រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤៣៤ខែកន្លងផុត...
រដូវផ្ការីកឈានចូលមកដល់ ស្រទាប់ផ្កាសាគូរ៉ាពណ៍ផ្កាឈូកស្រាលយ៉ាងស្រស់ស្អាតជាច្រើនជ្រុះរោយរាយប៉ាយនៅតាមបណ្តាដងផ្លូវក្លិនផ្កាក្រអូបប្រហើរដែលភាយចេញមកពីផ្កាដែលរីកចម្រុះពណ៍នៅក្នុងសួនធ្វើឲ្យអ្នកដំណើរដែលដើរថ្មើរជើងឆ្លងកាត់តាមដងផ្លូវនេះមានអារម្មណ៍ថាស្រស់ស្រាយខុសប្លែកពីធម្មតាហើយក៏រីករាយជាមួយនឹងក្លិនមួយនេះ រាងកាយតូចច្រឡឹងឈរនៅឯរានហាលសម្លឹងមើលទៅកាន់ទិដ្ឋភាពទីក្រុងស្រស់បំព្រងពីបន្ទប់ខុនដូជាន់ខ្ពស់នោះទៅដោយមានស្នាមញញឹមលម្អនូវលើផ្ទៃមុខតាមទម្លាប់របស់នាង
"អ៎ុ...!!"នាងតូចភ្ញាក់បន្តិចកាលបើស្ងាត់ៗក៏ស្រាប់តែមានដៃមាំមួយគូរលូកមកឱបក្រសោបចង្កេះនាងពីក្រោយនាងទម្លាក់ចង្ការស្រួចៗរបស់គេកើយលើសាច់ស្មាទន់រលោងរបស់នាង
"អូនពិតជាទៅមែនហេ៎?ពិតជាមិនព្រមឲ្យបងទៅជាមួយផងពិតមែនហេ៎?"ជុងហ្គុករអ៊ូរទាំទាំងមុខមិនរីកកាលបើថ្ងៃនេះនាងតូចត្រូវត្រឡប់ទៅផ្ទះវិញមួយរយៈសិនព្រោះថាតែថ្ងៃរៀបការរបស់បងប្រុសនាងជិតចូលមកដល់ហើយ នាងត្រូវទៅជួយចាត់ចែងគ្រប់យ៉ាងនៅទីនោះ
"អូនទៅតែប៉ុន្មានថ្ងៃទេតើ ម្យ៉ាងផ្ទះអូនក៏នៅមិនឆ្ងាយពីទីនេះឯណាបើបងនឹកអូនបងចង់ទៅលេងអូនពេលណាក៏បាន"យូជីបង្វិលខ្លួនបែរមកប្រឈមមុខនិងអ្នកកំលោះព្រមទាំងនិយាយតបទាំងអស់សំណើចនិងមនុស្សប្រុសពូកែកិកុដូចជាកូនក្មេងបន្តិចមើលគេធ្វើចុះដូចនាងត្រូវចេញទៅក្រៅប្រទេសយ៉ាងអ៊ីចឹងទាំងដែលនាងគ្រាន់តែទៅផ្ទះវិញប៉ុន្មានថ្ងៃសោះហើយផ្ទះរបស់នាងក៏នៅសេអ៊ូលនេះឯងគ្មានទៅឆ្ងាយគ្នាឯណាផង
"បងអត់ចង់បានបែបនេះទេ.. បងចង់ទៅជាមួយអូនម្នាក់ដែរ"ជុងហ្គុកនៅតែទទូចចង់ទៅជាមួយនាងមិនព្រមឈប់មិនខុសពីក្មេងតូចដែលស្រែកយំសុំតាមអ្នកម៉ាក់ទៅផ្សារដែរនោះទេ
"មិនបានទេ.. មែនហើយក្រែងលោកប៉ាបងប្រាប់ថាថ្ងៃស្អែកបងត្រូវទៅតេស្តការងារនៅឯក្រុមហ៊ុននោះអី បងជិតចូលធ្វើករហើយយកចិត្តទុកដាក់ជាមួយនឹងការហារទៅកុំចង់ទៅជាមួយអូនអីនាំតែខាតពេលទេ នេះកុំប្រាប់ណាថាកាលដែលបងទទូចចង់ទៅជាមួយអូននេះក៏ព្រោះចង់គេចវេសពីការងារ?"
"មិនមែនទេ.. បងមិនចង់ទៅធ្វើការតែប៉ុណ្ណឹងព្រោះបងចង់នៅក្បែរៗអូនពេញមួយថ្ងៃដឹងទេបែកអូនតែប្រាំនាទីបងនឹកអូនស្ទើរតែជិតឆ្កួតទៅហើយ"
"អត់ទេ.. បងត្រូវតែទៅធ្វើការ ប្រាប់បងចុះណាអូនមិនរៀបការជាមួយមនុស្សប្រុសគ្មានការងារធ្វើដើរទាត់តែខ្យល់មួយថ្ងៃៗសុំតែលុយប៉ាម៉ាក់យកមកដើរចាយទេ"
"អូនកំពុងគម្រាមបងមែនទេ?"
"ថាបែបនឹងក៏បានតែអូននិយាយពិតមែនណា.."
"ហ៊ឹម..!!!បងនឹងខំប្រឹងដើម្បីអូននិងកូន"ពាក្យថាកូនជុងហ្គុក និយាយដោយសង្កត់សម្លេងធ្ងន់ព្រមទាំងរពឹសដៃស្ទាបអង្អែលផ្ទៃពោះរាបស្មើរបស់នាងតូចថ្នមជាមួយនឹងទឹកមុខខិលខូតធ្វើឲ្យនាងតូចអត់មិនបាននឹងវាយដើមដៃរបស់ជាមួយដៃធ្ងន់ៗដោយភាពខ្នល់ខ្នាញ់និងចរិតច្រលើមមិនកែរបស់របស់គេ
"និយាយស្អីមិនដឹងទេស្តាប់មិនទំនងសោះ"យូជីគេចមុខទាំងអៀនថ្ពាល់ទាំងសងខាងក៏ឡើងក្រហមទុំដូចជាផ្លែប៉េងប៉ោះ ចំណែកឯជុងហ្គុក កាលបើបានឃើញនាងបែបនេះក៏មិនព្រមឈប់ញ៉ោះឲ្យនាងអៀនដែរ
"អៀនមែនទេ?រៀបការហើយគេត្រូវមានកូនអូនអៀនធ្វើអី ហឹម?"ជុងហ្គុកដេញតាមសម្លឹងមុខនាងតូចមិនឈប់ទោះជានាងព្យាយាមគេចយ៉ាងណាក៏គេមិនពករមឈប់តាមដែរ
"អូនមិនដឹងទេ.. បានហើយអូនដល់ពេលត្រូវទៅហើយ"ព្រោះតែមិនអាចនៅប្រឈមមុខនឹងមនុស្សប្រុសពូកែញ៉ោះដូចជាជុងហ្គុក ទើបយូជី រកផ្លូវដើម្បីគេចវេសបាតដៃតូចៗទប់ទ្រូងអ្នកកំលោះនិងរុញគេឲ្យចេញពីខ្លួនតិចៗហើយបម្រុងចូលទៅខាងក្នុងវិញតែគេមិនព្រមឲ្យនាងចេញទៅបានដោយងាយៗនោះទេ ខណៈនោះកដៃនាងតូចក៏ត្រូវគេចាប់ជាប់ទាញឲ្យមកឈរកន្លែងដើមវិញវិនាទីបន្ទាប់បបូរមាត់មានមន្តស្នេហ៍របស់គេក៏ទម្លាក់លើបបូរមាត់តូចស្អាតរបស់នាងនិងចាប់ផ្តើមកម្រើកថើបស្រាលៗយ៉ាងផ្អែមល្អែមបបួលឲ្យនាងតបតស្នាមថើបជាមួយនឹងគេវិញ អណ្តាតក្តៅសើមលូនចូលទៅក្នុងក្រអូមមាត់តូចច្រមិចរួចក៏គ្រលាស់ក្នុងនោះដួសដងយកភាពផ្អែមល្អែមពីគ្នាទៅមកយ៉ាងស្វិតស្វាញ មួយសន្ទុះក្រោយមកបន្ទាប់ពីថើបឆ្អែតឆ្អន់គេក៏ប្រលែងបបូរមាត់របស់នាងឲ្យមានសេរីភាពវិញប្រើថ្ពាស់របស់គេទល់និងថ្ងាស់របស់នាងធ្វើឲ្យចុងច្រមុះស្រួចរបស់ពួកគេទាំងពីរប៉ះគ្នាយ៉ាងជិតស្និត
"អូនទៅជាថ្ងៃយ៉ាងនេះមិនគិតឲ្យរង្វាន់លួងចិត្តបងបន្តិចទេឬ?"
"រង្វាន់លួងចិត្តអ្វីទៅ?ចាំអូនមកវិញសិនទៅ?"យូជីមិនដឹងថាគេចង់បានរង្វាន់លួងចិត្តជាអ្វីនោះទេទាំងសម្លឹងចំទៅគេរួចនិយាយទាំងមិនខឹងទិស
"ប្រាកដណាថាពេលមកវិញអូននឹងឲ្យបង?"
"បើអូនឲ្យបានអូននឹងឲ្យបងកុំបារម្ភអី អូននិយាយម៉ាត់ណាគឺម៉ាត់និងហើយ"យូជីនិយាយដោយមិនគិតច្រើន ជុងហ្គុក ញញឹមយ៉ាងសប្បាយចិត្តហើយគេក៏ព្រមប្រលែងនាង
"អូនត្រូវទៅសិនហើយ"
"ឈប់..."
"បងមានអ្វីទៀតមែនទេ?"
"កក់ទុកសិនមកអ៊ីចឹង"និយាយខណៈពេលដែលហុចថ្ពាល់ឲនយទៅនាងតូចថើប យូជី ញញឹមបន្តិចរួចក៏ចង្អឺតជើងទៅថើបថ្ពាល់របស់គេរួចក៏រត់ចេញទៅតាមទាំងអៀន
"ប្រញាប់មកវិញដឹងទេ?"ជុងហ្គុកស្រែកផ្តាំទៅនាងតូចទាំងសើចញញឹម
"រួចរាល់ពេលណាអូននិងប្រញាប់មក"យូជីនិយាយចប់ក៏ទាញទ្វារបិទហើយនាងក៏ចាកចេញទៅ
ក្រោយពីយូជី ចេញទៅផុតមិនបានប៉ុន្មាននាទីផងទ្វារក៏បានបើកឡើងមកសាជាថ្មីដោយដៃរបស់អ៊ុនវ៉ូ គេចូលមកដោយក្នុងដៃមានកាន់ថង់ស្រាមកផ្ញើយ៉ាងសំពីងសំពោងទៀតផង
"យូជីនាងទៅណាមែនទេ?"ចូលមកដល់គេក៏សួរកាលបើមុននេះជ្រោះដំណើរជាមួយនិងយូជី
"នាងទៅផ្ទះមួយរយៈដើម្បីជួយរៀបចំកម្មវិធីមង្គលការរបស់បងប្រុស"ជុងហ្គុក ឆ្លើយតបនឹងមិត្តខណៈដែលដើរចូលមកជិតគេយកស្រាចេញមកមួយដបឲ្យទៅអ៊ុនវ៉ូ និងមួយដបទៀតសម្រាប់ខ្លួនឯងហើយពួកគេក៏ចូលទៅអង្គុយនៅឯសាឡុងជាមួយគ្នាដើម្បីផឹកស្រា
"៦ខែហើយបើតាមយើងចាំមិនខុសកិច្ចសន្យាឯងនិងនាងបញ្ចប់ហើយមែនទេ នាងក៏មានសេរីភាពហើយ"អ៊ុនវ៉ូស្រាប់តែរំលឹកដល់រឿននេះធ្វើឲ្យជុងហ្គុក រហ័សងាកមើលទៅគេមុននឹងនិយាយ
"យើងនិងនាងទាក់ទងគ្នាហើយកិច្ចសន្យានោះបញ្ចប់ទៅតើយ៉ាងម៉េច?មនុស្សគេស្រលាញ់គ្នាហើយរឿងកិច្ចសន្យាស្អីនិងគេលែងចាប់អារម្មណ៍ហើយ"ជុងហ្គុក និយាយយ៉ាងជឿជាក់
"ចុះពេលណាឲ្យប្រាប់ការពិតឲ្យនាងដឹងថារឿងដែលឯងបាត់បង់ការចង់ចាំនោះមិនមែនជាការពិត?"អ៊ុនវ៉ូ សួរបែបហីៗ
"កំពុងតែរកឱកាសហើយ តែមិនមែនជាពេលនេះនោះទេ"និយាយខណៈដែលលើកដបស្រាមកអកផឹក
"ចុះបើនាងដឹងការពិតដែលឯងបោកប្រាស់នាងហើយនោះនាងខឹង រួចក៏ផ្តាច់ទំនាក់ទំនងពីឯងតើឯងគិតយ៉ាងម៉េច?"អ៊ុនវ៉ូសួរដេញដោលដោយការចង់ដឹងចឹងឮរឿងរបស់មិត្ត
"គ្មានថ្ងៃកើតឡើងទេយើងមិនព្រមប្រលែងនាងឲ្យចេញទៅជាដាច់ខាត.."
ប្រាវ...
សម្លេងធ្លាប់របស់នៅឯមាត់ទ្វារខាងមុខបានបន្លឺឡើងធ្វើឲ្យដៃគូរសន្ទនាទាំងពីរនាក់រហ័សងាកទៅមើលយ៉ាងលឿន វត្តមានរបស់អ្នកដែលចូលមកមិនដឹងថាតាំងពីពេលណានោះធ្វើឲ្យអ្នកកំលោះជុងហ្គុក ស្រឡាំងកាំងជាខ្លាំង...
"យូជី..."
"ពួកលោករួចគំនិតគ្នាបោកប្រាស់ខ្ញុំ...??"យូជីនិយាយទាំងទឹកភ្នែកស្រក់ចុះម៉ាត់ៗសម្លឹងនើលទៅបុរសជាទីស្រឡាញ់ដោយភាពឈឺចាប់
"យូជី..ស្តាប់មកបកស្រាយសិន"ជុងហ្គុកមិនបង្អង់ក៏ប្រញាប់ងើបទៅរកនាង នាយចាប់ក្រសោបដៃនាងតូចជាប់បំណងចង់និយាយបកស្រាយតែនាងមិនផ្តល់ឱកាសដកដៃចេញយ៉ាងរហ័សវិនាទីបន្ទាប់មុខរបស់ជុងហ្គុក ក៏ត្រូវងាកទៅម្ខាងទាំងទំហឹងកាលបើត្រូវនឹងកម្លាំងដៃទះខ្លាំងទៅលើផ្ទៃមុខរបស់គេដោយដៃរបស់នាងតូច
ផាច់..
"មុននេះខ្ញុំភ្លេចសោរឡានគិតថានឹងត្រឡប់មកយកវិញតែចៃដន្យក៏បានឮពួកលោកទាំងពីរនិយាយគ្នា ហឹស.. ពិតជាគួរអស់សំណើចណាស់"យូជីសើចហឹសក្នុងបំពង់កលើកដៃជូតវៀសទឹកភ្នែកដែលសើចនៅលើថ្ពាស់ចេញនាងមិនយំបន្តទផតនោះទេ
"យូជី..."ជុងហ្គុក មានបំណងចូលទៅជិតនាងតែក៏ត្រូវនាងឈានជើងថយក្រោយគេចមិនឲ្យគេចចូលមកជិតនាងបានឡើយ
"នេះប្រហែលជាសំណាងរបស់ខ្ញុំហើយដែលបានដឹងពីគម្រោងការថោកទាបរបស់ពួកលោកកន្លងមកដែលបោកប្រាស់ខ្ញុំបន្ទាប់ពីស៊យចាញ់បោកពួកលោកមកជាច្រើនខែ...គ្រប់យ៉ាងចប់ហើយពីពេលនេះតទៅយើងកុំជួបគ្នាទៀតអី ចន ជុងហ្គុក"យូជី និយាយមួយម៉ាត់ៗច្បាស់ដោយមិនចាំបាច់ស្តាប់ការបកស្រាយរបស់អ្នកមកខាងទៀតនិយាយចប់និងក៏បែរបម្រុងនិងចាប់ចេញទៅតែត្រូវជុងហ្គុក ស្ទុះចូលទៅចាប់ឱបនាងជាប់ណែនមិនឲ្យចេញទៅ
"ស្តាប់មកបកស្រាយសិន.. អូនកុំបែបនេះបានទេ?"យូជី បេះដៃរបស់គេចេញយ៉ាងចិត្តដាច់និងប្រើកម្លាំងទាំងប៉ុន្មានដែលមាននៅក្នុងខ្លួនរុញគេឲ្យចេញនិងបន្លឺមួយប្រយោគទៀតដោយពាក្យសម្តីគ្រោតគ្រាត
"ខ្ញុំមិនចង់ស្តាប់ការបកស្រាយរបស់មនុស្សបោកប្រាស់ដូចជាលោកនោះទេ.. កុំមករវល់នឹងខ្ញុំទៀត"ចប់សម្តីនាងបម្រុងនិងចេញទៅម្តងទៀតតែលើកនេះជុងហ្គុក ក៏ចូលទៅចាប់នាងលីដាក់លើស្មានឹងដើរឡើងទៅជាន់ខាងលើបើទោះបីជានាងព្យាយាមរើបម្រាស់ទធាក់ចុះយ៉ងណាក៏គេមិនខ្វល់មិនព្រមលែង...
"លែង..ដាក់ខ្ញុំចុះភ្លាម.."
"អាវ៉ូទៅវិញសិនទៅ..."ជុងហ្គុក ស្រែកប្រាប់មិត្តដែលកំពុងឈរមើលនោះរួចគេក៏បន្តនាំយកនាងតូចឡើងទៅខាងលើយ៉ាងលឿន...