ភាគទី ១៨តាំងពីពេលដែលម៉ាក់របស់ជុងហ្គុក ចេញទៅមកទល់និងពេលនេះវាក៏ល្ងាចទៅហើយតែយូជី នៅតែមិនទាន់ចេញពីបន្ទប់មកនៅឡើយទៀត ក៏ភ្លេចទៅថានាងហើយនិងជុងហ្គុក នៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ...។ អ្នកកម្លោះជុងហ្គុក ចុចទូរស័ព្ទនៅឯសាឡុងជិតចូលពីរម៉ោងទៅហើយ ខណៈដែលភ្នែកក៏ចេះតែដៀងមើលទៅមាត់ជណ្តើរជារឿយៗរងចាំមើលថានាងតូចនិងចុះមកនៅពេលណា តែការរងចាំរបស់គេត្រូវខកបំណងជាច្រើនដង ចាំបាត់ៗមេឃក៏កាន់តែព្រលប់ទៅហើយទើប...
"ខ្ញុំជាអ្នកលួងក៏បាន"ជុងហ្គុក គិតចុះគិតឡើងទើបដាក់ទូរស័ព្ទចុះនិងក្រោកឈរពេញកម្ពស់ខណៈនោះក៏ដើរឡើងជណ្តើរទៅជាន់ខាងលើ ដើម្បីលួងនាងតូចអោយបាត់ខឹង...
"យូជី នាងមិនចុះមកញ៉ាំអាហារពេលល្ងាចទេឬ?"ជុងហ្គុក គោះទ្វារព្រមទាំងសួរនាំហាក់ដូចជាគេនេះបានធ្វើម្ហូបជាច្រើនមុខរងចាំអោយនាងចុះទៅញ៉ាំយ៉ាងអ៊ីចឹង ទាំងដែលគ្រប់យ៉ាងគឺទទេរស្អាតគ្មានសូម្បីតែនំបុ័ងដាក់ទឹកដោះគោផងនោះ...
"ខ្ញុំមិនឃ្លានទេ"យូជី ស្រែកឆ្លើយតបពីខាងក្នុងមកទាំងមិនព្រមបើកទ្វារ
"បើកទ្វារអោយខ្ញុំបន្តិចបានទេ?"ជុងហ្គុក
"មិនបើកទេខ្ញុំខ្ជិលចុះពីគ្រែ លោកមានការអ្វីជាមួយខ្ញុំចង់និយាយមានសមត្ថភាពចូលមកដោយខ្លួនឯងក៏ចូលមក"យូជី
"ខ្ញុំចូលទៅបានយ៉ាងមិចបើនាងចាក់គន្លឹះទ្វារនោះ"ជុងហ្គុក
"ចាក់គន្លឹះហើយអ៊ីចឹង មានអ្វីចង់និយាយចាំស្អែកចុះខ្ញុំគេហើយ"យូជី
"នាងគេងទាំងក្បាលល្ងាចបែបនេះឬយូជី?ឆាប់បើកទ្វារមក..."ជុងហ្គុក
"ប្រាប់ហើយថាមិនបើក!អ៎េ ភ្លេចអោយឈឹងទៅថាខ្ញុំកំពុងខឹងនិងលោក បានហើយខ្ញុំឈប់និយាយជាមួយនិងលោកហើយ ទៅវិញទៅ"
"កុំអោយខ្ញុំចូលទៅបានអោយសោះណា"ជុងហ្គុក ស្រែកទាំងសង្រ្គឺតធ្មេញក្រេតក្រត...
"ធ្វើអីបានក៏ធ្វើតាមចិត្តទៅ"យូជី កំពុងមានអំនួតគិតថារាងក្រាស់ម៨នអាចចូលទៅបាន ទើបធ្វើអីនិងឌឺដង ប្រាណខ្លួនដែលលើពូកធ្វើមិនដឹង
"កុំស្តាយក្រោយអោយសោះណា នាងចំម៉ក់..."និយាយតែប៉ុណ្ណេះ ជុងហ្គុក ក៏ចេញពីមុខបន្ទប់យូជីនិងសើរសំដៅទៅបន្ទប់របស់គេបាត់ មួយសន្ទុះក្រោយជុងហ្គុក ក៏ត្រឡប់មកវិញជាមួយនិងកូនសោរមួយចង្កោម...
ក្រឹក...
ទ្វារបន្ទប់នាងតូចត្រូវជុងហ្គុក ចាក់ចូលទៅបានសម្រេច យូជី ភ្ញាក់កន្ត្រាក់និងស្ទុះងើបអង្គុយចំកណ្តាលពូកកាលបើឃើញជុងហ្គុក រុញទ្វារបើកចូលមកនិងបោះជំហានចូលមករកនាងលឿនស្លេវ...
"អាយ៎...!!"យូជី ស្រែកចាចកាលបើជុងហ្គុក ហាក់ដូចជាជាកម្រោលចូលស្ទុះមកចាប់នាងរុញផ្តួលទៅលើពូកភ្លាមៗដោយមានខ្លួនតាមទៅទ្រោបពីលើ រកតែនាងរត់គេចមិនទាន់
"លោកធ្វើអី?ក្រោកចេញពី..."យូជី បើកភ្នែកធំៗសម្លឹងមើលទៅអ្នកកម្លោះទាំងដែលភ័យបុកពោះភឹបៗ...
"មុននេះក្រែងនាងនិយាយថាធ្វើអីបានក៏ធ្វើតាមចិត្តមែនទេ?ពេលនេះខ្ញុំចូលមកបានហើយ ដូច្នេះខ្ញុំនិងធ្វើតាមអ្វីដែលខ្ញុំចង់ធ្វើ"ជុងហ្គុក និយាយឡកឡើយយ៉ាងមានប្រៀប ដូចជាពេលនោះយ៉ាងអ៊ីចឹងគេនៅលើចំណែកនាងនៅក្រោម...
"និយាយស្អីរបស់លោកនិង តិចខ្ញុំទះកណ្តាលមាត់បែកទៅ"យូជី មិនព្រមចុះញោមសម្តី នៅតែមានសម្តីច្រិចៗមិនអោយបាត់មិនបាត់
"នាងទះខ្ញុំថើបល្អទេ?"ជូងហ្គុក ញញឹមកំហូច
"អារោគចិត្ត កុំពូកែគិតផ្តេសផ្តាសពេលប្រយ័ត្ននរកស៊ីថ្លើមទៅ"យូជី
"មុននិងនរកស៊ីថ្លើមខ្ញុំ ខ្ញុំនិងស៊ីនាងជាមុននិងអង្គាមមិនអោយសល់សូម្បីតែឆ្អឹងឡើយ"ជុងហ្គុក និយាយខណៈដែលប្រើម្រាមដៃអង្អែលលើចង្ការរបស់នាងតូចទៅមក
"លោកឯងជាគីគី ឬមួយយ៉ាងមិចទើបបានជាស៊ីមិនសល់សូម្បីតែឆ្អឹង"យូជី វាសដៃរបស់ជុងហ្គុក ចេញនិយាយមិនអោយចាញ់
"គីគីស្អីរបស់នាង?"ជុងហ្គុក ជ្រួញចិញ្ចើមឆ្ងល់
"គីគី គឺជាអាមួយដែលដើរជើងបួននិងហើយ លើកមិនស្គាល់ទេឬ?"យូជី
"អាមួយដើរជើងបួនតាមដែលខ្ញុំស្គាល់គឺជាបងប្រុសរបស់នាងត្រូវទេ?"
"ចន ជុងហ្គុក លោកកំពុងមើលងាយបងប្រុសរបស់ខ្ញុំហើយដឹងទេ គាត់មានអាយុបងលោកដល់ទៅពីរខ្សែចេះគោរពគាត់ផង"យូជី ស្រែកដាក់ទាំងខឹង...
"ចេះដឹងពីសុជីវធម៌ល្អណាស់ ចុះត្រង់ខ្ញុំបងនាងមួយខ្សែមិចក៏មិនគិតផង ហេតុអីក៏មិនហៅខ្ញុំថាបងគុក បងគុកមក"ជុងហ្គុក
"ខ្ពើម..."
"បើខ្ពើមកុំយករឿងសុជីវធម៌មកនិយាយជាមួយខ្ញុំលើកក្រោយ..!បានហើយឆាប់ងើបមកចេញទៅក្រៅ"ជុងហ្គុក ប្រាប់ខណៈដែលស្ទុះងើបចេញពីរាងតូច
"ចេញទៅណា?"យូជី
"ទៅញ៉ាំអីនៅខាងក្រៅនាងមិនចង់ទេឬ?"ជុងហ្គុក
"ក្នុងឱកាសអ្វី?"យូជី
"ទុកថាខ្ញុំលួងនាងទៅចុះ...!នាងចង់ញ៉ាំអីក៏បាន"ជុងហ្គុក
"ពិតមែនឬ!?អ៊ីចឹងខ្ញុំចង់ញ៉ាំ សាច់អាំង តូបូគី ស៊ុបមាន់ មីសណ្តែកខ្មៅ ប្រហិត បាយឆានិង..."យូជី រៀបរាប់មិនទាន់ចប់ផងក៏ត្រូវជុងហ្គុក និយាយកាត់...
"នាងជាជ្រូកឬយ៉ាងមិចបានជាចង់ញ៉ាំរបស់ច្រើនយ៉ាងនេះក្នុងពេលតែមួយ?"ជុងហ្គុក
"ឥឡូវសួរលោកវិញថាព្រមជូនខ្ញុំទៅញ៉ាំរបស់ទាំងនេះទេ?"យូជី
"អឹម ក៏ប្រាប់ហើយថានិងជូនទៅ"ជុងហ្គុក
"ល្អណាស់បើអ៊ីចឹងតោះទៅ..."មួយវគ្គទៀត...