រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥១ណាមជូន ដែលមុននេះអង្គុយរង់ចាំនៅឯបន្ទប់ទទួលភ្លៀវបានឃើញទូរស័ព្ទរបស់នាងតូចមានអ្នកខលចូលច្រើនដងពេក បូកផ្សំនឹងនាងតូចកំពុងតែរវល់ចំអិនអាហារឲ្យគេផងនោះទើបនាយសម្រេចចិត្តលើកទូរស័ព្ទជំនួសនាង តែមិនទាន់នឹងបាននិយាយអ្វីឲ្យស្រួលបួលផងយូជី ក៏លើអាហារមកដល់ទើបនាយបិទទូរស័ព្ទទុកវិញយ៉ាងរហ័សទាំងដែលមិនទាន់បានឆ្លើយនឹងសំណួរដែលអ្នកខ្សែម្ខាងទៀតសួរមកនៅឡើយ
"ក្លិនឈ្ងុយ ទំនងគួរឲ្យចង់ញ៉ាំគ្រប់មុខតែម្តងហើយ"ណាមជូន ចូលមកជិតតអាហារក្លិនឈ្ងុយ និងរូបរាងរបស់អាហារនៅក្នុងចានធ្វើឲ្យនាយអត់មិនបាននឹងលានមាត់សរសើរអ្នកចំអិនព្រោះវាពិតជាទំនងគួរឲ្យចង់ញ៉ាំពិតមែន
"បើអញ្ចឹងបងឆាប់ញ៉ាំទៅ បញ្ជាក់ណាត្រូវញ៉ាំឲ្យអស់មិនត្រូវសល់នោះទេ"យូជី និយាយគម្រាមបែបលេងសើចតាមទម្លាប់ ខណៈដែលដាក់ខ្លួនអង្គុយនៅកៅអីម្ខាងទៀតទល់មុខនិងណាមជូន នាងមិនបានញ៉ាំតែក៏នៅអង្គុយកំដរមើលគេញ៉ាំអាហារដើម្បីកឲ្យគេមាអារម្មណ៍ឯការពេក
"ឯងជាអ្នកណា?មកដល់ភ្លាមក៏អាចធ្វើឲ្យប្អូនស្រីយើងក៏ធ្វើអាហារឲ្យឯងញ៉ាំភ្លេតទាំងដែលយើងនេះជាបងប្រុសណានូវមិនទាន់បានភ្លក់ស្នាដៃរបស់នាងនៅឡើយផង"យូហ្វាង ដែលទើបតែត្រឡប់មកផ្ទះវិញរួចជាមួយនឹងវត្តមានរបស់អនាគតភរិយារបស់គេ ចូលមកក្នុងមិនទាន់ក៏ផងក៏បោះពាក្យលេងសើចមកកាន់មិត្តដែលអង្គុយញ៉ាំអាហារនៅឯណោះភ្លាម
"ឯងច្រណែនយើងមែនទេ?បើច្រណែនចូលមកនេះមកយើងឲ្យភ្លក់មួយម៉ាត់"មិននិយាយតែមាត់ណាមជូន ឈ្លៀតដួលអាហារដាក់ឡើងណែនស្លាបព្រាលើកឡើងខ្ពស់បន្តិចបញ្ជាក់ប្រាប់ឲ្យមិត្តបានដឹងថាគេមិននិយាយលេងនោះទេ
"តាមសម្រួលទៅយើងមិនដណ្តើមអាហារទឹកចិត្តមួយម៉ាត់របស់ឯងទេ យើងឲ្យអនាគតប្រពន្ធយើងធ្វើឲ្យក៏បាន"យូហ្វាង និយាយព្រមទាំងងាកមកញាក់ចិញ្ចើមដាក់អនាគតភរិយាធ្វើឲ្យនាងអៀនឡើងមុខក្រហមឃើញបែបនេះពួកគេក៏នាំគ្នាសើចនាង
"ហៃយ៉ា!អ្នកទាំងពីរធ្វើឲ្យបងថ្លៃខ្ញុំអៀនឡើងរឹងខ្លួនអស់ហើយមើលចុះ តោះបងថ្លៃកុំចាប់អារម្មណ៍នឹងពួកគាត់អីពួកយលងឡើងទៅខាងលើវិញខ្ញុំមានរបស់ខ្លះជូនបង"យូជី និយាយព្រមជាមួយនឹងស្នាមញញឹមចប់សម្តីក៏នាំអនាគតបងថ្លៃឡើងទៅខាងលើបាត់ទុកឲ្យមនុស្សប្រុសទាំងពីរនៅអង្គុយជជែកគ្នាលេងតាមសប្បាយនៅខាងក្រោមនេះ
ពេលល្ងាច...
បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាល់នៅក្នុងបន្ទប់ទទួលភ្ញៀវពេលនេះក៏មានការជជែកគ្នាលេងតិចតួចជាមួយនឹងសមាជិកបួននាក់ ព្រមទាំងលើកយករឿងរ៉ាវជាច្រើនមកនិយាយមិនចេះអស់ទាល់តែសោះបង្កើតសំឡេងសើចក្អាកក្អាយយ៉ាងសប្បាយលាន់ឮពេលបរិវេណផ្ទះវីឡាដែលរាល់ដងធ្លាប់តែស្ងាត់ច្រងំ...
"បងថ្លៃដឹងទេបងប្រុសពិតជាមនុស្សប្រុសគួរឲ្យស្អប់ខ្លាំងណាស់ កាលពីឆ្នាំនោះណាគាត់បាននាំខ្ញុំទៅមើលគុណទុកជាកាដូសម្រាប់ថ្ងៃកំណើតតែរឿងបញ្ជាំងមិនទាន់បានពាក់កណ្តាលផងគាត់ដេកលក់ស្រមុកង៉តៗថ្នាក់នាក់ដែលអង្គុយមើលកុនក្នុងបន្ទប់ជាមួយនោះងាកមកមើលគ្រប់គ្នា"យូជី និយាយបង្អាប់បងប្រុសចែកគ្នាសើចយ៉ាងសប្បាយមាត់ មិនក្រែងចិត្តបងប្រុសដែលត្រូវគេព្រួតដៃគ្នាបង្អប់ប្រាប់អនាគតប្រពន្ធឡើងស្ពឹកមុខទាល់តែសោះ
"យូហ្វាង ពិតជាសុភាពបុរសដ៏ទន់ភ្លន់ដឹងទេកាលនៅរៀនគេមិនចេះញ៉ែមនុស្សស្រីនោះទេ មានសិស្សស្រីជាច្រើននាក់ដែលលួចស្រឡាញ់គេតែគេបែបជាខ្លាចមនុស្សស្រីទៅវិញ ដឹងទេកាលណោះបងស្មានថាគេស្រឡាញ់ភេទដូចគ្នាទេតើ ឃើញធ្វើឫកពាអឹមអៀនៗយ៉ាងមិចមិនដឹង"ប្អូនស្រីបង្អាប់តែម្នាក់មិនអស់ចិត្តឈ្លៀតថែមមិត្តមលចាក់ចេកចាក់ស្ករទៀត
"នែ៎ ឯងយកស្អីមកនិយាយនឹង?ឯងជាមិត្តយើងជាជាមិត្តប្អូនស្រីយើងឲ្យប្រាកដទៅ បានជាចូលដៃចូលជើងជាមួយនាងល្អម៉្លេះ??"យូហ្វាង អត់មិនបាននឹងត្រូវមិត្តនិងប្អូនស្រីនិយាយហែកកេរ្តិ៍ទាំងដែលខ្លះពិត ខ្លះមិនពិត មិនខ្វះមានតែថែមធ្វើឲ្យអនាគតប្រពន្ធរបស់គេអង្គុយស្តាប់ហើយសើចឡើងរឹងពោះខុសអីតែគេស្ពឹកមុខដូចជាដាល់រាប់សិបដៃ
"មកពីបងបែបនឹងមែនទើបគេនិយាយ"យូជី មិនស្ងាត់មាត់នូវនិយាយញ៉ោះបងប្រុសមិនឈប់ទៀត និយាយផងសើចផងហាក់ដូចសប្បាយអរលើគំនរទុកអ្នកដទៃខ្លាំងណាស់អ៊ីចឹង
"ម្នាក់ម្តងទេប្អូនស្រី ចាំមើលថ្ងៃណាបានជួបនិយាយលេងជាមួយនឹងជុងហ្គុក បងនឹងនិយាយហែកកេរ្តិ៍នាងចំម៉ក់ឯងឲ្យគេស្តាប់ម្តង.."និយាយលេងសើចសុខៗយូហ្វាង ក៏លើកយកឈ្មោះអ្នកដែលមិនមានវត្តមាននៅទីនេះយកមកនិយាយធ្វើឲ្យយូជី ផ្លាស់ប្ដូរទឹកមុខភ្លាមៗទេម្តង មុននេះអង្គុយសើចសប្បាយណាស់តែគ្រាន់តែបងប្រុសលើកពីឈ្មោះរបស់ជុងហ្គុក យកមកនិយាយនាងក៏ស្ងាត់មានឈឹងតែម្តង
"ជុងហ្គុក?អ្នកណាគេទៅ.. យើងដូចជាមិនធ្លាប់ឮទាល់តែសោះ"ណាមជូន ចងចិញ្ចើមសួរបញ្ជាក់ពីឈ្មោះរបស់មនុស្សដែលមិត្តខ្លួននិយាយមុននេះទាំងឆ្ងល់ព្រោះគេមិនធ្លាប់ជួប មិនធ្លាប់ស្គាល់ពីមុនមកនោះទេ
"មិត្តប្រុសសំណព្វចិត្តរបស់យូជី នឹងហើយ យើងក៏ធ្លាប់និយាយប្រាប់ឯងម្តងដែរ..."យូហ្វាង ព្រោះតែមិនដឹងថាទំនាក់ទំនងរវាងប្អូនស្រីនិងជុងហ្គុក ពេលនេះបែបណាទើបបន្តនិយាយញ៉ោះនាងមិនឈប់ ធ្វើមិចគេអាចដឹងថាគេទៃងពីរកំពុងឈ្លោះ ទាស់ទែងគ្នានោះបើមិនប្រាប់ផង
"បងប្រុស.."ឃើញបងប្រុសមាត់រអិលនិយាយរៀបរាប់ច្រើនពេកយូជី អត់មិនបាននឹងខាំមាត់សម្លក់ដោយភាពគ្រឺតខ្នាញ់
"និយាយដល់បន្តិចក៏មិនបានដែរ ឯងឃើញទេហួងហែងសម្បើមណាស់.."
"បងប្រុស.."
"មនុស្សគេស្រលាញ់គ្នាមិនឲ្យហួងហែងយ៉ាងមិច?ដូចឯងស្រឡាញ់ហ្វីជូ ឯងក៏ហួងហែងនាងមិនអ៊ីចឹង?"ណាមជូន ឃើញយូហ្វាងចាប់ផ្តើមនិយាយញ៉ោះប្អូនស្រី ឃើញនាងតូចធ្វើមុខម៉ូវគេក៏ប្រញាប់ជួយនិយាយកាន់ជើងភ្លាម
"បងថ្លៃសម្លាប់បងប្រុសខ្ញុំចោលទៅ មាត់គាត់អាក្រក់ណាស់សុំតែដាល់ឲ្យបែកទេ"យូជី និយាយប៉ិតទូលបងថ្លៃទាំងកំពុងខឹងនឹងបងប្រុសចង់ឲ្យបងថ្លៃចាត់ការជំនួសតែនាងគិតខុសហើយ
"ប្រពន្ធបងស្រលាញ់បងណាស់មិចនឹងអាចលើកដៃសម្លាប់ប្តីបាននោះមែនទេអូនសម្លាញ់?"
"មែនហើយ..."
"ឯងឃើញទេនាងចំម៉ក់ បើស្តាប់មិនច្បាស់បងឲ្យបងថ្លៃឯងនិយាយឲ្យស្តាប់ម្តងទៀត"
"មិនចៃបាច់ទេ"យូជី តបទាំងសម្លប់បងប្រុស
"អ្នកនាងតូចមានមនុស្សប្រុសម្នាក់នៅខាងក្រៅផ្តាប់ប្រាប់ថាជាមិត្តប្រុសរបស់អ្នកនាងសុំជួប"
"ជុងហ្គុកមក?និយាយដើមដង្ហើមដល់មែន គេចាំនៅខាងក្រៅមែនទេ ឆាប់នៅនាំគេចូលមក"យូជី មិនទាន់ទាំងបាននិយាយអីមួយម៉ាត់ផង យូហ្វាង ក៏អាកាត់មិនបាត់ទៅហើយបន្ទាប់ពីទទួលបានបញ្ជាពីអ្នកប្រុសសន្តិសុខក៏រហ័សចេញទៅប្រាប់ជុងហ្គុក ឲ្យចូលមករកតែយូជី ឃាត់មិនទាន់
"បងប្រុសហេតុអីសម្រេចចិត្តជួសខ្ញុំ?ខ្ញុំមិនទាន់អនុញ្ញាតឲ្យហៅគេចូលមកទេ"យូជី ស្រែកដាក់បងប្រុសទាំងខឹង
"អ៎ាវវ.. មុននឹងក្រោយឯងគង់តែចេញទៅជួបគេដដែលបងឲ្យគេចូលមកមិនល្អទេឬនឹងបានជួបជុំគ្នាខ្លះ"យូហ្វាង និយាយតបទៅប្អូនស្រីទាំងមិនចាប់អារម្មណ៍គិតច្រើន យូជី មិនដឹងថាត្រូវនិយាយថាមិចឲ្យសមយ៉ាងណាបងប្រុសក៏មិនមែនជានាក់ខុស នេះដោយសារគេមិនដឹងព្រោះតែនាងខ្លួនឯងទេដែលមិននិយាយប្រាប់គេឲ្យដឹងនោះ
"ហឹស..."យូជី មិននិយាយអ្វីទៀតក៏ដើរតាំងៗឡើងទៅបន្ទប់បាត់មិនចាំឲ្យជុងហ្គុក ចូលមកដល់ទេ...