រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
"ភាគទី០១""ប្រាវ...!អ៎ូយ...!"យូជី ចាប់កាន់ដកស្រាបានក៏វាយទៅលើក្បាលរបស់ជុងហ្គុក មួយទំហឹងទាំងមិនស្តាយស្រណោះ ធ្វើអោយនាយស្រែកឡើងមួយអស់សម្លេងដោយការឈឺចាប់រហ័សលើកដៃមកខ្ទប់ក្បាលត្រង់ផ្នែកក្បាលដែលត្រូវនាងតូចវាយមុននោះ ឈាមក្តៅក្រហមស្រស់ស្រក់ចុះមកតក់ៗពីចំណុចរបួសឥតឈប់ហើយក៏សើមជោគពាសពេញអាវរបស់ជុងហ្គុក ថ្នាក់អាវពណ៍សក៏ប្រែមកជាពណ៍ឈាមក្រហមឆ្អៅទៅហើយ ។ជុងហ្គុក លែងដៃពីចង្កេះរបស់យូជី ហើយនាងក៏រហ័សស្ទុះក្រោកចេញពីគេយ៉ាងលឿន ឃើញឈាមរបស់គេហូរមកច្រើនយ៉ាងនេះនាងក៏អត់និងភ័យមិនបាន យូជីចាប់ផ្តើមញ័រខ្លួនទទ្រើកមិនដឹងថាគួរធ្វើអ្វីបន្តអោយល្អ នាងគួរតែចាកចេញពីទីនេះទើបត្រូវ មិនគួរខ្វាយខ្វល់ជាមួយមនុស្សប្រុសទំនើង ច្រឡើសបើសដូចជាគេនោះឡើយប៉ុន្តែនាងធ្វើមិនបាន ជើងទាំងគូរប្រែជាគាំងនៅនិងកន្លែងមិនអាចទៅណាបានក្រៅពីនៅឈរសម្លឹងមើលជុងហ្គុក ក្នុងសភាពបែបនេះ
"អាគុក ឯងយ៉ាងមិចហើយ?"អ៊ុនវ៉ូ តក់ស្លុតនិងហេតុការណ៍ដែលបានឃើញច្បាស់ៗផ្ទាល់ភ្នែកមុននេះមិនស្ទើរ ទើបរហ័សចូលមកមើលមិត្តសួរនាំគេទាំងព្រួយបារម្ភ ។ជុងហ្គុក មិនឆ្លើយតបនិងមិត្តគិតតែពីសម្លឹងមើលនាងតូចអោយខ្សែភ្នែកខឹងក្រោធ បើអាចតាមអារម្មណ៍ពេលនេះគេស្ទើរចាប់នាងមកកាប់មកកាប់បញ្ច្រាំអោយខ្ទិចអោយបាត់ខឹងជាមិនខាន
"សំ...សម្លឹងស្អី!មនុស្សដូចជាលោកសាកសមតែត្រូវបែបនេះហើយ ប៉ុណ្ណឹងវានៅស្ទើរពេកផង!ថ្ងៃមុខថ្ងៃក្រោយកុំធ្វើរឿងស្មោកគ្រោកបែបនេះទៀតចាំទុកទៅខ្ញុំមិនមែនជាប្រភេទមនុស្សស្រីដែលលោកធ្លាប់ស្គាល់ អាចយកទៅលេងសើចបានស្រេចនិងចិត្តនោះទេ"ដំបូងក៏ភិតភ័យ តែពេលដែលឃើញថាក្រសែភ្នែកដែលគេកំពុងសម្លឹងមកនាងនោះគ្មានភាពចុះញោម ឬដឹងកំហុសបន្តុសោះឡើយ ក៏អាចមើលបានណាថាគេកំពុងគំគួននាងទុកក៏ថាបាន...
"នាង...."ជុងហ្គុក និយាយបានតែប៉ុណ្ណោះក៏ងងឹតមុខសន្លប់បាត់ទៅ នេះក៏ដោយសារតែឈាមរបស់គេហូរច្រើនពេកក៏ថាបាន
"អាគុក នេះសន្លប់ហើយមែនទេ?"អ៊ុនវ៉ូ ទះមុខរបស់ជុងហ្គុក តិចៗតែគេមិនភ្ញាក់ក៏បញ្ជាក់ថាគេពិតជាសន្លប់ពិតមែន លែងទទួលដឹងរឿងដែលកើតឡើងបន្តហើយ
"ប្រញាប់មកមិត្តរបស់លោកទៅមន្ទីរពេទ្យទៅ នៅយូរធ្វើអីទៀតចង់អោយគេស្លាប់មែនទេ?"ឃើញអ៊ុនវ៉ូ ដូចជាញ័ររន្ធត់មិនគិតធ្វើអីទើបយូជី ផ្តល់យោបល់អោយ ហើយក៏ត្រូវភ្ញាក់បន្តិចពេលដែលអ៊ុនវ៉ូ ងាកមកសម្លក់មុខរបស់នាងស្ទើរតែលានភ្នែកចេញមកក្រៅ...
"នៅមានមុខមកផ្តល់យោបល់ទៀត បើមិនដោយសារនាងអាគុកគេក៏មិនទៅជាបែបនេះដែល ចាំមើលណាបើមិត្តរបស់ខ្ញុំកើតអីនាងមិនរួចខ្លួនជាដាច់ខាត"អ៊ុនវ៉ូ ងាកមកស្រីអោយយូជី ហើយក៏រហ័សគ្រាជុងហ្គុក ចេញទៅបាត់...ចំណែកឯយូជី ក៏ត្រូវស្ពឹកមុខនិងសម្តីមុននេះ គិតទៅមិត្តរបស់គេពីរនាក់នេះចរិតមិនខុសពីគ្នាប៉ុន្មានឡើយ ឃើញមិត្តធ្វើខុសមិនមានចិត្តសុំទោសនាងជំនួសគេតែនេះបែរជាមកស្តីអោយនិង ទម្លាក់ខុសអោយនាងថែមទៅវិញ "មានរឿងអីនិងយូជី?"ឆូហា រត់ចូលមកមើលជាមួយនិងបុគ្គលិកស្រីប៉ុន្មាននាក់ តែក៏មកមិនទាន់ហេតុការណ៍នោះឡើយដល់នាងក៏សួរទៅមិត្តភ្លាម
"កុំទាន់និយាយអីគ្នាគ្មានអារម្មណ៍ទេ"
មន្ទីរពេទ្យ...
ថ្ងៃថ្មីចូលមកដល់ ពន្លឺចែងចាំងមកតាមមាត់បង្អួចកញ្ចក់ក្នុងមន្ទីរពេទ្យចាំងមកប៉ះនិងផ្ទៃមុខស្រស់សង្ហារបស់អ្នកបានសន្លប់ហើយក៏ជ្រុលជាដេកលក់ពេញមួយយប់ដោយសារធាតុស្រាដែលបានផឹកអស់ជាច្រើនកាលពីយប់នោះ ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នាហើយត្របកភ្នែកទាំងគូរក៏ចាប់ផ្តើមបើកឡើងមកតិចទាំងមានអារម្មណ៍ថាឈឺត្រង់របួសក្បាលខ្ទោកៗ...
"ឯងដឹងខ្លួនហើយ?"អ៊ុនវ៉ូ ដែលអង្គុយកំដរមិត្តពេញមួយយប់កាលបើឃើញគេដឹងខ្លួនហើយក៏រៀងស្រាលខ្លួនបន្តិច ប៉ុន្តែមើលទៅរង្វង់ភ្នែកអ្នកដែលអង្គុយកំដរចុះខ្មៅជារង្វង់ដូចជាផេនដាទៅហើយ
"ក្បាលរបស់យើង"
"ក្បាលរបស់ឯងបែកដេរអស់ប្រាំថ្នេរ"អ៊ុនវ៉ូ និយាយសម្លេងធម្មតាៗហាក់ដូចជាគ្មានអ្វីអស្ចារ្យ ហើយក៏ស្ងាបហាមាត់មួយអស់ទំហំព្រោះអត់ងងុយពេញមួយយប់
"ចង្រៃយ៍...!ស្រីម្នាក់នោះពេលនេះនៅឯណា"ជុងហ្គុក នឹកឃើញរឿងដែលកើតឡើងកាលពីយប់មិញនោះ ហើយក៏អត់និងក្តៅក្រហាយចំពោះអ្នកបង្ករអោយគេមានរបួសក្បាលបែបនេះមិនបាន ស្បថថាគេមុនអោយនាងរួចខ្លួននោះទេ...
"ឮមកថានាងជាប្អូនស្រីរបស់ម្ចាស់ក្លឹបនោះ មិនមែនជាអ្នករត់តុអន់ៗដូចជាឯងគិតទេ"អ៊ុនវ៉ូ ក៏វានដឹងរឿងមកខ្លះទើបនិយាយប្រាប់ទៅជុងហ្គុក
"យើងមិនអោយនាងរួចខ្លួនទេចាំតែមើលទៅ"ជុងហ្គុក សង្រ្គឺតធ្មេញក្រេវក្រោធ
"ឯងចង់ធ្វើអីនាង?ចាំរបួសក្បាលនិងជាសិនទៅ កុំអោយខ្មាស់គេ"អ៊ុនវ៉ូ
"អាវ៉ូ...!"
"ស្អី..."
"យើងមានរឿងចង់អោយឯងជួយ"ជុងហ្គុក នឹកឃើញគំនិតក៏និយាយពឹងពាក់មិត្តទាំងញញឹមចុងមាត់
"រឿងអី...?"
"គឺ....."
បន្ទាប់ពីមានរឿងការពីយប់មិញបានកើតឡើងនាងតូចយូជី ក៏គិតតែពីនៅសម្រុកក្នុងបន្ទប់មិនចេញទៅណា ខួរក្បាលក៏ចេះតែគិតពីប្រុសម្នាក់នោះ ប្រុសម្នាក់ដែលនាងវាយអោយបែកក្បាលកាលពីយប់នោះ ទោះជាប្រឹងនិយាយប្រាប់ខ្លួនឯងជាច្រើនដងថាកុំអោយគិតពីគេតែនាងនៅតែធ្វើមិនបាន ក្លិនឈាមរបស់គេ ទឹកមុខដែលគេសម្លឹងមើលមកនាងដោយការគំគួន ជាពិសេសនោះគឺស្នាមថើបមួយនោះតែម្តងនាងចាំមិនភ្លាមទាល់តែសោះ ទោះជាប្រឹងបំភ្លេចក៏មិនអាច...
"ដាម យូជីនាងឆ្កួតឈប់គិតពីគេទៅ...ឈប់គិតទៅ...ឈប់គិតទៅ"យូជី ជេរប្រទិចខ្លួនឯង ទាំងខឹងចិត្តមិនស្ទើរ នាងមិនគួរគិតពីគេឡើយ
"គេម្នាក់នោះសមនិងត្រូវបែបនេះហើយ ប៉ុណ្ណឹងវានៅស្ទើរពេកផង អ្នកណាអោយគេមកធ្វើឫកពាឈ្លើយប្រលើសបើសចាប់យើងថើបធ្វើអី? ស្នាមថើបដំបូងរបស់ខ្ញុំ...ហឹក"យូជី និយាយរអ៊ូម្នាក់ឯងទាំងមិនសុខចិត្ត ហើយក៏នឹកស្តាយចំពោះស្នាមថើបដំបូងក្នុងឆាកជីវិតរបស់នាងត្រូវគេឆក់យកទៅបាត់
តុកៗ...
សម្លេងទ្វារបន្ទប់របស់នាងតូចត្រូវបានគោះឡើងដោយអ្នកណាក៏មិនដឹង យូជី ងាកសម្លឹងមើលទៅកាន់មាត់ទ្វារមិននិងស្រែកសួរទៅអ្នកខាងក្រៅ
"អ្នកណា..."
"គឺបង..."គ្រាន់តែឮថាជាបងប្រុសរបស់ខ្លួនយូជី ក៏ប្រញាប់ប្រញាល់ងើបទៅបើកទ្វារអោយគេភ្លាម
"បងប្រុស..."
"បងមានរឿងចង់និយាយជាមួយឯង"យូហ្វាង ដើរចូលមកកណ្តាលបន្ទប់របស់ប្អូនស្រី មុននិងដាក់ខ្លួនអង្គុយនៅចុងគ្រែរបស់នាង ខណៈដែលយូជី ក៏ឈរចំពោះមុខបងប្រុស
"រឿងកាលពីយប់នោះ..."
"បងបានដឹងអស់ហើយមែនទេ?"យូជី សួរទៅបងប្រុសហាក់ដូចជារឿងធម្មតា គ្មានឫកពាភ្ញាក់ផ្អើលអ្វីបន្តិចបញ្ចេញមកអោយឃើញនោះទេ
"អឹម ឆូហាប្រាប់បង"គិតមិនខុសថាជាមិត្តរបស់ខ្លួនដែលជាអ្នកផ្តល់ដំណឹងអោយបងប្រុសឆាប់យ៉ាងនេះ...
"កុំខ្វល់ពីរឿងនេះអីបងប្រុសគ្មានអ្វីធំដុំនោះទេ ខ្ញុំគ្រាន់តែប្រដៅមនុស្សប្រុសឈ្លើយអោយស្គាល់រសជាតិបែកក្បាលតែប៉ុណ្ណោះ"យូជី និយាយប្រហើរហាក់គ្មានអារម្មណ៍ខុសឆ្គងអ្វីសូម្បីតែបន្តិច ជាមួយវាក៏មិនមែនកំហុសរបស់នាងទាំងស្រុងឯណា មកពីគេមិនទេតើដែលមកចាប់នាងថើបនោះ អោយលែងហើយក៏មិនព្រមលែងនៅឌឺទំនើង មកហើយដែលជាមូលហេតុដែលត្រូវបែកក្បាល ហើយនាងក៏មិនដឹងថាគេម្នាក់នោះពេលនេះយ៉ាងមិចយ៉ាងម៉ាទៅហើយដែល
"គ្មានរឿងអ្វីធំដុំនោះទេ!តែមុននេះបងទើបនិងទទួលបានលិខិតកោះហៅពីតុលាការមកទេ គេប្តឹងហើយដឹងទេប្អូនស្រី"យូហ្វាង ដកដង្ហើមធំមើលទៅប្អូនស្រីទាំងតឹងទ្រូង ទ្វីត្បិតដឹងថាមិនមែនជាកំហុសរបស់ប្អូនស្រីទាំងប្រុស តែយ៉ាងណាក៏ជាម្ទាស់ក្លឹបមានរឿងបែបនេះកើតឡើងគេដឹងក៏ត្រូវតែដោះស្រាយ
"ថាម៉េចប្តឹងអ៊ីចឹងឬ?"
"ឮមកថាប្រុសម្នាក់ដែលឯងវាយនេះ ក្បាលរបស់គេបែកជ្រៅ ត្រូវបាត់បង់ឈាមច្រើន ត្រូវដេកសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃហើយ ..."
"ហើយយ៉ាងមិច?"
"គេបាត់បង់ការចងចាំ ចាំអ្វីមិនបាននោះទេ"
"មិនអាចទេ ខ្ញុំវាយគេតែមួយដកស្រាមិនអាចធ្ងន់ធ្ងរយ៉ាងនេះទេបងប្រុស"យូជី ប្លែកចិត្តមិនចង់ជឿ
"គ្រួសារគេប្រាប់មកថាបើមិនចង់ឡើងដល់តុការការយើងត្រូវទៅនិយាយសម្របសម្រួលជាមួយនិងគេ បើមិនចង់ទេត្រូវប្តឹងទាមទារជំនឿចិត្ត 10ម៉ឺនដុល្លា"
"ថាមិន...!?"
"ឯងគិតយ៉ាងមិចបន្ត?តែថាបើឯងមិនទៅនិយាយសម្របសម្រួលបងគ្មានលុយច្រើនយ៉ាងនេះសងគេនោះទេព្រោះបងទើបតែដាក់បណ្តាក់ទុនជាមួយការងារថ្មី..."
"បងប្រុស..."
"ឯងសម្រេចចិត្តទៅ..."មិននឹកស្មានថារឿងខ្លាំងដល់ថ្នាក់នោះ យូជី ដកដង្ហើមធំចង់តែបោកក្បាលអោយស្លាប់ឥឡូវនេះទេ...
"យើងក៏ចង់ដឹងថានាងសម្រេចចិត្តបែបណា?"
"បោកគេបែបនេះមិនខ្លាចគេដឹងទេ?"
"យើងមិនខ្វល់ទេ ធ្វើយ៉ាងមិចក៏បានអោយតែបាននាងមកនៅក្នុងដៃ មនុស្សស្រីក្បាលរឹងបែបនេះយើងចូលចិត្ត"
"ឯងគិតចង់ធ្វើអីបន្ត?"
"ចាំតែមើលទៅ"_ជេអ៊ីន_