រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
"ភាគទី០៤""នាងជាអ្នកណា?ខ្ញុំចាំនាងមិនបានទេ"ជាសំណួរដំបូងដែលគេសួរទៅយូជី ទាំងទឹកមុខ ទាំងកាយវិការ របស់គេសមទំនងខ្លាំងណាស់ដល់ថ្នាក់មនុស្សដែលពូកែសង្កេតមើលមនុស្សដូចជាយូជី នៅតែមិនអាចចាប់អារម្មណ៍ដឹងថាគេកំពុងសម្តែងឡើយ
"លោក..."
"ហេតុអីក៏ខ្ញុំមកនៅទីនេះ?ខ្ញុំកើតអី?ខ្ញុំឈឺអីមែនទេ?"ជុងហ្គុក សួរឡើងព្រមទាំងងាកសម្លឹងមើលជុំវិញខ្លួនធ្វើដូចជាកំពុងចម្លែកចិត្តនិងភិតភ័យ កាយវិការរបស់គេស្លន់ស្លោប្រៀបដូចមនុស្សបាត់បង់ការគ្រប់គ្រងអារម្មណ៍ យូជី ពេលដែលស្ថិតក្នុងស្ថានភាពបែបនេះក៏រកនឹងធ្វើអ្វីមិនចេញ មិនដឹងថានិងត្រូវបញ្ឈប់និងប្រាប់គេពីការពិតដោយរបៀបណាបានត្រឹមតែឈរស្រឡាំងកាំងខណៈដែលលេបទឹកមាត់ចូលពោះក្អឹកៗដើម្បីសម្រួលអារម្មណ៍...
"អ៎េ លោកចង់ទៅណានិង..."យូជី ស្ទុះចូលមកចាប់ឃាត់កាលបើឃើញថាជុងហ្គុក បម្រុងនិងចុះពីគ្រែទាំងកាយវិការទ្រេតទ្រោតគ្មានលំហឹងទាល់តែសោះ
"ខ្ញុំចង់ចេញពីទីនេះ...លែងខ្ញុំ"ជុងហ្គុក រើបម្រះខ្លួនតិចៗប្រាប់អោយយូជីដោះលែង ទាំងក្នុងចិត្តមិនបានអោយនាងលែងសូម្បីបន្តិច ចង់អោយនាងនៅចាប់ឃាត់គេបែបនេះ ប្រុសព្រានលួចញញឹមត្រេកអរក្នុងចិត្តកាលបើនាងតូចលូកដៃមកអោបចង្កេះរបស់គេព្រោះតែចង់ឃាត់គេអោយជាប់មិនអោយចេញទៅណាបាន...
"ស្ងប់អារម្មណ៍សិនបានទេ?"យូជី មិនដឹងថាធ្វើបែបណាអោយសម ទើបទាញគេមកអោបលួងលោមប្រាប់អោយគេស្ងប់អារម្មណ៍ហើយនាងក៏លើកដៃអង្អែលខ្នងរបស់គេតិចៗ ជុងហ្គុក ព្រមឈប់រើបម្រះហើយក៏ដាក់ខ្លួនអង្គុយចុះទៅលើគ្រែវិញសន្សឹមៗខណៈដែលបានដៃពេលនាងតូចភ្លេចខ្លួនក៏លូកចូលមកឱកចង្កេះរបស់នាងវិញ។ ជុងហ្គុក ជ្រប់មុខនិងកញ្ចឹងករបស់នាងតូច ហើយក៏ញញឹមញញែមលួចសរសើរខ្លួនឯងក្នុងចិត្តដែលបោកនាងតូចអោយព្រមជឿគេបានសម្រេច
ពេលល្ងាចចូលមកដល់បន្ទាប់ពីលួងលោមមនុស្សធ្វើពុធអោយស្ងប់ចិត្តព្រមស្តាប់តាមខ្លួនរួចហើយនោះ យូជី ក៏ចេញទៅខាងក្រៅដើម្បីទិញអាហារអោយគេញ៉ាំដោយទុកអោយគេនៅក្នុងបន្ទប់តែម្នាក់ឯង
"ចុងក្រោយយើងក៏បោកនាងបាន..."ជាសម្លេងរបស់ជុងហ្គុក ដែលកំពុងកាន់ទូរស័ព្ទនិយាយជាមួយនិងអ៊ុនវ៉ូ មិត្តជិតស្និទ្ធដែលចូលដៃចូលជើងបោកប្រាស់នាងតូចជាមួយនិងគេនោះ ជុងហ្គុកអង្គុយផ្អែកខ្នងនិងក្បាលគ្រែសម្លឹងមើលទៅព្រះអាទិត្យដែលរៀបនិងលិចតាមមាត់បង្អួចកញ្ចក់ ទាំងអារម្មណ៍ស្រស់ស្រាយខុសពីធម្មតាគេចាំបានថាមុននេះពេលដែលអោបនាងតូចគេក៏លួចថើបកញ្ចឹងករបស់នាងថើរៗមិនអោយនាងបានដឹងខ្លួនគេក៏បានបានស្រង់ក្លឹនក្រអូបប្រហើរពីរាងកាយរបស់នាងដែល ហើយក្លឹនរបស់នាងក៏ក្រអូបជាប់ចិត្ត ជាប់ដិតនិងចិងច្រមុះធ្វើអោយគេអាចដកចិត្តបាន ជឿទៅថាគេនិងរកល្បិចធ្វើបែបនេះអោយបានកាន់ញឹកញាប់...
(អោយស្រួលបួលបន្តិចទៅ នាងមិនមែនស្រួលបោកពេកដូចជាឯងគិតនោះទេ!ប្រយ័ត្នតែភ្លាត់ស្នៀតទៅ...)អ៊ុនវ៉ូ និយាយដាស់តឿនមិត្តព្រោះយល់សាច់ការ និងអាចមើលដឹងពីយូជី ខ្លះៗ...
"យើងគ្មានថ្ងៃអោយភ្លាត់ស្នៀតនោះទេ...ក្រាក"កំពុងតែនិយាយសម្លេងទ្វារក៏បន្លឺឡើងទើបជុងហ្គុក រហ័សនិយាយប្រាប់អ៊ុនវ៉ូ...
"ប៉ុណ្ណឹងសិនចុះនាងប្រហែលជាមកវិញហើយ"មិនចាំយូរជុងហ្គុក ក៏ចុចបិទទូរស័ព្ទភ្លាមហើយលាក់ទៅក្រោមខ្នើយ និងធ្វើឫកពារជាធម្មតាដូចគ្មានអ្វីកើតឡើង
"មកវិញហើយ?"ខណៈដែលយូជី ចូលមកដល់ខាងក្នុងបន្ទប់គេក៏សួរនាងភ្លាម តែនាងមិនបានឆ្លើយតបអ្វីគ្រាន់តែងក់ក្បាលនិងក្រហឹមក្នុងបំពង់កតិចៗជំនួសចម្លើយ
"លោកឃ្លានហើយមែនទេ?ខ្ញុំបានទិញបបរបង្គារមកអោយលោកញ៉ាំ"យូជី និយាយខណៈដែលចាក់បបរក្តៅដាក់ចាននិងលើកមកលើតុជិតជុងហ្គុក
"នេះលោកញ៉ាំទៅ..."យូជី ប្រាប់ទៅគេខណៈដែលបម្រុងនិងដើរទៅអង្គុយលើសាឡុងនៅក្បែរនោះស្រាប់តែជុងហ្គុក ចាប់ដៃរបស់នាងជាប់មិនអោយទៅបាន
"បបរក្តៅអោយខ្ញុំញ៉ាំយ៉ាងមិចទៅ?"ជុងហ្គុក សម្លឹងមើលទៅចានបបរដែលកំពុងក្តៅហុយហើយក៏ងាកមកមើលមុខរបស់នាងតូចវិញ
"បបរក្តៅលោកមិនចេះផ្លុំទេ?"យូជី សួរត្បកវិញទាំងចងចិញ្ចើមហួសចិត្ត ស្មានថាគេមានរឿងអ្វីដុំការពិតជារឿងបបរក្តៅសោះ
"ខ្ញុំភ្លាម...មិនចាំពីរបៀបផ្លុំនោះទេ"
"ខ្ញុំមិនធ្លាប់ឃើញមនុស្សបាត់ការចងចាំ ល្ងង់ដល់ថ្នាក់មិនចេះផ្លុំបបរដូចជាលោកនោះទេ"យូជី ដកដង្ហើមធំហត់ចិត្ត
"កុំនិយាយច្រើននាងជួយបញ្ចុកខ្ញុំផងទៅ"ជុងហ្គុក
"អត់ទេបើលោកមិនចេះផ្លុំបបរញ៉ាំដោយខ្លួនឯងក៏អត់ទៅ មិនបាច់ញ៉ាំទេ"យូជី
"បន្តិចទៀតខ្ញុំត្រូវលេបថ្នាំហើយ មិនអោយញ៉ាំយ៉ាងមិចបានទៅ"ជុងហ្គុក ព្យាយាមនិយាយរកលេស
"បើដឹងថាត្រូវលេបថ្នាំក៏ឆាប់ញ៉ាំទៅ ខ្ញុំមិនទម្លាប់បញ្ចុកចំណីអោយអ្នកណាទេ"យូជី
"គ្រាន់តែបញ្ចុកបបរអ្នកជំងឺពិបាកណាស់មែនទេ?ឬនាងស្អប់ខ្ពើមខ្ញុំ?"ជុងហ្គុក លើកយកមួយប្រយោគនេះមកនិយាយទាំងទម្លាក់ទឹកមុខចុះ ហើយក៏ប្រលែងដៃរបស់នាងតូចឃើញគេបែបនេះយូជី ក៏មិនស្រួលចិត្តមានអារម្មណ៍ណាចុសយ៉ាងមិចមិនដឹង
"ក៏បាន...ខ្ញុំបញ្ចុកលោកក៏បាន"យូជី មិនអាចបដិសេធបានតទៅទៀត ទើបទាញកៅអីមួយដាក់ជិតគ្រែរបស់ជុងហ្គុក និងដួសបបរផ្លុំបញ្ចុកគេ។
"ឆ្ងាញ់ណាស់ ខ្ញុំមិនដែលញ៉ាំបបរឆ្ងាញ់បែបទេ"ជុងហ្គុក និយាយសរសើរ ទំពារបបរយ៉ាងឆ្ងាញ់ជាបើចិត្ត
"ញ៉ាំទៅកុំនិយាយច្រើននិងបានលេបថ្នាំកណ្តុរអោយឆាប់ស្លាប់"យូជី និយាយដល់ចុងប្រយោគក៏បន្ថយសម្លេងមកតិចៗ
"នាងនិយាយអីមុននេះ...."
"គ្មានទេឆាប់ញ៉ាំទៅ..."_ជេអ៊ីន_