយបងរស់នៅដោយស្រួលឡើយ»
«អូនមិនយល់ថាហេតុអ្វីក៏គេធ្វើដល់ថ្នាក់នឹងដាក់បងទាំងដែលគេទទួលបានច្រើនណាស់ហើយពីប៉ារបស់បង»
«នៅរបស់មួយដែលគេចង់បានពីបងទៀតទើបគេព្យាយាមបិតផ្លូវបង» ពេលលឺបែបនេះហើយរាងស្តើងក៏បានសម្លឹងមើលមុខរបស់គេ។
«នៅសល់អ្វី?»
«ហឹស...ហឹស...អត់មានអីទេ» ពេលលឺគេសួរបែបនេះហើយរាងខ្ពស់ក៏ញញឹមដាក់នាងហើយក៏បានបង្វែររឿង។
«លី» ប៉ុន្តែនាងគឺជាមនុស្សដែលស្គាល់ពីគេច្បាស់នាងដឹងច្បាស់ថាគេមានរឿងដែលលាក់បាំងគេហើយ។
«គឺអត់មានអីទេ?»
«អូនមិនមែនទើបតែស្គាល់បងទេណា ក្រែងសន្យាហើយថាមិនលាក់បាំងគ្នា»
«បងប្រាប់ក៏បាន»
«របស់ម្យ៉ាទៀតគឺគេចង់បានពីបងគឺជាអូន»
«រឿងនេះទេ»
«អូនដឹងដែរ»
«អូនមិនដឹងច្រើនទេ អូនគ្រាន់តែដឹងថាគេស្រឡាញ់អូនព្រោះថាទង្វើររបស់គេបង្ហាញអោយអូនឃើញច្បាស់ៗ»
«ហឹម»
«នែ!!មកពិបាកចិត្តរឿងនេះធ្វើអីទោះបីគេចង់បានអូនតែអូនមិនដែលត្រូវការគេនោះទេ។ ព្រោះមនុស្សដែលអូនស្រឡាញ់គឺមានតែបងម្នាក់ប៉ុណ្ណោះ» ពេលលឺបែបនេះហើយក៏ធ្វើអោយនាងញញឹមដាក់គេ។
«ហឹស..ហឹស....បងអរគុណច្រើនណាដែលអូនស្មោះត្រង់ជាមួយនឹងបង»
«ហូយ...ឈប់ចូលតួទៅណា...មោះទៅញ៉ាំអីវិញអូនឃ្លានហើយ» នាងក៏ញញឹមដាក់គេហើយក៏ប្រញាប់ទាញដៃគេដើរចេញទៅ។
«ជិះឡានបងក៏បាន»
«មិនបាច់ទេថ្ងៃនេះជិះឡានអូនក៏បាន»
«អូខេ...ចាំបងជាអ្នកជាអ្នកប៉ាវអូនណា»
«ញ៉ាំរាល់ដងបងជាអ្នកប៉ាវអូនរហូតថ្ងៃនេះអូនជាអ្នកប៉ាវិញ»
«អត់ទេ បងជាអ្នកផេវិញ» នៅតាមដងផ្លូវអ្នកទាំងពីរក៏នៅតែប្រកែកគ្នា។
«អូខេបងចេញលុយក៏បានដែរ តែលើកក្រោយគឺអូន»
«ចា៎» ពេលដែលកំពុងតែបើកឡាននៅតាមផ្លូវរាងស្តើងក៏បានចូលទៅចតឡានទុកនៅក្រោមដើមឈើមួយ។
«តោះ»
«ក្រែងអូនថាចង់ទៅញ៉ាំអីមែនទេ?»
«ក៏ដល់អូន នោះ!!អូនចង់នៅទីនេះ?» ពេលឃើញភ្លាមគេក៏បានមើលមុខនាងវាជាប្រភេទអាហារនៅតាមផ្លូវដែលសាមញ្ញបំផុត។
«ទៅញ៉ាំនៅហាងវិញទៅមានម៉ាស៊ីនត្រជាក់វាមិនក្តៅ»
«អូនចង់ញ៉ាំនៅទីនេះជាងណាមួយអាហារនៅទីនេះអូនតែងតែមកញ៉ាំកាលនៅរៀននឹករសជាតិបែបនេះណាស់»
«តែ...»
«ឆាប់ឡើងអូនឃ្លានហើយ»មិនមែនគេមិនដឹងនោះទេថាហេតុអ្វីនាងធ្វើបែបនេះគេបានត្រឹមដើរតាមពីក្រោយនាងសម្លឹងមើលនាងដោយកែវភ្នែកស្ងៀមស្ងាត់។
«អូនកម្មងហើយបងចង់កម្មងអីថែមទេ?»
«អូនញ៉ាំអីបងក៏ញ៉ាំដូចគ្នា»
«អង្គុយចុះមក» រាងស្តើងក៏បានទាញដៃគេអោយអង្គុយចុះហើយក៏ប្រញាប់យកកែវមកចាក់ទឹកអោយគេផឹក។ គេវិញក៏បានត្រឹមញញឹមដាក់នាងក្រមុំ។ មិនយូរប៉ុន្មានម្ហូបដែលនាងបានកម្មក៏បានមកដល់។
«ធ្វើមុខអីបែបនេះ បងមិនចូលចិត្តអាហារបែបនេះមែនទេ?»
«អត់ទេបងចូលចិត្តតែ....បង...នេះអូនច្បាស់ថាទេថាអូនញ៉ាំបាន»
«អួយ...អូនញ៉ាំបាននេះអូនជាមនុស្សសាមញ្ញាដើរលើដីដូចតែគេដូចតែឯងដែរមិនមែនជាស៊ុបភឺស្តាទេ សូម្បីតែតារាគេញ៉ាំអាហារបែបនេះបាន» ពេលលឺបែបនេះហើយគេក៏សើចទាំងហួសចិត្តមិននឹកស្មានថានាងនិយាយចេញមកបែបនេះសោះ។
«ឃើញទេឆ្ងាញ់» លើកចានគុយទាវមកភ្លក្សហើយក៏បញ្ចុករាងមាំ។
«ហឹម..ឆា្ងញ់»
«បែបនេះបងក៏ត្រូវតែញ៉ាំអោយច្រើន»
«ចា៎» លីសាវិញក៏ញ៉ាំបណ្តើរតែងតែមើលរាងស្តើងបណ្តើរទឹកមុខបញ្ជាក់ពីការបារម្ភនិងពិបាកចិត្តពីមុនធ្លាប់តែនាំនាងចូលញ៉ាំអាហារនៅហាងថ្លៃៗតែពេលនេះមកញ៉ាំតាមជញ្ជើមផ្លូវអីបែបនេះ ។
«អូនបញ្ចុកណា» គេក៏បានហារមាត់អោយនាងបញ្ចុកគេ ។ ពេលកំពុងតែញ៉ាំគេក៏បានលើកដៃទៅជូតមាត់អោយនាងព្រោះតែប្រលាក់មាត់។

លក្ខខណ្ឌបេះដូងWhere stories live. Discover now