ភាគទី ៥៤

1K 47 2
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥៤

"អត់ទេណា៎ បញ្ឈប់ត្រឹមនេះបានហើយចន ជុងហ្គុក..ឈប់ភ្លាម"ម្ចាស់កាយតូចរើបម្រាស់ខ្លួនខ្លាំងៗអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យតែអាចគេចផុតពីការចាប់សង្កត់របស់អ្នកកំលោះ តែការខិតខំប្រឹងប្រែងអស់ពីពោះរបស់នាងមិនអាចជួយអ្វីបានឡើយ
"បងថាយល់ល្អអូននៅឲ្យស្ងៀមៗទៅ បងនឹងថ្នមអូនឲ្យដល់ទីបំផុតណា"ជុងហ្គុក ងើបមុខឡើងឆ្លើយតបទៅកាន់នាងតូចដោយមានស្នាមញញឹមពេញចិត្តជាប់បបូរមាត់ ក្រសែភ្នែកស្រាលស្រទន់សំឡឹងចំប៉ះនាងកែវភ្នែកមូលក្រឡង់របស់នាងតូចដែលកំពុងសំឡឹងទៅគេដូចគ្នានោះយ៉ាងជ្រាលជ្រៅហើយក៏ធ្វើឲ្យគេសឹងតែទប់សំណើចមិនចង់បាន មើលទៅនាងពេលនេះប្រាកដជាខឹងនឹងគេខ្លាំងណាស់ហើយ មើលចុះទោះជាពេលនេះគេជាអ្នកមានប្រៀបលើនាងឆ្ងាយក៏ដោយប៉ុន្តែក្រសែភ្នែករបស់នាងមិនបានអង្វរក មិនបានចុះញោមនឹងគេសូម្បីតែបន្តិចឡើយ ហើយភាពមិនចុះញោមនេះហើយដែលជាចំណុចមួតធ្វើឲ្យគេលង់ស្រឡាញ់នាងតាំងពីថ្ងៃជួបដំបូងដូចគ្នាមកម្ល៉េះ គេចាំបានគេនៅថ្ងៃជួបគ្នាដំបូងពេលដែលគេរករឿងនាង គេក៏ទទួលបានទឹកមុខបែបនេះ ក្រសែភ្នែកបែបនេះហើយដែលនាងប្រើសម្លក់សម្លឹងមកកាន់គេដូចជាចង់ស៊ីសាច់ហុតឈាមគ្នានោះហើយថ្ងៃនេះដែរគេក៏បានជួបនឹងវាម្តងទៀត តែវាមិនបានធ្វើឲ្យគេខ្លាចញញើតនាងសូម្បីតែបន្តិចនោះទេ ផ្ទុយទៅវិញគេបែរជាចង់ចាប់នាងមកក្រញិចឲ្យណាណីតែម្តងទេដើម្បីឲ្យអស់ចិត្តក្នាញ់
"អូនគួរឲ្យស្រឡាញ់ណាស់ដឹងទេយូជី?"ជុងហ្គុក ពោលពាក្យផ្អែមល្ហែមទៅកាន់មនុស្សស្រីជាទីស្រឡាញ់ចេញពីក្រអៅបេះដូងដោយសង្ឃឹមថានាងនឹងព្រមចិត្តទន់ចុះញោមស្តាប់ការបកស្រាយរបស់ខ្លះ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះពីការគិតរបស់គេនាងមិនបានប្រែប្រួលកាយវិការ និងមិនបានប្រែប្រួលទឹកមុខ ក្រសែភ្នែកដែលសម្លឹងទៅកាន់គេនោះទេគ្រប់យ៉ាងគឺត្រជាក់ស្រេបដូចដើមធ្វើឲ្យសាច់នៅទ្រូងខាងឆ្វេងរបស់អ្នកកំលោះផ្តើមចុកឈឺឆ្កៀបៗតែមិនបញ្ចេញអាការៈអាក់អន់ឲ្យនាងបានឃើញ
"អាក្រក់ មុខក្រាស់ខ្លាំងបំផុតតាំងពីកើតពោះម៉ែមកខ្ញុំមិនធ្លាប់ជួបអ្នកណាមុខក្រាស់ដូចជាលោកពីមុនមកទេ.."យូជី ប្រើពាក្យពេចន៍គំរោះគំរើយតបទៅកាន់អ្នកកំលោះវិញដោយមិនគិតពីចិត្តថ្លើមរបស់គេឡើយ ហើយក៏ងាកមុខចេញគេចមិនសម្លឹងចំមុខរបស់គេហាក់ដូចជាស្អប់មុខគេខ្លាំងណាស់អ៊ីចឹង
"បងមុខក្រាស់ក៏ព្រោះតែអូន..."
"ព្រោះតែខ្ញុំមែនទេ?ហ៊ឹស.. គួរឲ្យអស់សំណើចណាស់លោកមិនគិតថាលោកជាមនុស្សដែលអាត្មានិយមទេឬ?លោកគ្មានចំណុចត្រង់ណាដែលមើលទៅល្អគួរឲ្យទាក់ចិត្តខ្ញុំនោះទេ សោកស្តាយណាស់ដែលពេលមុនខ្ញុំនេះវាល្ងង់ចាញ់បោកល្បិចស្មោគគ្រោករបស់លោក ចំណាយពេលឥតប្រយោជន៍នៅជាមួយមនុស្សដូចជាលោក តែពេលនេះខ្ញុំបានដឹងពីលោកច្បាស់ហើយខ្ញុំគ្មានថ្ងៃត្រឡប់ទៅរកលោកវិញទេ លះបង់គំនិតដែលចង់មកតាមខ្ញុំចោលទៅព្រោះវាគ្មានថ្ងៃទៅរួចនោះទេ ខ្ញុំស្អប់លោកខ្លាំងណាស់ស្តាប់បានទេ ចាកចេញពីជីវិញខ្ញុំទៅ កុំបង្ហាញមុខឲ្យខ្ញុំឃើញម្តងទៀតយល់ទេ"
"យូជី!!!"ជុងហ្គុក ស្តាប់ពាក្យរៀបរាប់របស់នាងតូចទាំងប៉ុន្មានដោយអារម្មណ៍ឈឺចុកអួលណែនពេញដើមទ្រូង គេគ្មានអ្វីដែលត្រូវនិយាយតបទៅនាងវិញនោះទេពេលនេះព្រោះថាអណ្តាតហាក់បីដូចជាកំពុងជាប់គាំងស្តូកកម្រើកមិនរួចខណៈពេលដែលគេកំពុងភ្លេចខ្លួនយូជី ក៏ឈ្លៀតឱកាសរុញគេដែលដួលផ្ងាកទៅលើពូកផ្នែកម្ខាងហើយនាងក៏ប្រញាប់ប្រញាល់ស្ទុះងើបចេញយ៉ាងលឿនមិនឲ្យគេចាប់បានទេ
"ចេញទៅ...ចេញឲ្យផុតពីមុខខ្ញុំទៅ កុំត្រឡប់មកជាន់ទីនេះម្តងទៀត រវាងលោកនឹងខ្ញុំគ្មានអ្វីដែលទាក់ទងគ្នាទៀតទេ"យូជី ស្រែកខ្លាំងៗមិនថ្នមសំឡេងដេញឲ្យអ្នកកំលោះចាកចេញមិនឈប់ជាច្រើនលើកច្រើនសារ ជុងហ្គុក អង្គុយស្ងៀមមើលមកនាងជាមួយនឹងក្រសែរភ្នែកសោកសៅ មិនអាចលាក់បាំងភាពឈឺចាប់ដែលនៅក្នុងទ្រូងខាងឆ្វេង ជុងហ្គុក ដកដង្ហើមធំចេញមកជាច្រើនសារមុននឹងទម្លាក់ជើងចុះពីគ្រែ នាំយកជំហានមួយៗចូលមកកាន់តែជិតនាងតូច ចំណែកយូជី ពេលដែលអ្នកកំលោះចូលមកឈរនៅចំពោះមុខកាន់តែកៀបបែបនេះនាងក៏ខិតចេញមកឆ្ងាយពីគេបន្តិច ងាកមើលទៅម្ខាងមិនប្រសព្វភ្នែកជាមួយនិងគេនោះទេ នាងមិនចង់មើលឃើញពីក្រសែរភ្នែកឈឺចាប់របស់គេព្រោះនាងមិនចង់ចិត្តទន់ជាមួយគេទេ
"អូននៅតែមិនយល់ព្រមស្តាប់ការបកស្រាយរបស់បងសូម្បីតែបន្តិចពិតមែនហ្អេ៎?"ជុងហ្គុក សំឡឹងចំក្រសែភ្នែករបស់នាងតូចទាំងដែលភ្នែករបស់គេពេលនេះឡើងក្រហមង៉ាំង យូជី មិនឆ្លើយនឹងសំណួរគេនាងមិនសូម្បីមើលមកគេ
"មិនអីទេ.. បងនឹងទៅ តែមុនពេលដែលមកទៅបងសសួរអូនប៉ុន្មានម៉ាត់សិនបានបានទេ?"ជុងហ្គុក ពោលឡើងដោយសំឡេងស្រាលបំផុត ស្តាប់សឹងតែមិនអាចឮតែយូជី នៅតែបានឮតែនាងនូវតែមិននិយាយធ្វើតបមកគេវិញដដែរ តែលើកនេះនាងងាកមកប្រឈមមុខជាមួយគេរងចាំស្តាប់សំណួររបស់គេ
ជុងហ្គុក ដកដង្ហើមធំចេញមកជាច្រើនដងទើបដាច់ចិត្តនិយាយសំណួររបស់ខ្លួនចេញមកទាំងទ្រូងឈឺពើតផ្សារកថាមិនត្រូវគេមិនធ្លាប់ជួបអារម្មណ៍បែបនេះពីមុនមកទេនេះជាលើកទីមួយរបស់គេហើយ
"កន្លងមក អូនធ្លាប់ស្រលាញ់បងខ្លះទេ?"
"អត់ទេ!!"ចម្លើយដែលទទួលបានយ៉ាងឆាប់រហ័សបំផុត អាចឲ្យគេកត់សម្គាល់បានថានាងឆ្លើយដោយមិនចាំបាច់គិតច្រើននោះទេ ហើយទឹកមុខរបស់នាងក៏មិនបានបញ្ញាក់ប្រាបើថានាងកំពុងលេងសើចឡើយហើយច្បាស់ណាស់ថាចម្លើយមុននេះវាជាការពិត
"បងយល់ហើយ.."និយាយដល់ត្រឹមនេះជុងហ្គុក ស្រាប់តែអួលដើមក និយាយបន្តលែងបានទើបត្រូវឈវ់បន្តិចដើម្បីសម្រួលអារម្មណ៍ឲ្យល្អជាងនេះនឹងនិយាយបន្ត
"បើអូនពិតជាចង់ឲ្យបងចាកចេញពីជីវិតអូនពិតមែនបងនឹងធ្វើតាមអ្វីដែលអូនចង់បាន ឲ្យតែធ្វើឲ្យអូនមានក្តីសុខ"ជុងហ្គុក យល់ព្រមចាកចេញទាំងទ្រូវឈឺចាប់ និយាយចប់គេក៏ទាញនាងមកឱបយ៉ាងណែន ជាការឱបលើកចុងក្រោយមុនពេលដែលគេនឹងចេញទៅ ព្រមទាំងបន្លឺប្រយោគខ្លះៗខណៈដែលទឹកភ្នែកកូនប្រុសជាច្រើនដំណក់ស្រក់លើស្មារបស់នាង
"តែបងចង់ប្រាប់អូនថា បងស្រលាញ់អូនខ្លាំងណាស់យូជី ស្រឡាញ់ខ្លាំងបំផុតលើសពីអ្វីទាំងអស់ ទោះអូនមិនស្រឡាញ់បងវិញក៏មិនអី បងមិនខឹងនឹងអូនទេសុំត្រឹមតែស្រឡាញ់អូនតែម្នាក់ឯងក៏បងពេញចិត្ត"បញ្ចប់ប្រយោគមួយស្របក់ទើបគេដោះលែងនាងឲ្យចេញពីរង្វង់ដៃរបស់គេវិញគេសំឡឹងផ្ទៃមុខរបស់នាងស្ងៀមៗមួយស្របក់ដោយមិននិយាយាអ្វីបន្ត ចំណែកនាងក៏សំឡឹងទៅកាន់ញរវិញដូចគ្នាតែគេមិនអាចកាត់អត្ថន័យនៃក្រសែភ្នែកដែលនាងសំឡឹងទៅកាន់គេបានសូម្បីតែបន្តិចឡើយ គ្រប់ពេលដែលនាងសំឡឹងមើលទៅកាន់គេគេតែងតែគិតថាវាជាការសំឡឹងសោះកក្រោះ នឹងមិនមានក្តីស្រឡាញ់នោះទេទើបវាធ្វើឲ្យគេឈឺចាប់ទើបសម្រេចចិត្តចាកចេញទៅទៅបំណងរបស់នាង
ក្រោយពេលដែលគេចេញទៅផុតយូជី ក៏ឈរគាំងដូចជារូបចម្លាក់ភាពឈឺចាប់ដែលនាងបានឃើញពីក្រសែភ្នែករបស់ជុងហ្គុក មុននោះក៏រំញោចឲ្យបេះដូងតូចរបស់នាងវាឈឺចាប់ដូចគ្នា ហើយនាងក៏មានអារម្មណ៍ថាខុសឡើងមក ទើបប្រញាប់រត់ចុះទៅជាន់ខាងក្រោមដើម្បីតាមគេ ប៉ុន្តែហួសពេលទៅហើយពេលដែលនាងចុះមកដល់ជុងហ្គុក ក៏បើកឡានចាកចេញផុតរបងផ្ទះទៅហើយយូជី រត់តាមមកដល់មាត់របងសំឡេងឡានដែលបើកចេញទៅឆ្ងាយនោះទាំងមានអារម្មណ៍ថាខុសចំពោះគេ ទឹកភ្នែកប៉ុន្មានតំណក់ក៏ស្រក់ចុះមកយ៉ាងរហ័ស
"មនុស្សឆ្កួត ហេតុអីល្ងង់ម្ល៉េះ?ខួរក្បាលបង្កងមែនទេ?គេកុហកថាមិនបានស្រឡាញ់ក៏ជឿដែលមែនទេហាស៎?អាប្រុសត្រចៀកស ហឹកៗ..."
"ត្រឡប់មកវិញភ្លាម ឆាប់ត្រឡប់មកលួងខ្ញុំឲ្យបាត់ខឹងបន្តទៀតភ្លាម ហឹកៗ.."

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now