ភាគទី ៥៦

1K 39 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥៦

យូជី បំភ្លេចតួនាទីដែលបងប្រុសបានប្រាប់ឲ្យទៅធ្វើមុននោះហើយនាងបែរជាចេញមកអង្គុយយំសោកតែម្នាក់ឯងនៅលើបង់ឈើមុខមាត់ទឹកក្រោយព្រះវិហារទៅវិញ!
"គេពិតជាចង់ចាកចេញពិតមែនឬ?គេមិនមានចិត្តអាឡោះអាល័យខ្ញុំសូម្បីតែបន្តិចតែឬ?"នាងតូចពោលឡើងទាំងឈឺចាប់ខណៈដែលទឹកភ្នែកស្រក់ជោគជាំពេញផែនថ្ពាល់ការពិតមូលហេតុដែលធ្វើឲ្យនាងមកអង្គុយយំសោកបែបនេះគឺដោយសាររឿងរបស់ជុងហ្គុក សោះ
"គេពិតជាចង់ឈប់ស្រឡាញ់ខ្ញុំពិតមែនឬ?គេមិនចង់បន្តទំនាក់ទំនងជាមួយនឹងខ្ញុំទៀតទេឬ?គេមិនគិតតាមអង្វរខ្ញុំឲ្យយូរជាងនេះទេឬ?ទេគេមិនចាំបាច់លួងខ្ញុំយូរពេកក៏បានគ្រាន់តែឱបខ្ញុំហើយនិយាយពាក្យផ្អែមល្អែមតែប៉ុន្មានម៉ាត់ក៏ខ្ញុំទន់ចិត្តឈប់ខឹងហើយអភ័យទោសឲ្យគេដែរ តែហេតុអីបានជាគេមិនព្រមធ្វើ?គេជាមនុស្សប្រុសដែលកំសាកឆាប់ចុះចាញ់ដល់ថ្នាក់នេះឬ?ហឹកៗ..."យូជី រអ៊ូរទាំខឹងចិត្តចំពោះអ្នកកំលោះខ្លាំងៗ ខានជួបគេតែមួយរយៈសោះគេបែបជាមានឫកពារឃ្លានឆ្ងាយដាក់នាងដល់ថ្នាក់នេះ ថែមទាំងប្រាប់ថានឹងចាកចេញទៀតផងតើគេធ្វើនេះសមទេ?
"យូជី!"កំពុងតែអង្គុយយំរៀបរាប់តែម្នាក់ឯងទាំងឈឺចាប់ផងអ្នកណាក៏មិនដឹងមកហៅនាងពីក្រោយទើបនាងរហ័សជូតទឹកភ្នែកឲ្យជ្រះចេញពីថ្ពាល់យ៉ាងលឿនមុននឹងងាកបែរមករកម្ចាស់សំឡេងមួយនេះ...
"បងណាមជូន"
"កម្មវិធីចាប់ផ្ដើមហើយឯងចេញមកធ្វើអីនៅត្រង់នេះ?"ណាមជូន សួរនាំស្របនឹងការបោះជំហានចូលមក្បែរនាងតូចហើយពេលដែលនាយបានឃើញភ្នែករបស់នាងឡើងក្រហមបែបនោះគេអត់នឹងឆ្ងល់មិនបានទើបសួរដោយការបារម្ភ
"ឯងកើតអីហេតុអីបានជាភ្នែកក្រហម?ឯងយំមែនទេ?"
"អត់មានទេ... ខ្ញុំមិននឹងអាចយំទៅ?ខ្ញុំគ្មានហេតុផលដែលត្រូវយំទេ មុននេះដីចូលភ្នែកប្រហែលជាពីខ្ញុំញីវាហើយទើបបានជាឡើងក្រហមបែបនេះ!"ពេលដែលត្រូវសួរចាក់ចំចំណុចធ្វើឲ្យយូជី ស្លេកមុខបន្តុចដែរតែនៅមិនទទួលស្គាល់ទើបនាងរហ័សប្រកែកញាប់មាត់
"ពិតមែនហ្ហេ៎?មិនអីទេឬត្រូវការឲ្យបងមើលឲ្យឬអត់?"ណាមជូន ឈ្ងោកទៅបំណងជួយមើលភ្នែកឲ្យនាងតែយូជី ថយគេចយ៉ាងលឿននិងបដិសេធព្រមទាំងសើចបន្លប់
"ខ្ញុំថាកុំអី ខ្ញុំលែងអីហើយពួកយើងប្រញាប់ចូលទៅកម្មវិធីវិញទៅល្អជាង"ណាមជូន ងើបមកឈរត្រង់ខ្លួនវិញទាំងអន់ចិត្តបន្តិចដែរប៉ុន្តែព្យាយាមធ្វើដូចជាមិនអីនាយងក់ក្បាលយល់ស្របតាមសម្តីរបស់នាងតូច យូជី មិនចាំយូរប្រញាប់ដើរចូលទៅក្នុងកម្មវិធីបាត់ដោយមានណាមជូនទៅតាមក្រោយនាង
ចូលមកដល់ក្នុងកម្មវិធីដែលមានកូនកំលោះកូនក្រមុំកំពុងនៅលើឆាកនោះធ្វើពិធីជាមួយនឹងលើកអាចារ្យហើយពេលដែលរួចរាល់ក៏ត្រូវដល់ពេលដែលគេលេងបោះកម្រងផ្កាម្តងចង់ដឹងថាអ្នកណាជាអ្នកដែលត្រូវរៀបការបន្ទាប់ពីនោះ ស្រីៗជាច្រើននាក់ដែលចូលរួមកម្មវិធីនេះទាំងមានគូរហើយទាំងមិនទាន់មានគូរនាំគ្នាឈរប្រមូលផ្តុំគ្នាចាំផ្សងចាប់យកកម្រងផ្កា យូជី ដែលឈរមើលទៅក្បែរឆាកនោះក៏ត្រូវពួកនាងកៀកចូលទៅជាមួយដូចគ្នានាងមិនចង់ចាប់ក៏ព្យាយាមរកផ្លូវគេចចេញពីហ្វូងមនុស្សស្រីទាំងអស់នេះចេញមក តែថាគ្រានើតែនាងដើរចេញមកផុតមិនទាន់បានប៉ុន្មានផងកម្រងផ្កាក៏ស្រាបើតែហោះមកត្រូវនាងដោយចៃដន្យ យូជី ចាប់កម្រងផ្កាមួយនោះទាំងមិនដឹងខ្លួនហើយអ្នកគ្រប់គ្នាដែលនៅទីនោះក៏ចាប់ផ្តើមស្រែកហ៊ោរឲ្យនាងនិងស្រែកប្រាប់ឥ្យនាងបង្ហាញពីគូស្នេហ៍របស់នាងដែលត្រូវរៀបការជាមួតគ្នាទៅពេលបន្ទាប់ពីបានទទួលកម្រងផ្កាមួយនោះហើយ សំឡេងរបស់អ្នកនៅក្នុងកម្មវិធីស្រែកទាមទារឲ្យនាងបង្ហាញមុខគូស្នេហ៍យ៉ាងអន្ទះសាដោយការចហ់ដឹងធ្វើឥ្យនាងតូចដែលគ្មានបំណងចង់បានបាច់ផ្កានោះឆ្លេរឆ្លាររកធ្វើអ្វីមិនត្រូវខណៈនោះនាងក៏ក្រឡែកឃើញអ្នកកំលោះជុងហ្គុក ដែលឈរនៅជ្រុងម្ខាងនោះមើលមកកាន់នាងដូចគ្នា គេសំឡឹងមើលមកនាងដោយកែវភ្នែកសោកសៅហើយពេលដែលនាងងាកមើលទៅកាន់គេវិញដូចគ្នានោះគេក៏ថយក្រោយដើរជ្រែកហ្វូងមនុស្សចាកចេញទៅព្រោះគិតថានាងមិនចង់ឃើញមុខគេឡើយ
"ជុង...!!"យូជី តាមមើលការចាកចេញរបស់អ្នកកំលោះទ្រូងខាងឆ្វេងឈឺឆ្កៀបៗនាងឧទានហៅឈ្មោះគេតិចៗបំណងចង់ឃាត់គេឲ្យឈប់តែមិនអាចឡើយព្រោះគេចេញទៅបាត់ហើយ
"នាងយកទៅខ្ញុំមិនត្រូវការទេ"យូជី ហុចបាច់ផ្កាដែលនៅក្នុងដៃឱ្យទៅមនុស្សស្រីម្នាក់ដែលឈរនៅក្បែរនេះរួចនាងក៏ដើរគេចចេញទៅទាំងទឹកភ្នែករលីងរលោង ណាមជូន តាមមើលការចាកចេញរបា់នាងតូចនាយងាកមើលទៅយូហ្វាង ដែលនៅលើឆាកបន្តិចមុននឹងរតើចេញទៅតាមមើលនាងតូច...
"ឈប់សិនចន ជុងហ្គុក!"ជុងហ្គុក ដែលដើរចេញផុតពីព្រះវិហារទៅហើយនោះក៏ត្រូវឈប់ព្រោះឮសំឡេងស្រែកឃាត់គេខ្លាំងៗហើយសំឡេងមួយនោះគេដឹងច្បាស់ណាស់ថាជាអ្នកណា ជុងហ្គុក បែរខ្លួនងាកមករកនាងតិចៗដោយមិនភ្លាមញញឹមដាក់នាងហាក់ដូចជាមិនឈឺចាប់ គ្មានរឿងអ្វីកើតឡើងទាំងអស់ ទាំងដែលការពិតរាល់ពេលដែលឃើញនាងបេះដូងគេឈឺស្ទើរតែស្លាប់ទៅហើយ
"បាទ៎ ផាច់...!!"នាយមិនទាន់បានឆ្លើយតបអ្វីច្រើនផងទម្រង់មុខស្រស់សង្ហារក៏ត្រូវងាកទៅម្ខាងដោយស្វ័យប្រវត្តិតាមដោយកម្លៃងទះកម្លាំងរបស់នាងតូចមកលើវាមុននេះ ឈាមក្រហមស្រស់ចាប់ផ្តើមជ្រាបចេញតាមមុខរបួសដែលនៅលើកែមមាត់របស់គេតែគេគ្មានអារម្មណ៍ថាឈឺឡើយ ជុងហ្គុក ងាកមើលមកនាងតូចវិញដោយមិននិយាយអ្វីឡើយ តែគ្រាន់តែគេងាកមុខមកវិញមិនទាន់បានស្រួលបួលផងនាងក៏ទះគេមួយកំភ្លៀងទៀតបាត់ទៅហើយលើកនេះធ្វើឲ្យគេស្ពឹកមុចមួយចំហៀងស្នាមបាត់ដៃតូចៗក៏បង្ហាញច្បាស់ៗលើផ្ទៃមុខរបស់នាយ យូជី មើលមកគេទាំងទឹកភ្នែកដាបពេញផែនថ្ពាល់នាងរឹតតែឈឺចាប់ពេលដែលគេមិនសួរពីហេតុផលដែលនាងទះគេតែបែរជាញញឹមនិយាយមកកាន់នាងហាក់គ្មានរឿងអ្វីកើតឡើងអញ្ចឹង
"បងគិតថានឹងត្រឡប់ទៅវិញហើយ អូនមានការជាមួយនឹងបងមែនទេ?"
ផាច់.....

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now