លក្ខខណ្ឌបេះដូង
ភាគទី៣០
«ជុប...» រាងមាំដែលបានភ្ញាក់ពីគេងមុននាងក្រមុំគេក៏បានថើបនាងក្រមុំឆ្វេងផងស្តាំផង ហើយមិនតែប៉ុណ្ណោះគឺគេថែមទាំងខាំស្មារបស់នាងព្រោះថារាងកាយរបស់នាងមិនបានស្លៀកពាក់ឡើយ គឺមានត្រឹមភួយដែលគេបានដណ្តប់អោយនាងក្រមុំ។
«អ្ហឹក» នាងក៏បានកម្រើកខ្លួនតិចៗហើយក៏បើកភ្នែកព្រោះតែមានស្វាកំហូចកំពុងតែថើបរាងកាយនាងក៏ដូចជាខាំស្មារបស់នាង។
«លី»
«ចា៎»
«បងធ្វើអី?»
«ហឹ....ហឹ..ប្តីកំពុងតែដាស់ប្រពន្ធនោះអី»
«ដាស់បែបនេះឬ?»
«អ្នកមានគូគេដាស់គ្នាអោយភ្ញាក់ពីគេងគឺបែបនេះឯង» ពេលលឺបែបនេះហើយរាងស្តើងក៏បានបែរមកសម្លក់គេ។
«មិនដែលដឹង»
«ចឹងគឺដឹងហើយ»
«ជុប...ជុប» និយាយចប់គេក៏បានអោនចុះទៅថើបថ្ងាស់នាងពីមួយខ្សឺតទៅមួយខ្សឺតទៀតយ៉ាងយូរ។
«ហឹស...ហឹស...លី» នាងក៏សើចកក្អឹកនៅពេលដែលគេថើបនាងមិនឈប់សោះ។
«បានហើយ អូនទៅងូតទឹកសិនហើយនឹងបានចេញទៅដើរលេងជាមួយគ្នា» នាងក៏បានទាញយកអាវមកពាក់បម្រុងនឹងក្រោកទៅហើយតែគេរហ័សបានទាញទាញនាងអោយអង្គុយចុះលើភ្លៅរបស់គេគេក៏បានអោនចុះថើបកញ្ចឹងករបស់នាង។
«លី»
«ជុប»
«ថើបបន្តិចទៀតបានទេ?»
«នេះបងមិនធុញទេ?»
«អត់ទេ អ្នកណាទៅធុញនឹងការថើបប្រពន្ធខ្លួនឯងនោះ»
«ជុប...សឺត»ពេលបែបនេះនាងក៏បានបែរមុខមករកគេហើយក៏សម្លឹងមើលមុខរបស់គេ។
«ជុប» នាងក៏បានងើយទៅទៅថើបបបូរមាត់របស់គេ។
«អូនទៅងូតទឹកសិនណា....ណា...ណា»ពេលលឺបែបនេះហើយគេក៏បានត្រឹមតញញឹមដាក់នាង។
«ក៏បាន..ជុប...នេះក៏ដោយសារតែអូនធ្វើខ្លួនទន់ភ្លន់ណា»
«តែ!!!ចង់អោយបងងូតទឹកអោយទេ?»
«មិនបាច់ទេ បើអោយងូតអោយនោះអូនមិនដឹងថាអូនបានងូតទឹកឬក៏អត់។ គ្រាន់តែយប់មិញផងមិនចង់អោយអូនសម្រាកផង»
«ហឹស..ហឹស...» គេក៏បានត្រឹមតែសើចក៏ហើយក៏ព្រមលែងខ្លួនអោយនាងអោយនាងក្រមុំដើរទៅបន្ទប់ទឹក។ ចំណែកគេវិញក៏ប្រញាប់ចេញទៅខាងក្រៅដើម្បីរៀបចំអាហារពេលព្រឹកអោយនាងក្រមុំញ៉ាំព្រោះថាគេត្រូវតែប៉ូវកម្លាំងរបស់នាងបន្តិចហើយ។ មិនយូរប៉ុន្មាននាងក្រមុំក៏បានចេញពីបន្ទប់ទឹកប៉ុន្តែបែរជាមិនឃើញគេឡើយ ។
«នេះទៅណាហើយ?» នាងក៏បានដើរចេញមកខាងក្រៅក៏ឈ្ងុយក្លិនម្ហូប។
«អួយ...នេះប្រហែលជាឆ្ងាញ់ខ្លាំងហើយមានចុងភៅពិសេសធ្វើម្ហូបអោយញ៉ាំបែបនេះ?» នាងក្រមុំក៏ដើរទៅអោបរាងមាំដែលកំពុងតែឈររៀបស៊ែនវិចដាក់ក្នុងចានអោយនាង។
«ចុងភៅក្នុងបេះដូង» នាងក៏បានអោនចុះសម្លឹងមើលមុខនារីដែលកំពុងតែអោបគេ។
«ជុប» គេក៏បានអោនចុះថើបបបូរមាត់របស់នាងក្រមុំ។
«ឆ្ងាញ់ទេ?»
«នែ!!នេះចង់មើលងាយមែនទេ បងក៏ចេះធ្វើម្ហូបដែរ»
«អួយ..អត់ទេអូនគ្រាន់តែនិយាយលេងទេណាដឹងតែឆ្ងាញ់ហើយបើអ្នកធ្វើសង្ហាបែបនេះ»ពេលលឺបែបនេះហើយក៏ធ្វើអោយគេញញឹមដាក់នាងក្រមុំ។
«តោះ..ឆាប់ញ៉ាំទៅណា»
«ចា៎» នាងក៏បានអង្គុយចុះដោយមានរាងមាំជាអ្នកទាញកៅអីអោយនាងអង្គុយ។
«ហា៎» គេក៏បានបញ្ចុកនាងអោយនាងហារមាត់ ចំណែកនាងក៏មិនបានជំទាស់គេដែរបានហារមាត់អោយគេបញ្ចុកនាង ។
«មោះ...ចាំអូនបញ្ចុកវិញណា»
«ចា៎»គេក៏បានតបស្នងទៅនាងវិញទាំងញញឹម អ្នកទាំងពីរក៏បានបន្តញ៉ាំអាហារពេលព្រឹកជាមួយគ្នាយ៉ាងរីករាយ។ ហើយពួកគេក៏បានបន្តនាំគ្នាដើរលេងបានជាច្រើនកន្លែងព្រោះថាពេលល្ងាចពួកគេត្រូវត្រឡប់ទៅវិញដើម្បីបំពេញការងាររបស់ពួកគេ។ ក្រោយពីចំណាយពេលវេលាផ្អែមល្ហែមជាមួយគ្នាហើយពួកគេទាំងពីរក៏បានត្រឡប់មកបំពេញការងាររបស់ពួកគេវិញ។ ពេលថ្ងៃរាងមាំក៏បានទំនេរពីរការសិក្សាគេក៏បានឈាងទៅមើលប៉ារបស់គេនៅឯមន្ទីរពេទ្យ។
«តាកញ្ចាស់នេះ ហេតុអ្វីក៏មិនព្រមស្លាប់អោយបាត់ៗទៅនៅមករស់ទាំងវេទនាបែបនេះធ្វើអី?» បុរសម្នាក់បានស្លៀកសម្លៀកបំពាក់ពណ៍ខ្មៅកំពុងតែឈរសម្លឹងមើលទៅលោកប៉ារបស់លីសាដែលគេងលក់។
«ហឹស....ហឹស....ប៉ុន្តែខ្ញុំថាថ្ងៃនេះវាជាថ្ងៃចុងក្រោយរបស់តាកញ្ចាស់ឯងក៏បានថាបាន» និយាយចប់គេក៏បានដកយកស៊ឺរ៉ាំងពីក្នុងហោប៉ៅអាវរបស់គេដើរដំដៅទៅសេរ៉ូដើម្បីចាក់ថ្នាំនោះចូល។
«ហឹស...ហឹស...»
«ក្រាក» គ្រាន់តែទ្វាររកបើកក្រាកធ្វើអោយអ្នកដែលខាងក្នុងទម្លាក់សេរ៉ាំងចុះហើយក៏ប្រឹងរត់គេ។
«នេះឯងជាអ្នកណា?»
«លែង» លីសាក៏រហ័សដែលចាប់ទាញដៃរបស់គេប៉ុន្តែគេរហ័សបានគ្រវ៉ាដៃរបស់នាងចេញ។
«ឌឹប» ឈុតឆាកប្រយុទ្ធគ្នាក៏កើតមានឡើងលីសាក៏បានធាក់វាចំមួយជើងរហូតដល់ដួលទៅលើសាឡុង។
«ផាច់» វាក៏បានប្រញាប់ស្ទុះក្រោកមកវិញហើយក៏ដាល់រាងមាំត្រូវមួយដៃ។
«ផឹប...ផឹប» លីសាក៏បានលើកជើងទាន់ខ្លួនប៉ុន្តែបុរសម្នាក់នោះបានគេចទាន់ហើយក៏ប្រញាប់បើកទា្វររត់ចេញយ៉ាងលឿន។
«ចង្រៃយោ» រាងមាំបើកទ្វារមើលទាំងមិនអស់ចិត្ត ចំណែកក្រុមសន្តិសុខក៏ឆ្លេឆ្លារត់តាម ប៉ុន្តែវាបានរត់គេទាន់បាត់ទៅហើយ។
YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។