លក្ខខណ្ឌបេះដូង ភាគទី១៥

26 4 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី១៥
  «ជុប» រាងមាំក៏នៅតែបន្តក្រេចជញ្ជក់បបូរមាត់រាងស្តើងកាន់តែខ្លាំងជាងមុនព្រោះតែម្ចាស់សាមីខ្លួនរបស់គេដូចមិនជំទាស់ ណាមួយគេក៏មានអារម្មណ៍ថាពេញចិត្តនូវស្នាមថើបមួយនេះណាស់។
«អ្ហឹក...ផឹប» ពេលវេលាចេះតែដើរទៅមុខជារឿយៗរហូតដល់រូបគេសម្រេចចិត្តរុញនាងក្រមុំផ្តួលទៅលើសាឡុងទាំងបបូរមាត់នៅគ្រប់គ្រងបបូរមាត់នាងនៅឡើយ។
«ឆេយ៉ុង..ខ្ញុំ»
«អឺ...ខ្ញុំថាខ្ញុំញ៉ាំឆ្អែតហើយ» នាងក៏ស្រាប់តែស្ទុះក្រោកយ៉ាងលឿន ហើយក៏ឆ្លើយជាមួយនឹងគេយ៉ាងរដាក់រដុបហើយក៏ប្រញាប់រៀបចំរបស់របរចេញទៅខាងក្រៅ។
«ឆេយ៉ុង» រកតែគេហៅនាងមិនទាន់ គឺថានាងរត់ចេញទៅយ៉ាងលឿន។
«ហឺយ....ជីស៊ូនេះឯងកំពុងតែធ្វើអីហ្នឹង?» រាងមាំក៏បានត្រឹមតែសួរមកខ្លួនឯងព្រមទាំងលើកដៃមកស្ទាបបបូរមាត់របស់ខ្លួន។ តែចុងក្រោយក៏ប្តូរជាស្នាមញញឹមទៅវិញ ក្រឡែកមកមើលអ្នកខាងក្រៅឯងនេះវិញក៏កំពុងតែអង្គុយនៅមុខកំព្យូទ័រដើម្បីធ្វើការងាររបស់នាង ប៉ុន្តែខួរក្បាលរបស់នាងក៏ស្រាប់តែនឹកឃើញដល់រូបភាពនៅក្នុងបន្ទប់ធ្វើការរបស់ជីស៊ូមុននឹង នាងក៏បានយកម្រាមដៃមកអង្អែលបបូរមាត់របស់រាងស្តើងថ្នមៗហើយក៏ញញឹម។
«អេ...ឆេយ៉ុង» បុគ្គលិកម្នាក់ក៏បានដើរមកនឹងបានកេះស្មារបស់នាង។
«កើតអី?បានជាអង្គុយញញឹមម្នាក់ឯងបែបនេះ?»
«អឺ..គឺ..អត់មានអីទេ» នាងក្រមុំក៏បានតបទៅគេវិញទាំងញញឹមដាក់គេ
«ចំឡែកៗ»
ពេលល្ងាចក៏បានមកដល់លីសាក៏បានអង្គុយរងចាំជេនដើម្បីនាំនាងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែអ្វីដែលគេភ័យនោះគឺភ័យខ្លាចនាងក្រមុំសម្រេចចិត្តទៅជាមួយនឹងបងប្រុសរបស់នាង ។
«អេ...លីសា» ស្រាប់តែភ្លាមនោះមានមនុស្សស្រីម្នាក់បានស្រែកហៅគេ ធ្វើអោយគេត្រូវក្រឡែករកមើលម្ចាស់សំឡេងយ៉ាងលឿន។
«ស្លាប់....នេះចៃដន្យពេកទេដឹង?» រាងមាំក៏បានត្រឹមតែដកដង្ហើមធំព្រោះថាគេស្គាល់នាងច្បាស់ណាស់។
«នេះរៀននៅទីនេះមែនទេ?»
«ហឹម»
«អ្វីនឹង...ឃើញខ្ញុំដូចឃើញមនុស្សមិនដែលស្គាល់គ្នា» នាងក្រមុំនិយាយទាំងញញឹមដាក់គេ ព្រមទាំងលើកដៃទៅអង្អែលមុខរបស់លីសា។
«ក៏ដឹងស្រាប់ហើយមែនទេ ថាពួកយើងស្គាល់គ្នាដោយសារអ្វី? ហើយទំនាក់ទំទងពួកយើងបែបណាដូចគ្នា»
«ចា៎...ខ្ញុំក៏មិនបានថាអ្វីដែលគ្រាន់តែឃើញមុខរាក់ទាក់គ្នាប៉ុណ្ណោះ ព្រោះថាពួកយើងជាមនុស្សធ្លាប់...» និយាយតែប៉ុណ្ណឹងនាងក៏បានបិតមាត់វិញព្រោះតែឃើញវត្តមានរបស់ជេននីបានដើរមក។
«ជេន»
«តោះ...»
«ជាអ្នកណា?» មនុស្សស្រីម្នាក់នោះក៏បានសួរទៅកាន់លីសា។
«ជាអ្នកណានាងគ្មានសិទ្ធិមកសួរ» លីសាក៏បានទៅវិញយ៉ាងច្បាស់។
«ជាសង្សារបស់លីសាមែនទេ?»
«ខ្ញុំជាអ្នកណាមិនមែនជាតួនាទីអោយនាងមកសួរខ្ញុំទេ សិទ្ធិឯកជន» ជេននីក៏តបទៅវិញដោយទឹកមុខស្មើរ។
«តោះ»
«អេ...ឈប់សិនមើល ខ្ញុំតែប្រាប់ទេបើទាក់ទងបែបមិនច្បាស់លាស់ល្អហើយ ព្រោះថាមនុស្សដូចជាលីសាអស់ច្រើនត្រឹមតែOne night stand»
«តែថាមនុស្សដែលមានតម្លៃមិនមែនជាOne night standទេ ព្រោះថាខ្ញុំមិនមែនជាមនុស្សប្រភេទដូចជា....» រាងស្តើងនិុយាយទាំងមើលនាងក្រមុំតាំងពីលើចុះដល់ក្រោម។
«ឆាប់មក ខ្ញុំត្រូវការទៅផ្ទះ»នាងក៏បានដើរទៅមុខនបាត់ ធ្វើអោយគេប្រញាប់រត់តាមនាងយ៉ាងលឿន។
«ជេ...ជេន...ចាំខ្ញុំផង»
«ផឹប» គ្រាន់តែដើរទៅដល់ឡានភ្លាមគឺថានាងបានបើកទ្វារឡានចូលហើយក៏បិតមួយទំហឹង។
«អួយ...កាចណាស់» គ្រាន់តែសំឡេងបិតទ្វារធ្វើអោយអ្នកដែលឈរខាងក្រៅឈរនៅស្ងៀមមួយកន្លែងសិនព្រោះតែដឹងថានាងកំពុងតែខឹងនឹងគេ។
«ជេន» គេក៏បានបើកទ្វារចូលទៅហើយក៏ហៅឈ្មោះរបស់នាងតិចៗហើយក៏ញញឹមដាក់នាង។
«ខឹងមែនទេ?»
«ខឹង...រឿងអីត្រូវខឹងជាមួយនឹងឯង»
«ក៏រឿងដែលគេបាននិយាយមុននឹង»
«ខ្ញុំមិនបានខឹង»
«មិនបានខឹង ម៉េចក៏មុខក្រញូវម្លេះ?»
«ក៏ព្រោះតែចង់ត្រឡប់ទៅផ្ទះវិញនោះអី?» រាងមាំនិយាយទាំងបែរមកញញឹមដាក់គេ។
«ហឹស....ហឹស.....មិនខឹងពិតមែន?»
«នែ....សួរដូចឆោតចុះ ខ្ញុំទៅខឹងឯងធ្វើអី? បើខ្ញុំនិងឯងមិនមែនជាអ្វីនឹងគ្នាផង»
«តែមុខជេនខឹងខ្ញុំច្បាស់ណាស់»
«មិនបានខឹង ព្រោះតែខ្ញុំមិនចូលចិត្តអោយអ្នកណាមកនិយាយឬសួរនាំខ្ញុំច្រើន»
«តែ..ថាខ្ញុំសុំទោសរឿងដែលកើតឡើងមុននឹងផងណា»
«ថ្ងៃក្រោយកុំអោយមនុស្សស្រីបែបនេះមកសួរនាំខ្ញុំច្រើនពេកខ្ញុំមិនចូលចិត្ត»
«ចា៎» គេក៏តបទៅជាមួយនឹងនាងយ៉ាងស្រទន់
«វាជារឿងចាស់ទេ ឥឡូវនេះខ្ញុំកែខ្លួនហើយលែងទៅប្រឡូកប្រឡាក់ជាមួយនឹងមនុស្សស្រីទាំងនោះហើយ»
«អ្នកណាសួរ?»
«ក៏ចង់ប្រាប់ កុំអោយបងគិតមិនល្អលើខ្ញុំនោះអី កុំអោយបងអង្គុយខូចចិត្ត» រាងមាំនិយាយទាំងញញឹមដាក់នាង ទាំងជើងកំពុងតែជាន់បន្ថែមល្បឿន។
«អ៎....ភ្លេចសួរជេនមិនទៅញ៉ាំអីជាមួយនឹងចាស្ទីនទេ?»
«អត់ទេ ជាប់ធ្វើកិច្ចសាលាហើយ»
«ល្អ.....នេះមិនចង់ទៅឬក៏ខ្លាចខ្ញុំប្រច័ណ្ឌ»
«មិនចង់ទៅ..ច្បាស់ទេ?»
«ចា៎..ច្បាស់តែម្តង» មិនយូរប៉ុន្មានឡានរបស់គេក៏បានធ្វើដំណើរទៅដល់មុខផ្ទះរាងស្តើង ប៉ុន្តែគេមិនបានចូលទៅខាងក្នុងឡើយព្រោះតែនាងក្រមុំប្រាប់គេមិនអោយចូលទៅក្នុងផ្ទះទេណាមួយមេឃក៏ងងឹតហើយ។
«អរគុណច្រើន» នាងក្រមុំក៏បានបើកទ្វារចេញទៅ
«ជេន» នាងទាន់ទាំងដើរចេញផុតពីឡានផង គេស្រាប់តែដើរមករកនាងក្រមុំហើយក៏ក្រសោបដៃគេជាប់។
«ហឹម»
«មិនខឹងទេ?»
«មិនបានខឹង ដូចដែលប្រាប់។ នេះបើនៅតែសួរដដែលទៀតខ្ញុំអាចនឹងខឹងមែន»
«តែទឹកមុខរបស់ជេនដូចជាមិនដូចនូវអ្វីដែលជេននិយាយសោះ»
«នៅសួរនាំច្រើនទេ?» រាងស្តើងក៏បានសួរទៅគេវិញ។
«ក៏ខ្លាចជេនខឹងនឹងហើយ ទើបប្រឹងសួរ» គេក៏បានទាញរាងកាយរបស់នាងមកអោបយ៉ាងណែនធ្វើអោយនាងក្រមុំនៅស្ងៀមបន្តិច តែក៏ប្រឹងរុញគេចេញតែដូចជាមិនបានផលសោះ។
«ផឹប» គេក៏បានរុញរាងស្តើងផ្អឹបនឹងឡានដោយមានគេឈរពាំងពីមុខគេ។
«ចង់ធ្វើអី?»
«ក៏សម្លឹងមើលមុខមនុស្សមាត់រឹងអោយច្បាស់នោះអី នេះនៅថាមិនខឹងទៀត»

លក្ខខណ្ឌបេះដូងWhere stories live. Discover now