លក្ខខណ្ឌបេះដូង ភាគទី៣១

58 6 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣១
«ចង្រៃយោ! នេះវាជាអ្នកណា?» រាងមាំក៏បានត្រឹមតែឈរក្តាប់ដៃរបស់ខ្លួនទាំងខឹងហើយក៏ព្យាយាមគិតថាតើអ្នកណា? បន្តិចក្រោយមកគេក៏បានដើរចូលទៅខាងក្នុងដើម្បីមើលលោកប៉ារបស់នាងវិញ។ នាងបានអង្គុយមើលប៉ារបស់នាងយ៉ាងយកចិត្តទុកដាក់ហើយមិនតែប៉ុណ្ណោះនាងក៏បានទាក់ទងទៅខាងប៉ូលិសដើម្បីអោយមកការពារប៉ារបស់នាង។  ក្រោយពីមានក្រុមប៉ូលិសមកការពារលោកប៉ារបស់ខ្លួនហើយប៉ុន្តែគេនៅតែនៅតែបារម្ភពីប៉ារបស់ខ្លួនដដែលនាងបានសម្រេចចិត្តគេងនៅមន្ទីរពេទ្យដើម្បីមើលថែប៉ារបស់ខ្លួន។
«លី»
«ចា៎» ភ្លាមនោះរាងស្តើងក៏បានមករកគេដូចគ្នា។
«បងមិនអីទេមែនទេ?»
«បងមិនអីទេ»
«នៅថាមិនអីទៀត មើលចុះគេវៃត្រូវមុខហើយនៅថាមិនអីទេ»
«ហឹស....ហឹស...មិនអីពិតមែនណា»
«តោះ...អង្គុយសិនមក»
«ចា៎»នាងក៏អង្គុយលើសាឡុងក្បែរគេ
«អូនសុំមើលមុខបន្តិចបានទេ?» នាងក៏បានចាប់ក្រសោបមុខរបស់គេហើយក៏អង្អែលលើស្មារបួសនៅលើមុខគេ។
«ជុប» នាងក៏បានងើយទៅថើបថ្ពាល់របស់គេមួយខ្សឺតធ្វើអោយគេញញឹមចេញមក។
«អួយ...នេះបបូរមាត់បងក៏ត្រូវគេវៃដែរ ឈឺណាស់ »
«បានដៃហើយណា ខូចណាស់»
«លឿនមក នេះឈឺមាត់ណា» គេក៏ធ្វើរឹករំអួយដាក់នាង
«ជុប» នាងក៏បានងើយទៅថើបបបូរមាត់គេមួយខ្សឺត
«បានឬនៅ?»
«នេះ....ត្រង់នេះក៏ឈឺ» គេក៏បានប្រឡេះឡេវអាវមួយគ្រប់ហើយចង្អុលលើទ្រូងគេ។
«នេះគិតថាអូនមិនហ៊ានមែនទេ?» នាងក៏បានសម្លឹងមើលមុខគេទាំងញញឹម ចំណែកគេក៏ញញឹមដាក់នាងវិញ។
«បងថាអូនមិនហ៊ានទេ»
«ជុប» និយាយមិនទាន់ចប់ផងក៏ត្រូវបាននាងថើបលើទ្រូងរបស់គេឃើញស្នាមក្រែមជាប់លើទ្រូងរបស់គេតែម្តង ធ្វើអោយគេសើចពោរពេញដោយក្តីពេញចិត្ត។
«អូនមិនទៅវិញទេ?»គេក៏បានសួរទៅនាងក្រមុំទាំងទាញនាងមកអោបដើម្បីជាកម្លាំងចិត្តដល់ខ្លួនឯង។
«នេះចង់អោយអូនទៅមែនទេ?»  រាងស្តើងក៏ងើយមើលមុខអ្នកដែលកំពុងតែអោបនាង ។
«ហឹស...ហឹស....អត់ទេចង់អោយអូននៅជាមួយ»
«ក៏មកកំដរបងនឹងហើយ» ជុប!! នាងក៏បានងើយទៅថើបកគេមួយខ្សឺតទាំងញញឹម។
«បងបានញ៉ាំអីឬនៅ?»
«បងញ៉ាំរួចហើយ តែមិនទាន់បានញ៉ាំអូន» រាងមាំនិយាយទាំងញាក់ចិញ្ចើមដាក់គេ។
«អោយមើលទីកន្លែងផង» រាងស្តើងនិយាយទាំងលើកដៃទាញចុងច្រមុះគេទាំងខ្នាញ់។
«ហឹស..ហឹស....ចុះនៅទីនេះមានអីខុស?» រាងមាំនិយាយទាំងញញឹមហើយក៏អោនចុះទៅរកបបូរមាត់នាង។
«អ៊ុប» ប៉ុន្តែក៏ត្រូវបាននាងយកដៃបាំងមុខទាន់
«លី»
«ហឹស....ហឹស...បងធ្វើលេងទេ»
«នេះគេងបានទេ?» រាងមាំក៏បានសួរទៅកាន់នាងទាំងច្បិចថ្ពាល់របស់នាង។
«បាន»
«តោះ...គេង» គេក៏បានទាញនាងមកអោបជាប់ក្នុងទ្រូងរបស់គេ។
«ជុប» គេក៏បានថើបថ្ងាស់របស់រាងស្តើងយ៉ាងយូរដោយអោបរឹបរាងកាយរបស់នាងយ៉ាងណែន។
«ស្រឡាញ់បងទេ?»
«ស្រឡាញ់»
«ត្រូវហើយ! បងជិតរៀនចប់ហើយមែនទេ ?»
«អ្ហឹក» ពេលនោះរាងមាំក៏បានទាញភួយមកដណ្តប់រាងកាយរបស់ពួកគេទាំងពីរ។ នាងក្រមុំវិញក៏ញញឹមយ៉ាងមានក្តីសុខពេលដែលបានស្ថិតនៅក្នុងរង្វង់ដៃរបស់មនុស្សជាទីស្រឡាញ់គឺពិតជាកក់ក្តៅខ្លាំងណាស់។
«អូនមកបែបនេះប៉ាម៉ាក់អូនមិនសួរទេ?»
«អូនប្រាប់ថាមកមើលលោកពូជាមួយនឹងបង»
«អឺ.....ត្រូវហើយប៉ាម៉ាក់អូនមិនទាន់ដឹងរឿងពួកយើងទេមែនទេ?»
«នៅទេ»
«ចុះបើពួកគាត់ដឹងអូនគិតថាពួកគាត់អូខេជាមួយយើងទេ?» ពេលលឺបែបនេះហើយនាងក៏បានងើយងើយសម្លឹងមើលមុខគេ។
«អូនក៏មិនដឹងដូចគ្នា បើសម្រាប់ម៉ាក់អូនគិតថាមិនអីទេប៉ុន្តែ....»
«អូនខ្លាចប៉ាមែនទេ?»
«ចា៎....ព្រោះលោកប៉ាធ្លាប់និយាយជាមួយអូនថាចង់អោយអូនរៀបការជាមួយនឹងបុរសដែលល្អអាចមើលថែអូនបាន» ពេលលឺបែបនេះហើយរាងមាំក៏បានត្រឹមញញឹមទាំងបង្ខំដាក់នាង។
«អូនខ្លាចគាត់បំបែកពួកយើងទេ?»
«ហឹម...ហេតុអ្វីក៏មកគិតរឿងមិនល្អបែបនេះកុំគិតពីវាអី វាមិនទាន់ ជុប!!គេងកុំគិតរឿងអីដែលធ្វើអោយយើងមិនសប្បាយចិត្តអី បងគិតរឿងលោកប៉ាហើយកុំអោយវាធ្វើអោយបងពិបាកចិត្តទៀតអី»
«ហឹស...ហឹស...តោះគេង»
«ជុប» គេក៏អោបរឹបរាងកាយរបស់រាងស្តើងណែនជាងមុននឹងអោនចុះទៅថើបបូរមាត់របស់នាងយ៉ាងយូរ។
«ចា៎...សុបិន្តល្អណា Beb»  ពួកគេទាំងពីរក៏បានគេងអោបគ្នាយ៉ាងណែនដូចជាខ្លាចស្អែកឡើងមិនបានជួបមុខគ្នាអញ្ចឹង ។
«បូណា?» អ៊ុនសរដែលកំពុងតែចេញពីកន្លែងធ្វើការរបស់ខ្លួនស្រាប់តែក្រឡែកទៅឃើញបូណាកំពុងតែដើរយ៉ាងលឿនដូចជាគេចពីនាងអញ្ចឹងទើបនាងប្រញាប់រត់ទៅតាម។
«ឈប់សិនមើល» គេក៏បានចាប់ដៃនាងជាប់។
«បងគេចពីខ្ញុំមែនទេ?»
«អត់ទេ បងមិនបានគេចពីឯងទេ?»
«អត់ទេ បងគេចពីខ្ញុំច្បាស់ណាស់»
«អត់ទេ»
«បើអត់ម៉េចក៏តាំងពីថ្ងៃដែលរៀនចប់មកខ្ញុំទាក់ទងទៅបងមិនដែលលើកទូរស័ព្ទរបស់ខ្ញុំ» រាងមាំសួរទាំងក្រសោបដៃនាងជាប់ ។
«ក៏....ក៏ដោយសារតែរវល់»
«អត់បងគេចពីខ្ញុំច្រើនជាង»
«អួយ...ចង់នាំបងទៅណា?» រាងស្តើងក៏បានសួរគេនៅពេលដែលគេចាប់ទាញនាងអោយដើរតាមគេ។
«ក៏មានរឿងត្រូវនិយាយគ្នា»
«តែបងគ្មានអីនិយាយទេ?»
«មកសិនមក» មកដល់ឡានរបស់គេ គេក៏បានបើកទ្វារឡានខាងក្រោយហើយក៏រុញនាងអោយចូលទៅ។
«ធ្វើអី?»
«នេះគេចមុខពីខ្ញុំមករហូត ដឹងទេថាខ្ញុំព្យាយាមរកបងណាស់ សួរមិត្តរបស់បងក៏គ្មានអ្នកប្រាប់ខ្ញុំទេ? ហេតុអ្វីក៏គេចពីខ្ញុំ»
«ក៏ប្រាប់ហើយថាបងរវល់»
«ខ្ញុំមិនជឿ បងអន់ចិត្តនឹងខ្ញុំមែនទេ?»
«អន់ចិត្ត មានរឿងអីដែលបងត្រូវទៅអន់ចិត្តនឹងឯងនោះ»
«ក៏បងស្រឡាញ់ខ្ញុំ»
«ឆ្កួត...អ្នកណាស្រឡាញ់ឯង»
«ខ្ញុំមើលដឹង បងអន់ចិត្តជាមួយខ្ញុំតាំងថ្ងៃបញ្ចប់ការសិក្សាម្លេះ គិតថាខ្ញុំនៅតែស្រឡាញ់បងជេន»
«រឿងយូរហើយ វាគ្មានអីទេ?»
«នេះក៏ទទួលស្គាល់ហើយមែនទេ?»
«ទទួលស្គាល់អ្វី?»
«ក៏អន់ចិត្តព្រោះស្រឡាញ់ខ្ញុំ»
«អត់»
«នៅអត់ទៀត»
«ហើយចុះឯងវិញ ខ្ញុំព្យាយាមទាក់ទងរកបងធ្វើអី?» ពេលលឺបែបនេះរាងមាំក៏សម្លឹងមើលមុខនាង។
«បងដឹងមែនទេ?» គេក៏ខិតទៅក្បែរនាងក្រមុំយឺតរហូតដល់នាងអស់ផ្លូវគេចពីគេព្រោះតែបុកនឹងទ្វារឡានបាត់ទៅហើយ ។
«អ៊ុប» បបូរមាត់របស់នាងក៏ត្រូវបានគ្រប់ដណ្តប់ដោយបបូរមាត់រាងមាំជាប់ធ្វើអោយនាងបើកភ្នែកធំៗសម្លឹងមើលមុខគេ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now