រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
"ភាគទី ០៧""ខ្ញុំប្រាប់ថាមិនអោយទៅ ស្តាប់បានទេ?"
"ស្តាប់មិនបានទេ...លែង...អ៎ុប"ខណៈដែលយូជី ព្យាយាមទទូចរើបម្រះចង់ចេញវាក៏បង្ករអោយមានសម្លេងឡូឡាខ្លាំងៗនិងអាចលាន់ឮដល់ខាងក្រៅបាន ណាមួយទីនេះជាមន្ទីរពេទ្យមិនមែនជាផ្ទះឬកន្លែងសាធារណៈ ដែលអាចស្រែកឡូឡាបានតាមចិត្តនោះទេទើបជុងហ្គុក ចាប់បាច់ត្រូវទាញនាងចូលមកជិតអឹបនិងខ្លួនប្រាណស្របពេលដែលប្រើដៃខ្ទប់មាត់របស់នាងជាប់មិនអោយស្រែកបានតទៅទៀត
"នាងមានសុជីវធម៌ក្នុងខ្លួនខ្លះទេ?ទីនេះជាមន្ទីរពេទ្យណាមិនមែនក្នុងក្លឹបអោយនាងស្រែកឡូឡាបានតាមអំពើចិត្តនោះទេ"ជុងហ្គុក លើកនេះដូចជាត្រឹមត្រូវដល់ហើយ គេស្តីអោយនាងតូចខណៈដែលក្រឡែកមើលទៅកាន់មាត់ទ្វារក្រែងនិងមាននរណាមក ហើយការប៉ាន់ស្មានរបស់គេក៏មិនខុសព្រោះកំពុងមានមនុស្សមកគោះទ្វារបន្ទប់និងសួរ...
"អ្នកនៅខាងក្នុងមានបញ្ហាអ្វីមែនដែលទេ?មុននេះឮសម្លេងស្រែកឡូឡាដល់ខាងក្រៅ"ជាគិលានុបដ្ឋាយិកាស្រីដែលស្រែកសួរមកពីខាងមុខបន្ទប់មកដោយមិនបានបើកទ្វារចូលនោះទេ
"គ្មានអីធំដុំទេអ្នកគ្រូពេទ្យ មុននេះមិត្តស្រីខ្ញុំនាងដើរសស្លាក់សស្លើតបុកក្បាលនិងទ្វារបន្ទប់ទឹកទើបស្រែករំអួយខ្លាំងៗឮដល់ខាងក្រៅបែបនេះ"ជុងហ្គុក ស្រែកឆ្លើយតបទៅអ្នកគ្រូពេទ្យដែលនៅខាងវិញ ខណៈដែលខ្ទប់មាត់របស់នាងតូចជាប់មិនអោយនាងនិយាយអ្វីតបតបាន«មិត្តស្រី»ពាក្យមួយឃ្លានេះធ្វើអោយនាងតូចរសាប់រសល់មិនពេញចិត្តជាខ្លាំង ហេតុអ្វីគេនិយាយបែបនេះ?ដឹងទេថាអ្នកដទៃដែលស្តាប់ឮហើយច្បាស់ជាយល់ច្រឡំជាមិនខាន ហេតុអីគេចូលចិត្តអោយអ្នកដទៃយល់ច្រឡំចំពោះរឿងដែលមិនមែនជាពិតបែបនេះ?ដើម្បីអី?
"អ៎ចា៎ អញ្ចឹងខ្ញុំទៅវិញហើយសុំទោសដែលរំខានមុននេះ"គិលានុបដ្ឋាកនិយាយចប់ប្រយោគក៏ចេញពីត្រង់នោះបាត់ យូជី ច្រានអ្នកកម្លោះអោយចេញពីខ្លួនមួយទំហឹងទាល់តែផុត ចងចិញ្ចើមសម្លឹងមុខរបស់គេដោយក្រសែភ្នែកមិនពេញចិត្ត ខណៈដែលអត់មិនបានក៏សួរ
"ហេតុអីប្រាប់គេថាខ្ញុំជាមិត្តស្រីរបស់លោក?"យូជី សួរទាំងសម្លេងរឹងកំព្រឹសគ្មានការលេងសើចដែលបង្កប់នៅក្នុងនោះឡើយ...
"ហើយអោយប្រាប់បែបណា?"ជុងហ្គុក លើកចិញ្ចើមសួរបកវិញទាំងញញឹមឫកពាមិនខ្វល់ខ្វាយជាមួយនុងកំហឹងរបស់នាងតូចឡើយ
"លោកកំពុងតែធ្វើអោយគេយល់ច្រឡំហើយដឹងទេ?"យូជី មិចភ្នែកជាច្រើនដង ដកដង្ហើមធំជាច្រើនដង សម្រួលអារម្មណ៍អោយនឹកនរមុននិងនិយាយទៅកាន់អ្នកកម្លោះម្តងទៀតដោយភាពអត់ទ្រាំ
"យល់ច្រឡំអ្វីទៅ?ជាមិត្តស្រី អ៎ូ...អត់ទេ!ខ្ញុំចង់និយាយសំដៅទៅលើមិត្តភក្តិជាមនុស្សស្រីតែប៉ុណ្ណឹង យ៉ាងមិចនាងគិតដល់ណាហើយនិង"ទាំងដែលនិយាយទាំងប៉ុន្មានមិនមែនក្នុងចេតនាបែបនេះទេ ជុងហ្គុក គ្រាន់តែនិយាយដោះសារយលរួចខ្លួននិងមានចេតនាធ្វើអោយនាងតូចអៀនខ្មាស់ និងបាក់មុខចំពោះគេតែប៉ុណ្ណឹង
"លោកពិតជាគិតបែបនិងមែន?"យូជី បញ្ជាក់ទាំងដែលចាប់ផ្ដើមកើតអារម្មណ៍អៀនខ្មាស់ និងរអៀសខ្លួនចំពោះការគិតផ្តេសផ្តាស់របស់ខ្លួន ទាំងមិនទាន់ស្គាល់ច្បាស់ថាអ្នកកម្លោះនៅចំពោះមុខល្បិចកលក្រាស់កំរឹតណា ជុងហ្គុក ញញឹមពេញចិត្ដខណៈដែលនាងតូចកំពុងលង់គំនិតជឿជាក់លើសម្តីរបស់គេហើយក៏ឆ្លើយតបទៅនាងវិញទាំងអំណួត
"ហើយនាងចង់អោយខ្ញុំគិតបែបណាវិញ?"
"អឺ គ្មានទេ...!គឺថាយប់ជ្រៅហើយលោកប្រញាប់ចូលគេងវិញចុះ ខ្ញុំគិតថាចង់ទៅផ្ទះងូតទឹកផ្លាស់សម្លៀកបំពាក់បន្តិចសិនព្រោះថាពេញមួយថ្ងៃហើយស្អុះស្អាប់ខ្លាំងណាស់"យូជី បង្វែរដានគេចវេះមិនចង់និយាយរឿងនេះបន្តព្រោះមិនចង់ខ្មាស់ ហើយក៏ជ្រុលគំនិតភ្លេចដល់រឿងមួយទៀតដែលចង់រកខុសរកត្រូវមុននោះដែល ជុងហ្គុក លេងមួយក្បាច់នេះហាក់ដូចជាព្រួញមួយបាច់បានសត្វពីរយ៉ាងអ៊ីចឹង
"នាងទៅអោយខ្ញុំនៅជាមួយអ្នកណា?"
"លោកអាចនៅម្នាក់ឯងបានមែនទេ?មើលទៅដូចមិនធ្ងន់ធ្ងរអ្វីផង ណាមួយលោកក៏ជាមនុស្សប្រុសមាឌធំវ្បាស់ណាស់ថារឹងមាំអាចមើលថែខ្លួនឯងបានហើយ មួយទៀតនេះក៏យប់ជ្រៅហើយ លោកក៏ត្រូវចូលគេងគ្មានអ្វីអោយខ្ញុំចាំជួយនិងមើលថែនោះទេ"យូជី លើកហេតុផលមកនិយាយ
"តែខ្ញុំជាអ្នកជម្ងឺណា បណ្តោយអោយអ្នកជម្ងឺនៅមន្ទីរពេទ្យតែម្នាក់ឯងបានយ៉ាងមិច?ចិត្តថ្លើមរបស់នាងសាងអំពើអី បានជាឃោរឃៅយ៉ាងនេះ?"ជុងហ្គុក និយាយធ្វើមុខកម្សត់
"ហេតុអីចាំបាច់និយាយដល់ថ្នាក់នេះ វាធ្ងន់ធ្ងរពេកហើយទេដឹង?បើខ្ញុំមិនទៅផ្លាស់សម្លៀកបំពាក់លោកចង់អោយខ្ញុំនៅស្អុយបែបនេះពេញមួយថ្ងៃមែនទេ?អ៎ុះ..."ចុងប្រយោគយូជី ភ្ញាក់ផ្អើលកាលបើអ្នកកម្លោះស្រាប់តែទាញខ្លួនចូលទៅជិត នាងឱនមុខមករកកញ្ចឹងករបស់នាងមួយសន្ទុះ ហើយគេក៏ងើបខ្លួនចេញមកវិញនិងនិយាយ
"គ្មានក្លិនស្អុយអីនោះទេ ក្រអូបណាស់ ក្រអូបគួរអោយជាប់ចិត្តទៅវិញទេ"ជុងហ្គុក និយាយខណៈដែលប្រលែងដៃចេញពីនាងតូចវិញ ព្រោះមិនចង់អោយនាងគិតថាគេគេងចំណេញនហើយនិងខឹងគេម្តងទៀត
"មិន...."
"កុំប្រកែកអី នាងនៅទីនេះជាមួយខ្ញុំណា បើនាងទៅបាត់ខ្ញុំច្បាស់ជាឯការ"យូជី បម្រុងប្រកែកតែជុងហ្គុក អង្វរនាងម្តងទៀតដោយសម្លេងស្រទន់គួរអោយចង់ស្តាប់ និងចង់អោយគេនិយាយបែបនេះអោយបានញឹកញាប់ព្រោះវាពិរោះនិងផ្អែមល្អែម ពេលដែលស្ថិតក្នុងស្ថានភាពបែបនេះយូជី ក៏រដិបរដុបឆ្លើយតបមិនត្រូវ
"ណា...."ជុងហ្គុក ទទូចអោយនាងឆ្លើយយល់ព្រមទាំងដែលធ្វើឫកពាគួរអោយអាណិតដាក់នាង ខុសប្លែកពីមុននេះដែលដូចជាខ្មោចឆ្កែចោលខ្លួននិងមានចរិតពាល
"ក៏បាន..."យូជី គ្មានជម្រើសចុងក្រោយក៏ត្រូវជ្រើសបែបនេះអោយទាល់តែបាន ជុងហ្គុក ញញឹមក្បួចស្របពេលដែលអ៎ូសដៃនាងតូចមកជិតគ្រែដេក
"ឆាប់ឡើងលើគ្រែទៅនិងបានគេង យប់ជ្រៅហើយ"ជុងហ្គុក ប្រាប់នាងតូចទាំងញញឹមស្រស់ចេញធ្មេញទន្សាយធំៗពីរដែលជាភាពទាក់ទាញនិងគួរអោយស្រឡាញ់ចំពោះពីគេ យូជី មើលមុខរបស់គេបន្តិចមុននិងនិយាយ
"ខ្ញុំថាលោកជាអ្នកជម្ងឺលោកគេងនៅលើគ្រែចុះ ខ្ញុំគេងលើសាឡុងវិញល្អជាង"យូជី បង្វិលខ្លួនដើរទៅរកសាឡុងដែលគិតថាជាកន្លែងសាកសមសម្រាប់ខ្លួនតែជុងហ្គុក មិនយល់ព្រមចាប់លើកនាងបីឡើងនិងដាក់ទៅលើគ្រែផ្នែកម្ខាងខណៈដែលគេក៏ប្រញាប់ឡើងទៅដេកនៅកន្លែងម្ខាងទៀតដែលសេសសល់
"លោក...."
"ស្ងាត់ហើយដេកទៅយប់ជ្រៅហើយ កុំបារម្ភអីខ្ញុំមិនធ្វើអីនាងទេគ្រាន់តែសុំអោបធម្មតាប៉ុណ្ណោះ"មិននិយាយតែមាត់ជុងហ្គុក ក៏ទាញនាងតូចមកអោយជាប់ដោយមិនរងចាំការអនុញ្ញាតជាមុន
"ធ្វើបែបនេះមិនបានទេ ខ្ញុំជាស្រីក្រមុំណា!"យូជី រកលេស
"បើគ្រាន់តែដេកអោយធ្វើអោយប៉ះពាល់ដល់ភាពជាស្រីក្រមុំរបស់នាង ព្រឹកស្អែកខ្ញុំចូលដណ្ដើមនាងរៀបការភ្លាមៗក៏បានកុំបារម្ភអី"ជុងហ្គុក
"និយាយស្អីនិង ឡប់សតិបំផុតហើយ"
"បើនាងមិនចង់អោយខ្ញុំធ្វើអីលើសពីអោប ឆាប់បិទមាត់ហើយគេងភ្លាមទៅ បើនាងទៅតែរើបែបនេះទៀតកូនប្រុសរបស់ខ្ញុំច្បាស់ជាងើបឡើងជាមិនខាន ដល់ពេលនោះខ្ញុំទ្រាំមិនបានមិនដឹងថានិងមានរឿងអ្វីខ្លះកើតឡើងនោះទេ"មើលចុះខ្មោចឆ្កែចូលខ្លួនទៀតហើយ...._ជេអ៊ីន_