រឿង គូរស្នេហ៍ផ្សំផ្គុំ •
"ភាគទី ០៣"ថ្ងៃរសៀលក្នុងបន្ទប់អ្នកជម្ងឺ...
"នែ៎ យើងសួរឯងត្រង់ចុះ ឯងមិនធុញទេមែនទេដែលមកសម្ងំនៅទីនេះពេញមួយថ្ងៃនោះ"អ៊ុនវ៉ូ ដែលអង្គុយចុចទូរស័ព្ទនៅលើសាឡុងសុខៗក៏ស្រាប់តែនឹកឃើញសួរទៅមិត្ត ដែលឈឺស្រាលធ្វើពុតជាឈឺធ្ងន់ មកសម្ងំក្នុងមន្ទីរពេទ្យមិនចេញទៅណា មិននឹកស្មានថាគេចុះទន់យ៉ាងនេះដើម្បីតែនាងតូចម្នាក់នោះសោះ
"ឯងគិតថាយើងចង់នៅណាស់មែនទេ! ធុញសឹងស្លាប់ទៅហើយ បើកុំតែដោយសារស្រីម្នាក់នោះយើងមិននៅទីនេះនាំតែស្អុយក្លិនថ្នាំ ស្តុកខួរនោះទេទៅដេកអោបស្រីសាច់ទន់ៗវាស្រួលខ្លួនជាង"អាគំនិតព្រាននារីអីបែបនេះនៅតែមិនចោល តែយ៉ាងណាចរិតពីកំណើតរបស់គេវាក៏បែបនេះពិតមែន ល្មោភស្រី ល្មោភសប្បាយ មិនគិតខ្វល់ឡើយរឿងការងារទុកចោលអោយគំនរដូចភ្នំ សុខចិត្តយកពេលវេលាអោយទំនេរចូលក្លឹបផឹកស្រាអង្គុយមើលស្រីសាច់សខ្ចីលេងធ្វើរំភើយ...
ក្រាក...
កំពុងនិយាយគ្នាជក់មាត់សុខៗស្រាប់តែឮសម្លេងមួលគន្លឹះបើកទ្វារបន្ទប់ចូលមកដោយនរណាម្នាក់ ធ្វើអោយជុងហ្គុក រហ័សប្រាស់ខ្លួនទៅលើពូកវិញធ្វើពុតជាដេកវិញនិងលើកភួយមកដណ្តប់ត្រឹមចុងដង្ហើម
"គឺនាង..."អ៊ុនវ៉ូ ក៏ភ្ញាក់បន្តិចកាលបើឃើញថាជានាងតូចយូជី ជាអ្នកសម្រុកចូលមកទាំងដែលនាងទើបតែនិងចេញទៅមុននេះមិនទាន់ទាំងបានកន្លះម៉ោងផង
"ខ្ញុំយល់ព្រមចំពោះកិច្ចសន្យាមួយនោះ តែខ្ញុំមានលក្ខខណ្ឌ"យូជី និយាយយល់ព្រមចំពោះកិច្ចសន្យាមួយនោះធ្វើអោយអ្នកដែលកំពុងធ្វើពុតជាដេកលក់លបញោចចុងមាត់ញញឹមទាំងពេញចិត្ត តែពេលដែលបានឮចុងប្រយោគដែលនាងនិយាយថានិងមានលក្ខខណ្ឌក៏ធ្វើអោយគេកើតចម្ងល់ឡើងមកភ្លាមនុងសម្ងំស្ងៀមៗចាំស្តាប់បន្ត
"នាងមានលក្ខខណ្ឌអី?"អ៊ុនវ៉ូ សួរបញ្ជាក់ពីលក្ខខណ្ឌ ខណៈដែលលួចដៀងភ្នែកសម្លឹងមើលទៅជុងហ្គុក គេមិនប្រាកដចិត្តនោះទេថាគួរសម្រេចចិត្តយ៉ាងណាបើនាងតូចលើកលក្ខខណ្ឌឡើងមកនោះ ព្រោះរឿងទាំងនេះជុងហ្គុក ដែលជាម្ចាស់សាមីខ្លួនផ្ទាល់នេះជាអ្នកដែលត្រូវសម្រេចចិត្ត
"ខ្ញុំព្រមមើលថែគេកំឡុងពេលដែលកំពុងបាត់ការចងចាំក៏បាន ប៉ុន្តែក្នុងរយៈពេលប្រាំមួយខែ បើគេនៅតែចងចាំអ្វីទៀត ឬការចង់ចាំរបស់គេមិនទាន់មានមកវិញវាលែងជារឿងរបស់ខ្ញុំហើយ ខ្ញុំដកខ្លួនចេញកិច្ចសន្យានិងបញ្ចប់ក្នុងរយៈពេលប្រាំមួយខែតែប៉ុណ្ណោះ យ៉ាងមិចលោកយល់ព្រមដែលទេចំពោះលក្ខខណ្ឌរបស់ខ្ញុំ?"យូជី សួរបញ្ជាក់នៅចុងប្រយោគ ខណៈដែលអ៊ុនវ៉ូ ស្រឡាំងកាំងមិនដឹងថាឆ្លើយបែបណាអោយល្អ
"អឺ..."អ៊ុនវ៉ូ លួចដៀងភ្នែកមើលជុងហ្គុក ម្តងទៀតព្រោះចង់អោយធ្វើអ្វីយ៉ាងជាសញ្ញាថាគេនិងយល់ព្រមចំពោះលក្ខខណ្ឌរបស់នាងតូចឬក៏អត់ហើយក៏យល់ន័យពេលដែលជុងហ្គុក លើកដៃធ្វើជាសញ្ញាថាគេអូខេចំពោះលក្ខខណ្ឌនេះ ដោយយូជី មិនបានចាប់អារម្មណ៍នោះឡើយថាពីនាក់នោះកំពុងឆ្លើយឆ្លងលេងល្បិចដាក់នាងនោះទេ ព្រោះនាងកំពុងឈរបែរខ្នងមករកជុងហ្គុក
"ក៏បានខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌមួយនេះ"
"អូខេ លោកយល់ព្រមក៏ដូចជាមិត្តរបស់លោកយល់ព្រម អ៊ីចឹងក្រដាសកិច្ចសន្យានេះខ្ញុំនិងអោយមិត្តរបស់លោកស៊ីញេចុះ"យូជី និយាយខណៈដែលដកក្រដាសកិច្ចសន្យាមួយសន្លឹកចេញពីក្នុងកាបូបតបស់នាងមក មិនដឹងថានាងលួចទៅធ្វើពីពេលណានោះទេ
"នាងអោយគេស៊ីញេយ៉ាងមិចនិងកើតទៅ បើគេសន្លប់មិនទាន់ដឹងខ្លួនផង"អ៊ុនវ៉ូ
"អ៎ា មែនហើយខ្ញុំភ្លេចអោយឈឹងទៅ អ៊ីចឹងអោយគេផ្សិតមេដៃជំនួសវិញក៏បាន"មិននិយាយតែមាត់យូជី ក៏ដើរទៅជិតគ្រែរបស់ នាងដកក្រេមលាបមាត់ចេញពីក្នុងកាបូបមុននិងលាបវាទៅលើមេដៃរបស់ជុងហ្គុក ទាល់តែសព្វបន្ទាប់មកក៏យកមកផ្តិតនិងក្រដាសកិច្ចសន្យារបស់នាង
"រួចរាល់ហើយ..."យូជី ញញឹមហើយបត់ក្រដាសនោះដាក់ចូលទៅក្នុងកាបូបវិញ ហើយបម្រុងនិងដើរចេញពីបន្ទប់តែត្រូវអ៊ុនវ៉ូ ហៅអោយបញ្ឈប់ដំណើរ
"ឈប់សិន នាងចង់ទៅណា?"អ៊ុនវ៉ូ
"ទៅផ្ទះ..!អស់ការងាររបស់ខ្ញុំហើយ លោកចង់អោយខ្ញុំដេកនៅទីនេះ?"យូជី សួរហាក់ដូចជាកំពុងឌឺដង
"នាងចុះកិច្ចសន្យារួមហើយ ដូច្នេះនាងត្រូវនៅមើលថែអាគុកចាប់ពីឥឡូវនេះទៅ ចំណែកខ្ញុំជាទើបអ្នកដែលត្រូវទៅផ្ទះព្រោះអស់តួនាទីរបស់ខ្ញុំហើយ"
"ចាំថ្ងៃស្អែកខ្ញុំមកមើលគេមិនបានឬ?"យូជី ដូចជាមិនពេញចិត្តនិងកំពុងចង់ពន្យាពេល
"មិនបានទេ បានហើយខ្លះមិនចង់និយាយជាមួយនាងច្រើនទេ ខ្ញុំទៅសិនហើយ..."និយាយចប់អ៊ុនវ៉ូ ក៏បោះជំហ៊ានវែងៗដើរចេញទៅទាំងមិនភ្លាមទាញទ្វារបន្ទប់បិទ
"អ៎េ ខ្ញុំភ្លេចផ្តាំនាងអាគុកវាមិនទាន់ដឹងខ្លួនទេ បើវាដឹងខ្លួននាងរកអីអោយវាញ៉ាំផង"អ៊ុនវ៉ូ បើកទ្វារជាចន្លោះតូចល្មមនិងអើតក ចូលមកក្នុងប្រាប់នាងតូចនិយាយចប់គេក៏ទាញទ្វារបិទម្តងទៀត ចេញទៅបាត់លេងត្រឡប់មក
"អ៎េ ចំជារំខានមែន"ទោះចិត្តមិនចង់នៅក៏តហរូវតែនៅយូជី ដកដង្ហើមធំខណៈដែលដាក់កាបូបរបស់ខ្លួនទុកលើសាឡុង នាងដើរមកជិតគ្រែរបស់ជុងហ្គុក សម្លឹងមុខគេមួយសន្ទុះមុននិងពោលឡើង
"គួរតែយកខ្នើយខ្ទប់មុខរបស់គេអោយថប់ដង្ហើមស្លាប់អោយហើយៗពេលនេះតែម្តងល្អទេ?"ឮសម្តីរបស់យូជី ក៏ធ្វើអោយជុងហ្គុក ភ័យបុកពោះហើយក៏មិនទុកចិត្តនាងតូចម្នាក់នេះដែលគេគួរតែប្រយ័ត្នខ្លួនទើបល្អ គួរតែរកវិធីរកច្រកចេញមុនពេលដែលនាងតូចធ្វើអោយសម្តីដែលនិយាយមុនក្លាយជាការពិត...
"ហ៊ឹម...."ជុងហ្គុក បញ្ចេញសម្លេងថ្ងួចថ្ងូរក្នុងបំពង់ហាក់ដូចជាមនុស្សដែលទើបនិងដឹងខ្លួនក្រោយសន្លប់អស់ពេលជាយូរពិតៗ មើលទៅគេពូកែសម្តែងជាងតួឯកប្រុសក្នុងរឿងទៅទៀត
"ទឹក...ទឹក"ជុងហ្គុក ធ្វើជាស្រែករកទឹក សម្តែងសមពិតៗគ្មានទាស់ត្រង់ណា ចំណែកយូជី ឃើញបែបនេះហើយក៏រហ័សរត់ទៅចាក់ទឹកមកអោយគេ តែពេលដែលបានទឹកមកហើយក៏ត្រូវគ្រាអោយអោយងើបឡើងផឹកទៀត ជុងហ្គុក ផឹកទឹករួចហើយយូជី ដាក់កែវទឹកទៅតុជិតក្បាលគ្រែមុននិងផ្តេកខ្លួនជុងហ្គុក អោយដេកទៅវិញថ្នមៗដោយប្រុងប្រយ័ត្នបំផុត
"នាងជាអ្នកណា"ជុងហ្គុក ជ្រឹមភ្នែកសួរនាងតូចទឹកមុខហាក់ដូចជាកំពុងរកនឹក គិតថានាងជាអ្នកណា
"ខ្ញុំ...."
"ខ្ញុំចាំនាងមិនបានទេ"_ជេអ៊ីន_