លក្ខខណ្ឌបេះដូង
ភាគទី៣
កែវភ្នែកទាំងគូរបស់អ្នកទាំងពីរក៏កំពុងតែសម្លឹងមើលមុខគ្នាយ៉ាងយូរជាពិសេសលីសាតែម្តងគឺថាតាមសម្លឹងមើលមុខរបស់រាងស្តើងមិនឈប់សោះ រហូតដល់នាងមានអារម្មណ៍ថាអៀននឹងគេទៅហើយ។
«អេ...យើងមកដល់ហើយ» រំពេចនោះអ៊ុនសរក៏បានមកដល់ល្មមធ្វើអោយអ្នកទាំងពីរដកខ្លួនចេញពីគ្នាយ៉ាងលឿន។
«អឺ...បងទៅសិនហើយព្រោះដល់ម៉ោងចូលរៀនហើយ»
«ចា៎»
«អឺ...បងជេន»
«ហឹម» ពេលដែលលឺអ៊ុនសរហៅនាងនៅពេលដែលនាងប្រុងនឹងចេញពីទីនោះ។
«នេះសម្រាប់បង» គេក៏បានហុចភេសជ្ជៈមួយកំប៉ុងអោយទៅនាង។
«ទុកខ្លួនឯងទៅ»
«មិនអីទេ បងយកទៅ»
«ចា៎...អរគុណច្រើន» និយាយចប់រាងស្តើងក៏បានដើរចេញទៅបាត់។
«នែ!!មុននឹងធ្វើអីជាមួយនឹងសិស្សច្បង»
«អឺ..គឺអោយគាត់ជួយពន្យល់មេរៀននឹងណា»
«ហា៎....នេះត្រង់អង្គុយជាមួយយើងមួយថ្ងៃមិនឃើញឯងទាញសៀវភៅមកមើលផង»
«អឺយ...ឯណាកាហ្វេ»គេក៏បាននិយាយបង្វែរដានព្រោះមិនចង់អោយមិត្តរបស់ខ្លួននិយាយច្រើន។
«នេះ» គេក៏បានទាញយកមកផឹក
«មោះ...»
«ស្អី» អ៊ុនសរក៏បានលាដៃនៅនឹងមុខគេ
«លុយ»
«លើសតិចតួចមិនបានមែន?» លីសានិយាយទាំងដកលុយហុចអោយនាង។
«តោះ...ដល់ម៉ោងចូលរៀនហើយ»
«ហឹម» អ្នកទាំងពីរក៏បានបណ្តើរគ្នាចូលក្នុងថ្នាក់បាត់ទៅ នៅក្នុងថ្នាក់រាងស្តើងមិនសូវបានស្តាប់គ្រូពន្យល់ប៉ុន្មានទេព្រោះតែរវល់លេងទូរស័ព្ទ។
«នែ!!....នេះបែបនេះហើយកុំមករអ៊ូថារៀនមិនចេះ»
«ហឺ...ធុញពេកនឹងណាទើបស្គាល់»
«ហឹម...ចំមែនឯងនេះ» អ៊ុនសរក៏បានក្រវីក្បាលហួសចិត្តនឹងមិត្តរបស់ខ្លួន។
«យ៉ាងម៉េចហើយ?បន្ទាប់ពីចូលរៀនបានមួយអាទិត្យ» ប៉ារបស់នាងក៏បានសួរទៅកាន់រាងមាំពេលដែលគេដើរចូលមកក្នុងផ្ទះ។
«ក៏ធម្មតា» នាងក៏តបទាំងមិនសូវខ្វល់ជាមួយនឹងប៉ារបស់នាងឡើយ។
«នេះប៉ាសួរឯងក៏និយាយជាមួយគាត់អោយពិរោះបន្តិចទៅ» បងប្រុសរបស់នាងក៏បានអង្គុយក្បែរប៉ានាងដូចគ្នា តែនាងក៏បានត្រឹមតែសម្លឹងមើលមុខបងប្រុសរបស់នាងហើយក៏ដើរចេញបាត់។ ពេលយប់បានមកដល់ជាទម្លាប់រាងមាំគឺតែងតែចេញទៅសប្បាយនៅខាងក្រៅ។ ហើយកន្លែងដែលគេទៅគឺជាក្លឹបកម្សាន្តដែលគេតែងទៅ។ សម្លេងតន្ត្រីក៏បានបានបន្លឺឡើងយុវវ័យដែលចូលក្នុងនោះក៏នាំគ្នារាំតាមចង្វាក់ភ្លេង។ក្នុងនោះក៏មានលីសាដូចគ្នាកំពុងតែរាំលេងជាមួយនឹងមនុស្សស្រីម្នាក់ដែលតែងខ្លួនយ៉ាងស៊ិចស៊ីបបូរមាត់លាបក្រែមក្រហម។
«ជុប» មិនត្រឹមតែរាំនោះទេមនុស្សកំហូចដូចជាគេក៏បានអោនចុះទៅរកកញ្ជឹងករបស់នាងនឹងថើបញក់ញីដោយមិនខ្វល់ពីមនុស្សជុំវិញនោះឡើយ។
«ជុប» មិនយូរប៉ុន្មានអ្នកទាំងក៏បានបណ្តើរគ្នាមកដល់ក្នុងបន្ទប់នឹងនាំគ្នាធ្វើរឿងដ៏ក្តៅគគុកដូចដែលគេធ្លាប់ធ្វើកន្លងមក។ ព្រឹកឡើងក៏ពួកគេធ្វើដូចធម្មតាក៏ចែកផ្លូវគ្នាដើររៀងៗខ្លួនព្រោះវាគ្រាន់តែការសប្បាយរបស់ពួកគេប៉ុណ្ណោះ។
«អួយ....នេះម៉ោង៧ហើយ» គ្រាន់តែក្រឡែកមើលម៉ោងគេក៏បានដឹងថាម៉ោង៧បាត់ទៅហើយ នេះត្រូវទៅរៀនយឺតហើយដោយសារតែយប់មិញសប្បាយភ្លេចខ្លួន។គេក៏បានប្រញាប់ប្រញាល់ងូតទឹកនឹងរៀបចំខ្លួនចេញពីខន់ដូររបស់គេដើម្បីទៅរៀន។ មកដល់សាលាភ្លាមគេក៏ប្រឹងរត់សម្តៅទៅថ្នាក់យ៉ាងលឿន ទៅដល់ក៏ឃើញថាគេចូលរៀនឡើងស្ងាត់តែម្តង។
«ក្រាក» ទ្វារក៏ចាប់ផ្តើមរកបើកធ្វើអោយនិស្សិតនិងគ្រូបានមើលមុខគេ។
«នេះរវល់ធ្វើអី?» គ្រូក៏បានសួរទៅគេ
«អឺ...គឺ...ខ្ញុំ»
«ឆាប់ចូលទៅអង្គុយទៅ»
«ចា៎»
«អត់មានលើកក្រោយទេណា លើកក្រោយគ្រូនឹងអោយទៅឈរនៅតារាងបាល់ហើយ»
«ចា៎»
«នែ!! ទៅធ្វើស្អីហា៎...បានជាម៉ោងស្មើរនេះទើបមកដល់សាលា» រាងមាំក៏តបទាំងញញឹម
«ហើយក៏សម្លឹងមើលគ្រូពន្យល់វិញ» ពេលល្ងាចក៏បានមកដល់ភ្លាមនោះទូរស័ព្ទរបស់រាងមាំក៏បានរោទិ៍ឡើងគេក៏ក្រឡែកទៅឃើញលេខរបស់ប៉ាគេក៏ដកដង្ហើមធំមុននឹងលើកព្រោះថាធាតុពិតគេមិនចង់លើកទេ។
«អាឡូ»
«ល្ងាចនេះមកផ្ទះណា មិនបាច់ទៅខន់ដូរឯងទេ»
«ខ្ញុំមិនចង់ទៅផ្ទះទេ?»
«មកញ៉ាំបាយជុំគ្នា ព្រោះប៉ាបានបបួលមិត្តរបស់ប៉ាមកញ៉ាំបាយជុំគ្នា»
«ខ្ញុំមិនទៅទេ» រាងស្តើងក៏នៅតែប្រកែកមិនព្រមទៅ
«អញ្ចឹងឯងក៏គ្មានលុយទៅរៀនទេ?»
«នេះ!!ក្រៅពីគម្រាមប៉ាគ្មានវិធីអីផ្សេងទេ?» លីសាក៏បានសួរទៅកាន់គាត់វិញទាំងតម្តើងសម្លេង។
«អឺ..ខ្ញុំទៅក៏បាន»
ពេលល្ងាចក៏បានមកដល់មនុស្សគ្រប់គ្នាក៏បានមកដល់ផ្ទះរបស់លីសារួចរាល់ហើយ អាហារដែលរៀបចំនៅលើតុក៏ហើយមនុស្សគ្រប់គ្នាក៏បានអង្គុយជុំគ្នាជាស្រេចក្នុងនោះក៏មានស្រីស្អាតម្នាក់ដែរ តើអាចទាយបានទេថាជាអ្នកណា? ម្នាក់នោះគឺជាសិស្សច្បងដ៏ល្បីនោះគឺជាជេននីតែម្តង។
«នេះនៅចាំអ្នកណាទៀតមែនទេ?» រាងស្តើងក៏សួរទៅកាន់ប៉ារបស់លីសា។
«អ៎..គឺនៅចាំកូនស្រី»
«កូនស្រីដែលតែងតែនិយាយមែនទេ?» ម៉ាក់របស់ជេននីក៏សួរទៅកាន់ប៉ារបស់លីសា។
«បាទ»
«ហឺ...ស្អីណាស់ណា គ្រាន់តែបាយមួយពេលសោះចាំបាច់មានវត្តមានខ្ញុំដែរ?» លីសាក៏ដើរបណ្តើររអ៊ូបណ្តើរពេលដែលមកដល់ផ្ទះរបស់នាង។
«មកហើយ» គ្រាន់តែលឺសម្តីរបស់ប៉ាភ្លាមនាងក៏បានក្រឡែកមើលទៅមនុស្សដែលអង្គុយរួមតុគឺមានប៉ារបស់នាង បងប្រុសនិងម្តាយចុងរបស់នាង។ តែក៏ក្រឡែកឃើញគ្រួសារមួយអ្វីដែលគេដែលញញឹមបាននោះគឺឃើញវត្តមានរបស់សិស្សច្បងនាង។
«បងជេន»
«នេះជាលីសាទេ?»
«ចា៎»
«ស្គាល់គ្នាដែរ?» ប៉ារបស់ជេននីក៏សួរ
«ចា៎...ក៏ទើបនឹងស្គាល់ដែរដោយសាររៀនសាកលជាមួយគ្នា ហើយណាមួយថ្នាក់របស់លីសាមានក្លឹបជាមួយពួកខ្ញុំដើម្បីចែករំលែកចំណេះដឹងដល់ពួកគេ»
«អូ...ល្អណាស់ ពូជួយពឹងអោយជួយបង្រៀនផងណា»
«ចា៎» នាងក៏តបទៅប៉ារបស់នាងទាំងញញឹម
«តោះ....ពួកយើងឆាប់ញ៉ាំបាយទៅម្ហូបត្រជាក់អស់ហើយ»
«ចាស៎» ភ្លាមនោះបងប្រុសរបស់លីសាក៏បានដួសម្ហូបដាក់អោយនាង ជេននីក៏បានត្រឹមតែញញឹមដើម្បីជាការគួរសម។ ប៉ុន្តែគេមិនដឹងថាកែវភ្នែករបស់លីសាកំពុងតែសម្លឹងមើលដោយមិនពេញចិត្ត។ ចំណែកអ្នកស្រីឆឺរីដែលជាម្តាយរបស់ចាស្ទីនក៏បានសម្លឹងមើលសកម្មភាពកូនប្រុសទាំងញញឹម ។
«បងជេនញ៉ាំអោយច្រើនៗទៅណាព្រោះថាបងធ្វើការច្រើនណាស់ ទាំងមើលការខុសត្រូវក្រុមពួកខ្ញុំហើយក៏មាន Assignment ខ្លួនឯងត្រូវធ្វើអោយគ្រូរាល់សប្តាហ៍ទៀត» គេក៏បានដួលម្ហូបដាក់ចានអោយនាងក្រមុំដូចគ្នា ធ្វើអោយជេននីបានត្រឹមតែមើលមុខរបស់នាងភ្លឹសៗតែក៏ទទួលយកជាមួយនឹងស្នាមញញឹមព្រោះថាបើបដិសេធវាមិនសមឡើយ។ អាហារពេលល្ងាចក៏ត្រូវបានបញ្ចប់ ចំណែកចាស់ៗក៏ជុំគ្នានិយាយគ្នា ចំណែកឯចាស្ទីនវិញព្យាយាមរកពេលនិយាយជាមួយនឹងជេននីដែរ ពេលនោះស្រាប់តែលីសាក៏បានដើរមករកនាង។
«បងជេន»
«ចា៎»
«ខ្ញុំមានរឿងអោយបងចង់អោយបងជួយ»
«រឿងអ្វី?»
«គឺកិច្ចការសាលានឹងណា»
«ហឹម»
«នេះទៅរៀនដែរ ហេតុអ្វីក៏មករំខានពេលរបស់អ្នកដទៃបែបនេះ?»
«រឿងខ្ញុំ?» លីសាក៏បានតបទៅចាស្ទីនត្រឹមតែមួយម៉ាត់ប៉ុណ្ណោះ។
«អញ្ចឹងឆាប់ឡើង»
«ចា៎» អ្នកទាំងពីរក៏បានដើរទៅបណ្ណាល័យដែលនៅក្នុងផ្ទះរបស់លីសា លីសាក៏បានទាញក្រដាស់កិច្ចការមកអោយនាងមើល។
«អូ....នេះកិច្ចការទាក់ទងនឹងpresent perfect»
«ចា៎»
«នេះមិនចេះពិតមែន?»
«ហឹម»
«ឥឡូវបងសួរឯងតើទម្រងទាំងបីរបស់វាបែបណា?» ជេននីក៏សួរទៅកាន់គេ។
«អឺ...គឺ....S + have/ has+ V3+ Object.»
«ហឹមត្រឹមត្រូវ»
«ចុះបដិសេធនិងសំនួរ»
«អឺ...គឺ..»
«លីសាសាកមើលក្នុងទម្រងស្របមើលមានអ្វីដែលអាចទាញជាប្រយោគសំនួរបាន»ជេននីក៏បានសួរ
«មិនដឹងទេ?»
«នែ!! ឃើញកិរិយាស័ព្ទពិសេសទេ?»
«មួយណាទៅ?»
«គឺHave និងHas នោះអីដោយសារមានកិរិយាស័ព្ទពិសេសយើងអាចទាញវាមកមុខបានហើយ ហើយវានឹងបង្កើតជាសំនួរហើយ»
«មានន័យថា Have/ Has + S+ V3 +obj ? »
«ត្រឹមត្រូវ » ស្របពេលដែលរាងស្តើងកំពុងតែពន្យល់គេក៏កាន់តែខិតទៅរកនាងក្រមុំព្រោះថាពួកគេអង្គុយនៅលើការ៉ូ។
«ចំណែកឯទម្រង់បដិសេធក៏ដូចគ្នា វាដូចតែប្រយោគស្របទេគ្រាន់តែយើងបន្ថែមnot នៅខាងក្រោយកិរិយាស័ព្ទពិសេស។
«ចំពោះការប្រើប្រាស់វិញគឺ និយាយអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងអតីតកាល ប៉ុន្តែក៏ត្រូវបានបន្តទៅអនាគតកាលទេ»
«ឧទាហរណ៍ She has lived in Korean since 2010. ត្រង់នេះក៏មានន័យថានាងបានរស់នៅក្នុងប្រទេសកូរ៉េតាំងពីឆ្នាំ២០១០ ចំណែកបច្ចុប្បន្ននាងក៏តែបន្តរស់នៅទីនោះដដែល។ I have studied English major for 4 years.» ពេលនោះស្រាប់តែនាងក្រមុំក៏បានបែរមុខដើម្បីទៅរករាងមាំតែនាងមិនបានដឹងឡើយថាគេកំពុងតែមើលមុខនាងទើបពេលដែលនាងបែរទៅធ្វើអោយចុងច្រមុះដ៏ស្រួចរបស់ពួកគេត្រូវប៉ះគ្នា បបូរមាត់វិញគឺនៅកៀកគ្នាស្ទើរតែប៉ះគ្នាទៅហើយ ។ ពេលនេះវេលានេះផែនដីទាំងមូលហាក់លែងវិលម្នាក់នៅស្ងៀមរៀងខ្លួនជាពិសេសរាងស្តើងតែម្តង មិនហ៊ានសូម្បីកម្រើក។ ពេលនោះលីសាក៏បានស៊ូកដៃរបស់ខ្លួនទៅក្រសោបចង្កេះតូចមួយយ៉ាងពេញដៃ ចំណែកបបូរមាត់វិញក៏ព្យាយាមខិតចុះទៅរកបបូរមាត់នាងក្រមុំ។
YOU ARE READING
លក្ខខណ្ឌបេះដូង
عاطفيةផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។