ភាគទី ៤៤

1K 39 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤៤

"ប្រាប់ថាឲ្យដាក់ខ្ញុំចុះលោកស្តាប់បានទេ?ដាក់ខ្ញុំចុះ..."សំឡេងស្រែកឡូឡារបស់នាងតូចបន្លឺឡើងមិនឈប់តាំងពីនៅជាន់ខាងក្រោមរហូតមកដល់ជាន់ខាងលើ នាងដែលត្រូវអ្នកកម្លោះលើកដាក់លើស្មាលីឡើងមកជាន់ខាងលើនាងព្យាយាមរើបម្រាស់ខ្លាំងៗយករួចខ្លួនព្រមក្តាប់ដៃណែនគក់ខ្នងរបស់អ្នកម្ខាងទៀតឌឹបៗមិនថ្នមកម្លាំងស្រែកទាមទារឲ្យគេដាក់នាងចុះតែគេមិនព្រមស្តាប់ មានចេតនាមិនខ្វាយខ្វល់និងការស្រែកឡូឡារបស់នាងនៅតែមានះយកនាងឡើងមកដល់បន្ទប់គេងរបស់ពួកគេដែលនៅជាន់នេះឲ្យទាល់តែបានគេសុខចិត្តខាំមាត់ទ្រាំឲ្យនាងវាយដំតាមចិត្តក៏គេមិនព្រមប្រលែងនាងដែរ...
"ដាក់ខ្ញុំចុះ.. ដាក់ចុះ អ៎ូយ.."យូជីឧទានឡើងដោយភាពចុកឆ្អល់កាលបើចូលមកដល់កណ្តាលបន្ទប់ជុងហ្គុក ក៏ទម្លាក់រាងកាយរបស់នាងទាំងទំហឹងទៅលើពូកហើយគេក៏ដើរត្រឡប់ក្រោយទៅទាញទ្វារបន្ទប់បិទដោយមិនភ្លេចខ្ទាស់គន្លឹះជាប់ណែនរួចត្រឡប់មករកនាងវិញ
"ខ្ញុំមិននៅទីនេះទៀតទេ ចៀសផ្លូវ.."យូជីក៏មិនបង្អង់នាងស្ទុះចុះពីលើពូកដោយកាយវិការប្រញាប់ប្រញាល់រួចដើរសំដៅទៅកាន់ទ្វារមានបំណងចង់ចេញទៅវិញតែថាជុងហ្គុក គេម៉េចនឹងអាចយល់ព្រមឲ្យនាងចេញទៅបានដោយងាយនោះ?ខណៈនោះគេក៏រហ័សចូលទៅឈរពាំងផ្លូវរបស់នាង យូជី ខឹងយ៉ាងខ្លាំងកែវភ្នែកក្រហមងាំងសំឡឹងទៅមនុស្សប្រុសដែលនៅចំពោះមុខដោយទឹកមុខរាបស្មើគ្មានអារម្មណ៍អ្វីទាំងអស់នាងនិយាយទៅកាន់គេដោយពាក្យសម្តីសោះកក្រោះព្រមទាំងដើរចៀសទៅផ្លូវម្ខាងតែជុងហ្គុក ក៏ចូលទៅពាំងពីមុខផ្លូវរបស់នាងម្តងទៀតយ៉ាងមុខក្រាស់
"និយាយគ្នាសិនបានទេ?"
"ខ្ញុំគ្មានអ្វីដែលត្រូវនិយាយជាមួយនឹងលោកទៀតនោះទេ ចៀសចេញពីផ្លូវរបស់ខ្ញុំភ្លាមទៅបើមិនចង់ឲ្យខ្ញុំស្អប់លោកខ្លាំងជាងនេះ"យូជីនិយាយមួយម៉ាត់ៗច្បាស់ដោយគ្មានភាពទាក់ទើរហើយក៏មិនគិតពីអារម្មណ៍របស់អ្នកម្ខាងទៀតដែរសំខាន់ពេលនេះនាងខឹងនឹងគេខ្លាំងណាស់ ទាំងខឹង ទាំងស្អប់ ពេលនេះនាងមិនចង់សូម្បីតែដកដង្ហើមត្រង់កន្លែងតែមួយជាមួយនិងគេផង
"បើអូនព្រមស្តាប់បងបកស្រាយតែបន្តិចអូនច្បាស់ជាយល់ហើយនឹងមិនខឹងស្អប់បងដល់ថ្នាក់នេះទេ"ជុងហ្គុកនិយាយទៅកាន់មនុស្សស្រីជាទីស្រឡាញ់ដោយសំឡេងស្រាល គេចូលទៅជិតបម្រុងនិងក្រសោបស្មារបស់នាងតែនាងរហ័សថយគេចយ៉ាងលឿនមិនឲ្យគេបានប៉ះនាងសូម្បីតែចុងក្រចក
"លោកមិនចាំបាច់បកស្រាយអ្វីច្រើនជាងនេះទៀតទេចន ជុងហ្គុក.. ព្រោះខ្ញុំមិនចង់ស្តាប់ពាក្យដោះសាររបស់លោកនោះទេ កន្លងមកលោកទុកខ្ញុំជាមនុស្សល្ងង់មិនដឹងខ្យល់អ្វីលោករួចដៃគ្នាកុហកបោកប្រាស់ខ្ញុំ សប្បាយណាស់មែនទេ លេងសើចនឹងខ្ញុំឆ្អែតហើយឬនៅ?តែបើនៅសោកស្តាយផងខ្ញុំមិនបាននៅកំដរពួកលោកលេងនោះទេ ទៅរកអ្នកផ្សេងទៅក្រែងមានគេដែលល្ងង់ជាងខ្ញុំព្រមជឿលើការបោកប្រាស់របស់លោកម្តងទៀត.."ជុងហ្គុកឈរស្ងៀមៗមិននិយាយស្តីស្តាប់នាងតូចនិយាយទាំងឈឺចិត្តពេលនិយាយចប់យូជី ក៏ឈានជើងដើរទៅមុខបំបុកស្មារបស់គេរៀបនឹងចាកចេញទៅយ៉ាងចិត្តដាច់តែមិនទាន់ទាំងបានប៉ុន្មានជំហានផងក៏ត្រូវអ្នកកំលោះចាប់បង្វែរឲ្យមកប្រឈមជាមួយនិងគេវិញវិនាទីបន្ទាប់បបូរមាត់របស់នាងក៏ត្រូវគេឱនមកគ្រប់គ្រងយ៉ាងតក់ក្រហល់ទោះជានាងព្យាយាមកញ្ជ្រោលខ្លួនរើបម្រាស់យកស្លាប់រស់យ៉ាងណាក៏គេមិនខ្វល់ មិនព្រមលែងនាងឲ្យចេញទៅឡើយដៃមាំម្ខាងក្រសោបស្មារបស់នាងជាប់ចំណែកឯម្ខាងទៀតដែលនៅសេសសល់ក៏ស៊កទៅទាញចង្កេះតូចមួយក្តាប់របស់នាងទាញចូលមកផ្ទឹបជាប់និងរាងកាយយ៉ាងណែនគ្មានចន្លោះធ្វើឲ្យប្រាកដថានាងរើខ្លួនចេញពីគេទៅណាមិនរួច
ផាច់...
នៅពេលដែលគេព្រមដោះលែងបបូរមាត់របស់នាងឲ្យមានសេរីភាពក៏ជាពេលដែលផ្ទៃមុខស្រស់សង្ហារត្រូវងាកទៅម្ខាងភ្លាមៗដោយសារកម្លាំងដៃទះរបស់នាងទៅលើគេអម្បាញ់មិញនេះ ស្នាមបាតដៃបង្ហាញឡើងមកយ៉ាងក្រឡៅៗនៅលើថ្ពាល់ម្ខាងរបស់អ្នកកំលោះមួយកំភ្លៀងមុននេះវាធ្ងន់គួរសមអាចឲ្យគេស្ពឹកមុខមួយចំហៀង ជុងហ្គុក ប្រើអណ្តាតទល់ថ្ពាល់ត្រង់កន្លែងដែលត្រូវនាងទះមានអារម្មណ៍ថាក្តៅភាយមិនទាន់បាត់គេបែរមុខមកវិញសន្សឹមៗខណៈដែលក្រសែភ្នែកមុតស្រួចក៏ងាកសំឡឹងទៅកាន់នាងតូចដែលពេលនេះកំពុងតម្លើងភ្នែកសម្លក់តបមកគេមិនឲ្យចាញ់ចំណែកឯប្រអប់ដៃតូចៗដែលទះគេមុននោះពេលនេះឡើងញ័រទទ្រើកហើយនាងក៏ព្យាយាមក្តាប់វាជាប់យ៉ាងណែនសំឡឹងមើលទៅគេជាមួយនឹងភាពខឹងសម្បារ
"អ៎ាយ.. "
"អូនចង់ចេញពីបងខ្លាំងណាស់មែនទេ ចង់ទៅណាស់មែនទេ បាន..!!!បងនឹងធ្វើឲ្យអូនមិនអាចចេញពីបងបានក្នុងមួយជីវិតនេះអូននឹងត្រូវនៅជាមួយបងរហូតកុំសង្ឃឹមថាអាចចេញពីបងបានឲ្យសោះ អូនជារបស់មកដាម យូជី អូនត្រូវនៅជាមួយបងតែម្នាក់គត់ អ៎ាយ.."ជុងហ្គុកពេលនេះមិនខុសពីមនុស្សដែលមាបញ្ហាសតិអារម្មណ៍នោះទេ គេចាប់ក្រសោបស្មារបស់នាងតូចជាប់ទាញនាងឲ្យចូលមកជិតកិតនិងរាងកាយខណៈដែលស្រែកសម្លុតឲ្យនាងខ្លាំងៗទាំងគ្រប់គ្រងស្មារតីខ្លួនឯងមិនបានព្រមទាំងចាប់អង្រួនស្មានាងខ្លាំងមិនឈប់ស្ទើរតែជ្រុះក្បាលចេញពីកទៅហើយបន្ទាប់មករាងកាយតូចក៏ត្រូវគេចាប់បោះពីលើពូកសារជាថ្មីយ៉ាងឃោរឃៅហើយគេក៏ឡើងទៅទ្រោបពីលើនាងយ៉ាងតក់ក្រហល់
"ជុងហ្គុកអត់ទេ..កុំអ្ហឹម.."យូជីចាប់ផ្តើមភ័យបុកពោះជាខ្លាំងនាងព្យាយាមថយខ្លួនគេចតែមិនបានត្បិតជុងហ្គុក ចាប់ជើងរបស់នាងទាញមកវិញរួចថើបបបូរមាត់នាងខ្លាំងដោយគ្មានការថ្នាក់ថ្នមដូចជាពេលមុននៅពេលដែលនាងងាកមុខគេចនិងព្យាយាមរុញទ្រូងរបស់គេឲ្យក្រោកចេញដៃតូចរបស់នាងក៏ត្រូវគេជាប់ផ្អោបគ្នាជាប់លើកឡើងផុតទៅលើក្បាលដោយត្រឹមតែដៃរបស់គេម្ខាងប៉ុណ្ណោះ បន្ទាប់ពីថើបបបូរមាត់នាងយ៉ាងយូរបបូរមាត់មានមន្តស្នេហ៍ក៏បង្ហូរចុះមកក្រោយថើបកញ្ចឹងករបស់នាងឆ្វេងស្តាំយ៉ាងឈ្លក់វង្វេងស្តាប់លែងដឹងលែងឮសំឡេងស្រែកយំរបស់នាង
"ឈប់ភ្លាមទៅ បើលោកហ៊ានតែធ្វើអីថោកទាបលើសពីនេះកុំសង្ឃឹមថាខ្ញុំអភ័យទោសឲ្យលោក ខ្ញុំនឹងស្អប់លោកអស់មួយជីវិត"យូជីស្រែកគំរាមខ្លាំងៗទាំងយំអណ្តឺតអណ្តកសម្តីរបស់នាងធ្វើឲ្យអ្នកម្ខាងទៀតបញ្ឈប់សកម្មភាពបន្តិចនិងងើបមកសំឡឹងមុខនាង យូជី ខំតែត្រេកអរស្មានថាថាភ្ញាក់ខ្លួននិងផ្លាស់ប្តូរគំនិងហើយតែមានឯណាប្រយោគបន្ទាប់របស់គេធ្វើឲ្យនាងព្រឺឆ្អឹងខ្នងខ្ញាក់
"ហើយអូនក៏ត្រូវរស់នៅជាមួយមនុស្សដែលអូនស្អប់អស់មួយជីវិតដូចគ្នា ឆ្វោក..!!!!!"

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now