រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២១ព្រឹកថ្ងៃថ្មី...
ទ្វារបន្ទប់ពីរផ្សេងគ្នាត្រូវបានបើកឡើងដំណាលគ្នាចំពេលតែមួយហាក់ដូចជាបាននិយាយណាត់គ្នាទុកជាមុនយ៉ាងអ៊ីចឹង ម្ចាស់បន្ទប់ទាំងពីរឈរស្ងៀមធ្មឹងសម្លឹងមើលមុខគ្នាទៅវិញទៅមកដោយមិននិយាយស្តីរកគ្នាសូម្បីតែមួយម៉ាត់ ពេលនេះមានឮត្រឹមតែសម្លេងខ្យល់ដង្ហើមរបស់អ្នកទាំងសងខាងតែប៉ុណ្ណោះ ចុងក្រោយអ្នកដែលជ្រើសរើសបញ្ចប់សង្គ្រាមដោយខ្សែភ្នែកមួយនេះគឺជានាងតូចយូជី នាងជ្រើសដើរចេញដោយមិននិយាយស្តីអ្វីឡើយ តាំងចិត្តថានិងមិនខ្វល់ពីអ្នកម្ចាងទៀត តែច្បាស់តែថាអ្នកម្ខាងទៀតនិងមិនខ្វល់ពីនាងនោះ?
"ហ្អាយ៎ នេះលោកធ្វើស្អីនិង?"យូជី ភ្ញាក់ផ្អើលពេលដែលសុខៗអ្នកដែលនាងតាំងចិត្តថាមិននិយាយរកស្ទុះចូលមកចាប់នាងបីឡើងដោយមិនប្រាប់ដំណឹងមុនបន្តិចសោះ ធ្វើអោយនាងដែលមុននេះមិនបានត្រៀមខ្លួនត្រូវស្រវេស្រវាឱបក្រសោបករបស់គេយ៉ាងលឿនព្រោះភ័យខ្លាចថានិងធ្លាក់ចុះ...
"ធ្វើអី?ខ្ញុំមិនបានធ្វើអីទេ?"គេកំពុងចាប់នាងបីនៅក្នុងដៃ តែបែរជានិយាយថាមិនបានធ្វើអ្វី ទោះមិនប្រាប់ក៏ច្បាស់ណាស់ថាគេកំពុងមានចេតនារករឿងនាងទាំងព្រឹកអោយច្បាស់ក្រឡែត មនុស្សម្នាក់នេះមិនបានរករឿង មិនបានឈ្លោះជាមួយនិងនាងមួយថ្ងៃគេដាច់ខ្យល់ស្លាប់ឬ?
"ហើយនេះជាស្អី?លោកមកបីខ្ញុំធ្វើអីឆាប់ដាក់ខ្ញុំចុះភ្លាមទៅ"យូជី ស្រែកឡូឡាដាក់គេខ្លាំងៗ នាងពិតជាមិនសុខចិត្តនិងមនុស្សឆ្លៀតឱកាសម្នាក់នេះឡើយ រាល់លើកគេតែងតែចំណេញចំណែកនាងតែងតែជាអ្នកដែលត្រូវខាតបង់គ្រប់ពេលអោយតែនៅជិតគេ
"ដាក់នាងចុះយ៉ាងមិច បើនាងឱបកខ្ញុំស្អិតយ៉ាងនេះ មិនដឹងថាក្នុងចិត្តគំនិតរបស់នាងពេលនេះគិតចង់គេងចំណេញលើខ្លួនប្រាណរបស់ខ្ញុំឬមួយក៏អត់នោះទេ តែទោះជាយ៉ាងណាខ្ញុំសុំប្រាប់នាងណាថាទោះបីខ្ញុំជាមនុស្សប្រុសដើរចូលចិត្តសប្បាយ ផឹកស៊ីអង្គុយឱបស្រី ប៉ុន្តែខ្ញុំមិនមែនជាមនុស្សចិត្តងាយដូចដែលនាងបានគិតថា"ជុងហ្គុក និយាយរៀបរាប់យ៉ាងវែងអន្លាយ ប្រយោគគ្រប់ម៉ាត់របស់គេធ្វើអោយយូជី សែនហួសចិត្តរកនឹកពាក្យមកនិយាយបរិយាយមិនបាន ហេតុអីគេនិយាយបែបនេះទៅរួច គេមិនមែនបាត់បង់ការចងចាំរយៈពេលយូររហូតដល់ថ្នាក់វិវត្តទៅជាឡប់សតិទេឬ?យូជី រហ័សដកដៃដែលឱបកញ្ចឹងករបស់គេមុននេះចេញយ៉ាងលឿន សម្លក់មុខរបស់គេថ្មែមនុស្សរស់នៅជាមួយនិងគ្នារាប់ខែប៉ុន្តែមិនដែលត្រូវគ្នាសូម្បីមួយថ្ងៃ ថាទៅមើលគួរអោយអស់សំណើចទេ?
"បានហើយដាក់ខ្ញុំចុះទៅ ខ្ញុំប្រញាប់ទៅធ្វើអាហារពេលព្រឹក"យូជី និយាយទាំងងាកមុខចេញ ខ្ជិលមើលមុខមនុស្សប្រុសខិលខូច
"មិនបាច់ធ្វើ ចាំខ្ញុំកម៉្មង់ពីខាងក្រៅមក"ជុងហ្គុក និយាយតបតដោយនៅតែមិនព្រមដាក់នាងតូចចុះ គេមិនអាចបដិសេធថាចូលចិត្តអោបក្រសោបអោយនាងមកនៅក្បែរកៀកកិតនិងខ្លួនគេបែបនេះ...
"លោកកម្ម៉ង់អាហារពីខាងក្រៅលោកក៏ញ៉ាំវាតែម្នាក់ឯងទៅ ចំណែកខ្ញុំមិនត្រូវការខ្ញុំនិងធ្វើញ៉ាំដោយខ្លួនឯង"យូជី
"ល្អបើនាងចង់បានបែបនេះទៅហើយខ្ញុំក៏មិនហាម ប៉ុន្តែខ្ញុំក៏មិនព្រមអោយនាងធ្វើតាមចិត្តចង់ដែល"ជាពាក្យសម្តីអ្វីនិង?ហេតុអីព្យាយាមស្តាប់ និងគិតពីអត្ថន័យរបស់វាជាច្រើនលើកហើយតែនៅតែមិនអាចគិតយល់?គេនិយាយភាសាមនុស្សមែនទេ?
"ឈប់និយាយស្តីអត់បានការទៀតទៅចន ជុងហ្គុក...!បានហើយដាក់ខ្ញុំចុះទៅ ខ្ញុំមិនចង់នៅនិយាយស៊ាំញ៉ាំជាមួយនិងមនុស្សដូចជាលោកច្រើនឡើយ មិនចង់ឈ្លោះនាំអោយហត់"យូជី ក្រាញននៀលចង់ចុះចេញពីដៃរបស់អ្នកកម្លោះម្នាក់នេះ ប៉ុណ្ណាគេមិនព្រមនៅតែរករឿងនាងមិនឈប់...
"នាងមិនចង់នៅជិតខ្ញុំប៉ុន្តែខ្ញុំចង់នៅជិតនាង នាងមិនចង់ឈ្លោះជាមួយខ្ញុំតែខ្ញុំចង់ឈ្លោះជាមួយនាង នាងកាន់តែមិនចង់អោយខ្ញុំស្និតស្នាលនិងនាងខ្ញុំក៏កាន់តែចូលជិត ជិតៗៗៗរហូតដល់ប្រាកដចិត្តថានាងនិងមិនអាចកម្រើកខ្លួនរួច"ជុងហ្គុក និយាយដោយធ្វើទឹកមុខស៊ិចស៊ី សម្លេងផ្អែមល្ហែមថ្នាក់យូជី ព្រឺសម្បុរឆ្អឹងខ្នងខ្ញាកៗ គេកំពុងបញ្ចេញឫកពារព្រាននារីខណៈដែលនាងតូចយូជី ពេលនេះត្រឹមជាកូនឆ្មាតូចដែលនៅក្នុងក្រញ៉ាំរបស់គេ...
"លោកកំពុងនិយាយពីស្អីនិង?ឈប់សម្លឹងមុខរបស់ខ្ញុំដោយក្រសែរភ្នែកបែបនេះទៀតទៅ ព្រោះខ្ញុំមិនចូលចិត្ត"សម្លេងយូជី ហាក់ដូចជាញ័រខុសប្លែកពីធម្មតា អាចទេថានាងកំពុងភិតភ័យនិងសម្តីរបស់ជុងហ្គុក យូជី ព្យាយាមងាកគេចមិនសម្លឹងមុខរបស់ជុងហ្គុក នាងទទួលស្គាល់ថាសម្តីរបស់គេពិតជាមានឥទ្ធិពលមកលើនាងពិតមែន...
"ខ្លួនរបស់នាងញ័រយ៉ាងនេះ ភ័យឬ?"ជុងហ្គុក ឱនមុខចូលមកជិតៗខណៈដែលសួរចំអន់អោយនាងទាំងញញឹមសមចិត្ត
"ញ័រស្អីទៅ លោកកុំចេះតែនិយាយ"យូជី មិនព្រមទទួលស្គាល់
"ខ្ញុំបីនាងខ្លួនរបស់នាងញ័រហេតុអីខ្ញុំមិនដឹង មើលចុះសូម្បីបបូរមាត់ក៏ញ័រដែលឬនាងកំពុងរង្គោះង្គើចិត្តនិងសម្តីរបស់ខ្ញុំ ឬនាងលួចលង់ស្នេហ៍ខ្ញុំ"ជុងហ្គុក
"តែផ្តាស់ លោកយកអ្វីមកនិយាយ ខ្លួនរបស់ខ្ញុំញ័រដោយសារតែឃ្លានខ្លាំងលោកមិនអោយខ្ញុំទៅធ្វើអ្វីញ៉ាំហើយនៅមានមុខមកនិយាយអត់បានការទៀតឬ"យូជី រកលេសបដិសេធយ៉ាងសមហេតុសមផល
"នាងឃ្លានពិតមែន?ប្រាកដចិត្តហើយឬថាមិនរង្គោះរង្គើចិត្ត?"ជុងហ្គុក
"ច្បាស់ថែមទាំងប្រាកដចិត្តមួយរយភាគមួយម៉ឺនទៀតផង ខ្ញុំមិនរង្គោះរង្គើរចិត្តអ្វីបន្តិចសោះឡើយ"យូជី
"ខ្ញុំដូចជាមិនសូវជឿ"ជុងហ្គុក
"ជឿមិនជឿវាជារឿងរបស់លោកខ្ញុំមិនខ្វល់ ឆាប់ដាក់ខ្ញុំចុះទៅ ខ្ញុំឃ្លានហើយប្រញាប់ទៅធ្វើអាហារញ៉ាំ"យូជី
"ល្អថ្ងៃនេះនាងមិនរង្គោះរង្គើរចិត្តខ្ញុំក៏មិនថាអី ខ្ញុំនិងព្យាយាមម្តងទៀតទៅពេលក្រោយ ហ្ហើយចុះបើនាងឃ្លានយើងទៅរកអីញ៉ាំនៅខាងក្រៅជាមួយគ្នា ពេលញ៉ាំរួចរាល់ខ្ញុំនិងនាំនាងទៅក្រេបទឹកឃ្មុំទេពីរនាក់"
"ក្រេបទឹកឃ្មុំស្អីរបស់លោក រៀបការតាំងពីពេលណា?ដាក់ខ្ញុំចុះទៅខ្ញុំមិនព្រមទៅជាមួយលោកទេ"យូជី ទធាក់ជើងទាមទារចុះតែជុងហ្គុក មិនព្រម
"នាងមិនព្រមជារឿងរបស់នាង សំខាន់អោយតែខ្ញុំព្រមទៅបានហើយ"និយាយរួចគេមិនបង្អង់ក៏បីនាងតូចចេញទៅដោយមិនស្តាប់ការតវ៉ា យ៉ាងណានាងក៏ត្រូវទៅជាមួយនិងគេគ្មានសិទ្ធិបដិសេធ- ជេអ៊ីន -