រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣២ជុងហ្គុក ឈររង់ចាំនាងតូចបញ្ចប់ការសន្ទនាជាមួយនឹងបងប្រុសដោយមិនព្រមចេញទៅណា ហើយពេលដែលគេឃើញថានាងដាក់ទូរស័ព្ទចុះហើយទើបប្រញាប់បោះជំហានចូលទៅរកនាងព្រមជាមួយនិងសំណួរដោយការចង់ដឹងឮ...
«មើលទៅដូចជាសើចសប្បាយខ្លាំងណាស់ ប្រាប់ផងបានទេថានិយាយគ្នាពីរឿងអ្វី?»ជុងហ្គុក សួរទៅនាងតូចខណៈដែលចូលមកឈរចំពោះមុខនាង យូជី មើលមុខអ្នកកំលោះបន្តិចមុននេងឆ្លើយតបទាំងពេបមាត់ដាក់គេតិចៗ
«រឿងផ្ទាល់ខ្លួនគ្រួសាររបស់ខ្ញុំ លោកជាអ្នកដទៃកុំចង់ដឹង»យូជី
«កំណាញ់សូម្បីតែរឿងបន្តិចបន្តួច?»ជុងហ្គុក
«ត្រូវហើយបើអ្នកផ្សេងមិនសូវចង់កំណាញ់ទេ តែបើជាលោកខ្ញុំនឹងកំណាញ់មិនលើកលែងសូម្បីតែដុំគ្រោះខាងមុខផ្ទះ!»
«នាងកាន់តែកំណាច់ខ្ញុំនេះកាន់តែចង់បាន កុំថាឡើយដុំគ្រោះមុខផ្ទះខ្ញុំនឹងចូលទៅប្លន់របស់ដែលមានតម្លៃបំផុតនៅក្នុងផ្ទះនាងទៀតផង»
«លោកចង់ប្លន់អី?»យូជី សួរដោយការចង់ដឹងពេលដែលឮថាគេចង់ចូលទៅប្លន់របា់ដែលមានតម្លៃបំផុតនៅក្នុងផ្ទះរបស់នាង បើគេព្រមប្រាប់នាងនឹងស្កាត់ទៅយករបស់នោះលាក់ទុកយ៉ាងសម្ងាត់បំផុតមិនឲ្យគេរកវាឃើញនោះទេ
«គឺនាង...»
«ខ្ញុំ...?ហេតុអីបានជាខ្ញុំ?»យូជី សួរទាំងរដិតរដុបព្រមទាំងលើកដៃមកចង្អុរខ្លួនឯង
«ព្រោះនាងជារបស់តែម្យ៉ាងដែលខ្ញុំចង់បាន»ជុងហ្គុក និយាយស្របនឹងប្រយោគក៏បោះជំហានចូលមករកនាងតូចម្តងមួយជំហានៗមិនឈប់ធ្វើឲ្យនាងធ្វើកាយវិការមិនត្រូវបានត្រឹមខិតៗដយក្រោយរហូតមិនឈប់ដែរ
«និយាយស្អីរបស់លោកស្តាប់មិនចូលត្រចៀកសោះ...អាយ៎»យូជី និយាយទាំងមិនសម្លឹងចំមុខរបស់អ្នកកំលោះឡើយ ខណៈដែលនៅក៏ស្រាប់តែស្រែកយ៉ៃកាលបើកូនឆ្មាតូចរបស់នាងស្រាប់តែលោតចុះចេញពីដៃរត់ចូលទៅក្នុងផ្ទះបាត់យ៉ាងលឿន មើលទៅវាដូចជាដឹងស្ថានការណ៍ខ្លាំងណាស់មិននៅនាំឲ្យទើសដៃទើសជើងគេឡើយ...
«លោកថយទៅខ្ញុំចង់ទៅគេងហើយ»យូជី រកផ្លូវគេចចេញពីស្ថានភាពមួយនេះដោយយកលេសមកនិយាយប៉ុន្តែ ជុងហ្គុក មិនព្រមស្តាប់តាមនាងឡើយពេលដែលនាងបម្រុងនិងងាកដើរគេចគេក៏ចាប់ចង្កេះតូចរបស់នាងជាប់ ចាប់បង្វិលកាយតូចមួយជុំឲ្យដេកដួលទៅលើស្មៅក្រាស់ក្រោមពន្លឺព្រះច័ន្ទនាពេលរាត្រីក្នុងចម្ការយ៉ាងស្ងប់ស្ងាត់ដោយមានតាមដោយរាងកាយមាំទាំរបស់គេទ្រោបពីលើនាង យូជី លេបទឹកមាត់ក្អឹកៗយ៉ាងលំបាកនាងមានអារម្មណ៍ថារឹងអស់មួយតួខ្លួន រកធ្វើអ្វីមិនចេញទេបានត្រឹមលើកដៃឱបទ្រូងសម្លឹងមើលមុខអ្នកដែលនៅខាងលើភ្លឹសៗ...
«ហេតុអ្វីក៏ចូលចិត្តរត់គេចឲ្យតែពេលដែលខ្ញុំនិយាយញ៉ែនាងម្តងៗបែបនេះ?ឬមួយនាងអៀន កុំប្រាប់ណាថានាងក៏មានចិត្តលើខ្ញុំដែរ»ជុងហ្គុក
«ផ្តេសផ្តាស់ណាស់!និយាយថាខ្លួនឯងខ្ញុំមិនធ្លាប់មានគំនិតបែបនេះទេ»យូជី តបមកអ្នកកំលោះដែលភ្នែកក្រឡេកក្រឡាប់កាយវិការដូចជាមនុស្សដែលកំពុងព្យាយាមនិយាយកុហក ជុងហ្គុក ស្ញើចឡើងតិចៗជាមួយនិងឫកពារបស់នាងតូច ខណៈនោះក៏ប្រើម្រាមដៃមេ និងម្រាមដៃចង្អុររបស់គេចាប់ច្បិចចុងចង្ការយូជី ឲ្យបែរមកប្រសព្វមុខជាមួយនិងខ្លួនវិញគេមិនបាននិយាយអ្វីគិតតែពីសម្លឹងរង្វង់មុខរបស់នាងមិនដាក់ សម្លឹងរហូតទាល់តែនាងតូចមិនអាចងាកចេញពីគេបានហាក់ដូចជាត្រូវបានពង្វក់អារម្មណ៍ ភាពស្ងប់ស្ងាត់គ្របដណ្តប់ពេលបរិយាកាសគ្មានអ្នកណាម្នាក់និយាយអ្វីឡើយ ជុងហ្គុក ឱនមុខចុះសន្សឹមៗចូលទៅកាន់តែគៀកនិងមុខរបស់នាងតូច ក្រសែភ្នែកតូចក៏ចាប់ផ្តើមបិទបន្តិចម្តងៗពេលដែលបបូរមាត់មាត់មន្តស្នេហ៍ចូលមកប្រថាប់លើបបូរមាត់របស់នាងហើយក៏ថើបថ្នមៗយ៉ាងផ្អែមល្ហែមធ្វើឲ្យនាងមិនអាចបដិសេធបាន យូជី ពេលនេះត្រូវអ្នកកំលោះពង្វក់ស្មារតីយ៉ាងភ្លើតភ្លើនដៃទាំងគូរលើកឡើងឱបកញ្ចឹងករបស់គេខណៈដែលបបូរមាត់ក៏ត្រូវបបួលអញ្ជើញឲ្យកម្រើកថើបតបស្នងមកវិញរាល់ចង្វាក់របស់គេ ស្របពេលដែលនាងតូចកំពុងតែឈ្លក់វង្វេងនិងរសថើបបាតដៃកំហូចរបស់ ជុងហ្គុក ក៏លូកចូលទៅស្ទាបអង្អែលត្រង់គល់ភ្លៅសខ្ចីរបស់នាងទៅមកមិនឈប់ទាំងមិនក្រែងចិត្ត គេថើបបបូរមាត់របស់នាងរហូតទាល់តែសមចិត្តទើបថើបបង្ហូរប្តូរទីតាំងមកដួសដងស្រង់ក្លិនក្រអូនពីកញ្ជឹងករបស់នាងវិញ ជុងហ្គុក ថើបញីញក់ត្រង់ប្រឡោះក របស់នាងតូចពេលខ្លះក៏ខាំបឺតជញ្ជក់រហូតដល់មានស្នាមអុជក្រហមពាសពេញនោះ ឡេវអាវរបស់នាងតូចត្រូវបាន ជុងហ្គុក ប្រលេះចេញបីគ្រាប់ខាងលើនិងញែកជាយអាវចេញពីគ្នាបង្ហាញឲ្យឃើញគល់ទ្រូងទ្រលុកទ្រលន់ទាំងគូរបស់នាងដែលលាក់បង្កប់ពីក្រោមអាវក្នុងមួយនោះ ជុងហ្គុក ញញឹមឡើងយ៉ាងពេញចិត្តមុននឹងឱនទៅឈ្មុសឈ្មុលត្រងើតំបន់នោះធ្វើឲ្យម្ចាស់រាងកាយស្រៀវស្រើបពេញអារម្មណ៍លើម្រាមដៃជ្រោកចូលទៅក្នុងសរសៃសក់របស់អ្នកកំលោះ ខណៈដែលបញ្ចេញសម្លេងស្រើបស្រាលតិចៗចេញពីបំពង់ក ជុងហ្គុក រុញអាវក្នុងរបស់នាងតូចឡើងទៅលើបញ្ចេញចុងទ្រូងក្រហមព្រើលៗឡើងមកមិនចាំយូរក៏ឱនទៅលេបត្របាក់វាយ៉ាងពេញមាត់បឺតជញ្ជក់ឮសូរជិបជូចៗដូចជាទារកកំពុងបៅដោះម្តាយធ្វើឲ្យនាងតូចរមួលខ្លួនចុះឡើងមិនឈប់ព្រមទាំងព្យាយាមខ្ទប់មាត់កុំឲ្យបញ្ចេញសម្លេងគួរឲ្យខ្មាស់ចេញមក...
«ទឹង...!»សម្លេងផ្ញើសារចូលទូរស័ព្ទធ្វើឲ្យនាងតូចភ្ញាក់ព្រីតដឹងសតិឡើងវិញ ទើបរហ័សច្រានជុងហ្គុក ចេញនិងស្ទុះស្ទារងើបឡើងព្រមទាំងទាញអាវមកបិទឡេវវិញយ៉ាងលឿនទាំងញ័រដៃញ័រជើងព្រោះមានអារម្មណ៍ថាអៀនខ្មាស់ សុខៗនាងក៏ស្រាប់តែបែបនេះទើបធ្វើឲ្យ ជុងហ្គុក កើតភាពស្រឡាំងកាំងនាយសម្លឹងទៅនាងតូចទាំងមិនយល់ថានាងកើតអី ទើបចូលខ្លួនទៅជិតនាងព្រមទាំងចង់សួរនាំតែត្រូវនាងស្រែកដាក់ទាំងយំ
«លោកចេញទៅកុំចូលមកជិតខ្ញុំ»យូជី ស្រែកដាក់គេព្រមទាំងរំកិលខ្លួនថយក្រោយមិនឈប់ នាងពិតជាខ្មាស់អៀនខ្លាំងណាស់ដែលមុននេះបណ្តាយអារម្មណ៍ឲ្យក្លាយទៅជាបែបនេះ ហើយក៏មិនយល់ហេតុអ្វីគេតែងតែចង់ធ្វើរឿងបែបនេះមកលើនាង?នសងមិនគួរណាបណ្តោយឲ្យកើតឡើងម្តងហើយម្តងទៀតនោះទេ
«យូជី...»ខណៈពេលដែលនាងស្ទុះងើបប្រុងនិងរត់ចេញទៅតាមទម្លាប់ដូចជារាល់ដង ជុងហ្គុក ក៏រហ័សចូលទៅចាប់នាងឱបជាប់ពីក្រោយនិងនិយាយពាក្យសុំទោសដោយការដឹងខុស
«លែង...»
«សុំទោស...»ទោះនាងខំរើយ៉ាងណាក៏គេមិនព្រមលែង យូជី អស់កម្លាំងនិងបម្រះតទៅហើយទើបនៅស្ងៀមៗបណ្តោយឲ្យគេឱបក្រសោបនាងជាប់ ចាំមើលទាល់តែនាងស្ងប់ចិត្តទើបជុងហ្គុក ព្រមព្រលែងនាងស្រាលៗនាងចាប់បង្វែរនាងឲ្យមកប្រឈមមុខនិងគេម្តងទៀត យូជី នៅស្ងៀមដោយមិននិយាយស្តីនាងសម្លឹងទៅអ្នកកលោះទាំងទឹកភ្នែករលីងរលោងហើយក៏ស្រក់ចុះ ជុងហ្គុក ជូតទឹកភ្នែកចេញពីថ្ពាល់របស់នាងតូចរួចក៏និយាយសារភាពទៅកានើនាងដោយសម្លេងស្រាលៗធ្វើឲ្យនាងរឹងអស់មួយតួខ្លួន
«យូជី ខ្ញុំស្រលាញ់នាង...»
«...»
«ពួកយើងទាក់ទងគ្នាបានទេ?ខ្ញុំសន្យាថាមិនបង្ខំនាងឡើយ សន្យាថាមិនឲ្យរឿងបែបនេះកើតឡើងម្តងទៀតនោះទេ ខ្ញុំស្រឡាញ់នាងណាស់នាងដឹងទេ សូមកុំបដិសេធធ្វើឲ្យបេះដូងរបស់ខ្ញុំឈឺចាប់អី»និយាយខណៈដែលលើកបាតដៃរបស់នាងមកដាក់ផ្អឹបនិងដើមទ្រូវខាងឆ្វេងរបស់គេ ...
«ជុងហ្គុក...!!»
«ខ្ញុំដឹងថានាងក៏មានចិត្តមកលើខ្ញុំវិញដូចគ្នា ដូច្នេះសូមកុំបដិសេធអី សូមអង្វរ...»
«តែលោក...»
«ខ្ញុំសន្យាថានិងធ្វើឲ្យល្អបំផុតចំពោះនាង»ជុងហ្គុក ព្យាយាមនិយាយលួងលោម យូជី ស្ងាត់ឡើងយូរមិននិយាយអ្វីឡើយនាងសម្លឹងចំក្រសែភ្នែករបស់ ជុងហ្គុ្កក យ៉ាងយូរវាដូចជាមានអ្វីម្យ៉ាងដែលធ្វើឲ្យបេះដូងនាងលោតញាប់មិនយល់ពី អត្ថន័យចុងក្រោយនិងក៏មិនអាចបដិសេធទើបងក់ក្បាលតិចៗយល់ព្រមនិងការសារភាពរបស់អ្នកកំលោះ ទទួលស្គាល់ថានាងក៏លួចមានចិត្តលើគេវិញខ្លះដែរ...
«អរគុណណាស់ បងស្រលាញ់អូន»ជុងហ្គុក រំភើបចិត្តយ៉ាងខ្លាំង គេទាញនាងតូចមកឱបជាប់ណែនព្រមទាំងពោលពាក្យស្រឡាញ់នាងមិនឈប់..._ប្លូប៊ែល_