ភាគទី ៥៧

1.1K 39 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥៧

ផាច់...!!!
យូជី មិននិយាយហេតុផលអ្វីសូម្បីមួយម៉ាត់នាងគិតតែពីទះគេយកៗហាក់ដូចគេជាឧបករណ៍សម្រាប់នាងបញ្ចេញកំហឹងយ៉ាងអញ្ចឹង ចំណែកគេក៏មិនមាត់បណ្តោយឲ្យនាងទះតប់មកលើរាងកាយតាមតែអំពើចិត្ត មិនមែនគេមិនឈឺឡើយក៏ក៏ជាមនុស្សមានសាច់ មានឈាម មានបេះដូងតែចេះឈឺចាប់ដូចគ្នាប៉ុន្តែប្រសិនជាការដែលធ្វើបែបនេះអាចធ្វើឲ្យនាងសប្បាយចិត្ត ធូរស្រាលក្នុងចិត្តបានគេក៏សុខចិត្ត...
"ហេតុអីមិនឃាត់ខ្ញុំ... ហេតុអីបណ្តោយឲ្យខ្ញុំទះតប់លោកតាមចិត្តបែបនេះ?លោកមិនចេះឈឺទេហ្ហេ៎?សាច់ឈាម បេះដូងលោកសាងឡើងមកពីអ្វី?ឆាប់ឆ្លើយមកមនុស្សចង្រៃ!!"យូជី ស្ទុះទៅចាប់ក្របួចកអាវរបស់អ្នកកំលោះស្រែកសួរគេខ្លាំងៗទាំងទឹកភ្នែកហូររហាមនាងពេលនេះដូចជាត្រូវកម្រោលចូល នាងខឹងដែលគេនៅស្ងៀមមិនព្រមឃាត់នាងឲ្យឈប់ គេគិតថានាងទះតប់គេបែបនេះហើយនាងសប្បាយចិត្តមែនទេ?បើមែននោះមែនគេគិតខុសហើយរាល់ពេលដែលនាងធ្វើទង្វើបែបនេះចំពោះគេហើយគេបែរជានៅស្ងៀមបែបនេះក្នុងទ្រូងខាងឆ្វេងរបស់នាងវាឈឺថប់សឹងតែផុតដង្ហើម
"បងមិនឃាត់អូនទេ... អូនចង់ធ្វើអ្វីមកលើរាងកាយរបស់បងក៏បានឲ្យតែអូនសប្បាយចិត្តបងមិនត្អូញត្អែរឡើយ"មាត់របស់គេបែបឈាមទៅហើយគេនៅញញឹមចេញមកកើតទៀត គេពិតជាឆ្កួតហើយ យូជី អស់សំណើចនិងមនុស្សប្រុសឆ្លាតតែពេលនេះប្រែក្លាយជាមនុស្សល្ងង់ដូចជាគេដើរទៅមុខមួយជំហានចូលទៅកាន់តែជិតគេមុននឹងលើកម្រាមដៃចង្អុលទៅចាក់លើទ្រូងខាងឆ្វេងរបស់គេព្រមទាំងនិយាយ
"ទោះបីជាខ្ញុំយបកាំបិតមកចុកទម្លុះសាច់មួយដុំខាងក្នុងនេះឆ្កៀលយកវាចេញមកក៏លោកព្រមឲ្យខ្ញុំធ្វើដែរមែនទេ?"សំណួររបស់នាងធ្វើឲ្យគេអស់សំណើចបន្តិចតែក៏ឆ្លើយតបទៅនាងវិញទាំងមិនមានភាពស្ទាក់ស្ទើសូម្បីបន្តិចឡើយ
"បងព្រម...អ៎ុប!"ជុងហ្គុក ឆ្លើយមិនទាន់ចប់ផងនាងក៏ជំទើតជើងឡើងមកថើបបបូរមាត់គេយ៉ាងតក់ក្រហល់ មិនមែនថើបបែបធម្មតាៗឡើយនាងខាំញេញបបូរមាត់គេខ្លាំងៗតាមដែលចិត្តខឹងរហូតទាល់តែមានឈាមឆ្អាបជ្រាបមកតាមបបូរមាត់គេទើបនាងដកបបូរមាត់ចេញ
"លោកជាមនុស្សប្រុសដែលអាត្មានិយមបំផុត ស្មានតែខ្ញុំមិនដឹងឬដែលលោកព្រមឲ្យខ្ញុំធ្វើបែបនេះក៏ព្រោះតែលោកចង់ឲ្យខ្ញុំជាប់គុកពីបទសម្លាប់មនុស្សហើយលោកក៏ទៅស្លាប់សោយសុខជាមួយនឹងខ្មោចស្រីថ្មីបាត់នៅក្នុងនរកទុកឲ្យខ្ញុំរស់នៅវេទនាជាងស្លាប់ម្នាក់ឯងក្នុងពិភពលោកមួយនេះ លោកពិតជាចង់ចាកចេញពីខ្ញុំមិនមែនហ្ហេ?ខ្ញុំស្អប់លោកមនុស្សអាក្រក់"នៅសុខៗនាងក៏រៀបរាប់ពីរឿងដែលគួរឲ្យអស់សំណើចនិងល្ងង់ខ្លៅបំផុតហើយវាក៏គ្មានថ្ងៃអាចកើតឡើយបានដែរតែនាងបែរជាស្រែកយំដូចជាកូនក្មេងចំពោះវាទៅវិញ ជុងហ្គុក ព្យាយាមទប់សំណើចឈរស្ងៀមមើលនាងយំបិទភ្នែកដូចជាកូនង៉ែតហើយគេក៏ទាញនាងមកឱបយ៉ងណែនក្នុងរង្វង់ដៃដ៏កក់ក្តៅរួចនិយាយ...
"ក្រែងអូនជាអ្នកដេញមកឲ្យចាកចេញពីជីវិតអូនមែនទេ?ក្រែងអូនប្រាប់មិនឲ្យបងបង្ហាញខ្លួនឲ្យអូនឃើញម្តងទៀតមែនទេ?នៅប្រាប់ថាបើជួបគ្នាដោយចៃដន្យនៅកន្លែងណាមួយឲ្យធ្វើជាមិនធ្លាប់ស្គាល់គ្នាទៀត...បងក៏មិនបានប្រកែកបងសុខចិត្តព្រមធ្វើតាមសម្តីអូនបែបគ្រប់យ៉ាង បងនឹងចាកចេញក៏ដើម្បីអូនដូចគ្នា"ជុងហ្គុក ឱបកាយតូចយ៉ាងណែនហើយនិយាយរៀបរាប់ពីសម្តីរបស់នាងដែលតែងតែធ្វើឲ្យគេឈឺចាប់នោះចេញមកឲ្យនាងស្តាប់ ចំណែកនាងក៏ព្រមសម្ងំនៅស្ងៀមៗឲ្យគេឱបស្តាប់ពាក្យដែលគេបាននិយាយចេញមកគ្រប់មាត់ទាំងពេបមាត់ជ្រុបមុខនឹងទ្រូងហាបើណែនរបស់គេមុននឹងនិយាយហាក់ដូចជាមិនចង់ចាំអ្វីសោះ
"ខ្ញុំពិតជានិយាយបែបនេះពិតមែនហ្ហេ៎?ខ្ញុំចាំអ្វីមិនបានទេលោកប្រឌិតរឿងមកកុហកខ្ញុំទេដឹង?"យូជី សសឹកមិនទទួលស្គាល់អ្វីដែលខ្លួនបាននិយាយដៃតូចៗក៏លើកទៅឱបក្រសោបអ្នកកំលោះតបវិញយ៉ាងណែនមិនចាញ់គេដាក់ក្បាលកើយលើទ្រូងរបស់គេមុននឹងនិយាយដោយទឹកមុខសោកសៅ
"លោកក្លាយជាមនុស្សកំសាកតាំងពីពេលណា?ហេតុអីមិនតាមលួងខ្ញុំ... ហេតុអីមិនតាមអង្វរ?ខ្ញុំខឹងដេញលោកឲ្យចេញលោកក៏ព្រមចេញមិនជំទាស់ឬលោកមានចេតនារំលោភយកខ្លួនប្រាណខ្ញុំហើយក៏ចង់ដោះដៃចេញមិនទទួលខុសត្រូវ?"យូជី សួរគេទាំងសំឡេងងក់ងរ សម្តីរបស់នាងធ្វើឲ្យគេចង់តែសើចតែមិនហ៊ានសើចព្រោះខ្លាំងនាងខឹង អ្នកកំលោះថើបសក់របស់នាងថើរហើយឱនមុខទៅជិតនាងស្របពេលដែលនាងក៏ងើយមើលមកគេទាំងមុខគួរឲ្យអាណិតទឹកភ្នែកក៏សើមពេញថ្ពាល់
"អ្នកណាថាបងចង់ដកដៃចេញពីអូននោះ?កុំគិតតែខ្លួនឯងពេកគឺអូនខ្លួនឯងទេដែលបានប្រាណបងចង់ដោះដៃនោះ បងទៅតាមលួងអូនជួបអូនលើកណាក៏អូនដេញចេញ ស្តីថាឲ្យបងនៅវាយបងខ្លាំងទៀតដឹងទេថាបងសឹងតែគ្រាំគ្រឿងក្នុងអស់ទៅហើយដោយសារកម្លាំងដៃរបស់អូន"ជុងហ្គុក ជូតទឹកភ្នែកដែលនាងតូចព្រមទាំងនិយាយរៀបរាប់ដូចជាខ្លួនក៏ជាជនរងគ្រោះម្នាក់ដែរ
"សម្រេចថាបងមិនបានខុសមែនទេ?"
"ហើយអូននោះសម្រេចថាអូនក៏មិនបានខុសដែរមែនទេ?"យូជី សួរគេក៏សួរបកនាងគិតបន្តិចមុននឹងឆ្លើយទាំងសើចតិចៗ
"សម្រេចថាយើងស្មើគ្នាទៅចុះតែបងត្រូវតែលួងអូនហើយសុំទោសអូនទៀត"
"សម្រេចថាអូនព្រមគ្នាជាមួយបងវិញហើយមែនទេ?"ជុងហ្គុក សួរទាំងសប្បាយចិត្ត
"បងមិនទាន់លួចអូនផងឲ្យអូនព្រមត្រូវគ្នាវិញយ៉ាងម៉េច... ឆាប់លួងឲ្យលឿនមកទាន់អូនបើឱកាសឲ្យកុំភ្លាមសុំទោសផង"
"បើអញ្ចឹងឱ្យសុំទោសណាប្រពន្ធសម្លាញ់"និយាយហើយគេក៏ថើបមាត់នាងយ៉ាងយូរហើយនាងក៏មិនបានប្រកែកថើបតបទៅកាន់គេវិញហើយពេលដែលគេដកបបូរមាត់ចេញនិងក៏តវ៉ាទាំងមិនសុខចិត្ត
"រៀបការតាំងពីពេលណាបានជាហ៊ានហៅអូនបែបនេះអូនមិនមែនប្រពន្ធបងទេ"
"បើអញ្ចឹងយើងរៀបការថ្ងៃស្អែកតែម្តងទៅ អូនក៏នឹងក្លាយជាប្រពន្ធរបស់បងហើយ"
"អ្នកណាព្រមរៀបការនឹងបងនោះ"
"គឺអូននឹងហើយដាម យូជី!"
"អ៎ាយ ដាក់អូនចុះបានហើយៗ..."ជុងហ្គុក ចាប់លើកពរនាងឡើងគ្រវីទាំងសប្បាយចិត្ត ហើយនាងក៏លើកដៃឱបក្រសោកក៏របស់គេទាំងសើចកក្អឹកឃើញពួកគេទាំងពីរសប្បាយចិត្តយ៉ាងនេះ ណាមជូន ដែលតាំងចិត្តចេញមកតាមនាងតូចមុនហើយឈរមើលសកម្មភាពរបស់ពួកគេយ៉ាងយូរនោះក៏សប្បាយចិត្តដូចគ្នា ណាមជូន ចូលមកក្នុងកម្មវិធីវិញក៏មកជួបនឹងយូហ្វាង ចំណែកយូហ្វាងពេលដែលឃើញគេចូលមកក៏រហ័សសួរ
"យូជី នៅឯណា?"
"នាងនៅជាមួយជុងហ្គុក កុំបារម្ភអីពួកគេមិនអីទេឯងអាចសប្បាយចិត្តបាន"ណាមជូន ញញឹមគួសស្មាមិត្តប្រាប់ឲ្យគេអស់បារម្ភ យូហ្វាងក៏ញញឹមតបទៅកាន់មិត្តវិញខណៈនោះក៏ឃើញយូជី និងជុងហ្គុក បណ្តើរគ្នាចូលមកក្នុងកម្មវិធីវិញ
"អបអសាទរបងថ្លៃ..."ជុងហ្គុក ចូលមករកពួកគេព្រមទាំងចូលរួមអបអរយូហ្វាង ងក់ក្បាលទទួលយកមិននឹងនិយាយដោយការលេងសើច
"ឯងកាន់ដៃប្អូនស្រីបងពេលពិធីបែបនេះចង់យ៉ាងម៉េច?មិនគិតគូរឲ្យបងទេឬ?..."
"ខ្ញុំគិតគូររួចហើយនៅតែពេលវេលាមកដល់ប៉ុណ្ណោះ..."ពួកគេក៏ជជែកគ្នាលេងសើចក្អាកក្អាយយ៉ាងសប្បាយជាមួយគ្នាពេញកម្មវិធី...

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now