រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគបញ្ចប់៣ ឆ្នាំកន្លងផុតទៅ...
អ៊ួកៗ...
សំឡេងក្អួតចង្អោរបន្លឺឡើងពេញវិមានគ្រួសារត្រគូលចន ម្ចាស់កាយតូចតម្រេកខ្លួនដេកទៅលើពូកទាំងអា់កម្លាំងខ្សោះអស់ទាំងខ្លួនក្រោយពីក្អួតចង្អោរមកមិនឈប់ពេញមួយអាទិត្យនេះ...
"អូនយ៉ាងម៉េចហើយ?"ជុងហ្គុក សួរនាំទៅកាន់អ្នកដែលជាភរិយាដោយការព្រួសបារម្ភជាមួយនិងទឹកមុខស្លេកស្លាំងរបស់នាង
"អូនមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ បងទៅធ្វើការចុះកុំបារម្ភពីអូនអី"យូជី អះអាងថាខ្លួនមិនកើតអ្វីមិនសេញឲ្យអ្នកជាស្វាមីទៅធ្វើការទៀតផងព្រមពេលនេះគេគេមុខជាមាត់របស់ក្រុមហ៊ុនទាំងមូលមិនមែនដើរទាត់ខ្យល់ចេញលុយបង្ហិនចោលដូចជាកាលពីមុនទេ ព្រោះថាក្រោយពីរៀបការរួចជុងហ្គុក ក៏ត្រូវបានប្រគល់មុខតំណែងជាអគ្គនាយកក្រុមហ៊ុនរបស់ប៉ាគេការងារជាមួយនៅក្រុមហ៊ុនក៏ត្រូវប្រគល់ឲ្យគេជាអ្នកគ្រប់គ្រងទាំងអស់
"ដ្ងៃនេះបងមិនទៅក្រុមហ៊ុនទេ បងនឹងនៅជាមួយអូនកំដរអូនពេញមួយថ្ងៃណា"ជុងហ្គុក បដិសេធមិនទៅក្រុមហ៊ុនដើម្បីមើលថែនាងទោះនាងព្យាយាមពន្យល់ប្រាប់ថានាងមិនអីយ៉ាងណាក៏គេមិនព្រមជឿដែរ
"អូនពិតជាមិនអីមែនណាជុង..."
"ដេតឌីៗម៉ាក់យាយប្រាប់ណាហ្វីៗនឹងមានប្អូនតូចៗញ៉ក់ៗមួយទៀតមែនទេ?"ក្មេងស្រីអាយុបីឆ្នាំចងសក់ទីទុយបានមួយចំហៀងរត់ចូលមកក្នុងបន្ទប់ឡើងទៅលើគ្រែជាមួយប៉ាៗម៉ាក់ៗរបស់នាងមិននឹងសួរដោយសំឡេងតូចឆ្មា
"ហ្វីៗចង់សក់មិនទាន់រួចហើយក៏រត់ចេញមកទៀតហើយមែនទេ?"យូជី គ្រាន់តែមើលពីសភាពសក់របស់កូនស្រីនាងក៏ដឹងបាត់ទៅហើយថានាងតូចម្នាក់នេះលួចរត់ចេញមកទាំងដែលលោកយាយចង់សក់ឲ្យមិនទាន់រួចរាល់ មើលទៅលោកយាយនិយាយរឿងអ្វីប្រាប់ចៅទៀតហើយទើបបានជានាងរត់តេះតះមិនសួរនាំទាំងតក់ក្រហល់បែបនេះ
"ម៉ាក់យាយបានប្រាប់ហ្វីៗថាម៉ាមីមានអូន ទើបហ្វីៗប្រាប់ញាប់ឡើងមកសួរដេតឌីភ្លាមនឹងណា"ហ្វីៗនិយាយរៀបរាប់ប្រាប់ដំណើរដើមទងទៅកាន់អ្នកម៉ាក់យ៉ាងគួរឲ្យស្រឡាញ់ខណៈនោះក៏ងើយមើលសួរលោកប៉ាទាំងឆ្ងល់ខ្លាំងៗ
"ដេតឌីម៉ាមីមានអូនតូចៗអៗមែនទេ?"ជុងហ្គុក អស់សំណើចនឹងសំនួររបស់កូនស្រីហើយក៏សែនក្នាញ់នឹងថ្ពាល់ប៉ោងៗក្រហមព្រឿងរបស់នាងពេញទំហឹងតែម្តងហើយ
"ហេតុអីហ្វីៗមកសួរដេតឌីទៅវិញហ្វីៗចង់ដឹងសាកសួរម៉ាមីទៅមើលថាពិតទេ?ព្រោះម៉ាមីជាអ្នកមានបេប៊ីនៅក្នុងពោះមិនមែមដេតឌីទេ..."ជុងហ្គុក លើកកូនស្រីតូចឲ្យមកអង្គុយលើភ្លៅព្រមទាំងថើបថ្ពាល់នាងខ្សឺតយ៉ាងខ្នល់ខ្នាញ់
"ហេតុអីបេប៊ីចូលចិត្តនៅក្នុងពោះម៉ាមីម្ល៉េះ?ហេតុអីបេប៊ីមិនមកនៅកកនិងពោះដេតឌីម្តង"ហ្វីៗធ្វើមុខឆ្ងល់មិនព្រមតែសួរថែមទាំងដាក់ដៃតូចៗទៅស្ទាបក្បាលពោះរាបស្មើរបស់ដេតឌីនាងទៀតផង
"ដោយសារតែក្នុងពោះដេតឌីមិនមានពូកទន់ៗឲ្យបេប៊ីគេងនឹងណា"យូជី មិនអាចទប់សំណើចនិងសំណួរដែលកូនសួរបាន មិនដឹងជាទៅរកអកវីឆ្ងល់មកពីណាទេនេះ
"អញ្ចឹងក្នុងពោះម៉ាមីមានពូមទន់ឲ្យបេប៊ីគេងមែនទេ?ហើយចុះមានស្ករសំឡីឆ្ងាញ់ៗដែលហ្វីៗចូលចិត្តដែរទេ?"ហ្វីៗវៀរចុះពីលើភ្លៅរបស់លោកប៉ានាងឡើងទៅអង្គុយលើភ្លៅរបស់អ្នកម៉ាក់ម្តងព្រមទាំងសួរមិនចប់ ពូកែឆ្ងល់ណាស់
"បេប៊ីនៅតូចមិនអាចញ៉ាំស្ករសំឡីបានទេ ហ្វីៗក៏ដូចគ្នាណាមិនត្រូវញ៉ាំស្ករសំឡីច្រើនទេប្រយ័ត្នដង្កូវស៊ីធ្មេញអស់លេងស្អាត"
"អត់ទេម៉ាមី ហ្វីៗញ៉ាតែតូចៗនឹងហើយហ្វីៗញ៉ាំហើយហ្វីៗនឹងឲ្យដេតឌីជូនទៅដុះធ្មេញឲ្យស្អាត"ហ្វីៗនិយាយផងធ្វើកាយវិការផងយ៉ាងគួរឲ្យស្រឡាញ់មិនដឹងជាស្អីទេគួរឲ្យស្រឡាញ់ដល់ថ្នាក់នេះបើនៅក្រៅច្បាស់ជាត្រូវចាប់ក្រញិចជាមិនខាន...
"ហ្វីៗមកដេតឌីមកណាឲ្យម៉ាមីសម្រាកសិន ម៉ាមីរបស់កូនថ្ងៃនេះមិនស្រួលខ្លួនទេ"ជុងហ្គុក ឈោងដៃទទួលកូនយកមកពរតែនាងមិនមកបែរជាចូលទៅស្ទាបថ្ងាសរបស់អ្នកម៉ាក់ទាំងបារម្ភព្រមទាំងសួរ
"ម៉ាមីកើតអី មិនស្រួលខ្លួនត្រង់ណាចាំហ្វីៗទៅរកសូកូឡាមកឲ្យម៉ាមីញ៉ាំឲ្យឆាប់ជាវិញណា"ហ្វីៗសួរអ្នកម៉ាក់ទាំងពេបមាត់ចង់យំព្រោះបារម្ភពេកពេលដែលឃើញកូនចង់យំបែបនេះយូជី ក៏រហ័សលួងលោមនាង
"ម៉ាមីមិនបានកើតអីទេបេប៊ីនៅក្នុងពោះងងុយទើបម៉ាមីងងុយគេងដែរនឹងណាហ្វីៗកុំពិបាកចិត្តអី"យូជី និយាយប្រាប់ឲ្យកូនស្រីអស់បារម្ភព្រមទាំងទាញនាងមកឱបថើបនាងខ្សឺតៗដោយបេះដូងពេញដោយក្តីស្រឡាញ់
"បើអញ្ចឹងម៉ាមីឆាប់គេងទៅហ្វីៗរំខានទេហ្វីៗទៅលេងជាមួយម៉ាក់យាយវិញ"និយាយរួចនាងក៏ចុះពីគ្រែរត់ចេញទៅបាត់ទុកឲ្យលោកប៉ាអ្នកម៉ាក់តាមសំឡឹងទាំងខ្នល់ខ្នាញ់...
"ដេតឌី ហ្វីៗភ្លេចប្រាប់រឿងមួយ"នាងស្រាប់តែត្រឡប់មកវិញនិងនិយាយជាមួយនឹងលោកប៉ា
"មានរឿងអីកូន?"
"ដេតឌី កុំភ្លេចមើលថែម៉ាមីផងគេងឱបម៉ាមីឲ្យណែនៗកុំឲ្យម៉ាមីរងារដឹងទេហ្វីៗទៅវិញទៀតហើយ"នាងតូចសើចខេសៗហើយក៏ចេញទៅបាត់សំឡេងសើចក្អាកក្អាយយ៉ាងគួរឥ្យស្រឡាញ់របស់នាងតូចបន្លឺឡើងពេញវិមានមិនឲ្យស្ងាត់នោះទេ អ្នកក្នុងផ្ទះក៏មិនអត់សុខកាលបើបាននាងម្នាក់ជួតកំហរបែបនេះ
"មើលកូនស្រីរបស់អូនចុះកាន់រកអូនបេះដាក់តែម្តង"
"កូនអូនមិនឲ្យដូចអូនឲ្យដូចអ្នកណា?ចំមែន..."
"បានហើយអូនឆាប់សម្រាកទៅមោះចាំបងឱបអូនឲ្យណែនៗតែការផ្តែផ្តាំរបស់កូនហ្វីៗណា"ជុងហ្គុក តម្រេកខ្លួនដេកទៅជាមួយនាងតូចទាញនាងមកឱបយ៉ាងណែនថើបនាងខ្សឺតៗទាំងបេះដូងពេញស្រឡាញ់យូជី សម្ងំគេងក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ស្វាមីនាងពួកគេក៏សាងគ្រួសារដ៏កក់ក្តៅនិងមានសុភាមង្គលមួយរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខនិងត្រៀមស្វាគមន៍សមាជិកថ្មីនាពេលខាងមុខជាគ្រួសារដែលមានសេចក្តីសុខដែលគ្រប់គ្នាច្រណែន...___
រឿងចប់ហើយណាអ្នកទាំងអស់គ្នា ជួយផ្តល់មតិយោបល់ចំពោះសាច់រឿងមួយនេះម្នាក់មួយបានទេដើម្បីឲ្យអេតមីនកែលម្អឲ្យបានល្អជាងនេះនៅរឿងក្រោយៗទៀតណា ♡
អរគុណសម្រាប់ការតាមដានកន្លងមកនេះ...