រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣៥ពេលរសៀល...
យូជី នៅមើលទូរទស្សន៍នៅឯជាន់ខាងក្រោយដោយមានកូនឆ្មាតូចរបស់នាងនៅកំដរបានជាដៃគូរចំណែកឯជុងហ្គុក បន្ទាប់ពីញ៉ាំអាហាររួចក៏ចេញទៅក្រៅបាត់ហើយមិនបានប្រាប់នាងថាគេទៅណានោះគេគ្រាន់តែប្រាប់ថាមានការសំខាន់តិចតួចដែលត្រូវចាត់ការ ទោះជានាងតូចទទូចចង់ទៅតាមយ៉ាងណាក៏គេមិនព្រមទុកឲ្យនាងនៅផ្ទះតែម្នាក់ឯងហើយគេក៏ទៅបាត់
"សុំទៅដែលក៏មិនបានមនុស្សចិត្តអាក្រក់ មិនដឹងជាការងារសំខាន់ស្អីណាស់ណាទេ ចាំមើលតែមកវិញសុំបែកគ្នាតែម្តង ហឹស!"ភ្នែកកំពុងសម្លឹងមើលទៅកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍មាត់មួយនោះគិតតែពីរអ៊ូរទាំមិនឈប់ ទឹកមុខឡើងក្រញូវព្រោះកំពុងខឹងអ្នកដែលចេញទៅមិនយកនាងដើរតាមទាំងដែលនៅផ្ទះអផ្សុកសឹងស្លាប់ នៅខាងក្រៅមានតែកម្មករធ្វើការគ្មានអ្នកណាមកអង្គុយកំដរនាងនិយាយគ្នាលេងឡើយ នៅសល់តែកូនឆ្មាតូចមួយគ្រាន់ដេកឲ្យនាងអង្អែលខ្នងលេងកែអារម្មណ៍បានខ្លះ
"ប្រាប់តែទៅតែមួយភ្លែតតែនេះរាប់ម៉ោងទៅហើយនៅមិនទាន់មកទៀត!បើពេលនេះនៅសេអ៊ូលវិញណាខ្ញុំនិងហៅមិត្តភក្តិចេញទៅដើរលេង ទិញឥវ៉ាន់ពេញមួយថ្ងៃមិនឲ្យចាញ់លោកទេហើយក៏មិនចាំបាច់ត្រូវមកអង្គុយចាំលោកបែបនេះដែរ"យូជីនិយាយផងពេបមាត់ពេបកផងធ្វើឫកពារហាក់ដូចជាខឹងហើយក៏ជ្រេញនិងអ្នកកំលោះខ្លាំងណាស់អ៊ីចឹង ភ្លាមនោះនាងក៏យកទូរស័ព្ទចេញមកចុចលេខរកខលទៅជុងហ្គុ្កក ប៉ុន្តែភ្លាមនោះទូរស័ព្ទរបស់នាងក៏មានអ្នកខលចូលមកល្មមពេលដែលក្រឡេកមើលទៅឈ្មោះក៏ឃើញថាជាឆូហា មិត្តជិតស្និទ្ធរបស់មកទេតើនេះបើគិតតាំងពីពេលដែលនាងមកនៅជាមួយនិងជុងហ្គុក នាងនិងឆូហាមិនសូវជាបានជួបឬទាក់ទងគ្នាឡើយហេតុនេះហើយទើបធ្វើឲ្យនាងសប្បាយចិត្តចម្លែកពេលឃើញលេខរបស់មិត្តខលចូលមក ខណៈនោះក៏ប្រញាប់ចុចទទួល
"ហេឡូ!មីអូនឆូហា"យូជីនិយាយបែបលេងសើចជាមួយនិងមិត្ត
(នែ៎!ឯងនៅឯណានិងបាត់មុខបាត់មាត់មករាល់ខែហើយមិនឃើញមកលេងយើងសោះ ទៅរកដល់ផ្ទះក៏មិនជួបទៀតនេះឯងរត់តាមប្រុសមែនទេនាងមិត្តសម្អុយ...)ឆូហាស្តីថាឲ្យមិត្តជាហូរហែរកតែអ្នកឯណេះនិយាយតបវិញមិនទាន់នេះគិតចង់មករ៉េបឲ្យស្តាប់មែនទេ?
"និយាយមួយៗក៏បាននេះយើងស្តាប់មិនទាន់ទេ"យូជីតបទៅមិត្តទាំងហួសចិត្តហួសថ្លើមធ្លាយដល់ប្រម៉ាត់តែក៏មិនបានប្រកាន់ខឹងអ្វីដែរ
(អើ!ប្រាប់បានហើយនៅថាពេលនេះឯងនៅឯណា?)
"យើងនៅឯចម្ការនិងណា៎តែថាថ្ងៃស្អែកនេះនិងត្រឡប់ទៅវិញហើយ"
(ផ្ទះនៅចម្ការឯណា?ចម្ការស្អីគេ?នេះយើងដូចជាមិនធ្លាប់ដឹងថាឯងមានចម្ការអីបែបនេះសោះ)ឆូហាកំពូលអ្នកសួរជីកកាយឫសគល់កាន់ជាតែមិត្តស្និតស្នាលគ្នាបែបនេះទៀតនិងសួរមិនឲ្យមានខ្វះចន្លោះនោះទេ
"យើងមានចម្ការមកពីណាគឺផ្ទះចម្ការអ៊ំរបស់ជុងហ្គុកនិងណា៎"
(ជុងហ្គុក?អ្នកណាជុងហ្គុក យើងដូចជាមិនដែលឮឯងនិយាយពីឈ្មោះមួយនេះពីមុនមកនោះទេ គេជាអ្នកណាហា៎ ត្រូវជាអ្វីជាមួយនិងឯងនិយាយប្រាប់ឲ្យត្រង់ៗមកហាមលាក់សូម្បីមួយចុងជម្រៀកសក់ឲ្យសោះ)
"ហ៊ើយ!នាងនេះសួរអីក៏សួរម៉្លេះ យើងខ្ជិលឆ្លើយតាមទូរស័ព្ទណាស់ចាំជួបគ្នានិយាយផ្ទាល់ល្អជាង,ហើយឯងមានការអ្វីមែនទេទើបថ្ងៃនេះនឹកឃើញអីខលមកយើងនោះ"យូជីនិយាយបន្លប់សំនួររបស់មិត្តដោយបង្វែរប្រធានបទ
(យ៉ាងម៉េច?បើមិនមានការយើងខលទៅឯងមិនបានមែនទេ!?)
"អ្នកណាថាមិនបាននោះសម្រាប់ឯងគឺបានគ្រប់ពេលណា ដោយក្តីរីករាយទៀតផង"
(ឆីស...!ពូកែសម្តីណាស់ឯងនេះ នែ៎!ខានជួបគ្នាមួយរយៈនេះចិត្តថ្លើមឯងមិននឹកនាយើងខ្លះទេឬ ដឹងទេថាយើងនឹកឯងនាងចំម៉ក!)
"នឹកដូចគ្នាណា៎ថែមទាំងនឹកខ្លាំងទៀតផង"
"និយាយជាមួយអ្នកណា?"ជុងហ្គុកដែលទើបនិងមកដល់ហើយស្តាប់ឮឃ្លាសន្ទនាមួយប្រយោគមុននេះក៏ចូលមកសួរនាងតូចទាំងមុខមិនសូវស្រស់ មិនដឹងជានាងដេកនិយាយទូរស័ព្ទជាមួយអ្នកណាទេឃើញញញឹមរហូតថែមទាំងនិយាយភាសាផ្អែមល្ហែមនឹករលឹកគ្នាដល់ហើយធ្វើឲ្យគេច្រណែនទៀតផង
"ឆេហាប៉ុណ្ណឹងសិនចុះ"យូជី និយាយប្រាប់មិត្តរួចក៏ចុចបិទទូរស័ព្ទនិងទុកវាទៅលើសាឡិងខណៈដែលងាកមើលមកនិយាយជាមួយនឹងជុងហ្គុក ដែលកំពុងដើរចូលមករកនាងនោះ
"និយាយជាមួយអ្នកណាចាំបាច់ត្រូវរាយការណ៍ឲ្យលោកដឹងគ្រប់ពេលដែរទេ?"
"ត្រូវតែរាយការណ៍ព្រោះបងជាសង្សារអូន"ជុងហ្គុក តបទៅនាងតូចជាមួយនិងទឹកមុខមិនស្រស់បស់កាលបើឮសម្តីរបស់ រួចក៏ដាក់ខ្លួនអង្គុយលើសាឡុងក្បែរនាងដែរ
"ចុះត្រង់លោកនោះ?មុននេះចេញទៅណា ហេតុអ្វីមិនមករាយការណ៍ប្រាប់ខ្ញុំឲ្យដឹងផង?"យូជីប្រកែកតវ៉ាមិនឈប់មាត់តែម្តងមិនត្រឹមតែនិយាយភ្នែកក៏ដៀងសម្លក់អ្នកកំលោះមិនឈប់
"បងប្រាប់ហើយតើថាមានការសំខាន់ត្រូវដោះស្រាយ"
"ការសំខាន់អី?មិននិយាយប្រាប់ឲ្យត្រង់ៗមក?"
"បងប្រាប់អូនពេលនេះមិនបានទេ"
"ឃើញទេលោកតែចឹង!ហើយនៅមានមុខមកសួរដេញដោលខ្ញុំទៀត មើលមាត់ណាចតែប្រាប់តើ ហ៊ឹស!"យូជីងាកមុខចេញខ្វាច់ដោយកាយបវិការខឹងងក់ងរ
"លើសខ្វះតិចតួចមិនបានទេណ៎អ្នកនាង ដឹងតែថាកាន់តែពូកែងក់ងរពីមួយថ្ងៃទៅមួយថ្ងៃហើយ"ដោយមិនចង់ប្រកែកឲ្យនាងខឹងងក់ងរនិងគេច្រើនរឹតតែមិនចង់យកឈ្នះនាងដោយពាក្យសម្តីជុងហ្គុកក៏សុខចិត្តចូលទៅលួងនាងមុន លូកដៃឱបក្រសោបចង្កេះរបស់នាងព្រមទាំងដាក់ចង្ការលើស្មារបស់នាងទៀតផង
"កុំមកឱប!"យូជីបេះដៃអ្នកកំលោះចេញតែគេមិនយល់ព្រម
"មិនឲ្យអោបមកថើប"មិនត្រឹមតែនិយាយនាយថែមទាំងឆ្ងោកមុខរកថើបថ្ពាល់នាងតូច តែមិនបានសម្រេចព្រោះត្រូវនាងរុញមុខចេញ
"កុំមកចង់កេងចំណេញ មើស៎ចេញទៅខ្ញុំទៅរៀបចំឥវ៉ាន់ត្រឡប់ទៅវិញថ្ងៃស្អែក"យូជីនិយាយតែប៉ុណ្ណឹងរួចក៏រុញអ្នកកំលោះឲ្យខិតចេញបន្ទាប់មកក៏ក្រោកចេញពីសាឡុងបីកូនឆ្មារបស់នាងឡើងទៅខាងលើមុនបាត់ ជុងហ្គុក តាមមើលទាល់តែនាងចេញទៅផុតទើបដកទូរស័ព្ទពីក្នុងហោប៉ៅចេញមករួចក៏ខលទៅនរណាម្នាក់
"រួចរាល់ហើយឬនៅ?"
"យ៉ាងណាត្រូវតែរួចរាល់មុនម៉ោងប្រាំបីយប់នេះ ប៉ុណ្ណឹងចុះ..."ប្លូប៊ែល