លក្ខខណ្ឌបេះដូង
ភាគទី១៧
«ណា ណាណា ពឹងអោយជួយម្តងណា»
«ជួយ......គ្រប់តែពេល»
«មោះណា...ណាមួយខ្ញុំជិតប្រឡងហើយ»
«មានអ្វីអោយ?» រាងស្តើងក៏សួរ
«ចង់បានអី?»
«មិនទាន់ដឹង គិតមើលសិន»
«ចឹងសម្រេចថាយល់ព្រមហើយណា» គេក៏បានទាញនាងក្រមុំអោយដើរតាមគេទាំងដែលនាងស្លៀកឈុតគេងយប់។
«អេ.....មិនអោយខ្ញុំប្តូរឈុតសិនទេ?»
«មិនបាច់ទេ ណាមួយថ្ងៃស្អែកឈប់សម្រាកសោះ» គេក៏បានទាញដៃនាងក្រមុំចេញទៅខាងក្រៅបាត់។ មិនយូរប៉ុន្មានអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ខន់ដូររបស់គេ។ ពេលចូលទៅដល់ខាងក្នុងក៏ឃើញថាសៀវភៅនិងកិច្ចការរបស់គេរៀបចំដាក់នៅលើតុស្រាប់។
«នែ....នេះកិច្ចការច្រើនដល់ថ្នាក់នឹង»
«គឺ....មិនបានធ្វើពីដំបូង»
«ហឺ....ហេតុអ្វីក៏ទម្លាប់អាក្រក់បែបនេះ ពេលគ្រូដាក់អោយក៏ឆាប់ធ្វើវាភ្លាមៗទៅមិនទុករហូតដល់គរបែបនេះទេ»
«អួយ...កណ្តាលមុខតែម្តង»
«បើការពិត»
«ហឹស...ហឹស...»
«ខ្ជិលបែបនេះក៏ចង់ញ៉ែស្រីដែរ?» ពេលលឺបែបនេះហើយគេក៏បានសម្លឹងមើលមុខនាង ។
«សុំទោស អូខេមានតែលើកនេះទេ គ្មានលើក្រោយទេ» ក្រោយលឺនាងនិយាយបែបនេះគេគិតថាប្រហែលជានាងចង់សំដៅលើអ្វីដែលពួកគេធ្លាប់និយាយគ្នាកាលពីមុនឡើយ។
«បានហើយឆាប់ធ្វើការងារឯងទៅ»
«អាវ...ចុះជេនមិនជួយខ្ញុំទេ?»
«ក៏ជួយនឹងហើយ» នាងក៏បានទម្លាក់ខ្លួនអង្គុយលើការ៉ូផ្ទាល់ ទាញយកិច្ចការបស់គេមកមើល។
«នេះមេរៀនទាក់ទងនឹងpassive»
«ចា៎»
«ចុះយល់ពីការប្រើប្រាស់ទេ?»
«យល់ ប៉ុន្តែនៅតែមានការយល់ច្រឡំជាមួយនឹង Tense »
«នែ!!ពេលគ្រូពន្យល់មានត្រង់ត្រាប់ស្តាប់គ្រូទេ»
«ក៏ស្តាប់ តែមិនសូវយកចិត្តទុកដាក់បើអ្នកគ្រូជាជេនប្រហែលជាខ្ញុំយល់មេរៀនយូរហើយ» នៅដំណាក់កាលនេះហើយគេនៅតែអារម្មណ៍មកញ៉ោះនាងទៀត។
«នែ....បើមករៀនជាមួយខ្ញុំ ខ្ញុំធានាថាខ្ញុំនឹងមូលស្លឹកត្រចៀកឯងហើយ»
«ពេញចិត្តអោយធ្វើបាបអោយតែជេនពេញចិត្ត»
«អ៎...អូខេ» រាងមាំនិយាយទាំងញញឹម ចឹងត្រៀមអោយហើយទៅ»
«ទទួលបញ្ជា» គេក៏លើកដៃដូចជាគោរពនិងទទួលបញ្ជានាង។
«ត្រូវចាំថា Passive គឺជាប្រធានបទជាអ្នកទទួលរងអំពើរ ផ្ទុយពីActive» នាងក៏ចាប់ផ្តើមពន្យល់គេពីមួយចំនុចហើយមួយចំនុចទៀត បន្ទាប់មកក៏ប្រាប់អោយគេធ្វើកិច្ចការទាំងនោះរហូតហើយ ប៉ុន្តែក៏នៅមេរៀនផ្សេងទៀត។
«នេះជាមេរៀនWriting»
« វានឹងងាយស្រួល បើសិនជាការសរសេរ paragraph តែនេះជាប្រភេទ Essay writing »
«នេះជាប្រភេទ Cause and effect essay»
«ហឹម»
«ដើម្បីសរសេរបានល្អគឺត្រូវតែដឹងពីជំហ៊ាននៃការសរសេរ។ ហើយចំពោះការសរសេរវិញទៀតសោតមិនមែនសរសេរអោយរួចពីដៃនោះទេ គឺត្រូវយល់ដឹងពីការប្រើប្រាស់ឃ្លានភ្ជាប់សេចក្តិនិងពាក្យពេចន៍ទើបគ្រូពេញចិត្ត» រាងស្តើងឈប់បន្តិចហើយក៏បានសម្រេចចិត្តពន្យល់គេបន្តទៀត។
«មួយវិញទៀត ចំពោះផ្តើមសេចក្តីគឺយើងនិយាយទូទៅទាក់ទងនឹងប្រធានបទ។ ពេលឆ្លងដល់តួសេចក្តីគឺចាប់ផ្តើមនិយាយចូលប្រធានអ្វីដែលយើងគិតមុនគេនោះគឺ cause ត្រូវចេះប្រើប្រាស់ Transitions សម្រាប់ភ្ជាប់ប្រយោគមួយទៅប្រយោគមួយទៀត»
«ចា៎» នាងក៏ចាប់ផ្តើមពន្យល់ទៀត ចំណែកគេវិញគឺថាយកចិត្តទុកដាក់ស្តាប់នាងណាស់។ ហើយក៏ចាប់ផ្តើមសរសេរអោយនាងកែតម្រូវ»
«ស្លាប់នេះម៉ោង១យប់ហើយ» ជេននីក៏បានមើលនាឡិការឃើញម៉ោងមួយយប់បាត់ទៅហើយ»
«បងងងុយមែនទេ?»
«អត់ទេ»
«ចាំបន្តិចណា» និយាយចប់គេក៏បានក្រោកឈរដើរចូលទៅផ្ទះបាយ។ មួយស្របក់ក្រោយមកខ្ញុំក៏បានដើរចេញមកវិញជាមួយនឹងផ្លែឈើដែលចិតដាក់ចានរួចស្រេច។
«នេះ»
«ចេះចិតផ្លែឈើដែរ?»
«អួយ.....នេះបងចង់មើលងាយខ្ញុំ» រាងមាំនិយាយទាំងដាក់ខ្លួនអង្គុយចុះក្បែរនាងក្រមុំនិងដាក់ផ្លែឈើលើតុ។
«តោះ» រាងមាំនិយាយទាំងញញឹមដាក់ក្រមុំ។
«បើមិនគួរអោយជឿមែន?»
«ខ្ញុំមិនសូវនៅផ្ទះទេដូច្នេះហើយខ្ញុំត្រូវតែរៀនធ្វើអ្វីដោយខ្លួនឯង»
«មោះ....ចាំខ្ញុំបញ្ចុក» គេក៏បានចាប់ផ្លែស្រ្តូប៊ឺរីបញ្ចុកនាង
«ខ្ញុំញ៉ាំខ្លួនឯងបាន»
«មោះ...ឆាប់នាង» ចុងក្រោយនាងក៏សម្រេចចិត្តបង្ហើបបូរមាត់យឺតៗដើម្បីអោយគេបញ្ចុកនាង។
«ហា» នាងមិនទាន់ទាំងញ៉ាំអស់ផងក៏ត្រូវគេទាញយកផ្លែទំពាំងបាយជូមកបញ្ចុកទៀត។
«នែ!!ខ្ញុំមិនមែនម៉ាស៊ីនទេណាដែលញ៉ាំហើយភ្លាមៗនោះ»
«ហឹស..ហឹស» ពេលនោះរាងមាំក៏បានខិតខ្លួនចូលទៅក្បែរជេននីកាន់តែជិតជាងមុន។
«ហឹម...នេះញ៉ាំម្តងទៅ» ពេលនោះរាងស្តើងក៏បានទាញចំនិតប៉ោមមួយញាត់ចូលក្នុងមាត់គេវិញ។
«អួយ....ហឹស....ហឹស.....នេះបើចង់បញ្ចុកម៉េចក៏មិនបញ្ចុកតាមស្រួល» លីសានិយាយទាំងសេចដាក់នាង
«ឈឺស...អ្នកណាទៅចង់បញ្ចុក»
«អូខេ...ចឹងទុកអោយខ្ញុំបញ្ចុក» គេក៏បានចាប់យកចំនិចប៉ោមទៅបញ្ចុកនាងប៉ុន្តែនាងក៏បានគេចពីគេទើបធ្វើអោយគេកាន់តែខិតទៅក្បែរនាងក្រមុំ។
«ហឹស..ហឹស...ឆាប់ឡើង»
«អត់ទេ ឈប់ញ៉ាំហើយ»
«មោះ» ពេលនោះគេក៏បានស៊ូកដៃក្រសោបចង្កេះនាងនឹងទាញនាងអោយខិតមករកគេ ដោយសារតែការប្រទាក់ប្រទាញគ្នាក៏បានធ្វើអោយមុខរបស់អ្នកទាំងពីរប៉ះគ្នា។
«ឌឹប...ឌឹប» បេះដូងរបស់អ្នកទាំងពីរក៏ស្ទើរតែធ្លាយចេញមក្រៅទៅហើយ។ កែវភ្នែកភ្លឺថ្លាទាំងពីរក៏កំពុងតែសម្លឹងមើលមុខគ្នាមិនឈប់។ ចំណែកលីសាក៏បានបន្ទាបមុខរបស់ខ្លួនចុះយឺតៗទៅរកបបូរមាត់រាងស្តើង។
«ជុប...អ្ហឹក» នៅទីបំផុតបបូរមាត់របស់អ្នកទាំងពីរក៏ត្រូវប៉ះគ្នាម្តងទៀត ដោយរាងមាំបានប្រថាប់បបូរមាត់លើបបូរមាត់រាងស្តើងថ្នមៗចំណែកនាងក្រមុំវិញហាក់មិនជំទាស់នឹងគេឡើយប្រៀបដូចជាការបើកដៃអោយគេអញ្ចឹញ ដៃដែលក្រសោបចង្កេះរបស់នាងក៏បង្អូសមកកញ្ចឹងរបស់រាងស្តើងព្រមថើបបូរមាត់របស់រាងស្តើងកាន់តែខ្លាំងជាងមុន បបូរមាត់អ្នកទាំងពីរក៏កំពុងតែគ្រប់គ្រងគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម។ដៃរបស់រាងក្រមុំក៏បានលើកទៅស្រាក់របស់គេជាប់ធ្វើអោយរាងកាយអ្នកទាំងពីរប៉ះគ្នា រាងមាំក៏បានប្តូរពីរក្រេបជញ្ជក់បបូរមាត់មកបង្អូសមកដល់កញ្ចឹងករបស់នាង។
YOU ARE READING
លក្ខខណ្ឌបេះដូង
Lãng mạnផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។