លក្ខខណ្ឌបេះដូង ភាគទី២៦

27 5 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី២៦
«ច្បាស់ទេដែលថាមិនអោយបងជូនអូនចូលក្នុងផ្ទះ»
«មិនអីទេ» នាងក្រមុំនិយាយទាំងបែរមុខមកមើលមុខអ្នកដែលកំពុងតែញញឹមដាក់នាង។
«ចាំបងនាំចូលក្នុងផ្ទះក៏បាន»
«មិនអីទេណា នេះមកដល់មុខផ្ទះហើយ»
«តែថាចាប់ពីស្អែកទៅលែងបានឃើញមុខអូននៅសាលាទៀតហើយ»
«នេះធ្វើមើលតែគ្មានពេលជួបគ្នា»
«អួយ...ដាក់ស្កបន្តិចទេ?» ពេលលឺគេនិយាយបែបនេះនាងក៏ចងចិញ្ជើមដូចជាមិនយល់នូវអ្វីដែលនាងនិយាយឡើយ ។
«មានន័យយ៉ាងម៉េច?»
«អ្ហឹក» ឃើញបែបនេះហើយគេក៏បានបែរមុខមកមើលនាង ។
«ជុប» គេក៏បានខិតខ្លួនទៅក្បែរនាងនឹងថើបបបូរមាត់នាង ។
«ក៏អោយនិយាយអោយផ្អែមបន្តិចមក»
«ចាំទៅរៀន»
«ហឹស...ហឹស» ពេលលឺបែបនេះហើយ រាងមាំក៏បានត្រឹមតែញញឹមហួសចិត្តនឹងនាង។
«សុបិនល្អណា»
«ចា៎....អូនក៏ដូចគ្នាណា សុបិនល្អ» 
«ចា៎» នាងក្រមុំតបទាំងញញឹមដាក់គេនឹងសម្លឹងមើលគេដោយកែវភ្នែកស្រទន់។
«មិនថើបសិនទេ?» រាងមាំក៏សួរនៅពេលដែលឃើញរាងស្តើងបម្រុងនឹងបើកទ្វារចេញទៅ។
«ប៉ុន្តែគេបានចាប់ដៃនាងជាប់»
«អ៊ុប» ពេលនោះនាងក៏បានបែរមកហើយក៏ស្ទុះទៅថើបបបូរមាត់របស់គេថ្នមៗ
«បើកបរប្រយ័ត្នប្រយែងផងណា»
«ចា៎ Beb»  បើទ្វារឡានចេញទៅ ចំណែកគេក៏ដូចគ្នាមិនហ៊ានបើកឡានចេញទៅទេ គឺរងចាំរហូតដល់នាងចូលដល់ក្នុងផ្ទះបាត់ទើបគេសម្រេចចិត្តបើកឡានចេញទៅ។
ក្រឡែកមកមើលក្រុមហ៊ុនរបស់ជីស៊ូឯនេះវិញបុគ្គលិកម្នាក់ៗក៏កំពុងតែធ្វើការងាររបស់ខ្លួនយ៉ាងសមកម្មព្រោះតែអតិថិជនកាន់តែច្រើនបានពេញចិត្តនឹងសេវ៉ារបស់ពួកគេ រហូតដល់រសៀលបន្តិចជីស៊ូក៏បានហៅរាងស្តើងអោយចូលមកជួយបកប្រែឯកសារអោយរាងគេ។
«ជួយបងប្រែឯកសារនេះអោយបងផងណា»
«ចា៎»
«នេះមានញ៉ាំអីឬនៅ?»
«ចា៎.....ញ៉ាំរួចរាល់ហើយ ចុះបង?»
«ឯកសារមួយណា?» រាងស្តើងដែលកំពុងតែអង្គុយមុខកំព្យូទ័រក៏កំពុងតែអង្គុយរកឯកសារប៉ុន្តែមិនឃើញ។
«ក៏នៅក្នុង document »
«អត់ឃើញទេ» ពេលនោះគេក៏បានក្រោកចេញពីតុធ្វើការរបស់គេហើយក៏ដើរមកឈរក្រោយនាងក្រមុំដោយអោនចុះពីក្រោយនាងដៃរបស់គេក៏បានដាក់លើដៃរបស់នាងដែលកំពុងតែកាន់ម៉ៅ។
«នេះគឺនៅកន្លែងនេះ»
«ចា៎» នៅពេលនោះក៏ស្រាប់តែរាងស្តើងបែរមុខមកមើលគេ ។
«ឃើញទេ?» រាងមាំក៏សួរនាងទាំងសម្លឹងមើលមុខរបស់នាងវិញទាំងញាក់ចិញ្ជើមដាក់នាង។
«ចា៎...ឃើញហើយ»
«នេះមិនមែនមានបំណងអោយបងនៅក្បែរទេ? »
«គ្មានទេ អ្នកណាថា» នាងក៏តបទៅគេវិញទាំងក្នាញ់នឹងគេ ។
«អ្ហឹក......នេះចង់ធ្វើអី?» ពេលនោះរាងស្តើងក៏បានគេចមុខចេញយ៉ាងលឿនព្រោះនាងដឹងថាគេនឹងអោនមកថើបនាង ។
«ក៏ថើបនោះអី»
«អត់ទេ»
«ហេតុអ្វីមិនបាន?»
«អត់គឺអត់ហើយ ថើបងាយៗយ៉ាងម៉េចមិនដែលនិយាយថាស្រឡាញ់ខ្ញុំផង»
«ទង្វើររាល់ថ្ងៃនេះមិនបញ្ជាក់ទេ»
«ចង់បានទាំងពីរទង្វើរនឹងសម្តី» ពេលលឺបែបនេះហើយធ្វើអោយគេញញឹមហើយក៏ក្រសោបកញ្ជឹងករបស់នាងជាប់ហើយក៏ទម្លាក់មុខយឺតៗទៅរកនាងប៉ុន្តែ
«តុ...តុ»គ្រាន់តែលឺសំឡេងគោះទ្វារភ្លាមរាងស្តើងប្រញាប់រុញគេចេញភ្លាម ចំណែកជីស៊ូវិញក៏បានដើរទៅអង្គុយកន្លែងគេវិញ។
«ចូលមក»
«សុំអញ្ជើញអ្នកនាង»ពេលនោះមនុស្សស្រីម្នាក់ក៏បានដើរចូលមក នាងគឺជាអតិថិជនដែលបានណាត់ជាមួយនឹងជីស៊ូ។ អ្នកទាំងពីរក៏បាននិយាយការងារជាមួយគ្នាយ៉ាងយូរ ពេលនោះរាងមាំក៏បានបើថតតុដើម្បីរកឯកសារអោយនារីម្នាក់នោះអាន។
«អឺ.....ឆេយ៉ុងជួយមករកឯកសារក្នុងនេះអោយបន្តិចបានទេ»
«អឺ..ចា៎» នាងក៏បានដើរទៅក្បែរគេដោយអង្គុយចុះធ្វើអោយនាងក្រមុំបាំងនឹងតុមិនអោយអ្នកដែលអង្គុយខាងមុខមើលឃើញឡើយណាមួយកំព្យូទ័រកំពុងតែនៅនឹងមុខនាងផង ។
«ឃើញទេ?» រាងមាំក៏បានសួរនាង ដោយបែរទៅរកនាង
«នៅទេ?» ពេលនោះគេក៏បានអោនចុះដោយធ្វើជួយរកឯកសារជាមួយនាង
«ជុប» គេក៏បានអោនចុះថើបបបូរមាត់របស់នាង
«ជីស៊ូ»
«អ៎....ត្រូវហើយនេះនៅខាងលើនេះសោះ» គេក៏ប្រញាប់ងើបទៅវិញហើយក៏យកឯកសារដែលនៅក្បែរកំព្យូទ័ររបស់គេអោយអតិថិជន។
«លោកប៉ាយ៉ាងម៉េចហើយ?» លីសាដែលទើបនឹងចេញមកពីសាលាក៏ប្រញាប់មកមន្ទីរពេទ្យយ៉ាងលឿនព្រោះតែប៉ារបស់នាងបានដឹងខ្លួនហើយ។
«គាត់អាចដឹងខ្លួនហើយ តែ...» គ្រាន់តែលឺពាក្យថាតែលីសាព្យាយាមសម្រួលអារម្មណ៍ដើម្បីរកចាំស្តាប់ប្រយោគបន្ត។
«គាត់មិនអាចនិយាយបានឡើយ សូម្បីតែធ្វើចលនាក៏ពិបាកដែរ»
«ហឹម..»
«តែ...ថាមិនយូរទេគាត់នឹងប្រសើរឡើង» ជេននីដែលឈរក្បែរគេក៏បានលើកដៃអង្អែលខ្នងរបស់គេដើម្បីជាកម្លាំងចិត្ត។

លក្ខខណ្ឌបេះដូងWhere stories live. Discover now