ភាគទី ៤០

1.1K 32 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤០

     បន្ទាប់ពីចំណាយពេលមកលំហែកាយនៅឯចំការអស់រយៈពេលជាច្រើនថ្ងៃកន្លងទៅនោះ ពេលនេះក៏ដល់ពេលដែលកំលោះក្រមុំទាំងពីរអ្នកត្រូវត្រឡប់ទៅសេអ៊ូលវិញល្មមវ៉ាលី ឥវ៉ាន់ជាច្រើនត្រូវបានរៀបចំដាក់បញ្ចូលទុកនៅក្នុងគូទឡានពេលរួចទើបនាយចូលមកលាមកអ៊ំទាំងពីរវិញម្តង...
"បងរៀបឥវ៉ាន់រួចរាល់អស់ហើយ"ជុងហ្គុកខ្សឹបប្រាប់ក្បែរត្រចៀករបស់នាងតូចតិចៗចូលមកដល់នាយក៏ក្រសោបឱបស្មារបស់នាងតូចយ៉ាងស្និតហើយពេលដែលនាងងាកមកសំឡឹងមុខនាយក៏សើចស្ញេញដាក់នាងព្រមទាំងវាយចិញ្ចើមយ៉ាងខិលទាំងមិនខ្វល់ខ្វាយច្រើនមិនគិតខ្មាស់មនុស្សចាស់ដែលកំពុងមើលមកនោះទេ
"ហឹមៗ...!មនុស្សចាស់ក៏មានរូបរាងអាចមើលឃើញដែរ ឯងទុកពួកអ៊ំជាខ្យល់ជាអាកាសមែនទេជុងហ្គុក!!"លោកអ៊ំគ្រហឹមដើមក និងពោលពាក្យសម្តីមកកាន់អ្នកកំលោះបែបលេងសើចនឹងគ្នា
"ពុទ្ធោហើយលោកអ៊ំ!ខ្ញុំម៉េចនឹងអាចមានគំនិតបែបនេះទៅ លោកអ៊ំទាំងពីរតែងតែនៅក្នុងក្រសែភ្នែករបស់ខ្ញុំស្រាប់ហើយ តែនេះខ្ញុំគ្រាន់តែចង់បង្ហាញភាពផ្អែមល្ហែមឲ្យលោកអ៊ំបានឃើញខ្លះក្រែងលោកអ៊ំអាចយកទៅអនុវត្តន៍តាមនឹងណា៎"អ៊ំក្មួយទាំងពីរនិយាយត្រូវមាត់ត្រូវកគ្នាល្អណាស់អាចបើសិនជានៅអាយុស្របាលៗគ្នាអ្នកទាំងពីរច្បាស់ជាអាចរាប់គ្នាធ្វើជាមិត្តយល់ចិត្តបានជាមិនខានឡើយ
"ន៎ែ!ប្រុសៗទាំងពីរនិយាយអ្វីនឹងគ្មានក្រែងចិត្តមនុស្សស្រីដែលឈរជិតនេះទាល់តែសោះ តិចទះបែកគូទទាំងអ៊ំទាំងក្មួយនឹងហា៎!!"អ៊ំស្រីលូកមាត់ស្តីថាឲ្យបែបខ្នល់ខ្នាញ់ចំពោះស្វាមីនិងក្មួយប្រុសដែលនិយាយស្តីក៏មិនដឹង ថាក្មេងៗថាទើបនឹងស្រឡាញ់យកចិត្តគ្នាត្រូវការភាពល្អូកល្អិនវាគ្មានអ្វីចម្លែកទេតែមើលទៅស្វាមីរបស់គាត់ចង់ល្អូកល្អិនអ្វីនឹងគេដែលចាស់ចំណាស់នេះទៅហើយ
"មើលទៅអ៊ំស្រីរបស់ឯងចុះទោះជាអ៊ំចង់អនុវត្តន៍ភាពល្អូកល្អិនដូចជាពួកឯងក៏មិនបានដែរច្បាស់ជាធាក់អ៊ំទម្លាក់តាមចង្អួចជាមិនខាន"សម្តីរបស់លោកអ៊ំធ្វើឲ្យក្មេងៗទាំងពីរនាក់អស់សំណើចខុសប្លែកពីអ៊ំស្រីដែលមានអារម្មណ៍ថាស្ពឹកមុខមិនតិចដែរពេលត្រូវស្វាមីបង្អាប់តែក៏មិនអាចប្រកែកបានថ្វីដ្បិតតែវាជាការពិតមែន...
"ឈប់លេងសើចបានហើយ អ៊ំគិតថាពួកឯងគួរតែប្រញាប់ចេញដំណើរទៅនឹងបានទៅដល់កុំឲ្យយប់ទាន់"អ៊ំស្រីនិយាយប្រាប់ទៅអ្នកទាំងពីរព្រោះថាបើរវល់តែនិយាយសើចៗមិនដឹងថាម៉ោងប៉ុន្មានទៅហើយទេ
"ពិតមែនហើយនេះរវល់តែនិយាយខ្ញុំប៉ិះតែនឹងភ្លេចទៅហើយ"ជុងហ្គុកនិយាយខណៈដែលលើកនាឡិកាដែលពាក់ជាប់និងដៃមកមើលម៉ោង ទើបនិយាយលាគ្នាជាមួយនឹងអ៊ំទាំងពីរម្តងទៀត
"បើអ៊ីចឹងពួកខ្ញុំគិតលាអ្នកទាំងពីរសិនហើយ"
"អ៊ំស្រីអ៊ំប្រុសជម្រាបលា ថែរក្សាសុខភាពផង"យូជីឱនលាលោកអ៊ំទាំងពីរដោយនិយាយបន្តពីជុងហ្គុក ជាមួយនឹងស្នាមញញឹមទៅកាន់ពួកគាត់
"ដឹងហើយ!ធ្វើដំណើរដោយសុវត្ថិភាពណា"
"មានពេលទំនេរខ្ញុំនឹងមកលេងទីនេះម្តងទៀត"អ៊ំស្រីចូលមកឱបនាងតូចបន្តិចជាការលាគ្នា ខណៈដែលអ៊ំប្រុសក៏អង្អែលក្បាលរបស់នាងតិចៗដោយចិត្តអាណិតស្រឡាញ់រួចទើបនាំគ្នាឡើងឡានហើយបើកចាកចេញទៅ...!!
    ទីក្រុងសេអ៊ូល...
    អ្នកទាំងពីរក៏បានធ្វើដំណើរមកដល់សេអ៊ូលវិញនៅពេលល្ងាចរថយន្តទំនើបត្រូវ ជុងហ្គុក បើកមកឈប់នៅឯចំណាយក្រោមដីហើយក៏ចាប់ផ្តើមជញ្ជូនឥវ៉ាន់ចេញពីក្នុងគូទឡានដើម្បីយកទៅទុកនៅខនដូរដែលនៅជាន់ខាងលើឯណោះ
"អឹប!វ៉ាលីរបស់អូនដាក់របស់អីខ្លះទើបបានជាធ្ងន់បែបនេះ?"ជុងហ្គុកលើកវ៉ាលីរបស់នាងតូចចេញពីក្នុងគូទឡានព្រមទាំងរអ៊ូរទាំនឹងទម្ងន់របស់វាដែលធ្វើឲ្យនាយខំប្រឹងលើកឡើងចង់លេចផោមនោះ
"មាឌប៉ុនដំរីលើកវ៉ាលីមួយក៏រអ៊ូដែរ"យូជីពេបមាត់ជ្រេញមិត្តប្រុសរបស់ខ្លួន នាងតូចចូលទៅទាញមកវ៉ាលីរបស់ខ្លួនតែមួយអូសចូលទៅក្នុងជណ្តើរយន្តទុកឥវ៉ាន់ផ្សេងៗទៀតឲ្យជុងហ្គុក ជាអ្នកប្រមូលទាំងអស់ ចិត្តថ្លើមនាងមិនគិតជួយគេទេព្រោះសំណាងថាគេជាមនុស្សប្រុសមានកម្លាំងពេញខ្លួនទៅហើយ
"ពេលទៅដូចជាមិនបានយកឥវ៉ាន់អ្វីទៅច្រើនទេ ហើយពេលមកវិញហេតុអ្វីក៏មានឥវ៉ាន់សំពីងសំពោងច្រើនយ៉ាងនេះ?!ចំមែន..."ជុងហ្គុក មិនគិតប្រមូលឥវ៉ាន់គិតតែពីច្រត់ចង្កេះឈរសម្លឹងទាំងមុខជូរ ខណៈនោះនាយក៏ក្រឡេកឃើញសន្តិសុខពីរនាក់ដើរនៅក្បែរនេះទើបហៅពួកគាត់ឲ្យមកជួយជញ្ជូនឥវ៉ាន់ឲ្យនាយ
"សន្តិសុខ!!"
"មានអ្វីដែរទេលោក?"សន្តិសុខវ័យកណ្តាលពីរនាក់រហ័សចូលមកជិតនិងសួរទៅអ្នកកំលោះ
"ជួយជញ្ជូនឥវ៉ាន់ទាំងអស់នេះឡើងទៅទុកក្នុងខនដូរខ្ញុំផងណា"ជុងហ្គុកប្រាប់ហើយពួកគាត់ក៏យល់ព្រមទើបនាយដកលុយមួយចំនួនចេញពីកាបូបលុយឲ្យទៅពួកគាត់ជាមុនជាលុយធីបសម្រាប់ពួកគាត់ដែលជួយជញ្ជូនឥវ៉ាន់ឲ្យនាយ រួចរាល់ការងារនាយក៏ដើរយ៉ាងសង្ហារចូលទៅក្នុងជណ្តើរយន្តជាមួយនឹងនាងតូចដើម្បីឡើងទៅជាន់ខាងលើមុន
    មកដល់ខនដូរយូជី ក៏ទម្លាក់ខ្លួនដេកទៅលើសាឡុងទន់ៗយ៉ាងអស់កម្លាំងហើយក៏ស្ពឹកគូទណាស់ដែរព្រោះត្រូវអង្គុយក្នុងឡានស្ទើរតែពេញមួយថ្ងៃនេះទម្រាំតែមកដល់សេអ៊ូលវិញ...
"អូនឃ្លានដែរទេ?មើលទៅអូនដូចជាហត់ណាស់ល្ងាចនេះសម្រេចថាកម្ម៉ង់អាហារមកញ៉ាំទៅចុះ"ជុងហ្គុក ដែលមិននេះដើរទៅផ្ទះបាយចេញមកវិញក៏មិនភ្លេចចាក់ទឹកដោះគោស្រស់មួយកែវឲ្យមិត្តស្រីសំណព្វចិត្ត សំណព្វបេះដូងជាទីស្នេហាស្នេហ៍ហឺត អ្នកកំលោះហុចកែវទឹកដោះគោឲ្យទៅនាងខណៈដែលដាក់ខ្លួនអង្គុយចុះលើសាឡុងក្បែរនាងតូចដែរ យូជី ក្រោកអង្គុយនឹងទទួលកែវទឹកដោះគោពីអ្នកកំលោះយកមកផឹកទាល់តែអស់មួយកែវមិនឲ្យសល់សូម្បីតែមួយតំណក់ព្រោះខ្លាចជុងហ្គុក គេដណ្ដើមរបស់នាងដូចជាពេលមុនទៀតរួចទើបដាក់កែវនោះទុកទៅលើតុនិងនិយាយ...
"សម្រេចតាមបងចុះ"
"អូនចង់ញ៉ាំអ្វី?"
"អ្វីក៏បានអូនញ៉ាំបានទាំងអស់ឲ្យតែឆ្ងាញ់"យូជីនិយាយស្របពេលដែលឈោងយកតេលេមកបើកទូរទស្សន៍មើល
"តែបងមើលទៅអូនអ្វីក៏ឆ្ងាញ់ដែរ!"ជុងហ្គុកនិយាយទាំងសើចនិងញីសប់របស់នាងតូចឡើងរញ៉េរញ៉ៃអស់ យូជី ក៏ចាប់ទាញដៃរបស់គេចេញនិងស្តីឲ្យតែមិនបានខឹង
"មើស៎ខូចសក់អស់ហើយ!អូនគ្មានអារម្មណ៍លេងសើចនិងបងទេ ជិះឡានពេញមួយថ្ងៃកំពុងតែស្ពឹកគូទមិនទាន់បាត់ផង"នៅចុងប្រយោគយូជី និយាយខ្សឹបៗតែជុងហ្គុក នៅតែស្តាប់ឮទើបសួរទៅនាងយ៉ាងខិលខូច
"ចង់លាបថ្នាំទេ?"
"ស្អីគេ!"យូជីជ្រួញចិញ្ចើមងាកមលមើលទាំងមិនឈប់សម្តីរបស់អ្នកម្ខាងទៀតដែលនិយាយមុននោះ
"ក្រែងថាស្ពឹកគូទ?បងសួរថាអូនត្រូវការលាបថ្នាំឬអត់?"
"លាបយ៉ាងម៉េច?!មិនចាំបាច់ទេ"
"មកមិនបាច់ក្រែងចិត្តទេស្រាតខោមកបងលាបកំប៉េះគូទឲ្យ...ផាច់"ជុងហ្គុកនិយាយមិនទាន់ចប់ស្រួលបួលផងយូជី ក៏យារដៃទះមាត់របស់គេឮសូរ្យផាច់ទាំងខឹងនិងមនុស្សខិលខូច
"មនុស្សឈ្លើយ..."
    តឹងតឹង...!
"គេយកឥវ៉ាន់មកហើយប្រញាប់ទៅបើកទ្វារទៅ"យូជីងាកមើលទៅមាត់ទ្វារបន្តិចហើយក៏ប្រើអ្នកកំលោះឲ្យទៅបើកទ្វារ ជុងហ្គុក មិនមាត់រួចក៏ដើរចេញទៅតាមដែលមិត្តស្រីមានប្រើដោយមិនប្រកែកតវ៉ា...
      

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now