លក្ខខណ្ឌបេះដូង

93 9 0
                                    

លក្ខខណ្ឌបេះដូង
                                   ភាគទី១០
«ជុប» បបូរមាត់ទាំងពីរក៏ប្តូរមកជាការបឺតជញ្ជក់គ្នាយ៉ាងផ្អែមល្ហែមរាងស្តើងក៏បានលើកដៃទៅតោងករបស់គេជាប់ព្រមទាំងតបស្នងទៅគេវិញ ព្រោះតែជាតិអាកុលនៅក្នុងខ្លួនធ្វើអោយនាងក្រមុំបាត់បងនូវការគ្រប់គ្រងស្មារតីខ្លួនឯង។
«អ្ហឹក» ចំណែកលីសាវិញក៏បានថ្នាក់ថ្នមបបូរមាត់តូចមួយនេះដោយការពេញចិត្ត ដៃក៏មិនទុកអោយទំនេរដូចគ្នាគឺកំពុងតែស៊ូកទៅអង្អែលចង្កេះនាងតូចពីក្នុងអាវរបស់នាង។
«ជុប...សឺត» គេក៏បានប្តូរពីការថើបបែបថ្នាក់ថ្នមក៏ប្តូរមកជាការបឺតជញ្ជក់បបូរមាត់នាងក្រមុំយ៉ាងរោលរាលព្រមព្រមទាំងខាំបបូរមាត់របស់នាងក្រមុំតិចៗ។
«អ្ហឹក» ចំណែកនាងក្រមុំវិញក៏បានត្រឹមតែបិតភ្នែកបង្ហើបសំឡេងតិចៗក្បែរត្រចៀករបស់គេ។
«បងជេននីត្រូវតែមនុស្សស្រីរបស់ខ្ញុំតែម្នាក់» គេក៏បានអោនចុះទៅខ្សឹបដាក់ត្រចៀកនាងវិញព្រមទាំងខាំស្លឹកត្រចៀកនាងហើយក៏បង្ហូសមកដល់កញ្ចឹងរបស់នាងព្រមទាំងបន្សល់ស្នាមក្រហមជាំនៅលើកញ្ចឹងរបស់នាង។
«អ្ហឹក....លី» នាងក៏បានទាញរាងកាយរបស់រាងមាំមកផ្អឹបនឹងខ្លួននាង ដៃរបស់គេក៏ចាប់ផ្តើមដោះអាវរបស់នាងចេញ បបូរមាត់នឹងចុងច្រមុះកំហូចក៏បានអោនចុះមកថើបនៅស្មារបស់នាងព្រមទាំងខាំស្រាលៗទៀតផង។ សង្រ្គាមដ៏ក្តៅគគុកក៏បានបន្តទៅមុខទៀតរហូតដល់ទីបញ្ចប់ម្នាក់ៗក៏គេងលក់លង់បាត់ដោយរាងកាយរបស់រាងស្តើងកំពុងតែស្ថិតក្នុងរង្វង់ដៃរបស់រាងមាំ។
«ជីប!!» សំឡេងសត្វចាបក្នុងព្រៃក៏បានបន្លឺឡើងប្រៀបដូចជាការប្រគុំតន្រ្តី ក៏ដូចជាម៉ោងរោទិ៍ដាស់ដល់អ្នកដែលកំពុងតែគេងត្រូវភ្ញាក់ពីដំណេក។
«អ្ហឹក» ពេលនោះនាងក្រមុំក៏បានបើកភ្នែកមកទាំងមានអារម្មណ៍ថាឈឺក្បាលតិចៗ។
«អួយ» នាងក៏បានក្រឡែកមើលដៃមនុស្សដែលកំពុងតែអោបរាងកាយនាងជាប់ទាំងភ្នែកបិតជិតគេងនៅឡើយ។
«អ្ហឹក...អួយ....នេះហេតុអ្វីក៏ខ្ញុំក៏បណ្តោយអោយវាដល់ថ្នាក់នឹង» នាងក្រមុំក៏បានត្រឹមរអ៊ូតិចៗហើយក៏លើកដៃរបស់គេថ្នមៗចេញពីទ្រូងនាង រួចហើយក៏ទាញសម្លៀកបំពាក់មកពាក់ហើយក៏លួចចេញទៅបាត់។ ទុកអោយគេនៅតែម្នាក់ឯង ។
«អួយ....នាងជេនអើយ...នេះខ្មាស់គេណាស់» ពេលចូលមកដល់កន្លែងសម្រាករបស់ខ្លួនព្រមទាំងទាញកញ្ចក់មកឆ្លុះមកមើលខ្លួនប្រាណរបស់នាង នាងក៏ឃើញស្នាមនៅលើកញ្ចឹងរបស់នាង។
«ធ្វើយ៉ាងម៉េច?» នាងក៏បានត្រឹមតែអង្គុយរអ៊ូម្នាក់ឯង។
ក្រឡែកមកមើលលីសាឯនេះវិញកំពុងតែគេងលក់ដ៏ស្កល់ស្កល់ក៏ព្រោះតែក្តីសុខដែលគេទទួលបានកាលពីយប់មិញ ។
«អ្ហឹក» គ្រាន់តែដឹងខ្លួនភ្លាមគេក៏ស្រវ៉ារករាងស្តើងទាំងភ្នែកនៅបិតដដែល។ ពេលស្ទាប់ទៅគេមានអារម្មណ៍ថាដូចជាមិនប៉ះសោះ។
«បងជេន» គេក៏បានហៅឈ្មោះរបស់នាងតិចៗ
«នេះ...ទៅណាបាត់ហើយ» គេក៏ប្រញាប់ក្រោកអង្គុយយ៉ាងលឿនហើយក៏រៀបចំខ្លួនចេញទៅខាងក្រៅក៏ឃើញថាក្រមុំនិស្សិតក៏នាំគ្នាជួសជុលសាលាដែលខូចខាត ចំណែកគេវិញក៏បានតាមរកមើលជេននីប៉ុន្តែមិនឃើញ។
«លោកគ្រូ...ឯណាក្រុមបងៗនិងអ៊ុនសរ»
«អ៎...គឺពួកគេទៅជួយលើកទំនប់ទឹកនៅខាងក្រោយភូមិឯនោះ»
«ឆ្ងាយទេ?»
«មិនឆ្ងាយទេ គ្រាន់តែដើរទៅខាងរហូតទៅនឹងឃើញហើយ» លឺបែបនេះហើយរាងមាំក៏ប្រញាប់ដើរចេញទៅប្រហែលជា១០នាទីគេក៏ស្រាប់តែលឺសំឡេងរបស់ជេននីនិងមិត្តរបស់នាងគេក៏ដើរបន្តទៀតឃើញថាពួកគេកំពុងតែធ្វើការជាមួយអ្នកភូមិ។
«សួស្តីបងៗ»
«នែ!!នេះហេតុអ្វីក៏មិនព្រមហៅខ្ញុំមកផង» គេក៏ដើរទៅទះក្បាលអ៊ុនសរដែលកំពុងតែនៅក្បែរជេននី។
«អួយ.....ហៅហើយតែឃើញឯងដេកលក់ស្រួលពេកក៏ខ្ចិលរំខានតែម្តងទៅ។ គេក៏បានមើលមុខជេននីដែលមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់គេឡើយ។
«បងជេន» គេក៏បានហៅនាងក្រមុំ
«ហឹម» នាងក៏តបទាំងទឹកមុខធម្មតាដូចជាគ្មានអ្វីកើតឡើងឡើយ។
«អឺ..បងជេនញ៉ាំទឹកទេចាំខ្ញុំទៅយកមកអោយ»
«អូខេ» អ៊ុនសរក៏បានដើរទៅយកទឹកពេលនោះបូណាក៏បានប្រាប់អោយគេយកអោយនាងផងដែរ។ ឆ្លៀតឱកាសដែលគ្មានអ្នកនៅក្បែរនោះលីសាក៏ចូលទៅក្បែរនាងក្រមុំ ។
«បងជេន គេចមុខពីខ្ញុំមែនទេ?»
«គេច...មានរឿងអីដែលបងត្រូវគេច?»
«ក៏រឿងកាលពីយប់មិញនោះអី?»
«រឿងអ្វី?»
«នេះបងធ្វើពើរជាមិនដឹងមែនទេ?»
«រឿងអ្វី?»
«ក៏ពួកយើងទាំងពីរមានអីៗជាមួយគ្នានោះអី បងគេចពីខ្ញុំធ្វើអី? ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង?»
«បំភ្លេចវាចោលទៅ ទុកថាគ្មានអ្វីកើតឡើងចុះណាមួយបងក៏មិនចង់អោយឯងត្រូវមកបាត់បង់ស៊េរីភាពព្រោះតែការធ្វេសប្រហែសរបស់ពួកយើងទេ ទុកថាវាកើតឡើងដោយអចេតនាចុះ» គ្រាន់តែលឺប្រយោគនេះភ្លាមបេះដូងរបស់គេដូចជាមានអ្នកណាយកកាំបិតនេះទាំងដែលគេធ្លាប់ឆ្លងកាត់រឿងបែបនេះច្រើនដងហើយ ខុសត្រង់ថាប្រយោគទាំងអស់នេះគឺជាអ្នកនិយាយប៉ុន្តែពេលនេះបែរជាលឺពីមាត់របស់រាងស្តើងទៅវិញ។
«នេះបងនិយាយអ្វី ទំនាក់ទំនងរបស់យើងយប់មិញវាជ្រាលជ្រៅខ្លាំងណាស់ដឹងទេ?» រាងមាំក៏នៅតែប្រកាន់ភ្ជាប់នូវគំនិតដដែលគឺគេត្រូវការនាងជាម្ចាស់បេះដូងរបស់គេ។
«ក៏ប្រាប់ហើយតើ ថាពួកយើងទាំងពីធ្វើវាឡើងក៏ព្រោះតែភាពធ្វេសប្រហែស ព្រោះតែស្រវ៉ឹង វាមិនមែនកើតឡើងដោយក្តីស្រឡាញ់ឬស្នេហាឡើយ»
«តែខ្ញុំស្រឡាញ់បង» គេក៏តបយ៉ាងខ្លីទៅនាងវិញធ្វើអោយនាងនៅស្ងៀមមួយស្របក់។
«បងជេន....នេះទឹក» ពេលនោះអ៊ុនសរក៏បានចូលមកដល់ទើបធ្វើអោយការសន្ទនារបស់ពួកគេត្រូវបញ្ចប់។ ពួកទាំងអស់គ្នាក៏បន្តធ្វើការរហូតដល់ហើយ។
«តោះ...នាំគ្នាងូតទឹងលេងទេ មើលចុះទឹកថ្លាល្អណាស់»
«មែនហើយ..តោះ» មិនទាន់និយាយចប់ផងគឺថាឌីអូនិងជេកហ្សិកដោះអាវហើយក៏ហក់ចូលទឹកព្រម ចំណែកនិស្សិតខ្លះក៏នាំត្រឡប់ទៅវិញគឺនៅសល់តែគ្នាគេប៉ុណ្ណោះ ។ អ្នកទាំងប្រាំមួយនាក់ក៏នាំគ្នាងូតទឹកប្រលែងគ្នាយ៉ាងសប្បាយ។
«បងជេនមកនេះ?» ឆ្លៀតពេលនោះអ្នកទាំងបួនរវល់តែប្រលែងគ្នារាងមាំក៏បានហែលទៅទាញនាងក្រមុំហើយក៏ទៅបាំងនឹងផ្ទាំងថ្ម។
«ធ្វើអី?»
«ក៏ហៅបងមកនិយាយគ្នាអោយដឹងរឿង»
«ក៏និយាយគ្នារួចហើយ»
«មិនទាន់ចប់»
«បងអត់មានអីនិយាយគ្នាទៀតទេ?»
«តែខ្ញុំមាន»
«ជេន..» ពេលនោះក៏ស្រាប់តែលឺសំឡេងរបស់បូណាបានហៅនាង នាងប្រុងឆ្លើយប៉ុន្តែក៏ត្រូវលីសាឆ្លើយជំនួស។
«ចា៎»
«តោះ...ត្រឡប់ទៅវិញ»
«បងត្រឡប់ទៅមុនចុះ ខ្ញុំនិងបងជេនទៅតាមក្រោយ»
«អូខេ»
«អេ..»
«អ៊ុប» នាងប្រុងនឹងឆ្លើយតបទៅមិត្តរបស់ខ្លួនក៏ត្រូវបានលីសាទម្លាក់បបូរមាត់របស់ខ្លួនទៅប្រថាប់លើបបូរមាត់របស់នាងបាត់ទៅហើយ។
«ខ្ញុំស្រឡាញ់បង»
«វាអាចជាអារម្មណ៍មួយឆាវរបស់ឯងប៉ុណ្ណោះ បន្តិចទៀតឯងក៏នឹងដឹងខ្លួនឯងហើយ» រាងស្តើងក៏ប្រាប់ទៅគេវិញទាំងទឹកមុខធម្មតា។
«អត់ទេខ្ញុំស្រឡាញ់បងពិតមែនណា ខ្ញុំទទួលស្គាល់ថាពីខ្ញុំធ្លាប់ជាមនុស្សបែបនោះពីមុន តែតាំងពីស្គាល់បងមកវាបានផ្តាស់ប្តូរអស់ហើយ»
«ស្គាល់ពីខ្លួនឯងអោយបានច្បាស់សិនទៅ»
«ចុះបងត្រូវការអ្វី ខ្ញុំធានាថាខ្ញុំនឹងផ្តល់ភាពច្បាស់លាស់អោយបងណា»
«បងដាក់លក្ខខណ្ឌបែបណាខ្ញុំធ្វើតាមទាំងអស់»
«ស្គាល់ពីខ្លួនឯងអោយច្បាស់សិនទៅ ថាខ្លួនត្រូវការអ្វី?» និយាយតែប៉ុណ្ណឹងនាងក្រមុំក៏ដើរចេញបាត់ទៅ។ ពេលវេលានកន្លងផុតទៅក៏ដល់ពេលដែលពួកគេត្រូវត្រឡប់មកវិញដូចគ្នា ។ ពេលត្រឡប់មករៀនវិញលីសាតែងតែព្យាយាមរកពេលជួបជេននីតែមើលទៅនាងដូចជារវល់ខ្លាំងណាស់ជាមួយនឹងការងារសាលាក៏ដូចជាការជួយប្អូនក្នុងក្រុមផងដែរ។ ថ្ងៃនេះវិញក៏ដូចគ្នានាងក្រមុំក៏កំពុងតែអង្គុយនៅក្នុងបណ្ណាល័យដើម្បីបំពេញចិត្តការរបស់នាងរហូតដល់គេងលក់ទៅ។
«អ្ហឹក» នាងក៏ស្រាប់តែភ្ញាក់មកវិញព្រោះតែមានអារម្មណ៍ថាដូចមានអ្នកណាយកអ្វីត្រជាក់ៗមកប៉ះមុខនាង។
«លីសា» នាងបើកភ្នែកមកក៏ស្រាប់តែឃើញលីសាកំពុងតែនៅក្បែរនាង។
«នេះមិនទាន់ទៅផ្ទះទេ?»
«ឃើញបងនៅតែម្នាក់ឯងក៏ចូលមក»
«ម៉ោងប៉ុន្មានហើយ?»
«ម៉ោង៥ហើយ»
«ហឹម...ចឹងបងទៅវិញហើយព្រោះប្រញាប់ទៅផ្ទះ» នាងក៏ប្រញាប់រៀបចំទុកដាក់ដើម្បីចេញទៅ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now