ភាគទី១៥

1.4K 63 0
                                    

គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ១៥

"ខ្ញុំប្រាប់ថាអោយលែងណាស្តាប់បានទេ?"យូជី ព្យាយាមរើបម្រះយ៉ាងណាក៏គ្មានបានការ ព្រោះថានាងមិនគេចគិតផុតពីក្រញ៉ាំដៃប្រុសព្រានដៃរហ័សម្នាក់បានទាល់តែសោះ ដោយទាល់តម្រិះទើបនាងស្រែកគំហកដាក់គេខ្លាំងៗ តែគិតឬថាគេញញើយញញើមនិងនាងនោះ
"ក្រែងខ្លាំងណាស់មែនទេ?អ៊ីចឹងរើខ្លួនចេញអោយបានសិនទៅ ចាំបាច់ស្រែកសុំអោយខ្ញុំលែងធ្វើអី?"ជុងហ្គុក តឹងសរសៃមិនព្រមធ្វើតាម មានតែប្រើពាក្យសម្តីឡកឡើយអោយនាងថែមសួរថាអ្នកណាមិនខឹង
"លោកកុំចរិតអន់ពេកបានទេ?មានភាពជាសុភាពបុរសខ្លះទេដែលមកចង់យកឈ្នះមនុស្សស្រីទន់ខ្សោយនោះ"យូជី
"នាងជាមនុស្សស្រីទន់ខ្សោយឬ?តែមុននេះខ្ញុំនៅចាំបានច្បាស់ណាថានាងបបួលខ្ញុំវាយគ្នា"ជុងហ្គុក
"ហើយលោកគិតថាខ្ញុំនិយាយមែនឬ?ខ្ញុំចេះតែនិយាយចោលទេ មាឌខ្ញុំតូចប៉ិនស្រមោច មុខខ្យូតគួរអោយស្រឡាញ់ និងទន់ភ្លន់ខ្លាំងយ៉ាងនេះមិចនិងអាចយកឈ្នះមនុស្សប្រុសមាឌធំ សាច់ដុំណែនៗស្អាតសង្ហាដូចជាលោកបានទៅហ៎ក?"យូជី និយាយខណៈដែលលើកម្រាមដៃចង្អុរចុចលើសាច់ទ្រូងហាប់ណែនរបស់អ្នកកម្លោះតិចៗ ដោយកាយវិការម្ញិកម្ញក់គួរអោយស្រឡាញ់ ថ្នាក់ជុងហ្គុក ភាំងរកនឹកអ្វីនិយាយលែងចេញព្រោះថានេះជាលើកទីមួយហើយដែលនាងបញ្ហាឫកពារបែបអោយគេឃើញ បែបនេះក៏កាន់តែគួរស្រឡាញ់ ធ្វើអោយគេនេះសែនខ្នាញ់ស្ទើរតែចាប់ក្រញិចនាងអោយបែកពោះ
"បើគួរអោយស្រឡាញ់បែបនេះតាំងពីដំបូងមិនពិបាកទេ"ជុងហ្គុក ទោរទន់ចិត្តទៅតាមការល្បងរបស់នាងតូចដោយងាយ យូជី លួចញញឹមយ៉ាងសមចិត្តកាលបើជុងហ្គុក ចាប់ផ្តើមបណ្តូរដៃដែលឱបចង្កេះរបស់នាងណែនមុននេះមកជាស្រាលៗវិញ
"ខ្ញុំគួរអោយស្រឡាញ់យូរហើយ ទាល់ត្រង់ថាលោកមិនដែលដឹងតែប៉ុណ្ណឹង!"យូជី ដាក់បាតដៃទប់លើដើមទ្រូងរបស់អ្នកកម្លោះ និយាយឡើងដោយសម្លេងស្រាលស្រទាប់ ខណៈដែលសន្សឹមៗដៃឡើងប្តូរមកស្ទាបអង្អែលលើបបូរមាត់របស់អ្នកកម្លោះសណ្តំចិត្តអ្នកដែលកំពុងស្តាប់អោយលង់ជឿដូចជាកំពុងត្រូវថ្នាំសណ្តំចិត្ត
"ក៏ដឹងណា តែថាដឹងមិនទាន់ច្បាស់ចង់អោយនាងបង្ហាញអោយឃើញច្រើនជាងនេះទៀត"ជុងហ្គុក សម្លឹងបបូរមាត់ពណ៌ស៊ីជម្ពូពីធម្មជាតិរបស់នាងតូចដោយចិត្តពេញដោយភាពប្រាថ្នា ស្របពេលដែលសន្សឹមៗឱនមុខចូលទៅកាន់តែកៀកនិងមុខរបស់នាងតូច ខណៈដែលបបូរមាត់ជិតប៉ះគ្នាទៅហើយស្រាប់តែ...
"អ៎ូយ...!!"ជុងហ្គុក ស្រែកថ្ងួចថ្ងូរដោយភាពឆុកឆ្អល់កាលបើត្រូវនាងតូចអុកមួយជង្គង់ចំកូនប្រុសរបស់ខ្លួន ជុងហ្គុក ប្រលែងដៃចេញពីនាងតូចភ្លាមៗខណៈដែលលើកបាតដៃមកខ្ទប់ត្រង់ចំណុចនោះ អារម្មណ៍នាយពេលពិបាកពណ៌នាវាចុកហួលស្ទើរតែផុតដង្ហើមទៅហើយ
"ដាម យូជី...!!"ជុងហ្គុក ស្រែកសម្លុតខ្លាំងៗដោយភាពខឹងសម្បារលាយលំនិងការឈឺចាប់ពេញបន្ទុកទៅហើយពេលនេះ គ្មានអ្នកណាអាចយល់ពីអារម្មណ៍របស់គេពេលនេះឡើងថាវាវេទនាប៉ុណ្ណា
"សមមុខ...!!មនុស្សដូចជាលោកនេះទាល់តែទទួលបានបែបនេះខ្លះទើបវារាងចាល"យូជី មិនខ្វាយខ្វល់ រឹតតែមិនចាប់អារម្មណ៍ខណៈដែលឈរក្រពាត់ដៃមើលជុងហ្គុក ក្នុងសភាពបែបនេះទាំងទឹកមុខស្មើធេង...
"អ៎ូយ...!ហឹម...!?"យូជី ប្រែជាស្រឡាំងកាំងកាលបើជុងហ្គុក ស្រាប់តែដេកដួលសន្លប់ទៅលើឥដ្ឋភ្លាមៗបាត់មាត់ឈឺងតែម្តង ធ្វើអោយនាងភ័យបុកពោះនិងរហ័សចូលទៅមើលគេដោយមិនចាំយូរ...
"ហ៊ើយ ជុងហ្គុក លោកយ៉ាងមិចហើយ?កើតអីធ្ងន់ធ្ងរឬអត់នេះ?"យូជី អង្រួនខ្លួនជុងហ្គុក ខ្លាំងៗទាំងភ័យញ័រខ្លួន នឹកស្មានមិនដល់ថានិងធ្ងន់ធ្ងរដល់ថ្នាក់នេះនោះទេ...
"ធ្វើយ៉ាងមិចទៅ?ធ្វើយ៉ាងមិចទៅ?"យូជី ស្លន់ស្លោរដូចមេមាន់កំពុងរកពង មិនដឹងត្រូវជួយអ្នកកម្លោះដោយរបៀបណាល្អ
"ត្រូវហើយគួរតែខលហៅឡានពេទ្យទើបបាន"ខណៈដែលនឹកឃើញដល់វិធីដែលល្អ យូជី ប្រុងនិងស្ទុះឃើញទៅយកទូរស័ព្ទខលទៅឡានពេទ្យហើយស្រាប់តែមានដៃមាំទាញនាងទៅវិញនិងផ្តួលនាងអោយដេករៀបទៅលើឥតដោយមានគេតាមទ្រោបពីលើ...
"អ៎ាយ មនុស្សចង្រៃធ្វើអីនិង នេះលោកឯងបោកប្រាស់ខ្ញុំមែទេ?"យូជី ស្រែកចាចខឹងដាច់ក្បាលដាច់កន្ទុយ...
"អ្នកណាអោយនាងប្រើល្បិចបោកខ្ញុំមុនធ្វើអី?"ជុងហ្គុក
"លោកឯងអាក្រក់ណាស់ ឡប់សតិបំផុតហើយ...អ៎ុប"បបូរមាត់តូចស្តើងដែលពូកែជេរមិនឈប់ ក៏ត្រូវអ្នកកម្លោះឱបមកថើបបំបិទយ៉ាងកនខ្នាញ់ជុងហ្គុក ថើបជញ្ជក់បបូរមាត់ដែលគេតែងប៉ងប្រាថ្នាដោយភាពពេញចិត្តមិនខ្វាយខ្វល់និងការរើបម្រះរបស់ស្រីតូច
"កូនជុង..."យូជី ភាំងនិងស្ថានការណ៍ក្នុងពេលនេះ នាងតូចព្យាយាមគក់ទ្រូងអ្នកកម្លោះខ្លាំងៗ បំណងអោយគេក្រោកចេញពីខ្លួនកាលបើនាងបានជើញស្ត្រីចំណាស់ម្នាក់ដើរចូលមកខាងក្នុង និងចំហមាត់ឃ្លោងកាលបើមកឃើញបែបនេះ...។ជុងហ្គុក គ្រាន់តែឮសម្លេងក៏អាចដឹងដល់និងស្គាល់ច្បាស់ថាជាអ្នកណា នាយប្រញាប់ប្រលែងបបូរមាត់របស់នាងតូចខណៈដែលងាកមើលមកក្រោយខ្នង
"អ្នកម៉ាក់...!"
___
ទើបបានម្តងម៉ាក់មកកាត់ចង្វាក់អីណា....!

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now