រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤៨ទម្រាំតែពិធីមង្គលការត្រូវបានបញ្ចប់នេះក៏យប់ជ្រៅណាស់ទៅហើយ ថ្ងៃនេះអ្នករាល់គ្នាលេងសប្បាយមួយអស់ដៃតែម្តងទើបធ្វើឲ្យពួកគេម្នាក់ៗនឿយហត់អស់កម្លាំងមិនចាញ់គ្នាហើយពេលដែលភ្ញៀវចេញអស់ពួកគេនាំគ្នាបំបែកផ្លូវត្រឹមនេះទៅកាន់កន្លែងសម្រាករាងៗខ្លួន
យូជី ថ្ងៃនេះនាងមិនបានត្រឡប់ទៅគេងនៅឯផ្ទះនោះទេដោយសារតែអ្នកកំលោះទទូចសុំនាងខ្លាំងពេកទើបនាងយល់ព្រមត្រឡប់មកខន់ដូជាមួយនឹងគេដោយប្រកែកមិនបាន ជុងហ្គុក ឆូតកាតបើកលេខកូដសម្ងាត់ដើម្បីចូលទៅខាងក្នុងហើយពេលដែលលេខសម្ងាត់ត្រូវបានបើកគេក៏ប្រញាប់បើកទ្វារឲ្យនាងតូចចូលទៅ យូជី ចូលមកកាន់ខាងក្នុងដោយមានអ្នកកំលោះដើរតាមពីក្រោយមកដល់សាឡុងនាងក៏ដាក់កាបូបលុយទំហំតូចរបស់នាងទៅលើនោះមុននឹងងាកមកនិយាយជាមួយនឹងអ្នកកំលោះ
"បងឃ្លានទេចាំអូនទៅធ្វើអីមកឲ្យបងញ៉ាំ មុននេះនៅក្នុងពិធីអូនមិនឃើញបងញ៉ាំអ្វីច្រើនទេ គិតតែពីលើកដាច់ៗប្រណាំងនិងបងប្រុង"យូជី ងាកមកសួរហើយក៏ឆ្លៀតរអ៊ូរទាំដាក់គេដោយក្តីបារម្ភឃើញគេផឹកតែស្រាអ្វីក៏មិនសូវញ៉ាំដឹងទេថាវាមិនល្អសម្រាប់សុខភាព នាងបារម្ភនាងមិនចង់ឃើញគេឈឺឡើយ
"អ្វីក៏បានឲ្យតែជាស្នាដៃរបស់អូនបងញ៉ាំទាំងអស់មិនរើទេសូម្បីតែអូន ផាច់!!"ចុងប្រយោគព្រោះតែក្នាញ់នឹងសម្តីរបស់អ្នកកំលោះពេកយូជី ក៏ទះមាត់គេផាច់តែមិនទះខ្លាំងទេ
"អាឈ្លើយនឹងតាំងមកទៀតហើយ"យូជី សម្លក់គេបន្តិចហើយក៏ដើរគេចចេញទៅផ្ទះបាយដើម្បីធ្វើអ្វីឥ្យគេញ៉ាំ មកដល់ផ្ទះបាននាងក៏បើកទូរទឹកកករកមើលថាមានអ្វីដែលនៅសល់អាចធ្វើម្ហូបបានខ្លះប៉ុន្តែនាងមិនបានរកឃើញអ្វីក្រៅពីស៊ុតពីគ្រាប់នោះទេ នៅក្នុងទូរទឹកកកគឺទទេរស្អាតតែម្តងធ្វើឲ្យនាងអត់នឹងឆ្ងល់មិនបានថារាល់ថ្ងៃនេះគេញ៉ាំអ្វី?
"នៅក្នុងទូរទឹកកកគ្មានអ្វីក្រៅពីស៊ុតពីរគ្រាន់នេះទេ នេះបងមិនទិញអ្វីមកដាក់ក្នុងទូរទឹកកកខ្លះទេឬ?បងយកស៊ុតទាំងនេះទៅដាក់ក្នុងទូរទឹកកកបងចង់ធ្វើស៊ុតកកញ៉ាំមែនទេ?"
"អូនពិតនៅទីនេះសោះកក្រោះខ្លាំងណាស់ បងមិនដែលញ៉ាំបាយផ្ទះព្រោះគ្មានអ្នកណាធ្វើម្ហូបឲ្យបងញ៉ាំនោះទេហើយបងក៏មិនដឹងគួរទិញអ្វីសម្រាប់ដាក់ទុកក្នុងទូរទឹកកកដូចគ្នា"ជុងហ្គុក និយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនពេលដែលគ្មាននាងតូចនៅក្បែរទាំងធ្វើមុខកម្សត់
"មិនបាច់មកធ្វើមុខកម្សត់ដាក់អូនទេនោះទេ អូនមិនអាណិតទេប្រាប់ឲ្យដឹង..."យូជី ពេបមាត់ដាក់អ្នកកំលោះហើយក៏ងាកមកយកខ្ទះដើម្បីចៀនស៊ុតឲ្យគេញ៉ាំទ្រាប់ពោះកុំឲ្យឈឺក្រពះ ចំណែកគេក៏ឈរមើលនាងធ្វើអាហារសម្រាប់គេទាំងញញឹមមានក្តៅសុខជាទីបំផុត មិនយូរប៉ុន្មានស៊ុតចៀនក៏បានរួចរាល់នៅក្នុងផ្ទះបាយគ្មានអ្វីច្រើននោះទេមានតែស៊ុតនិងនំបុ័ងបន្តិចបន្តួចប៉ុណ្ណោះ... យូជី ដួសស៊ុតចៀនដាក់ក្នុងចានព្រមជាមួយនិងនំបុ័ងបន្ទះដែលមានទឹកប៉េងប៉ោះស្រោចពីលើ បន្ទាប់មកនាងក៏លើកវាដាក់ទៅលើតុចំពោះមុខអ្នកកំលោះដែលអង្កុយចាំញ៉ាំរួចជាស្រេចនោះ
"មើលចុះគួរឲ្យចង់ញ៉ាំដូចជាអូនអញ្ចឹង"ជុងហ្គុក មើលទៅកាន់អាហារហើយក៏និយាយសរសើរបន្លប់ទាំងទឹកមុខខិលខូច យូជី មិននិយាយតែក៏ខាំមាត់សម្លក់គេដោយក្រសែភ្នែកកាចប្រាប់ឲ្យគេឈប់និយាយអ្វីឈ្លើយៗឥឡូវនេះភ្លាម ជុងហ្គុក សើចស្ញាញដាក់នាងហើយក៏ចាប់ផ្តើមញ៉ាំអាហារក្នុងចានរបស់គេហើយក៏មិនភ្លាមបញ្ចុកនាងដូចគ្នា
"អូនមិនឃ្លានទេ"យូជី បដិសេធមិនព្រមញ៉ាំ និងមិនឃ្លានពិតមែនតាមពិតក៏ងងុយគេចយូរហើយតែគ្រាន់តែចង់នៅកំដរគេញ៉ាំអាហារបានជាគ្នាប៉ុណ្ណោះកុំអីនាងចូលគេងមុនតាំងពីយូរ
"មិនឃ្លានក៏ត្រូវតែញ៉ាំដែរ ម៉ោះតែមួយម៉ាត់ក៏បានណាឲ្យបងអស់ចិត្ត"ជុងហ្គុក ទទូចធ្វើឲ្យនាងមិនអាចបដិសេធបានទើបព្រមអាហារទទួលអាហារមកទំនេរញ៉ាំ
"ឆ្ងាញ់ទេ?"
"អឹម...!!!"យូជី ងក់ក្បាលតបនឹងអ្នកកំលោះខណៈដែលទំពារអាហារមួយៗនេះងងុយមែនទែនហើយសូម្បីតែទំពារអាហារក៏នាងខ្ជិលដែល ជុងហ្គុក ចាប់ទាញកៅអីដែលនាងកំពុងអង្គុយនោះឲ្យខិតមកជិតមុននឹងនិងលើកនាងមកដាក់ឥ្យអង្គុយលើភ្លៅរបស់នាងស្របនឹងដៃទាំងគូរក៏លើកឡើងក្រសោបឱបចង្កេះតូចមួយក្តាប់យ៉ាងជាប់ណែនព្រមទាំងនិយាយដោយសម្តីផ្អែមៗជាទឹកឃ្លុំទៅទៀតស្តាប់ហើយអត់ព្រឺសម្បុរមិនបាន
"អូនងងុយហើយមែនទេ ហ៊ឹម?!"ស្របនឹងសម្តីគេក៏ឱបទៅថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងខ្លាំង
"ងងុយហើយថ្ងៃនេះហត់ពេលមួយថ្ងៃអូនគ្មានកម្លាំងសោះ"យូជី ដាក់ក្បាលកើយទ្រូវអ្នកកំលោះបិទភ្នែកសម្ងំគេងព្រមទាំងតបមកគេវិញទាំងសំឡេងមនុស្សដែលកំពុងងងុយ
"អូនគេមិនទាន់បានទេណា បងនឹកអូនខ្លាំងណាស់ដឹងទេ?"មិននិយាយតែមានដៃកំហូចក៏លូកចូលទៅក្នុងរ៉ូបរបស់នាងតូចព្រមទាំងអង្អែលភ្លៅទន់រលោងរបស់នាងថ្នម
"បងធ្វើអីនិងជុងហ្គុក ឈប់ភ្លាមណា... អាស៎"យូជី ស្រែកបញ្ឈប់គេមិនទាន់ក៏ត្រូវប្តូរមកជាសំឡេងស្រែកថ្ងូរយ៉ាងគួរឲ្យអាម៉ាស់ទៅវិញ ប្រុសម្នាល់នេះដៃរហ័សខ្លាំងណាស់ប្រហែសតែបន្តិចមិនបានមែន...
"បងសុំបានទេ?"ជុងហ្គុក និយាយខ្សឹបៗដោយសំឡេងស៊ីអារម្មណ៍ព្រមទាំងខាំស្លឹកត្រចៀកនាងតិចៗជាការដាស់អារម្មណ៍ខណៈដែលដៃកំហូចនៅបន្តលូកលាន់នាងមិនឈប់ដល់ថ្នាក់នាងរមួលខ្លួនលើភ្លៅគេទៅហើយ
"ជុងហ្គុក កុំធ្វើបែបនេះអូន...អាស៎"យូជី ព្យាយាមទាញដៃគេចេញទៅមិនបានសម្រេចហើយក៏ត្រូវប្រូរមកជាស្រែកថ្ងួចថ្ងូរមិនឈប់ ចំណែកឯជុងហ្គុក ក៏ញញឹមឡើងទាំងការពេញចិត្ត
"បងនឹកដូចស្ទើរតែឆ្កួតទៅហើយដឹងទេ អ៎ុប"និយាយមិនទាន់ចប់ស្រួលបួលគេក៏ទម្លាក់បបូរមាត់ថើបនាងយ៉ាងក្តៅគគុក គេលើកដៃនាងឲ្យឱបករបស់គេយ៉ាងស្និតស្នាលខណៈដែលបបូរមាត់របស់ពួកគេកំពុងបន្តថើបដូរដេញ អណ្តាតគ្នាយ៉ាងរោលរាលបំផុត យូជី មិនអាចបញ្ឈប់រឹតតែមិនអាចហាមឃាត់ព្រោះនាងក៏ត្រូវការគេដូចគ្នាពេលនេះ
"ជុង... ឈប់សិន អូនថាពួកយើងំួរតែទៅបន្ទប់វិញល្អជាង"
"បាទ៎ អូនសម្លាញ់!!!"