ភាគទី ៥២

1K 41 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥២

យូជី ដើរទន្រ្ទានជើងតាំងៗឡើងទៅបន្ទប់គេងរបស់ខ្លួនដែលនៅជាន់ខាងលើនោះទាំងមុខក្រញ៉ូវមិមរាប់ញាតិព្រោះខឹងនឹងបងប្រុសតែនាងក៏មិននិយាយប្រាប់ថាខឹងឡើយសុខចិត្តលាក់កំហឹងដែលក្តៅគគុកតែម្នាក់ឯង យូជី ចូលមកដល់បន្ទប់ភ្លាមក៏ទាញទ្វារបិទទៅវិញមួយទំហឹងតែម្តងលាន់ឮសូរផាំងបន្ទាប់មកក៏ចាក់គន្លឹះជាប់មិនឲ្យអ្នកណាផ្សេងបើកចូលមកបានបើពុំមានការអនុញ្ញាតពីនាងទេនោះ
"នៅមានមុខមកទៀតប្រុសចង្រៃ គួរឲ្យស្អប់បំផុតហើយ!!"យូជី ញីសក់ក្បាលខ្លួនឯងឡើងរញ៉េរញ៉ៃអស់ហើយក៏លួចជេរប្រទិចអ្នកដែលមកដល់ផ្ទះនាងទាំងយប់អីបែបនេះទាំងដែលមិនបានអញ្ជើញ នេះនាងចេញពីផ្ទះគេមិនទាន់បានមួយថ្ងៃស្រួលបួលផងគេក៏មកតាមដល់ផ្ទះនាងភ្លាមផងហេ៎?ខួរក្បាលប្រាប់ថាមិនពេញចិត្តដែលគេមក តែបេះដូងតូចដែលនៅក្នុងទ្រូងខាងឆ្វេងបែរជាលួចលោតញាប់ខុសចង្វាក់នឹងលួចមានចិត្តត្រេកអរដែលគេបានមកនេះយ៉ាងម៉េចនិង?ខួរក្បាលនិងបេះដូងកំពុងប្រកាសសង្គ្រាមជាមួយគ្នាហើយមែនទេ?បើបែបនេះនាងត្រូវតាមមួយណាតាមខួរក្បាលឬតាមបេះដូងទើបល្អ?
ក្រឡេកមកមើលអ្នកដែលនៅជាន់ខាងក្រោមឯណេះវិញ ជុងហ្គុក ត្រូវបាននាំចូលមកដល់បន្ទប់ទទួលភ្ញៀវដែលនៅសល់សមាជិកបីនាក់កំពុងនៅជជែកគ្នាលេងនៅឡើយហើយពេលដែលបានឃើញអ្នកកំលោះចូលមកដល់យូហ្វាង ដែលមាននាមជាបងប្រុសរបស់យូជី ឯណេះក៏ប្រញាប់ក្រោកចេញពីសាឡុងដែលកំពុងអង្គុយរួចចូលមករកជុងហ្គុក ដែលឈរនៅមាត់ទ្វារនៅឡើយនោះភ្នែករបស់គេក៏មិនបានចាប់អារម្មណ៍នឹងយូហ្វាង ដែលកំពុងដលរចូលមករកគេនោះទេផ្ទុយទៅវិញបែរជាងាករំពៃមើលឆ្វេងមើលស្តាំដូចជាកំពុងព្យាយាមរកអ្នកណាម្នាក់យ៉ាងអ៊ីចឹង
"យូជី ទើបតែឡើងទៅបន្ទប់មុននេះទេ" យូហ្វាង កាលបើចូលមកឈរទល់មុខជាមួយនឹងជុងហ្គុក ឃើញគេមិនចាប់អារម្មណ៍និងខ្លួននេះតែងាកសម្លឹងរកមើលទៅខាងក្នុងមិនឈប់បែបនេះទើបធ្វើឲ្យនាយយល់ន័យបានយ៉ាងងាយទើបឆ្លើយប្រាប់ទាំងយល់ចិត្តទាំងដែលអ្នកខាងនេះមិនទាន់បានហើបមាត់សួរទៅគេផង ឮយូហ្វាង និយាយបែបនេះជុងហ្គុក ក៏ងាកមកវិញញញឹមស្រាលទៅគេដោយមិននិយាយអ្វីទៀតនោះទេ
"ឯងចិត្តក្តៅណាស់ប្អូនស្រីបងមកមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏មកតាមមើលដល់ផ្ទះទៅហើយទៅហើយបាត់មុខពីគ្នាមិនបានបែបនេះមើលទៅប្រាកដជាគូរស្នេហ៍ដែលស្រឡាញ់គ្នាល្អូកល្អិនណាស់ហើយមើលទៅ"យូហ្វាង និយាយលេងសើចធម្មតាវាធ្វើឲ្យជុងហ្គុក ចម្លែកចិត្តបន្តិចដែរព្រោះគេមិនបានឃើញពីអាការៈខឹងរបា់យូហ្វាង ចំពោះខ្លួនឡើយនេះបញ្ជាក់ណាយូជី នៅមិនទាន់បាននិយាយអ្វីប្រាប់ទៅបងប្រុសរបស់នាងឲ្យដឹងទេឬ?គិតដល់ចំណុចនេះជុងហ្គុក អាចសប្បាយចិត្តឡើងវិញព្រោះបើយូហ្វាង មិនបានដឹងគេនិងមិនឃាត់ក្នុងការដែលនាយចូលទៅជិតនឹងតាមលួងយូជី នោះទេវាជារឿងមួយដែលល្អណាស់ ជុងហ្គុក ដើរតាមពីក្រោយយូហ្វាង ចូលទៅអង្គុយនៅឯសាឡុងចូលរួមការសន្ទនារបស់ពួកគេដែរតែវត្តមានរបស់មនុស្សម្នាក់ធ្វើឲ្យនាយឆ្ងល់ព្រោះមិនធ្លាប់ជួបតែក៏មិនបានសួរនាំអ្វីច្រើនឡើយ
"ជុងហ្គុក ម្នាក់នេះគឺណាមជូនមិត្តភក្តិរបស់បង ណាមជូន នេះគឺជុងហ្គុក មិត្តប្រុសរបស់យូជី"យូហ្វាង ណែនាំអ្នកទាំងពីរឲ្យស្គាល់គ្នាដោយមិនចាំយូរចំណែកអ្នកទាំងពីរកាលបើត្រូវបានណែនាំបែបនេះក៏រហ័សងាកមើលមុខគ្នាទៅវិញទៅមកមុននឹងចាប់ដៃគ្នាជាការរាប់អានតែក៏មិនបាននិយាយអ្វីរកគ្នា ចំណែកឯទឹកមុខរបស់ពួកគេមើលទៅដូចពុំចង់រាប់អានគ្នាទាល់តែសោះទាំងដែលមិនធ្លាប់ជួប មិនធ្លាប់ស្គាល់ មិនធ្លាប់ប៉ះពាល់អ្វីគ្នាផង
"ថ្ងៃនេះជួបជាជុងហ្គុក មកដល់ទៅហើយយើងគួរតែផឹកស្រាខ្លះអង្គុយនិយាយគ្នាលេងទេ?"យូហ្វាង និយាយផ្តល់គំនិតតែក៏មានម្នាក់យល់ព្រមនិងម្នាក់បដិសេធ
"ឯងផឹកចុះយើងគិតចង់ឡើងទៅសម្រាកមុនហើយព្រោះដកងៃនេះធ្វើដំណើរមកពីឆ្ងាយមានអារម្មណ៍ណាស់កម្លាំងណាស់"ណាមជូន បដិសេធដោយលើកយកហេតុផលសមស្របមួយមកនិយាយធ្វើឲ្យយូហ្វាង មិនអាចប្រកែកបាន និយាយចប់គេក៏ក្រោកដើរចេញទៅបាត់ ចំណែកឯម៉ូណា អនាគតភរិយារបស់យូហ្វាង ឯណេះក៏ឡើងទៅសម្រាកដែរព្រោះថានេះក៏យប់ជ្រៅណាស់ដែរហើយពេលនេះនៅសល់តែជុងហ្គុក និងយូហ្វាងពីរនាក់តែប៉ុណ្ណោះដែលអង្គុយកំដរគ្នាផឹកនិងជជែកពីនេះពីនោះរហូតដល់យប់ជ្រៅ...
ម៉ោង ១ រំលងអធ្រាត្រ...
ពីមួយម៉ោងទៅមួយម៉ោងពិតជាដើរលឿនអ្នកកំលោះទាំងពីរអង្គុយកំដរផឹកស្រាឡើងស្រវឹងជោកខ្លួនអស់ទៅហើយ មិនដឹងជាផឹកអីណាស់ណាទេនេះដល់ដាក់ដេកក្រាបទៅលើតុទាំងព្រមគ្នាតែម្តងគ្មានអ្នកណាចាញ់អ្នកណាទេ
ម៉ូណា ដែលគេងលក់មួយស្របក់ទៅហើយនោះក៏ចុះមកខាងក្រោមដើម្បីចាក់ទឹកផឹកក៏ប្រទះនិងកំលោះទាំងពីរនាក់នោះអត់មិនបានដឹងហួសចិត្តពិតមែនមើលសភាពរបស់ពួកគេចុះមិនខុសពីមនុស្សប្រមឹកនោះទេ ម៉ូណា ដកដង្ហើមធំចេញមកបន្តិចមុននឹងដើរឡើងទៅខាងលើវិញតែនាងមិនបានឡើងទៅបន្ទប់គេងវិញនោះគេគឺនាងមកបន្ទប់របស់យូវី មកដល់ក៏គោះទ្វារនិងស្រែកហៅយូជី ពីខាងក្រៅ ឮសំឡេងស្រែកហៅរបស់អ្នកខាងក្រៅធ្វើឲ្យនាងតូចត្រូវភ្ញាក់ពីដំណេកដ៏ស្កប់ស្កល់ទាំងបង្ខំដើម្បីចេញទៅបើកទ្វារ..
"បងថ្លៃ?បងមានការអីមែនទេ?"បើកទ្វារមកក៏ឃើញវត្តមានរបស់បងថ្លៃស្រីឈរចាំនៅមុខបន្ទប់យូជី អត់ឆ្ងល់មិនបានពិតមែនតើមានការអ្វីឬទើបបានជាមករកនាងទាំងថ្មើនេះ?ម៉ូណា មិនបាននិយាយអ្វីតបនិងប្អូនថ្លៃច្រើននាងគ្រាន់តែឱ្យភ្នែកជាសញ្ញាប្រាប់ឲ្យយូជី ចុះពីខាងក្រោមជាមួយនាងយូជី មិនបានសួរនាំអ្វីច្រើនទៀតទើបប្រញាប់ចេញទៅតាមបងថ្លៃ
មកដល់បន្ទប់ទទួលក៏ឃើញបងប្រុសនិងជុងហ្គុក ស្រវឹងដេកទៅលើតុទៅហើយម៉ូណា ចូលទៅលើកគ្រាយូហ្វាង ឡើងមុននឹងងាកមកប្រាប់យូជី
"បងនាំយូហ្វាងទៅគេងនៅខាងលើសិនហើយឯងនាំជុងហ្គុក ទៅគេងផងទៅគេស្រវឹងខ្លាំងដល់ថ្នាក់នេះមើលទៅបើកឡានត្រឡប់ទៅផ្ទះវិញមិនកើតទេ"និយាយចប់ម៉ូណា ក៏នាំយូហ្វាង ចេញទៅមុនបាត់ចំណែកឯយូជី នៅឈរធ្មឹងសំឡឹងមើលទៅអ្នកកំលោះដែលផឹកស្រវឹងឡើងសន្លប់នោះ តើនាងគួរធ្វើយ៉ាងម៉េចទៅ គួរយកទៅទៅបន្ទប់នាងដែរទេ?អត់ទេ មិនអាចទេ នាងកំពុងតែខឹងគេ គេជាមនុស្សបោកប្រាស់ គេអាក្រក់ណាស់នាងមិនអាចធ្វើបែបនេះបានទេ គិតរួចនាងបម្រុងងាកក្រោយវិញតែក៏មានសំឡេងមួយធ្វើឲ្យនាងងាកមកវិញយ៉ាងរហ័ស
"អ៎ួក .."ជាសំឡេងរកកលចង់ក្អួតតែមិនទាន់ក្អូត ជុងហ្គុក ងើបចេញពីកៅអីហើយហើយក៏ប្រាស់ខ្លួនដេកទៅលើឥដ្ឋទាំងមិនដឹងអី យូជី ឃើញបែបនេះពិតជាទើសភ្នែក មិនអាចនឹងឱបដៃឈរមើលទើបសម្រេចចិត្តចូលទៅជួយលើគ្រារាងកាយធ្ងន់ដូចដំរីរបស់គេឡើងទៅគេងនៅបន្ទប់របស់នាង យ៉ាងណាគេស្រវឹងជោកខ្លួនបែបនេះច្បាស់ជាមិនអាចធ្វើអ្វីនាងបានឡើយ ព្រឹកស្អែកពេលគេស្វាងស្រវឹងចាំដេញទៅវិញក៏មិនហួសពេលដែរ ណាមួយកុំឲ្យអ្នកផ្ទះសង្ស័យព្រោះនាងមិនបាននិយាយប្រាប់អ្នកណាពីរឿងរបសើនាងនិងគេទាល់ទែងគ្នាឡើយ...

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now