រឿង គូរស្នេហ៍ផ្សំផ្គុំ˖♡
"ភាគទី០៥"ក្រោយពីបញ្ចុកអាហារអោយអ្នកជម្ងឺមាឌមាំតែរំអួយរួចហើយនោះ យូជី ក៏យកថ្នាំតាមការណែនាំរបស់គ្រូពេទ្យមកអោយគេលេប ទាំងដែលនាងក៏ឈឺក្បាលសឹងតែសន្លប់ដូចគ្នាព្រោះតែនាងទ្រាំមកអង្គុយស្តាប់ពាក្យរ៉ាយរ៉ាប់នុងសំណួរឥតបានការរបស់គេអស់ជាច្រើនម៉ោងហើយនេះ
"នេះថ្នាំរបស់លោកឆាប់លេបទៅ"យូជី ហុចទឹកមួយកែវនិងថ្នាំពីរគ្រាប់អោយទៅអ្នកកម្លោះលេប តែគេមិនព្រមទទួលគ្រាន់តែសន្លឹងមើលគ្រាប់ថ្នាំដែលនៅក្នុងដៃរបស់នាងបន្តិចហើយក៏ងាកមកមើលមុខរបស់នាងវិញមុននិងនិយាយបែបចង់រករឿងនាងបន្ត ទាំងដែលគេរករឿងនាងពេញមួយថ្ងៃនេះហើយនៅមិនទាន់អស់ចិត្តទៀត
"នាងមិនទាន់ឆ្លើយនិងសំណួររបស់ខ្ញុំទេ ដូច្នេះខ្ញុំក៏មិនលេបថ្នាំទាំងនេះដូចគ្នា"ជុងហ្គុក ងាកមុខចេញធ្វើឆើយហាក់មិនខ្វល់ខ្វាយចំពោះថ្នាំនេះអីបន្តិច យូជី ដកដង្ហើមធំទាំងធុញទ្រាំនិងឫកពារករឿងខុសរបៀបដូចជាក្មេងមិនទាល់ផ្តាច់ដោះរបស់គេ យូរៗទៅមិនសមទំនងជាមនុស្សបាត់ការចងចាំអីបន្តិច និយាយច្រើន សួរដេញដោលច្រើនស៊ាំញ៉ាំ ហើយកាលដែលគេសួរសុទ្ធតែជាសំណួរដែលធ្វើអោយនាងគាំងមិនដឹងត្រូវឆ្លើយតបបែបណាទៅគេវិញអោយសាកសម
"លោកសួរខ្ញុំពេញមួយថ្ងៃហើយមិនធុញទេ?ពេលណាអស់សំណួរ?ទោះលោកមិនធុញតែខ្ញុំហត់និងឆ្លើយខ្លាំងណាស់"យូជី ស្ទើរតែអស់ភាពអត់ទ្រាំនៅក្នុងខ្លួនតទៅទៀត នេះបើកុំតែយល់ថាគេបាត់ការចង់ចាំនាងច្បាស់ជាកាន់ចិញ្ច្រាំគេអោយម៉ត់ជាមិនខានឡើយ ណាមួយនាងក៏មិនមែនជាប្រភេទមនុស្សស្រីដែលស៊ាំញ៉ាំ និងមិនចេះអត់ធ្មត់អីណាស់ណាដែល
"ខ្ញុំប្រាប់ហើយថាសួរតែមួយសំណួរនេះទៀតទេ តែនាងមិនព្រមឆ្លើយគិតតែពីគេចវេះ"ជុងហ្គុក ងាកមកនិយាយទាំងបន្ថយសម្លេងមកជាស្រទន់បន្តិចព្រោះដែលសង្កេតមើលទឹកមុខរបស់នាងពេលនេះក៏មិនសូវជាល្អដូចមុនទៀតដែល ល្មមៗក៏ឆាប់សម្រួលឫកពាជាមុន
"សំណួរឥតបានការណ៍ខ្ញុំមិនចង់ឆ្លើយ នេះថ្នាំបើលើកមិនលេបក៏ហីទៅ ខ្ញុំមិនខ្វល់ចង់លោកស្លាប់ឆ្កួតឬជា វាជារឿងរបស់លោកទេ"យូជី ចាប់ដៃរបស់អ្នកកម្លោះអោយលាឡើងនិងដាក់ថ្នាំនិងទឹកអោយគេកាន់ ខណៈដែលងាកខ្លួនដើរទៅអង្គុយលើសាឡុងទាំងទឹកមុខមិនល្អ ព្រោះឈឺក្បាលពេញមួយថ្ងៃហើយដោយសារតែគេម្នាក់នេះ។ ជុងហ្គុក ពេលដ៏ឃើញបែបនេះក៏មិនហ៊ាននិយាយអ្វី ទើបព្រមលេបថ្នាំដោយខ្លួនឯងគ្មានអ្នកមកអង្វរអោយលេបទៀត
"ខ្ញុំចាំអ្វីមិនបានជាកំហុសរបស់ខ្ញុំខ្លួនឯង ខ្ញុំសួរនាងព្រោះចង់ដឹងរឿងដែលឆ្ងល់តែនាងមិនព្រមឆ្លើយក៏ជារឿងរបស់នាងខ្ញុំគ្មានសិទ្ធិបង្ខំ នាងនិងខ្ញុំជាអ្វីនិងគ្នាអោយប្រាកដក៏ខ្ញុំមិនដឹងចាំមិនបាន ជួនកាលពួកយើងអាចនិងមិនមែនជាអ្នកដទៃនិងគ្នាដូចដែលនាងនិយាយមុននេះក៏ថាបាន"មនុស្សដែលធ្វើពុធជាបាត់ការចងចាំ អង្គុយរៀបរាប់រអ៊ូរទាំតែម្នាក់ឯងខ្លាំងៗទាំងដែលបំណងអោយនាងតូចដែលអង្គុយជិតនេះបានឮ មិនមែនមិនដឹងថានាងកំពុងអត់ធ្មត់និងការដែលគេអង្គុយនិយាយរករឿងបែបនេះនោះទេ ប៉ុន្តែគេនៅតែតាំងចិត្តធ្វើវាដដែលៗព្រោះដែលសួរមុននេះនាងតូចនិយាយថាមិនធ្លាប់ស្គាល់គ្នា មិនមែនជាអ្វីនិងគ្នា ទោះវាជាការពិតតែគេមិនព្រមទទួលយក ព្រោះគោលបំណងរបស់គេពិតចង់អោយនាងនិយាយកុហកប្រឌិតថាជាសង្សារនិងគ្នា។ ឃើញថាយូជី នៅតែធ្វើមិនខ្វល់ខ្វាយនុងសម្តីរបស់គេទើបជុងហ្គុក រកនឹកនិងនិយាយបន្តទៀត
"ដោយសារតែខ្ញុំបាត់បង់ការចងចាំមែនទេទើបនាងចង់ដោះដៃ និយាយថាមិនមែនជាអ្វីនិងគ្នាហើយចុងក្រោយនាងក៏បានទៅរកអ្នកថ្មីទៀត"កោតតែគេចេះរកនឹកនិយាយប្រយោគទាំងនេះមកចេញ មិនយល់ឡើយតែគេកំពុងគិតអំពីអ្វីអោយប្រាកដក្នុងពេលនេះ
"ន៎ែ អោយវាល្មមៗបានហើយលោក យកអីមកនិយាយនិងគិតថាខ្ញុំជាមនុស្សស្រីអន់ចរិតដល់ថ្នាក់នេះមែនទេ?អោយចេះគិតផងទោះជាលោកបាត់ការចង់ចាំតែក៏មិនមែនបានន័យថាលោកឆ្កួតឯណា ទោះជាសង្សារក៏មិនដាច់ចិត្តទៅចោលគ្នាដែល"ស្តាប់សម្តីរបស់គេស្រគៀត្រចៀកពេកទើបយូជី ដាក់មួយប្រយោគវែងអន្លាយទៅវិញដោយអត់ទ្រាំមិនបាន
"បើមិនមែនជាសង្សារនឹងគ្នានាងមកមើលថែខ្ញុំពេលមួយថ្ងៃធ្វើអី?អ្នកដទៃឯណាគេធ្វើបែបនេះ?"ជុងហ្គុក
"ជាមិត្តភក្តិ ជាបងស្រី ជាប្អូនស្រី ឬជាអ្វីផ្សេងទៀតមិចក៏លោកមិននឹកឃើញសួរ នឹកឃើញតែពីសង្សារៗ ទោះប្រាប់តែមិនមែនយ៉ាងណាក៏លោកមិនព្រមជឿ ហើយអោយខ្ញុំនិយាយបែបណាវិញ"យូជី
"អញ្ចឹងបើនាងមិនមែនជាសង្សាររបស់ខ្ញុំមែន នាងប្រហែលជាប្រពន្ធរបស់ខ្ញុំក៏ថាបាន"ស្តាប់ប្រយោគដំបូងអាចនិងធូរចិត្តតែដល់ពេលស្តាប់ដល់ចុងប្រយោគក៏ចង់ដួលសន្លប់មិនយល់ថាគេកំពុងយកអ្វីមកនិយាយ
"ឈប់និយាយទៅប្រុសចង្រៃយ៍ ចង់អោយខ្ញុំវាយលោកអោយមានការចងចាំមកវិញមែនទេ?"យូជី សម្លក់អ្នកម្ខាងទៀងទាំងក្តៅស្លឹកត្រចៀកជាទំងន់ នាងមិនអាចទ្រាំស្តាប់គេនិយាយទៀតនោះទេ មិនអ៊ីចឹងនាងប្រាកដជាជាប់ឈ្មោះជា ឃាតករស្រីសម្លាប់មនុស្សប្រុសមាត់ប៉ប៉ាច់ប៉ប៉ោចម្នាក់នេះជាមិចខាន
"នាងមិនអាចសម្លាប់ខ្ញុំបានទេ នាងក៏ដឹង"
"ចន ជុងហ្គុក...!"យូជី ស្រែកសង្កត់ឈ្មោះអ្នកកម្លោះខ្លាំងព្រោះតែខឹងជិតដល់កំពូលហើយ
"ខ្ញុំចាំបានណាថានេះជាឈ្មោះរបស់ខ្ញុំមិនចាំបាច់អោយនាងជួយរំលឹកទេ ហើយក៏ចាំបានថាមុននេះនាងប្រាប់ថានាងឈ្មោះដាម យូជី"ជុងហ្គុក មិនខ្វល់ថានាងតូចខឹង នៅតែនិយាយឌឺដងមិនឈប់
"អាឆ្កួតជ្រូក..."យូជី ស្រែកជេរអ្នកកម្លោះដោយទន់ចិត្តមិនបាន បន្ទាប់មកក៏បើកទ្វារដើរចេញពីបន្ទប់និងបិទមកវិញមួយទំហឹងសឹងនិងរលំមន្ទីរពេទ្យ...(មិនមែនតួប្រុសត"ប៉ែទេ គ្រាន់តែចង់ញ៉ោះតួរស្រីអោយខឹងតែប៉ូណ្ណឹង ខិខិ)
_ជេអ៊ីន_