លក្ខខណ្ឌបេះដូង
ភាគទី១២
«អញ្ចឹងបងនឹងជាប់ជាមួយខ្ញុំ»
«ឆឺស» នាងក្រមុំក៏បានត្រឹមតែបែរមកសម្លក់គេ រួចហើយក៏បែរមុខមកធ្វើកិច្ចការបស់នាងវិញ។
«នេះមិនជឿខ្ញុំ»
«នែ!!ខ្ញុំធ្លាប់រៀនចិត្តវិទ្យាណា»
«តែចិត្តវិទ្យារបស់បងអាចនឹងមើលខ្ញុំមិនត្រូវទេ ធាតុពិតបងមើលមកខ្ញុំដូចជាព្រានារីតែធាតុពិតខ្ញុំជាមនុស្សដែលមានបេះដូងស្មោះស»
«បាន...បាន....បងមិនចង់ស្តាប់ពាក្យសម្តីមនុស្សព្រានទេ បងត្រូវការសម្មាធិធ្វើកិច្ចការរបស់បង»
«អូខេ បងប្រញាប់ធ្វើបន្តទៀតចុះណាព្រោះថាបើនិយាយទៀតបងនឹងមិនបានធ្វើទេ»
«ឯងក៏ទៅគេងបានហើយ»
«ចាំគេងជាមួយ...»
«ហឺ..»
«គឺចាំកំដរបង» គ្រាន់តែនាងសម្លក់គេភ្លាមធ្វើអោយគេប្រញាប់កែប្រយោគភ្លាមតែម្តង។ នាងក៏បន្តធ្វើកិច្ចការរបស់នាងរហូតដល់នាងចាប់ផ្តើមទន់ភ្នែកហើយក៏លង់លក់ដោយក្រាបមុខនៅលើតុ។
«បងជេន...បងជេន» ឃើញបែបនេះហើយលីសាក៏បានហៅឈ្មោះនាងតិចៗតែនាងដូចជាមិនកម្រើកសោះ។
«បងជេន» នៅទីបំផុតនាងក៏សម្រេចចិត្តលើកបីនាងក្រមុំទៅគេងនៅលើគ្រែ។ គេក៏បានដាក់នាងចុះថ្នមៗហើយក៏ទាញភួយមកដណ្តប់អោយនាងមុននឹងសម្រេចចិត្តទាញនាងមកអោប។
«Good night» និយាយចប់គេក៏អោនចុះថើបថ្ងាស់របស់នាងហើយបន្តមកចុងច្រមុះរបស់នាង និងរំកិលចុះមករកបបូរមាត់របស់នាងស្តើងទើបសម្រេចចិត្តបិតភ្នែកគេង។
ក្រឡែកមកមើលក្រុមហ៊ុនរបស់ជីស៊ូឯនេះវិញគឺថាមានភ្ញៀវជាច្រើនកំពុងតែដើរចេញចូលៗដើម្បីមកប្រើប្រាស់សេវ៉ាកម្មនៅក្រុមហ៊ុនរបស់ពួករបស់គេ។
«សាន់» ជីស៊ូដែលកំពុងតែអង្គុយពិនិត្យឯកសារសុខៗក៏ស្រាប់តែទាញទូរស័ព្ទខលទៅរកបុគ្គលិកនៅខាងក្រៅភ្លាម។
«ចា៎»
«ប្រាប់ឆេយ៉ុងអោយចូលមកខាងក្នុងបន្តិច»
«ចា៎»
«តុ...តុ» មិនបានប៉ុន្មាននាទីផងសម្លេងគោះទ្វារក៏បានបន្លឺឡើង។
«ចូលមក»
«អ្នកនាងហៅខ្ញុំមកមានការអីមែនទេ?»
«អ៎...គឺថ្ងៃនេះអតិថិជនមិនបានមកជួបនៅក្រុមហ៊ុនទេ គេណាត់ទៅខាងក្រៅទើបចង់អោយឆេយ៉ុងទៅជួបគេ»
«ខ្ញុំ?» រាងស្តើងនិយាយទាំងចង្អុលមុខខ្លួននាង
«ចាស៎»
«ភ្ញៀវជាមនុស្សស្រីឬប្រុស?»
«ភ័យហ៎?» រាងមាំក៏បានសួរទៅកាន់នាងក្រមុំព្រោះមើលទៅនាងដូចជាភ័យណស់។
«ជាមនុស្សស្រីទេ»
«ហឹ..គាត់ជាជនជាតិកូរ៉េទេ ។ តែមិនអីទេណា...ខ្ញុំក៏ទៅជាមួយដែរ»
«ចា៎»
«ម៉ោងថ្ងៃត្រង់ណា?»
«ហា៎»
«មានអីមែនទេ?»
«គឺថ្ងៃត្រង់ខ្ញុំត្រូវទៅ...»
«ទៅណា?»
«គឺ...»
«ម៉ោងប៉ុន្មាន?»
«គឺម៉ោងសម្រាក»
«ចាំខ្ញុំជូនទៅ ហើយពេលរួចរាល់ខ្ញុំទៅជួបអតិថិជន»
«មិនអីទេណា»
«ចាំ....ខ្ញុំជូនទៅ» ប្រយោគចុងក្រោយនាងក៏បានត្រឹមតែនៅស្ងៀម។ ថ្ងៃត្រង់បានមកដល់រាងស្តើងក៏បានរងចាំរាងមាំនៅមុខក្រុមហ៊ុនព្រោះតែជីស៊ូមិនទាន់ចេញមក។
«ឡើងមក»
«ចា៎»នាងក៏រត់ទៅបើកទ្វារខាងក្រោយ
«នែ!!ខ្ញុំមិនមែនជាអ្នកបើកឡានទេណា មកអង្គុយខាងមុខមក»
«អឺ...ចា៎»
«ហឹស..ហឹស..» នាងក៏បានត្រឹមតែញញឹមិនសូវសម ព្រោះក្រែងចិត្តគេ។
«ទៅណា?»
«គឺទៅមន្ទីរពេទ្យ»
«ទៅមើលម៉ាក់មែនទេ?»
«ចា៎...តែថាម៉េចក៏អ្នកនាងដឹង»
«គឺជេនប្រាប់»
«នេះជេនប្រាប់អ្នកនាងអស់ហើយ»
«ហឹម» និយាយតែប៉ុណ្ណឹងរាងមាំក៏បែរទៅចាប់អារម្មណ៍នឹងផ្លូវវិញ។
«អ្នកនាងរងចាំខ្ញុំនៅទីនេះក៏បាន...ខ្ញុំចូលទៅតែមួយភ្លែតទេ»
«មិនអីទេខ្ញុំចូលទៅដែរ» មិនស៊ាំញ៉ាំច្រើនរាងមាំក៏បានដើរតាមនាងក្រមុំដែរ។ មិនយូរប៉ុន្មានសោះក៏ទៅដល់បន្ទប់ដែលម៉ាក់នាងគេង។
«អ្នកម៉ាក់គេងលក់ហើយ?» ពេលចូលទៅដល់នាងក៏ឃើញថាម៉ាក់នាងបានសម្រាន្តលក់បាត់ទៅហើយ។
«នេះគាត់គេងនៅពេទ្យយូរនៅ?»
«គឺជិតមួយខែហើយ»
«ចុះមិនវេះកាត់ទេ?»
«វេះកាត់ ហេតុអ្វីអ្នកនាងដឹងថាម៉ាក់ត្រូវវេះកាត់?»
«ក៏...ជេនប្រាប់»
«អួយ...មិត្តម្នាក់នេះប្រាប់គ្រប់រឿងតែម្តង»
«វេះកាត់ទៅ»
«តែ...»
«លុយខ្ជីខ្ញុំក៏បាន»
«ច្រើនណាស់»
«ក៏ធ្វើការអោយខ្ញុំទៅ» រាងមាំនិយាយទាំងសម្លឹងមើលមុខរបស់នាងក្រមុំ ។
«តែ...»
«មិនបាច់ទេ ចាំខ្ញុំនិយាយជាមួយនឹងពេទ្យ» មិនចាំយូរគេក៏បានដើរចេញទៅខាងក្រៅដើម្បីនិយាយជាមួយនឹងពេទ្យ។ ក្រោយពីនិយាយគ្នារួចរាល់ហើយពួកគេក៏បានទៅជួបអតិថិជន ។ មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានទៅជួបអតិថិជនដែលបានណាត់គ្នាហើយ ពេលទៅដល់ជីស៊ូបានផ្តល់ឱកាសអោយរាងស្តើងជាអ្នកណែននាំពីសេវ៉ាកម្មក្នុងការធ្វើដំណើរកម្សាន្ត។
«អ្នកនាងនៅមានចំងល់អ្នកនាងអាចសួរបានណា» ពេលលឺបែបនេះហើយនារីម្នាក់នោះក៏ញញឹមដាក់នាងក្រមុំ។
«មិនទាន់មានចម្ងល់ទេ តែអាចសុំលេខអ្នកនាងបានទេដើម្បីមានចំងល់ខ្ញុំនឹងខលសួរអ្នកនាង» ពេលលឺបែបនេះហើយជិស៊ូក៏បានសម្លឹងមើលមុខរបស់ឆេយ៉ុងហើយក៏សម្លឹងមើលអតិថិជននោះ គេអាចដឹងហើយថានារីម្នាក់នោះគិតអីលើនាងក្រមុំ។
«អឺ...នេះជាលេខក្រុមហ៊ុនអាចទាក់ទងបានណាក្រុមការងារនឹងណែនាំបន្ថែម» ជីស៊ូក៏ហុចនាមប័នក្រុមហ៊ុនទៅអោយនាង។
«អ...ចា»
«អរគុណអ្នកនាងច្រើនណាសម្រាប់ការទុកចិត្តលើក្រុមហ៊ុនរបស់ពួកយើង»
«ចា៎» មិនត្រឹមតែនិយាយប៉ុណ្ណោះទេ គឺគេថែមទាំងក្រសោបដៃរបស់នាងក្រមុំទៀតផង។
«អ្ហឹក»ជីស៊ូក៏បានក្រហឹមដើមក រួចហើយអ្នកទាំងបីបំបែកផ្លូវគ្នា ។ នៅតាមផ្លូវជីស៊ូហាក់ស្ងាត់មាត់មិននិយាយអ្វីឡើយធ្វើអោយនាងក្រមុំចាប់ផ្តើមចាប់អារម្មណ៍ក៏បែរទៅសួរគេ។
«អ្នកនាងមិនស្រួលខ្លួនមែនទេ?» រាងស្តើងក៏បានសួរគេ
«អត់ទេ»
«តែមើលទៅអ្នកនាងដូចជាមិនសប្បាយចិត្តសោះ»
«អត់មានអី ប្រហែលជាហត់»
«អ្នកនាងត្រូវការញ៉ាំភេសជ្ជៈឬកាហ្វេទេ?»
«Pay»
«អូខេ»
«កាហ្វេមកអញ្ចឹង» នាងក៏បានចេញទៅខាងក្រៅដោយអោយរាងមាំជាអ្នកអង្គុយរងចាំនាងនៅក្នុងឡាន។ មិនយូរប៉ុន្មាននាងមកវិញជាមួយកាហ្វេ ។
«អ្នកនាង......អ្នក..» ចូលមកដល់នាងក៏ឃើញថាជីស៊ូបានគេងលក់បាត់ហើយ នាងក៏បានហៅគេតិចៗ
«អ្នកនាង» ពេលនោះនាងក៏សម្រេចចិត្តហៅគេម្តងទៀតហើយក៏ខិតទៅក្បែរគេទៀតផង។
«អ្ហឹក» ពេលនោះគេក៏បានបើកភ្នែកមកក៏ប្រទាក់ភ្នែកនឹងកែវភ្នែករាងស្តើង។ កែវភ្នែកទាំងពីរក៏បានសម្លឹងមើលមុខគ្នាយ៉ាងស្រទន់គេក៏ស្រាប់តែសម្លឹងមើលបបូរមាត់រាងស្តើងនឹងប្រឹងងើបខ្លួនដើម្បីរកបបូរមាត់នាង។
«អ្ហឹក...កាហ្វេអ្នកនាងបានហើយ» អ្នកទាំងពីរក៏បានដកខ្លួនចេញពីគ្នាភ្លាមៗ។
ក្រឡែកមកមើលលីសាឯនេះវិញគឺថាពេលវេលានេះកំពុងតែបំពេញតួនាទីជាសិស្សល្អខ្លាំងណាស់ ពេលល្ងាចបន្តិចនិស្សិតនាំគ្នាចេញទៅផ្ទះអស់ហើយនៅឡើយតែគឺនៅតែធ្វើកិច្ចនៅក្នុងបណ្ណាល័យនៅឡើយ ។ នេះមិនមែនព្រោះគេចង់ធ្វើបែបនេះឡើយគឺលេសចង់ជួបជេនច្រើនជាងព្រោះជាធម្មតាជេនតែងតែមកទីនេះ។
«អាវ....លី...មិនទៅផ្ទះទេ?»
«គឺ...មកចាំបងនឹងហើយ»
«បើចាំបង បងទៅវិញហើយ»
«អេ...បងឈប់សិនមើលជួយពន្យល់មេរៀនខ្ញុំបន្តិចមក»
YOU ARE READING
លក្ខខណ្ឌបេះដូង
Romansaផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។