លក្ខខណ្ឌបេះដូង
ភាគទី១៩
«មនុស្សរោគចិត្ត» នាងក៏បានត្រឹមតែរអ៊ូតែម្នាក់ឯងនៅក្នុងបន្ទប់ទឹក មិនយូរប៉ុន្មាននាងក៏បានចេញមកវិញដោយមិនភ្លេចសម្លឹងមើលមុខរបស់គេ។
«ពេញចិត្តទេ?»
«ពេញចិត្តអ្វី?»
«ក៏សម្លៀកបំពាក់ក៏ដូចជាខោអាវ....»
«នែ!បិតមាត់ភ្លាមបើមិនចង់ស៊ីកំភ្លៀងខ្ញុំ»
«ចា៎» គេក៏ប្រញាប់ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកភ្លាម ព្រោះថាបើនៅយូរគេនឹងត្រូវរាងស្តើងវៃមិនខាន។ ក្រោយពីងូតទឹករួចរាល់ហើយគេក៏ចេញមកវិញ។
«អ្ហឹក»
«នែ!!ចូលមករកស្អី?» នាងក៏ស្រែកគំរាបរាងមាំពេលដែលឃើញគេដើរចូលមកនាង។
«ក៏មកហិតមើលថាក្រអូបឬអត់»
«សតិអារម្មណ៍»
«បើសតិអារម្មណ៍ហើយអាចអោបជេនបានក៏ព្រម»
«កុំចូលមក នែ!!សម្រេចថាជូនខ្ញុំត្រឡប់ទៅផ្ទះវិញ»
«ប្រញាប់ទៅណាថ្ងៃនេះជាថ្ងៃសៅរ៍ ស្អែកថ្ងៃអាទិត្យនេះមានពេលឡើងពីរថ្ងៃ»
«ហើយចង់យ៉ាងម៉េច?»
«ទៅដើរលេងទេ?» គេក៏បានសួរនាង
«អត់ទេ ចង់សម្រាក»
«ទៅដើរលេងក៏ដូចជាការសម្រាកលំហែរកាយដូចគ្នា»
«មិនចង់ទៅ»
«ណា...ណា....ខ្ញុំចេញលុយក៏បាន»
«ក៏មិនទៅ»
«ណា...ណា...ទៅទៅណា ខ្ញុំចេញលុយទាំងអស់» គេក៏បានអង្វរនាងដោយទាញដៃរបស់នាងមកដាក់នៅលើមុខគេ។
«នេះស្អីណាណា បានជាចង់អោយខ្ញុំទៅម្លេះ»
«ក៏ចង់មានពេលនៅជាមួយជេននោះអី?»
«អ្នកណាចង់ចំណាយពេលជាមួយ»
«ក៏កំពុងតែសន្សំពិន្ទុនោះអី?»
«លក្ខខណ្ឌរឿងរៀនមិនទាន់បំពេញអោយបានផង»
«អួយ....រឿងនោះដឹងតែធ្វើបានហើយ តែត្រូវការកំលាំងចិត្ត» រាងមាំនិយាយទាំងញញឹមដាក់នាងក្រមុំហើយក៏ដើរទៅរករាងស្តើងតិចៗ។
«ធ្វើអី?»
«ក៏មកសួរចម្លើយនឹងហើយថាទៅឬអត់?»
«អត់?»
«អ្ហឹក» គេក៏ដើរកាន់តែលឿនទៅរករាងស្តើង រួចហើយក៏ធ្វើអោយនាងដួលទៅលើសាឡុង ចំណែករាងមាំវិញក៏បានអោនចុះទៅរកនាងយឺតៗ។
«អឺ....»
«ទៅឬទេ?»
«អឺ...ខ្ញុំ»
«អ្ហឹក...» គេក៏ញញឹមមុននឹងទម្លាក់ខ្លួនអង្គុយចុះលើសាឡុងក្បែរនាង។
«មិនអីទេណា ខ្ញុំនិយាយលេងទេបើជេនមិនចង់ទៅក៏មិនអីដែរ ខ្ញុំមិនបង្ខំទេ» គេក៏ននិយាយប្រាប់នាងដោយទឹកមុខកំសត់ ចំណែកនាងក្រមុំវិញក៏បានត្រឹមតែមើលមុខគេដូចជាអាណិតគេបន្តិច រារេបន្តិច។
«អូខេ...អូខេទៅក៏បាន»
«ថាយ៉ាងម៉េច?»
«ខ្ញុំទៅក៏បាន»
«តោះ» គេក៏ប្រញាប់រៀបចំសម្ភារះយ៉ាងលឿនដើម្បីឆាប់បានចេញទៅ តែថាពីខន់ដូរបស់គេទៅសមុទ្រក៏មិនឆ្ងាយដែរ។
«នេះទៅគេងមែនទេ?»
«ចា៎...ចាំល្ងាចថ្ងៃអាទិត្យមកវិញ»
«ហឹម...» នាងក៏បានត្រឹមតែក្រវីក្បាលហួសចិត្តនឹងគេ នៅតាមផ្លូវចេញទៅរាងមាំបើកឡានបណ្តើរញញឹមបណ្តើរព្រោះតែមានក្តីសុខ។
«នេះគិតច្បាស់លាស់ណាស់ណ៎....ដល់ថ្នាក់ត្រៀមសម្លៀកបំពាក់អោយខ្ញុំទៀត»
«ក៏ដឹងថាច្បាស់ជាបានមកនោះអី»
«ជឿជាក់»
«ហឹស...ហឹស...» មិនយូរប៉ុន្មានឡានរបស់ពួកគេក៏បានធ្វើដំណើរទៅដល់ហ៊ូមស្ទេមួយដែលលីសាបានកក់រួចរាល់ជាស្រេច ដែលជាប្រភេទផ្ទះឈើនៅខាងមុខមានសួនច្បារយ៉ាងស្អាត បូករួមនោះទឹកសមុទ្រនៅខាងមុខគឺវាពិតជាស្រស់ស្អាតខ្លាំងណាស់ នៅខាងក្រោយក៏មានកោះដែលមានដើមឈរតូចធំ ព្រមទាំងមានសមុទ្រមើលទៅគឺពិតជារីករាយខ្លាំងណាស់ ។
«តោះ...»
«នេះកុំប្រាប់ថាកក់រួចរាល់ហើយ»
«ចា៎!! ប្រាប់ហើយថាមិនអោយជេនពិបាកឡើយ»
«ចាំមើលថានឹងធ្វើបែបនេះបានយូរប៉ុន្មាន?»
«ក៏នឹងធ្វើអោយឃើញបែបនេះរហូត» អ្នកទាំងពីរក៏បានដើរចូលទៅក្នុងផ្ទះដើម្បីទុកឥវ៉ាន់ រួចហើយអ្នកទាំងពីរក៏បានត្រឡប់ចេញមកវិញ។
«តោះ»
«ហា៎....ទៅណា?»
«ក៏ទៅដើរលេងនោះអី ទៅលេងជិះម៉ូតូទឹក ហើយក៏ជិះកាណូតទៅមើលផ្កាថ្មនៅលើកោះ»
«នេះបើម៉ូតូទៅខ្លួនឯង»
«ហឹម» គេក៏តបទាំងលើកសោបង្ហាញនាង
«ចេះបើកទេ?»
«ទុកចិត្តបាន» គេក៏ឡើងលើម៉ូតូកង់បួនដោយរងចាំនាងឡើងជិះពីក្រោយគេ។ នាងឈររេរាបន្តិចរួចហើយក៏សម្រេចចិត្តឡើងជិះពីក្រោយគេ។
«អោបអោយជាប់»
«មិនចាំបាច់អោបទេ»
«ប្រយ័ត្នធ្លាក់» រាងមាំនិយាយទាំងញញឹមហាក់កំពុងតែមានល្បិចអ្វីម្យ៉ាង។
«អ្ហឹក» គ្រាន់តែគេចាប់ផ្តើមបើកចេញទៅធ្វើអោយរាងកាយរបស់នាងត្រូវកញ្ឆក់ហើយក៏អោបគេជាប់តែម្តង នាងប្រុងនឹងលែងដៃវិញហើយស្រាប់តែគេបានចាប់ដៃនាងជាប់អោយអោបគេ។ ពួកគេជិះម៉ូតូប្រមាណជាង១០នាទីពួកគេក៏បានទៅដល់កន្លែងជិះម៉ូតូទឹក។
«លីសាជិះទៅ ខ្ញុំមិនជិះទេ»
«ខ្លាចមែនទេ?»
«គឺ...អឺ....»
«កុំបារម្ភអីណា នៅជាមួយខ្ញុំហើយខ្ញុំមិនអោយជេនមានគ្រោះថ្នាក់ឡើយ។ គេក៏បានក្រសោបដៃរបស់នាងដើម្បីជាកម្លាំងចិត្តនឹងលួងលោមនាងអោយឈប់ភ័យ។
«កុំខ្លាចអីណា» គេក៏បានទាញយកអាវពងមកពាក់អោយនាងហើយក៏កាន់ដៃនាងអោយដើរទៅជាមួយគេនៅម៉ូតូទឹក ពីដំបូងនាងមិនហ៊ានឡើងឡើយគឺនៅស្ទាក់ស្ទើរៗ តែលីសាក៏បានចាប់ដៃនាងហើយក៏បានទាញនាងអោយអង្គុយចុះពីក្រោយគេ។
«កុំភ័យអីណា ធ្វើចិត្តអោយសប្បាយៗអោបខ្ញុំអោយជាប់ណា» គេក៏បានទាញដៃរាងស្តើងមកព័ទ្ធលើចង្កេះនាង ស្នាមញញឹមដ៏មានក្តីសុខរបស់គេក៏បានបង្ហាញចេញមក។
មិនយូរប៉ុន្មានរាងមាំក៏បានបើចេញទៅដោយដំបូងបើកយឺតៗឃើញថានាងលេងអីហើយក៏បន្ថែមល្បឿន។
«លីសាតិចៗក៏បាន»
«ហឹស...ហឹស...ខ្លាចមែនទេ?»
«ហឹម»
«ក៏ប្រាប់ហើយថាអោបខ្ញុំអោយជាប់នឹងលែងខ្លាចហើយ» រាងមាំនិយាយទាំងញញឹមដៃម្ខាងក៏ដាក់លើប្រអប់ដៃរាងស្តើងដើម្បីជាកម្លាំងចិត្តដល់នាង។
YOU ARE READING
លក្ខខណ្ឌបេះដូង
Romantikផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។