រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥៣រាងកាយមាំទាំត្រូវនាងតូចជួយគ្រាឲ្យឡើងមកបន្ទប់គេងរបស់នាងដែលនៅជាន់ខាងលើឯណោះទាំងលំបាកលំបិនពេលមកដល់ភ្លាមនាងក៏ទម្លាក់គេឲ្យដេកទៅលើពូកមួយទំហឹងព្រោះថាមិនអាចទប់ទល់នឹងទម្ងន់របស់គេបានយូរជាងនេះទៀត យូជី ឈរច្រត់ចង្កេះសំឡឹងមើលអ្នកដែលដេកសន្លប់មិនដឹងខ្លួននោះទាំងហួសចិត្តនាងដកដង្ហើមចេញចូលញាប់ៗស្ទើរតែមិនដល់គ្នាព្រោះថាទម្រាំតែគ្រាគេពីខាងក្រោមមកដល់នេះនាងចំណាយកម្លាំងឡើងខ្សោះអស់ពីខ្លួនទៅហើយ
"សភាពបែបនេះគួរតែទុកឲ្យដេកនៅខាងក្រោមឲ្យមូសស៊ីស្លាប់តែម្តងល្អទេ?"យូជី រអ៊ូរទាំឲ្យរង៉ូវមាត់ប្រាប់ថាមិនចង់ជួយ មិនចង់ខ្វល់ខ្វាយ គេចង់ស្លាប់ឯណាក៏ស្លាប់ទៅតែចិត្តវាមិនដូចមាត់មើលចនាងនៅតែមិនដាច់ចិត្តពីគេដដែល
"អ្ហឺក.."ជុងហ្គុក ដេកត្រឡប់ត្រឡិនពេញគ្រែទាំងមិនដឹងអី នៅឈ្លៀតបញ្ចេញសំឡេងទាំងស្រមឹកចេញមកឲ្យនាងឮទៀតនេះណាចង់តែធាក់មួយជើងឲ្យរមៀលធ្លាប់ពីគ្រែតែម្តងទេ
"គួរឲ្យរំខានណាស់"យូជី បង្ហើរមួយប្រយោគចុងក្រោយចោលមុននឹងងាកខ្លួនដើរទៅបន្ទប់ទឹកដើម្បីយកចានដែកទឹកនិងកូនកន្សែងពោះគោមកជូតខ្លួនឲ្យអ្នកកំលោះ ចូលទៅមិនយូរនាងក៏យកបានរបស់ដែលចង់បានទើបកាន់វាចេញមកខាងក្រៅវិញជាមួយ តែអ្វីដែលធ្វើឲ្យទាំងស្រឡាំងកាំងបំផុតនោះគឺអ្នកដែលនាងគិតថាកំពុងដេកនៅលើពូកនោះបែរជាបាត់ស្រមោលឈឹងមិនឃើញគេនៅត្រង់នោះទៀតទេហើយអ្វីដែលធ្វើឲ្យនាងចាប់ភ្លឹកនោះគឺសម្លៀកបំពាក់ដែលគេពាក់នៅលើខ្លួនរបស់គេនោះត្រូវបានដោះទុកចោលនៅលើពូកបានន័យថាគេមិនបានចេញទៅណានោះទេ គេនៅក្នុងបន្ទប់នេះនៅឡើយ គិតដល់ចំណុចនេះក៏ធ្វើឲ្យនាងភ័យបុកពោះភឹបៗតែម្តងហើយខណៈនោះនាងប្រញាប់ងាកខ្លួនដើរចូលទៅក្នុងបន្ទប់ទឹកវិញមានបំណងចង់គេចខ្លួនស្រាប់តែមានដៃមាំមួយគូលូកមកឱបស្រាក់ចង្កេះនាងពីក្រោយជាប់ណែនពីក្រោយបានមុនព្រមទាំងឈ្ងោកមុខចុះដាក់ចង្ការលើស្មាតូចរបស់នាងទៀតហើយដោយសារតែឈុតសម្រាប់គេងរបស់នាងតូចជារ៉ូបដៃតូចៗវាលស្រឡះត្រង់ផ្នែកស្មាទើបនាងអាចទទួលដឹងពីកម្តៅនៃសាច់ទ្រូងហាប់ណែនដែលពុំមានអ្វីពាក់បិទបាំងនោះប៉ះនឹងសាច់ស្មារបស់នាងធ្វើឲ្យនាងប៉ះរោមខ្ញាកៗទោះនាងមិនទាន់ងាកមើលក៏នាងអាចដឹងថាគេជាអ្នកណាបាត់ទៅហើយបូកផ្សំនឹងក្លិនស្រាដែលជាប់នៅលើខ្លួនគេទៀតនោះកាន់តែធ្វើឲ្យនាងដឹងកាន់តែច្បាស់មួយកម្រិតទៀត
"លែងខ្ញុំ.."យូជី មិនចាំយូរនាងរហ័សរើបម្រាស់ខ្លួនចេញពីគេភ្លាមៗហើយដោយសារតែនាងរើខ្លាំងពេកទើបធ្វើឲ្យចានទឹកដែលនាងកំពុងតែកាន់នោះខ្ចាយទឹកកំពប់សើមពេញលើឥដ្ឋការ៉ូធ្វើឲ្យនាងជាប់ប៉ះដោយមិនបានដឹងប៉ិះតែនឹងរអិលដួសផ្កាប់មុខទៅហើយតែសំណាងល្អណាស់ដែលជុងហ្គុក ឱបចង្កេះនាងជាប់ទើបមិនធ្វើឲ្យនាងរអិលដួលតែដោយសារមុននេះភ័យពេកទើបនាងស្រវាឱបកញ្ចឹងកអ្នកកំលោះយ៉ាងស្អិតជាប់ព្រមនាងធ្មិចភ្នែកយ៉ាងខ្លាំងដូចជាបានត្រៀមខ្លួនថានឹងរអិលដួលបោកក្បាលរួចជាស្រេចយ៉ាងអ៊ីចឹង
"ឃើញទេបើអូនព្រមនៅស្ងៀមៗតាំងពីដំបូងក៏មិនបែបនេះដែរ?"ជុងហ្គុក ជ្រឹមភ្នែកសើចហឹសៗក្នុងបំពង់កឮព្រមទាំងពោលពាក្យស្តីបន្ទោសឲ្យនាងតូចដោយភាពខ្នល់ខ្នាញ់នៅឈ្លៀតឱកាសឱនស្រស់ក្លិនក្រអូមប្រហើរពីថ្ពាល់ទល់រលោងរបស់នាងមួយខ្សឺតទៀតផង នេះណាមិនទាន់លួងនាងឲ្យបាត់ខឹងនឹងខ្លួនរឿងចាស់ផងនៅហ៊ានមកញ៉ោះឲ្យនាងខឹងថែមមួយជាន់ទៀត
"ចេញទៅ.."យូជី ភ្ញាក់ស្មារតីមកវិញនិងរហ័សរុញអ្នកកំលោះឲ្យចេញពីខ្លួនខ្លាំងៗរហូតបានសម្រេចហើយនាងក៏ខិតខ្លួនចេញឆ្ងាយពីគេយ៉ាងលឿនបញ្ជាក់ឲ្យគេបានឃើញយ៉ាងច្បាស់ថានាងមិនចង់នៅជិតគេឡើយសូម្បីតែមួយនាទី
"អូនកុំដេញបងបានទេ បង.."
"គួរឲ្យស្អប់ ល្បិចកលច្រើនរាប់រយជំពូក ខ្ញុំខំមានចិត្តអាណិតលោកតែលោកបែរជាបោកប្រាស់ខ្ញុំម្តងហើយម្តងទៀត យ៉ាងម៉េចសប្បាយចិត្តណាស់មែនទេ?"យូជី កាត់សម្តីរបស់អ្នកកំលោះដោយមិនឲ្យគេនិយាយអ្វីបានច្រើនជាងនេះ នាងពិតជាខឹងនឹងគេណាស់ហេតុអីចូលចិត្តបោកប្រាស់នាងម្តងហើយម្តងទផតបែបនេះ?នាងពិតជាស្តាយចិត្តដែលខំអាណិតគេខ្លាំងណាស់ ការពិតគេមិនបានស្រវឹងគេធ្វើពុតជាស្រវឹងឲ្យនាងអាណិតមិនដាច់ចិត្តមើលគេដេកហាយខ្យល់ត្រជាក់តែម្នាក់ឯង តែមើលគេចុះគ្រប់យ៉ាងគេគ្រាន់តែសម្តែងតែប៉ុណ្ណឹង
"បើបងមិនធ្វើបែបនេះអូនព្រមឲ្យបងជួបទេ?"
"ចុះកាលដែលលោកធ្វើចរឹកបែបនេះតើសមនឹងឲ្យខ្ញុំព្រមជួបជាមួយលោកដែរទេ?"
"យូជី..."
"ចេញទៅ.."
"ស្តាប់បងបកស្រាយសិន.."
"អត់ទេ..នែ៎ លែងខ្ញុំ"យូជី បម្រុងនឹងគេចវេះពីការបកស្រាយរបស់អ្នកកំលោះទើបនាងមានបំណងចង់ចេញពីបន្ទប់ តែមិនបានសម្រេចត្បិតជុងហ្គុក រហ័សជាងចូលទៅឱបនាងជាប់ណែន
"អូនព្រមនិយាយជាមួយបងតាមសម្រួលដែលទេ?បើអូនមិនព្រមបងនឹងចាត់ការអូនឲ្យចុះពីគ្រែមិនរួច បងនិយាយហើយបងច្បាស់ជាធ្វើ"និយាយធម៌ត្រជាក់ដាក់នាងមិនស្តាប់ទើបគេនិយាយគម្រាមយកតែម្តង
"លោកសម្អាងអី!?នេះជាផ្ទះខ្ញុំមិនមែនផ្ទះលោកធ្វើអីឲ្យចេះក្រែងចិត្តម្ចាស់ផ្ទះគេផង បើលោកហ៊ានតែគិតចង់ធ្វើអីផ្តេសផ្តាសខ្ញុំនឹងស្រែកឲ្យបងប្រុសឮហើយគាត់នឹងចូលមកវាយលោកទាល់តែស្លាប់ជាមិនខាន"
"អូនពិតជាដាច់ចិត្តមើលបងប្រុសអូនវាយបងនឹងភ្នែកបានមែនឬ?"
"រឿងអីដែលខ្ញុំមិនដាច់ចិត្តនោះ?លោកហ៊ានតែធ្វើសាកមើលទៅនឹងភ្លឺភ្នែកជាមិនខាន"
"ក៏បាន អ៊ុប.."ជុងហ្គុក មិនស្តាប់រឹតតែផ្គើនថែមបញ្ចប់សម្តីមិនទាន់ស្រួលបួលផងនាយក៏ថើបមាត់នាងតូចភ្លាមៗបឺតជញ្ជក់ហាក់ដូចជាចង់ស្រូបយកព្រលឹងនាងយ៉ាងអ៊ីចឹង យូជី ខំប្រឹងរើបម្រាស់តែមិនអាចគេចផុតហើយពេលដែលគេបោះនាងទៅលើគ្រែក៏ជាពេលដែលបបូរមាត់នាងមានសេរីភាពទើបព្យាយាមស្រែកខ្លាំងៗសុំជំនួយពីបងប្រុសតែថាអ្វីដែលនាងរំពឹងទុកគឺខុស បងប្រុសមិនបងនេះសូម្បីតែសម្លេងសម្រឹបជើងមកកាន់បន្ទប់នាងក៏មិនឮផង ជុងហ្គុក ញញឹមខិលឡើងទ្រោបពីលើនាងតូចព្រមទាំងពោលពាក្យខ្លះមុននឹងចាត់ការនាង
"មួយយប់នេះបងនឹងនិយាយគ្នាជាមួយអូនឲ្យដឹងគ្នាម្តង បើនិយាយមិនដឹងគ្នាទេបងក៏មិនព្រមឈប់ដូចគ្នា"
"អត់ទេលែងអាឆ្កួត!!"
សម្លេងស្រែករបស់យូជី ឬមកដល់បន្ទប់របស់យូហ្វាង ធ្វើឲ្យគូរស្នេហ៍មួយគូរនេះដែលកំពុងអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយត្រូវជ្រឹមចិញ្ចើមងាកមើលមុខគ្នាទៅវិញទៅមក ម៉ូណា មិនស្រួលចិត្តនិងសម្លេងមុននេះទើបចង់ចេញទៅនើលតែត្រូវយូហ្វាង ឃាត់ជាប់មិនឲ្យទៅ...
"អូនមិនចាំបាច់ទៅណា.."
"តែអូនឮសម្លេងយូជី នាងហៅបងមានរឿងអីមែនទេ?ហើយជុងហ្គុក នោះ?"
"ឲ្យគេដោះស្រាយគ្នាគេទៅ អូនកុំទៅខ្វល់អី"
"បងចង់បានន័យថាមិច?"
"គូរស្នេហ៍តែងតែមានពេលឈ្លោះនិងពេលផ្អែមល្ហែម ពួកគេទាំងពីរកំពុងប្រឆាំងគំនិតគ្នាតិចតួចអូនកុំឲ្យលូកដៃអី តែបន្តិចទៀតគេនិយាយគ្នាដឹងរឿងគេត្រូវគ្នាវិញហើយ"
"បានន័យថាបងដឹង ហើយមុននេះបងនឹងជុងហ្គុករួមគំនិតគ្នាបោកប្រាស់ពួកអូនថាផឹកស្រវឹង"
"បងគ្មានចេតនាកុហកអូនទេ បងគ្រាន់តែចង់ជួយជុងហ្គុក នេះឲ្យបងសុំទោសណា៎"
"បងឯងនេះក្បាលខូចណាស់"