"ផ្តើមរឿង..."

6.6K 136 4
                                    

"ផ្តើមរឿង..."

ពាក់កណ្ដាលអាធ្រាត្រនាយប់ស្ងាត់ច្រងំ ដែលជាពេលវេលាដែលមនុស្សម្នាត្រូវឈប់សម្រាកពីការងារ និងទទួលទានដំណេកយកកម្លាំងបន្ទាន់ពីនឿយហត់និងការងារពេញមួយថ្ងៃមកហើយនោះ
ដោយឡែកនៅក្នុងក្លឹបកំសាន្តល្បីឈ្មោះមួយកន្លែងក្នុងទីក្រុងសេអ៊ូលនេះ ពុំមានភាពស្ងប់ស្ងាត់នៅឡើយទេ នៅតែមានភាពអ៊ូអរ សម្លេងស្រែកហ៊ោរន្ទឺរួមផ្គួបផ្សំគ្នានិងការរាំរែកតាមចង្វាក់ភ្លេងតន្រ្តីញាក់ៗរបស់កម្លោះក្រមុំយុវវ័យសម័យទំនើបនិយមនេះ
ក្រឡែកមកមើលនាយកម្លោះត្រកូលចន ដែលកំពុងអង្គុយក្នុងនៅតុ វ៉ីអាយភី នៃជ្រុងម្ខាងក្នុងក្លឹបមួយនេះ កំពុងអង្គុយត្រដាងដៃនិងសាឡុងខ្នាតធំ ដៃកាន់កែវស្រាគ្រវីទៅមកតិចៗដោយក្រសែភ្នែកដែលមានពន្លឺមុតស្រួចក៏សម្លឹងមើលទៅក្នុងពួកមនុស្សស្រីសាច់សខ្ចីដែលកំពុងរាំរែកនៅខាងក្រោមឆាកដោយកាយវិការស៊ិចស៊ីមួយនោះ ទាំងញញឹមចុងមាត់ដោយទឹកមុខព្រាននារីជាទីបំផុត ហើយប្រាកដណាស់ថាបើគេចាប់អារម្មណ៍លើម្នាក់ណាក្នុងចំណោមពួកនាងហើយនោះគេច្បាស់ជាអូស៎ឡើងគ្រែអោយទាល់តែបាន ហើយច្បាប់ណាស់ថាគ្មានម្នាក់ណាហ៊ានហាមាត់បដិសេធនិងជាមួយនិងបុរសសង្ហារដូចជាគេឡើយ...
"មើលទៅឯងដូចជាជាប់ចិត្តនិងស្រីៗទាំងនោះណាស់"អ៊ុនវ៉ូ ដែលត្រូវជាមិត្តភក្តិស្និទ្ធស្នាលរបស់ជុងហ្គុក ពោលឡើងកាលបើសង្កេតឃើញមិត្តកំពូលខិលខូចគិតតែសម្លឹងមើលទៅពួកស្រីៗទាំងអស់នោះមិនដាក់ក្រសែភ្នែកអីបែបនេះ
"សាច់ទ្រលុកទ្រលន់បែបនេះអ្នកណាមិនចូលចិត្ត..."ជុងហ្គុក លើកចិញ្ចើមម្ខាងនិយាយតបទៅមិត្ត ហើយក៏យល់ស្របនិងសម្តីរបស់គេដោយមិនអាចបដិសេធបានថាគេចូលចិត្តបែបនេះពិតមែន
"ឯងយ៉ាងមិចយើងដឹងច្បាស់ណាស់...,អស់ស្រាហើយយកថែមទៀតដែលទេ"អ៊ុនវ៉ូ និយាយជុងហ្គុក ក៏មិនបានតបពាក្យសម្តីអ្វីច្រើននាយគ្រាន់តែងក់ក្បាលតិចៗជាចម្លើយបញ្ជាក់ពីការយល់ស្របនិងគំនិតរបស់គេ
"អ្នកបម្រើលើកស្រាមកថែម"អ៊ុនវ៉ូ ស្រែកប្រាប់ទៅបុគ្គលិករត់តុដែលដើរកាត់មុននេះ តែដោយសារភ្ញៀវច្រើនពេក ការងារក៏មមាញឹកច្រើនមិនដឹងថាបុគ្គលិកម្នាក់ចាប់អារម្មណ៍ឮសម្តីរបស់គេឬអត់ឡើយ

"ចា៎ បងប្រុសនៅទីនេះមិនអីនោះទេ!កុំបារម្ភអីខ្ញុំនិងចាត់ចែងអោយបានល្អ"សម្លេងស្រាលស្រទន់គួរអោយចង់ស្តាប់ បានបន្លឺឡើងពីជ្រុងម្ខាងនៃក្លឹបដោយនាងក្រមុំតូចយូជី ដែលពេលនេះកំពុងឈរនិយាយទូរស័ព្ទជាមួយនិងអ្នកជាបងប្រុសរបស់ខ្លួន ដោយសារតែបងប្រុសរបស់នាងមានកិច្ចការរវល់ជាបន្ទាប់មិនបានមកមើលចាត់ចែងក្នុងក្លឹបថ្ងៃនេះ ទើបពឹងពាក់អោយអ្នកជាប្អូនស្រីមកមើលការខុសត្រូវជំនួស
"ចា៎ បងដោះស្រាយការងារនៅទីនោះតាមសម្រួលចុះកុំបារម្ភពីទីនេះអី,ប៉ុណ្ណឹងសិនចុះបងប្រុស"បញ្ចប់ការសន្ទនាយូជី ក៏ចុចទូរស័ព្ទបិទនាងដើរចូលមកខាងក្នុងក្លឹបវិញដាក់ខ្លួនអង្គុយលើកៅអីមួយមុខកន្លែងក្រឡុងស្រាដែលមានឆូហា មិត្តភក្តិរបស់នាងអង្គុយរងចាំជាស្រេច...
"ឯងចាំយូរទេ..."ដាក់ខ្លួនអង្គុយមិនទាន់ទាំងបានក្តៅគូទផងយូជី ក៏សួរនាំទៅកាន់មិត្ត
"មិនអីទេ ..យ៉ាងមិចហើយមើលទៅទឹកមុខរបស់ឯងមិនសូវស្រស់បស់ទាល់តែសោះ ឯងមិនស្រួលខ្លួនមែនទេ?"ឆូហា ឆ្លើយនិងសំនួរហើយក៏សួរវកមកវិញទាំងទឹកមុខព្រួយបារម្ភកាលបើសង្កេតឃើញទឹកមុខរបស់មិត្តមិនសូវល្អសោះ
"គ្នាមិនអីទេ គ្រាន់តែហត់បន្តិចណាមួយក៏មិនសូវទម្លាប់ដែលនៅដល់យប់ជ្រៅអីបែបនេះ"ថ្វីដ្បិតតែបងប្រុសរបស់យូជី ជាម្ចាស់ក្លឹបមួយនេះក៏ពិតមែន ប៉ុន្តែយូជី នាងមិនធ្លាប់មកទីនេះញឹមញាប់នោះទេ ហើយក៏មិនចូលចិត្ដកន្លែងបែបនេះអីប៉ុន្មានដែល តែដោយសារថ្ងៃនេះបងប្រុសពឹងពាក់ទៅហើយនាងក៏មិនអាចប្រកែកបាន ទើបមកជួយមើលការខុសត្រូវជំនួសគេ ម្យ៉ាងក៏ខុសពីទម្លាប់របស់នាងដែលត្រូវនៅដល់អាធ្រាតយប់ជ្រៅ ទើបធ្វើអោយនាងបាក់កម្លាំងនិងមានទឹកមុខក៏ពុំសូវស្រស់ល្អបែបនេះ...
"តែថាក្លឹបរបស់បងប្រុសឯងមានមនុស្សមកលេងច្រើនណាស់ ចំណាយកម្លាំងបន្តិចក៏មិនខាតទន់ដែល"ឆូហា
"គ្នាគិតថាឯងគួរតែត្រឡប់ទៅផ្ទះវិញមុនទៅល្អជាង នេះយប់កាន់តែជ្រៅហើយឯងជាស្រីនៅដល់យប់ព្រលប់មិនល្អទេ វាគ្រោះថ្នាក់ណាស់"យូជី និយាយដាស់តឿនមិត្តដោយការព្រួយបារម្ភ មិនចង់អោយមិត្តមានរឿងអ្វីដែលមិនគម្បីកើតឡើងចំពោះឡើយ
"មិនអីទេគ្នានៅលេងមួយសន្ទុះទៀតទេ៎"
"អ៊ីចឹងក៏បាន..."យូជី
«អ្នកបម្រើស្រារបស់ខ្ញុំដែលហៅថែមវានហើយឬនៅ?»សម្លេងមួយដែលស្រែកសួរមកកាន់បុគ្គលិកពីតុដែលនៅមិនឆ្ងាយពីកន្លែងដែលនាងតូចកំពុងអង្គុយនេះប៉ុន្មាន ឮបែបនេះយូជី ក្រឡេកមើលទៅកាន់ប្រភពសម្លេងបន្តិចទើបប្រាញាប់ងាកមកសួរបុគ្គលិករត់តុវិញ
"នេះមានអ្នកមើលស្រាយកទៅអោយតុខាងនោះឬនៅ?មុននេះគេបានស្រែកសួរបញ្ជាក់ណា..."យូជី
"នៅទេអ្នកនាង...!អោយសារតែភ្ញៀវច្រើនពេកថ្ងៃនេះ ទើបអ្នករត់តុលើកទៅមិនទាន់"បុគ្គលិករៀបស្រាម្នាក់ងាកមកឆ្លើយតបនិងនាងតូច ទាំងដែលមាត់និយាយដៃក៏ប្រញាប់ប្រញាលរៀបស្រាបន្ត
"បើអ៊ីចឹងអោយមកខ្ញុំមក ខ្ញុំលើកយកទៅអោយគេក៏បាននកុំអោយភ្ញៀវចាំយូរមិនល្អទេ"យូជី ដែលជាមនុស្សមានទំនួលខុសត្រូវ មិនប្រកាន់ឋានៈ ខណៈដែលបុគ្គលិកកំពុងមមាញឹកបែបនេះទើបអ្វីដែលនាងអាចជួយធ្វើបាននាងក៏ជួយ គ្រាន់បើជាងអង្គុយទំនេរលេងឥតប្រយោជន៍...
"បា៎ អរគុណអ្នកនាង,ហើយនេះជាស្រាដែលត្រូវលើកទៅបន្ថែមនៅតុនោះ"បុគ្គលិកហុចថាសស្រាអោយមកយូជី ដោយមិនភ្លេចអរគុណទុកជាមុន។យូជី ក៏មិបាននិយាយអ្វីច្រើនជាងនេះទើបកាន់ថាសស្រាក្រោកពីកៅអីដើរសំដៅទៅកាន់តុមួយនោះ...
"សុំទោសដែលអោយរងចាំយូរ...នេះស្រាបន្ថែមរបស់លោក"យូជី និយាយខណៈដែលដៃក៏កំពុងរវល់រៀបស្រាដាក់ទៅលើតុ ដោយមិនបានចាប់អារម្មណ៍ដឹងខ្លួនឡើងថាមានកែវភ្នែកមុតស្រួចមួយគួរកំពុងសម្លឹងមើលសកម្មភាពរបស់នាងមកជាយូរទាំងមិនខ្ជីព្រិចភ្នែក
"ជាអ្នករត់តុថ្មីមែនទេ?"ជុងហ្គុក បង្ហើបសំណួរសួរជាលើកដំបូងទៅកាន់នាងតូច ទាំងដែលមកដកក្រសែភ្នែកចេញពីនាងនៅឡើយ មើលទៅគេកំពុងមើលនាងដូចជាចង់មើលអោយធ្លុះដល់ថ្លើមប្រម៉ាត់ បេះដូងនាងយ៉ាងអ៊ីចឹងឯង...
"លោកសួរខ្ញុំមែនទេ?"យូជី ហាក់ដូចជាមិនច្បាស់ទើបសួរបញ្ជាក់សំណួរ តែអ្នកម្ខាងទៀតពុំបាននិយាយសាឡើងវិញ ឬក៏ងក់ក្បាលជាចម្លើយជំនួសអោយនោះទេ ឃើញគេនៅស្ងៀមបែបនេះយូជី ក៏មិនបានចាប់អារម្មណ៍ឆ្ងល់អ្វីច្រើននោះដែល ទើបបម្រុងនិងចេញទៅវិញតែក៏ត្រូវឈប់ឆ្ងក់ ពេលដែលដឹងថាមានប្រអប់ដៃរបស់នរណាម្នាក់កំពុងឆាប់កដៃរបស់នាងជាប់បញ្ឈប់ មិនអោយចេញទៅបាន
"លោកកំពុងធ្វើអីនិង?ឆាប់លែងទៅ..."យូជី បញ្ចេញអាការៈមិនពេលចិត្តជាខ្លាំងចំពោះទង្វើមួយនេះ នាងជ្រួញចិញ្ចើមមិនពេលចិត្តសម្លឹងមុខអ្នកម្ខាងទៀតខណៈដែលព្យាយាមរមួលដៃចេញពីចាប់កាន់របស់គេខ្លាំងៗ តែគេមិនព្រមលែងនិងបន្ថែមកម្លាំងច្របាច់ដៃរបស់នាងខ្លាំងជាងមុន...
"ផឹកកំដរខ្ញុំមួយកែវសិនបានទេ"ជុងហ្គុក និយាយស្របពេលដែលប្រើកម្លាំងកន្ត្រាក់ដៃរបស់នាងតូចទាញនាងអោយដេកដួលមកលើដើមទ្រូវហាប់ណែនរបស់ខ្លួនទាំងឫកពារច្រលើសបើស
"មិន...លែងដៃចេញ"យូជី ខឹងស្ទើរតែដាច់សរសៃឈាមស្លាប់ត្រង់នេះទៅហើយ ខណៈដែលនាងប្រញាប់ប្រញាល់ស្ទុះក្រោកចេញពីគេ ជុងហ្គុក ក៏មិនយល់ព្រមនាយមិនព្រមលែងថែមទាំងដាក់ដៃអោយឱបស្រាក់ចង្កេះតូចមួយក្តាប់របស់នាងតូចជាប់ មិនយល់ទាល់តែសោះថាហេតុអីប្រុសម្នាក់នេះហ៊ានដល់ថ្នាល់នេះ ទាំងដែលគេនិងនាងមិនស្គាល់ឬជួបគ្នាពីមុនមកទាល់តែសោះឡើយ តែមើលទង្វើរបស់គេចុះគឺអាក្រក់បំផុតហើយ ដល់ថ្នាក់អ៊ុនវ៉ូ ដែលជាមិត្តកំដរផឹកគេនេះក៏សម្លឹងមើលសកម្មភាពរបស់គេទាំងស្រង៉ាមចិត្តមិនស្ទើរដែល...
"ខ្ញុំប្រាប់ថាអោយលែងស្តាប់បានទេ?ឬចង់អោយខ្ញុំហៅសន្តិសុខអោយមកអូស៎លោកចេញទៅក្រៅ?"យូជី ស្រែកសួរទាំងកំហឹង នាងក្តីស្លឹកត្រចៀកង៉ឺង កាលបើគេមិនខ្លាចញញើតនិងពាក្យគម្រាមរបស់នាង ថែមទាំងញញឹមឌឺដងអោយនាងវិញទៀត
"ហៅមកខ្ញុំដែលខ្លាចពីពេលណា!"ជុងហ្គុក ព្រាននារីឈាមត្រជាក់ញញឹមចម្អកអោយនាងតូចក្នុងនាមជាអ្នកមានប្រៀបជាង ហើយក៏លួចអោនមកថើបស្រង់ក្លិនពីប្រឡោះកសខ្ចីរបស់នាង មួយដង្ហើមយ៉ាងជក់ចិត្ត មើលទៅឫកពាររបស់គេហាក់ដូចជាកំពុងសប្បាយចិត្តខ្លាំងណាស់ ខុសដាច់ពីយូជី ដែលខឹងសម្បាញ័រខ្លួនឡើងទទ្រើក
"ខ្ញុំរាប់ដល់បី បើលោកមិនលេងខ្ញុំទេរឿងធំជាមិនខាង"យូជី និយាយមួយៗច្បាប់យ៉ាងប្រាកដប្រជា ខណៈដែលជុងហ្គុក នៅតែមិនខ្វល់ពីសម្តីរបស់នាង...
"នាងមិនគ្មានឱកាសរាប់ដល់បីនោះទេ"ជុងហ្គុក ពោលឡើងទាំងអំនួត
"មួយ..."យូជី ចាប់ផ្តើមរាប់ទាំងដែលក្តាប់ដៃណែន ឃើញថាគេមិនញញើតនាងក៏ប្រញាប់រាប់តួលេខបន្ត...
"ពីរ..."ជុងហ្គុក នៅតែគ្មានប្រតិកម្ម
"ប...អ៊ុប"តួលេខចុងក្រោយដែលបានកំណត់យូជី រាប់មិនទាន់និងគ្រប់ផង បបូរមាត់របស់នាងក៏ត្រូវប្រុសព្រានចាប់ថើបញីញក់យ៉ាងទំនើងជាទីបំផុត យូជី ព្យាយាមងាកគេចតែគេប្រើដៃម្ខាងក្រសោបកញ្ចឹងករបស់នាងពីក្រោយជាប់មិនអោយគេច ហើយក៏ដើម្បីងាយស្រួលក្នុងការថើបដួសដងយកភាពផ្អែមល្អែមចេញពីក្រអូមមាត់មួយនេះដូចគ្នា យូជី ខឹងគេហើយក៏ខឹងខ្លួនឯងកាន់តែខ្លាំងនៅពេលដែលគេធ្វើទង្វើបែបនេះមកលើខ្លួនហើយ នាងបែរជាមិនអាចបញ្ឈប់ឬធ្វើអ្វីគេបាន។ ក្នុងឈុតឆាកដ៏ក្តៅគគុកមួយនេះគឺស្ថិតនៅក្នុងក្រសែភ្នែករបស់អ៊ុនវ៉ូ ដែលមើលមកទាំងចំហរមាត់ធ្លុង មិនចង់ជឿថាមិត្តរបស់ខ្លួនក្លាហានខ្លាំងដល់ថ្នាក់នេះ...
យូដា ដែលពេលនេះបបូរមាត់ត្រូវជុងហ្គុក ថើបជញ្ជក់ ញីញក់ទាំងមិនក្រែងចិត្ត ទោះនាងព្យាយាមរើក៏រើមិនរួចសំណាងហើយដែលនៅទីនេះជាតុវ៉ីអាយភី មានភាពស្ងប់ស្ងាត់ពុំមាននរណាបានឃើញទើបនាងមិនខ្មាស់គេខ្លាំងជាងនេះ ខណៈនោះនាងក៏ក្រឡេកឃើញអ្វីយ៉ាងដែលអាចជួយរំដោះខ្លួនបានក្នុងពេលនេះទើបឈោងដៃទៅយកវាស្ងាត់ៗមិនអោយជុងហ្គុក ដឹងខ្លួនបន្ទាន់មកក៏...
"ប្រាវ...អ៎ូយ...!"

_ជេអ៊ីន_

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now