លក្ខខណ្ឌបេះដូង
ភាគទី២៤
ក្រោយពីជួបជុំជាមួយនឹងគ្រួសារដើម្បីអបអរសាទដល់ការបញ្ចប់ថ្នាក់បរិញ្ញារបស់ពួកគេរួចរាល់ហើយ ពួកគេក៏បានត្រឡប់ទៅផ្ទះរបស់ពួកគេ។ ចំណែកឯនាងក្រមុំវិញក៏បានរៀបចំខ្លួនជាស្រេចដើម្បីទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងលីសា។ ថ្ងៃនេះនាងពិតជាស្រស់ស្អាតក្នុងណាស់ជាមួយនឹងរ៉ូបពណ៍ទឹកប្រាក់ចាំងផ្លេកៗ សក់លើបួងឡើងដោយមានទម្លាក់សក់មុខខ្លះៗមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់បូករួមមានទាំងខ្សែកពាក់នៅលើលើកទៀតផង។
«នេះកូនទៅខាងក្រៅម៉ោងប៉ុន្មានបានមកវិញ» ប៉ារបស់នាងក៏សួរ។
«ចា៎...អាចនឹងយប់ជ្រៅបន្តិច»
«ទៅជាមួយអ្នកណា?»
«អឺ..គឺទៅជាមួយនឹងលីសា»
«បាទ» កំពុងតែនិយាយគ្នាសុខៗលីសាក៏បានមកដល់គ្រាន់តែឃើញនាងក្រមុំភ្លាមគេមើលនាងឡើងភ្លឹក។
«អ៎...ក្មួយលីមកល្មម»
«រួចរាល់ហើយ?» លីសាក៏បានសួរនាងក្រមុំទាំងសម្លឹងមើលនាងមិនដាក់ភ្នែកព្រោះតែភ្លឹកនឹងសម្រស់របស់នាង។
«ចា៎»
«តោះ..លោពូខ្ញុំសុំនាំជេនទៅញ៉ាំអីខាងក្រៅសិនហើយ»
«បាទ»
«អ្នកមីងសម្រានហើយមែនទេ?»
«បាទ»
«ឆាប់ទៅ»
«ចា៎» អ្នកទាំងពីរក៏បានដើរចេញរហូតដល់កន្លែងថតឡានរាងមាំក៏បានដើរទៅមុននាងដើម្បីបើកទ្វារអោយនាង។
«ជេនស្អាតខ្លាំងណាស់ថ្ងៃនេះ»ពេលលឺបែបនេះហើយ នាងហាក់រំភើបបន្តិចដែរប៉ុន្តែក៏ខំរកអីផ្សេងនិយាយបន្លប់វិញ ។
«នេះចង់មានន័យថាថ្ងៃផ្សេងៗទៀតខ្ញុំអត់ស្អាតមែនទេ?»
«អត់ទេ ជេនស្អាតរាល់ថ្ងៃសម្រាប់ខ្ញុំគ្រាន់តែថាថ្ងៃនេះវាពិសេសខ្លាំង»
«បានហើយ.....បើនៅតែសម្តីព្រានបែបនេះទៀតខ្ញុំនឹងចូលទៅក្នុងផ្ទះវិញមិនខាន»
«អួយ.....និយាយលេងទេ» រាងមាំនិយាយចាប់ដៃរបស់គេជាប់។
«តោះ» គេក៏ប្រញាប់បើកទ្វារអោយរាងស្តើងដើរចូលទៅក្នុងឡាន។
«នេះនៅមើលមុខខ្ញុំយូរទេ?» ពេលចូលដល់ក្នុងឡានរាងស្តើងក៏បានសួររាងមាំព្រោះតែគេបានសម្លឹងមើលមុខនាងមិនឈប់។
«ហឹស........ហឹស....គឺស្អាតពេក» និយាយចប់គេក៏បានបើកឡានចេញទៅរហូតដល់ស្កាយបាមួយកន្លែង។
«ក្រែងថាគ្មានលុយ នេះមកសុទ្ធតែកន្លែងថ្លៃ»
«អត់លុយទិញកាដូអោយព្រោះតែយកលុយមកកក់ស្កាយបា»
«នេះអត់មានមកអោយខ្ញុំចេញអោយលុយទេណា?» រាងស្តើងនិយាយទាំងបែរមុខមើលមុខគេ។
«អត់ទេ មិនបាច់ភ័យទេរឿងនឹងខ្ញុំចាត់ចែងអស់ហើយ»
«បើថាអត់លុយគ្រប់ទេចាំទៅលក់ខ្លួនយកលុយមកប៉ាវ»
«ហឹស...លេងសើចណាស់ ទៅលក់ខ្លួននឹងអ្នកណាយក»
«ក៏....លក់អោយជេននោះអី»
«គ្មានលុយទិញទេ»
«ហឹស.....ហឹស.....អោយហ្វ្រី»
«និយាយច្រើនណាស់ ឆាប់ឡើងខ្ញុំឃ្លានហើយ»
«ចា៎» ពួកគេក៏បានឡើងទៅខាងលើដើម្បីទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ ពេលទៅដល់ខាងលើជេននីក៏បានមើលជុំវិញនោះក៏ឃើញគ្មានភ្ញៀវផ្សេងឡើយ គឺមានត្រឹមតែជាបុគ្គលិកពីរនាក់ប៉ុណ្ណោះដែលឈររៀបចំម្ហូបនៅលើដាក់អោយពួកគេ។
«អ្នកទាំងពីរទៅសម្រាកចុះណា ខ្ញុំធ្វើខ្លួនឯងបាន»
«តែ....»
«មិនអីទេណា ទៅចុះខ្ញុំនិយាយជាមួយនឹងមេរបស់អ្នកទាំងពីរហើយៗ»
«ចា៎» អ្នកទាំងពីរក៏ដើរចេញទៅបាត់ទុកឱកាសអោយពួកគេនៅតែពីរនាក់។
«សុំអញ្ជើញ» រាងមាំក៏បានទាញកៅអីអោយនាងអង្គុយ ហើយគេក៏បានរៀបចំចាក់ភេសជ្ជៈអោយនាង។
«អរគុណ»
«ញ៉ាំអោយច្រើនៗទៅណា»
«នេះ...លីសាក៏ដូចគ្នាត្រូវញ៉ាំអោយច្រើន»
«ចា៎.....អរគុណ» គេក៏មិនភ្លេចអរគុណនាងក្រមុំដូចគ្នា ពួកគេទាំងពីរក៏បន្តញ៉ាំជាមួយគ្នានឹងនិយាយគ្នាយ៉ាងសប្បាយ ។
«ឆ្ងាញ់ទេ?»
«ឆ្ងាញ់.....ញ៉ាំឡើងចង់ហល់ហើយ»
«ហឹស....ហឹស....» ពេលលឺបែបនេះហើយរាងមាំក៏បានសើចទាំងសម្លឹងមើលមុខរាងស្តើង។
«....» ពេលដែលឃើញរាងមាំចាកស្រាចូលក្នុងកែវធ្វើអោយស្តើងសម្លឹងមើលមុខរបស់គេគេក៏ញញឹម។
«កើតអី?»
«អត់មានកើតអីទេ»
«ឃើញស្រាហើយខ្លាចដូចកាលមុនមែនទេ?» រាងមាំនិយាយទាំងញញឹមសម្លឹងមើលមុខរបស់នាង។
«គឺ...»
«ហឹស...ហឹស...កុំបារម្ភ..អឺ....និយយាចឹងខ្ញុំមានរឿងចង់ប្រាប់ជេន»
«រឿងអី?»
«ចាំបន្តិចទៀតខ្ញុំនឹងប្រាប់ហើយ» ក្រោយពីញ៉ាំរួចរាល់ហើយរាងមាំក៏បានសុំពេលរាងស្តើងទៅបន្ទប់ទឹកមួយភ្លែត។
«អ្ហឹក» រាងស្តើងដែលកំពុងតែអង្គុយសុខៗស្រាប់តែភ្ញាក់ព្រោះតែភ្លើងបានដាច់ តែក៏សំណាងព្រោះតែមានភ្លើងទានជួយបំភ្លឺដល់នាង ក៏ដូចជាពន្លឺពីផ្ទៃមេឃព្រោះថាយប់នេះគឺផ្ទៃមេឃស្រឡះទើបមិនងងឹត។
«អ្ហឹក» កំពុងតែក្រឡែកមើលឆ្វេងផងស្តាំផងក៏ស្រាប់តែភ្ញាក់ព្រឺតព្រោះតែរាងមាំបានដើរមកឈរក្រោយនាងហើយមានទាំងបាច់ផ្កាពណ៍ក្រហមមួយបាច់ធំ។
«សម្រាប់ជេន»
«នេះក្រែងថាអត់មានអីអោយមែនទេ?»
«ហឹស...ហឹស....ក៏មិនចង់ប្រាប់បើប្រាប់ម៉េចនឹងស៊ុបប្រាយកើត» រាងមាំនិយាយទាំងញញឹមដៃម្ខាងកាន់ផ្កាដៃម្ខាងទៀតក៏ក្រសោបស្មារបស់នាងមើលទៅដូចជាសង្សាអញ្ចឹង។
«អរគុណច្រើនណា»
«ចា៎....ពេញចិត្តទេ?»
«ពេញចិត្តស្អាតខ្លាំងណាស់»
«ហឹស....ហឹស...»
«ពិនិត្យមើលអោយអស់មើល» ពេលលឺបែបនេះហើយនាងក៏បានមើលទៅបាច់ផ្កាដែលនៅនឹងដៃរបស់នាង។
«មានអីមែនទេ?»
«រកមើលសិនទៅ» ពេលនោះនាងក៏ស្រាប់តែក្រឡែកមើលម្តងទៀតស្រាប់តែឃើញក្រដាក់មួយសន្លឹកនឹងប្រអប់រាងការ៉េមួយនៅក្នុងផ្កា។
«ចូលរួមអបអរសម្រាប់ការបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផងណាមនុស្សជាទីស្រឡាញ់ ។ ជូនពរអោយជេនទទួលបានជោគជ័យគ្រប់ភារកិច្ចការណា ។ តែថាមនុស្សពូកែដូចជាជេននឹងជោគជ័យគ្រប់ភារកិច្ចហើយ ខ្ញុំនឹងនៅក្បែរជេនជានិច្ចណាមិនទៅណាចោលជេនឡើយ។ ស្រឡាញ់ជេនខ្លាំងណាស់» ពេលអានសំបុត្រនោះហើយនាងក៏ញញឹមចំណែករាងមាំវិញក៏បានក្រសោបស្មារបស់នាងអោនចុះទៅរកមុខរបស់រាងស្តើងប្រៀបដូចជាកំពុងតែស្រង់ក្លិនពីដងខ្លួនរបស់រាងស្តើងអញ្ចឹង។នាងក៏បានបើកប្រអប់មើលក៏ឃើញថាជាខ្សែដៃដែលមានត្បូងតាំងផ្លែកៗ។
«នេះច្រើនម្លេះ ញ៉ាំអីពេលល្ងាចហើយមានផ្កា ហើយនឹងខ្សែដៃទៀត»
«វាមិនច្រើនទេសម្រាប់ជេន...មោះ.....ចាំពាក់អោយ» គេក៏ក្រសោបដៃរបស់នាងហើយក៏ពាក់ខ្សែដៃអោយនាង។
«ជុប» ពេលនោះគេក៏បានអោនចុះទៅថើបដៃរបស់នាងយ៉ាងយូរ។ ចំណែកនាងក្រមុំវិញបានត្រឹមតែញញឹមទាំងអៀនមិនហ៊ានសូម្បីមើលមុខរបស់គេ។
«ពេលណាព្រមអូខេជាមួយនឹងខ្ញុំរឿងដែលធ្លាប់និយាយគ្នា»
«គឺ....»
«មិនអីទេណា ខ្ញុំមិនបង្ខំទេតាមសម្រួលចុះណាខ្ញុំចាំបាន»គេក៏ក្រោកឈរហើយក៏កាន់ដៃរបស់នាងអោយដើរទៅជាមួយនឹងគេ។
«ទៅណា»
«ក៏ទៅអង្គុយលេងនោះអី» គេក៏ចង្អុលទៅកន្លែងដែលមានសាឡុងពណ៍សរហើយក៏នាំនាងទៅអង្គុយនៅទីនោះ។
«មើលអី?» រាងស្តើងក៏បានសួរទៅរាងមាំ
«ក៏មើលមេឃ មើលផ្កាយនោះអីព្រោះតែការធ្វើបែបនេះវារ៉ូមែនទិចធ្វើអោយដៃគូសប្បាយចិត្តនោះអី»
«ហឹស....ហឹស..ចេះមកពីណា?»
«ក៏មានដុងពីកំណើតមិនបាច់ទៅរៀនពីអ្នកណាទេ ហើយក៏ប្រើសម្រាប់តែជេនម្នាក់ប៉ុណ្ណោះ»
«ផូង» កំពុងតែនិយាយជាមួយគេនាងក៏ស្រែកទាំងភ្ញាក់ហើយក៏ស្ទុះអោបអ្នកដែលកំពុងតែអង្គុយក្បែរនាងយ៉ាងលឿន ។
«មិនអីទេណា វាគ្រាន់តែជាសម្លេងកាំជ្រួចប៉ុណ្ណោះ ជេនសាកមើលទៅលើមេឃមើលស្អាតខ្លាំងណាស់» គេនិយាយទាំងអង្អែលអ្នកដែលកំពុងតែអោបគេ ចំណែកនាងក្រមុំវិញមិនទាន់ងើបចេញពីទ្រូងគេនៅឡើយទេគឺកំពុងតែសម្ងំក្នុងទ្រូងរបស់គេយ៉ាងណែន។
![](https://img.wattpad.com/cover/376384345-288-k927526.jpg)
YOU ARE READING
លក្ខខណ្ឌបេះដូង
Storie d'amoreផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។