លក្ខខណ្ឌបេះដូង
ភាគទី១៦
«ខ្ញុំមិនបានមាត់រឹងទេ?»
«ប្រាប់មកថាខឹង ខ្ញុំនឹងលួង»
«ឆ្កួតទេ មកលួងស្អីឯងខ្ញុំមិនមែនសង្សាឯងទេ» នាងក៏បែរទៅសម្លក់មុខមនុស្សក្បាលរឹងមានៈដែលកំពុងតែឈរនៅមុខនាងព្រមទាំងបាំងនាងជិតមិនអោយនាងទៅណាសោះ។
«បើមិននិយាយការពិតក៏នឹងឈរទីនេះហើយ»
«នែ!...កុំមករករឿងខ្ញុំទាំងយប់ណា នេះខ្ញុំត្រូវការចូលផ្ទះធ្វើការងាររបស់ខ្ញុំបន្ថែមទៀត»
«ចឹងឈប់ខឹងខ្ញុំទៅណា ខ្ញុំសន្យាថាមិនអោយអ្នកណាមកសួរនាំជេនទៀតឡើយ។ ពេលទំនេរចាំខ្ញុំនាំជេនទៅដើរលេងណា»
«សឺត» មិនត្រឹមតែនិយាយនោះទេគឺគេថែមទាំងអោនចុះទៅថើបថ្ពាល់របស់នាងទៀតផង។
«លីសា»
«អួយ»គេក៏ស្រែកទាំងស្រវ៉ាចាប់ដៃនាងក្រមុំជាប់ព្រោះថាដៃរបស់នាងកំពុងមូលពោះរបស់គេមួយទំហឹង។
«អួយ...បាយ បាយណា សុបិនល្អ....ជុប» ទោះបីឈឺប៉ុណ្ណាក៏គេនៅឆ្លៀតបានថើបបបូរមាត់នាងក្រមុំហើយក៏រត់ចូលឡានយ៉ាងលឿន។
«បាយ បាយ» គេក៏មិនភ្លេចបើកកញ្ចក់ឡានហើយក៏និយាយបាយៗនាងដូចគ្នា ធ្វើអោយនាងសែនក្នាញ់នឹងគេចង់តែរត់ទៅវៃគេទេ។ ពេលវេលាក៏ចេះតែដើរទៅមុខជារឿងៗក៏ជិតដល់ពេលដែលជេននីជិតត្រូវបញ្ចប់ការសិក្សាដូចគ្នាតែនាងក៏រវល់ច្រើនមិនសូវមានពេលទំនេរទេ ណាមួយជាប់ការងារក្នុងការមើលក្រុមសិស្សប្អូនទៀត ប៉ុន្តែនាងនិងមិត្តរបស់នាងនៅតែព្យាយាមជួយពួកគេ។ ដៃនេះក៏ក៏ជាថ្ងៃចុងសប្តាហ៍រាងស្តើងក៏បានចេញមកធ្វើកិច្ចការនៅបណ្តាល័យនៃសាកលវិទ្យាល័យព្រោះនាងគិតថាទីនោះស្ងប់ស្ងាត់ ណាមួយនាងក៏មានណាត់ជាមួយនឹងអ៊ុនសរដូចគ្នាដើម្បីជួយពន្យល់មេរៀនគេ។
«នេះបងជេនមកដល់យូរហើយ?» អិនសរក៏បានសួរទៅកាន់ជេននីពេលដែលឃើញជេននីមកអង្គុយនៅក្នុងបណ្ណាល័យមុនគេ។
«អ៎..គឺបងទើបមកដល់មុននឹងបន្តិចទេ ហឹស....ហឹស» នាងក៏តបទាំងញញឹមដាក់គេ។
«នេះសម្រាប់បង» គេក៏បានហុចទឹកភេសជ្ជៈអោយនាង
«អរគុណច្រើនណា»
«ចាស៎» និយាយចប់គេក៏បានទម្លាក់ខ្លួនអង្គុយចុះក្បែរនាងក្រមុំព្រមទាំងទាញសៀវភៅមកអោយនាងពន្យល់គេ។
«កន្លែងនេះគេធ្វើបែបនេះមែនទេ?» រាងមាំក៏បានសួរទៅនាងក្រមុំ ហើយក៏បែរមកញញឹមដាក់គេ។
«ហឹម...គឺបែបនេះហើយ នេះពូកែណាស់ណ៎...ពន្យល់តែបន្តិចក៏យល់អាចធ្វើបានហើយ»
«ហឹស..ហឹស...នេះក៏ដោយសារតែមានគ្រូល្អជួយនោះអី»
«សរសើរពេកហើយ»
«ក៏វាជាការពិតនោះអី ទាំងស្អាតឆ្លាតពូកែ»
«ហឹស...ហឹស» នាងក្រមុំវិញក៏បានត្រឹមញញឹមហើយក៏បែរមកធ្វើកិច្ចការរបស់ខ្លួនវិញ។
«បងជេន?» គេក៏បានហៅឈ្មោះរបស់នាងតិចៗក៏អាចធ្វើអោយនាងក្រមុំស្តាប់លឺ នាងក៏បានបែរមុខមករកគេ។
«មានអីមែនទេ?» នាងក៏បានសួរបកទៅគេវិញដោយសម្លឹងមើលមុខរបស់គេ។
«ខ្ញុំមានរឿងមួយចង់សារភាពប្រាប់បង»
«រឿងអី?»
«គឺ...គឺ»
«មានអីក៏និយាយមក ត្រូវការជំនួយអីពីបងក៏និយាយមក» មិនត្រឹមតែនិយាយប៉ុណ្ណោះទេគឺនាងថែមនាងក្រសោបដៃរបស់គេភ្ជាប់ជាមួយនឹងស្នាមញញឹមដាក់នាងក្រមុំ។ធ្វើអោយគេញញឹមដាក់នាងទាំងមុខក្រហមបេះដូងរបស់គេវិញស្ទើរតែលែងដើរព្រោះតែនាង។
«គឺ...គឺ....ខ្ញុំមិនចង់លាក់បាំងទៀតទេ» គេក៏បានដកដង្ហើមធំរួចហើយក៏សម្លឹងមើលកែវភ្នែករបស់នាង។
«គឺ...ខ្ញុំស្រឡាញ់បង» គ្រាន់តែលឺពាក្យនេះនាងត្រូវនៅគាំងមួយកន្លែងហាក់ធ្វើអ្វីមិនត្រូវ មិននឹកស្មានសោះថានាងនឹងលើសម្តីមួយនេះពីមាត់របស់សិស្សប្អូនម្នាក់នេះ ។
«គឺខ្ញុំស្រឡាញ់បងតាំងពីខ្ញុំមិនទាន់ចូលរៀនទីនេះម្លេះ បងក៏ជាមនុស្សដែលធ្វើអោយសម្រេចចិត្តមករៀននៅទីនេះ។ តើបងព្រមធ្វើជាសង្សារបស់ខ្ញុំទេ?» ការសន្ទនារបស់គេក៏កំពុងតែត្រូវបានស្តាប់លើដោយមនុស្សម្នាក់នោះគឺបូណាដែលដើរចូលមកតែក៏មិនទាន់បានហៅអ្នកទាំងពីរព្រោះឃើញពួកគេកំពុងតែនិយាយគ្នា។ នាងក៏បានសម្លឹងមើលអ្នកទាំងជាមួយនឹកទឹកមុខក្រៀមក្រំហើយក៏ចេញទៅវិញព្រោះមិនចង់រំខានអ្នកទាំងពីរ។
«ស្តាប់បងណា បងចូលចិត្តនិយាយអ្វីដែលត្រង់។ បងមិនបានគិតអីលើប្អូនក្រៅពីសិស្សប្អូនទេ»
«នេះបងស្រឡាញ់ខ្ញុំមិនបានពិតមែន?»
«ហឹម...បងពិតជាមិនបានគិតអ្វីលើសពីសិស្សប្អូនឡើយ កុំពិបាកចិត្តអីណាមនុស្សល្អដូចជាឯងមិនខ្វះទេមនុស្សដែលត្រូវការឯង»
«ប៉ុន្តែខ្ញុំត្រូវការបង ខ្ញុំនឹងរងចាំបងធ្វើគ្រប់យ៉ាងអោយបងស្រឡាញ់ខ្ញុំវិញ» ពេលលឺបែបនេះហើយនាងក៏បានដកដង្ហើមធំ។
«ស្តាប់បងណាអ៊ុនសរ ស្នេហាវាមិនមែនជាការរត់តាម មិនមែនជាការបង្ខំអោយគេមកស្រឡាញ់យើងវិញនោះទេ ស្នេហាគឺត្រូវការយល់ព្រមទាំងសងខាងទើបដើរទៅមុខដោយមានក្តីសុខ មិនមែនរត់តាមគេទេនោះយើងនឹងមានអារម្មណ៍ថាហត់ហៅថ្ងៃណាមួយ។ បងស៊ូនិយាយការពិតអោយឯងកាត់ចិត្តប្រសើរជាងអោយឯងបិតបេះដូងមិនព្រមទទួលអ្នកណាដោយតែរងចាំបងទាំងដែលដឹងថាមិនអាចទៅរួច»ពេលស្តាប់ការរៀបរាប់នាងហើយ គេក៏បានត្រឹមតែនៅស្ងៀមមួយស្របក់ទាំងមុខស្រពោន។
«ស្រឡាញ់អ្នកដែលគេឡាញ់យើង កុំរត់តាមរត់មនុស្សដែលមិនបានស្រឡាញ់យើងព្រោះវាហត់ណាស់ មួយវិញទៀតត្រូវខំរៀនបើថាមិនទាន់រកអ្នកដែលសក្តិសមក៏ចំណាយពេលនៅម្នាក់ឯង ស្វែងយល់ពីខ្លួន និងធ្វើអ្វីដែលខ្លួនចូលចិត្តក៏ដូចជាប្រឹងប្រែងរៀនសូត្រដើម្បីពង្រឹងជំនាញរបស់ខ្លួនឯង។ បងអត់មាននិយាយទៀតទេណា បងទៅវិញសិនហើយ។ បើត្រូវការជំនួយទាក់ទងនឹងការរៀនសូត្រអាចសួរនាំបងបានណា»និយាយចប់នាងក៏បានដើរចេញពីបណ្ណាល័យបាត់ទុកអោយគេនៅខូចចិត្តតែម្នាក់ឯង។
«ទីង» ពេលយប់បានមកដល់នាងក្រមុំដែលរៀបនឹងចូលបន្ទប់គេងទៅហើយស្រាប់តែទូរស័ព្ទរបស់នាងលោតឆាត។
«ជេន.....ចុះមកខាងក្រោមបន្តិចមក» នោះគឺលីសាបានឆាតមកនាង ។
«នែ!!ស្អីចុះក្រោមស្អីខ្ញុំនៅផ្ទះរបស់ខ្ញុំ»
«ខ្ញុំក៏កំពុងតែនៅផ្ទះបងនឹងហើយ»
«ហា៎» នាងក៏ភ្ញាក់ព្រឺតពេលលឺបែបនេះ មិនចាំយូរឯងក៏បានខលទៅគេភ្លាម។
«នែ!!នេះឡប់មែនទេបានមកផ្ទះខ្ញុំ»
«ក៏ចង់ជួបបងនឹងហើយ មានរឿងចង់អោយបងជួយ»
«អួយ....ហើយវាស្អីណាស់ណាមកពឹងអីកណ្តាលយប់»
«ឆាប់មកខ្ញុំសុំប៉ាម៉ាក់ជេនរួច» នាងក្រមុំក៏បានចុះពីខាងលើក៏ឃើញថាគេកំពុងតែអង្គុយលើសាឡុងចាំនាង។
«មោះ...មានអីក៏ប្រាប់មកនិងបានជួយឆាប់បានគេង»
«មិនបានយកអីមកទេ បងទៅខន់ដូរខ្ញុំ»
«ហាស៎»
«ឆាប់ឡើង ខ្ញុំមានកិច្ចការសាលាធ្វើមិនទាន់ហើយចង់អោយជួយ»
«អត់ទេ...ខ្ញុំមិនទៅទេ»
«ចិត្តអាក្រក់នេះឃើញប្អូនជួបទុកមិនចង់ជួយទេ..ឆាប់មកណា»
YOU ARE READING
លក្ខខណ្ឌបេះដូង
Romansaផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។