ភាគទី១២

1.4K 68 2
                                    

ភាគទី ១២...
ពាក់កណ្ដាលអាធ្រាត្រទៅហើយ ប៉ុន្តែនាងតូចយូជីរបស់យើងនៅតែមិនទាន់ចូលគេងទៀត ដោយភ្លើងបន្ទប់របស់នាងនៅបើកភ្លឺចញ្ចាចនៅឡើយ ចំណែកអ្នកដែលជាម្ចាស់បន្ទប់ក៏កំពុងតែនៅអង្គុយអានសៀវភៅប្រលោមលោករបស់នាងនៅឡើយ នេះអាចដោយសារតែប្លែកកន្លែងគេង ទើបធ្វើអោយនាងគេងមិនលក់ក៏ថាបាន...
ក្រោយពីអាបញ្ចប់ទំព័រយូជី ក៏បិទសៀវភៅទុកផ្អាកត្រឹមនេះសិន ខណៈនោះក៏ចុះពីលើគ្រែដើរចេញពីបន្ទប់ដើម្បីចុះទៅខាងក្រោមរកទឹកគោផឹក...។ពេលចុះមកដល់ខាងក្រោមនាងក៏ឃើញជុងហ្គុក នៅអង្គុយមើលទូរទស្សន៍នៅឡើយ ទើបអត់មិនបាននិងសួរព្រោះគេអង្គុយមើលទូរទស្សន៍បែបនេះតាំងពីក្បាលល្ងាចមកម្ល៉េះ មិនដឹងជាមានស្អីល្អមើលណាស់ណាទេទើបបានជាជក់ចិត្តយ៉ាងនេះ....
"លោកមិនទាន់ចូលគេងទៀតឬ?"យូជី សួរខណៈដែលកំពុងចុះជណ្តើរមក ...
"គេងមិនលក់..."ជុងហ្គុក តបទាំងមិនដកភ្នែកចេញពីទូរទស្សន៍ ក្នុងមាត់ក៏កំពុងរវល់ទំនេរនំឮសូរក្រិបក្រុបៗយ៉ាងឈ្ងុយឆ្ងាញ់...
"លោកត្រូវការទឹកដោះគោដែលទេ?"មុននិងចូលទោយកទឹកគោះគោផឹកយូជី ក៏មិនភ្លេចងាកមកសួរអ្នកកម្លោះ...
"អត់ទេ..."ទទួលបានចម្លើយយូជី ក៏មិនបាននិយាយអ្វីច្រើនទើបដើរចូលនៅក្នុងផ្ទះបាយ បន្តិចក្រោយមកក៏ចេញមកវិញដោយមានកាន់ទឹកដោះគោមួយកែវនៅក្នុងដៃ បន្ទាប់មកក៏ចូលមកអង្គុយនៅសាឡុងម្ខាងទៀត
"លោកចូលចិត្តមើលរឿងនេះដែលហេស៎?"ឃើញថាជុងហ្គុក កំពុងមើលរឿងភាគកូរ៉េដែលខ្លួនកំពុងតាមដានដូចគ្នាទើបសួរ...
"មិនចូលចិត្តទេ បើកប៉ះក៏ចេះតែមើលៗទៅ ព្រោះគ្មានអ្វីមើល"ជុងហ្គុក និយាយស្របពេលនោះដែលក្រឡែកភ្នែកឃើញកែវទឹកដោះគោរបស់នាងតូចដែលដាក់នៅលើតុ ទើបនិងផឹកអស់កន្លះកែវ ទើបនាយងើបទៅយកវាមកផឹកបង្ហើយទាល់តែអស់រលីងទៅកែវ...
"ទឹកដោះគោរបស់ខ្ញុំទេ!លោកផឹករបស់ខ្ញុំបានយ៉ាងមិចនិង?"យូជី ជ្រួញចិញ្ចើមសម្លក់អ្នកកម្លោះ...
"របស់នាងតើវាយ៉ាងមិច?សំខាន់ខ្ញុំចង់ផឹក"ជុងហ្គុក និយាយទាំងមិនខ្វល់និងទឹកមុខរបស់នាងតូចពេលនេះ
"តែមុននេះ មុនពេលដែលទៅយកខ្ញុំសួររួចហើយថាលោកត្រូវការឬអត់ លោកក៏ថាមិនត្រូវការតែហេតុអីពេលនេះមកផឹករបស់ខ្ញុំអស់?"យូជី
"មុននេះមិនចង់ផឹក ឥឡូវនេះក៏ប្តូរចិត្តចង់ផឹកវិញ ហើយវាស្អីណាស់ណាទៅគ្រាន់តែទឹកដោះគោមួយកែវនាងចាំបាច់ស្រែកឡូឡាបែបនេះធ្វើអី ទឹកដីគោនៅសល់ច្រើនទៀតណាស់"ជុងហ្គុក
"លោកឯងនេះចរិតអាក្រក់ណាស់"យូជី ស្ទុះងើបចេញពីសាឡុង ស្រែកគំហកអោយជុងហ្គុក យ៉ាងឆេះដុំមុននិងដើរទម្រាំជើងតាំងៗឡើងទៅខាងលើបាត់ ដល់បន្ទប់ដែលក៏ទាញទ្វារបិទមួយទំហឹងស្ទើរតែរលំខនដូរទៅហើយ ។ ជុងហ្គុក ងើយកសម្លឹងមើលទៅជាន់ខាងលើ លេបទឹកមាត់ក្អឹកៗ ទំពារនំក្នុងមាត់លែងឆ្ងាញ់ នេះនាងកាចឆ្នាស់យ៉ាងនេះឬ?
ព្រឹកថ្ងៃថ្មី...
ថ្ងៃរះស្ទើរតែផុតចុងដូងទៅហើយនៅឡើយតែអ្នកកម្លោះជុងហ្គុក នៅទាន់ភ្ញាក់ពីគេងទៀត មិនដឹងជាដេកទ្រមក់ស្អីណាស់ថាទេប្រុសកម្ជិលម្នាក់នេះថ្នាក់យូជី ងើបមកចម្អិនអាហាររួចរាល់ រៀបចំដាក់លើតុយ៉ាងស្អាតបាតរងចាំតែគេចុះមកញ៉ាំតាំងពីបាយម្ហូបនៅក្តៅៗរហូតប្រែជាត្រជាក់អស់ទៅហើយនៅតែមិនឃើញសូម្បីស្រមោលលោកប្រុសម្ចាស់ចុះមកទៀត...
"ដេកយកពានឬអត់នេះ?"យូជី រអ៊ូតិចៗខណៈដែលមើលទៅនាឡិកាដែលព្យួរលើជញ្ជាំងរាប់ភ្លេចដងទៅហើយ នាងតាំងចិត្តថាមិនទៅដាស់ឬជ្រលក់មាត់ជាមួយគេឡើយថ្ងៃនេះ ព្រោះនៅមិនទាន់បាត់ខឹងនិងរឿងកាលពីយប់មិញ...
"ខ្ញុំអោយអស់កុំទុកអោយគេញ៉ាំល្អទេ"យូជី ទាំងឃ្លាន ទាំងរមូលពោះ សុខចិត្តអង្គុយហិតក្លិនអាហារមិនទាន់ហ៊ានញ៉ាំព្រោះពីញ៉ាំអ្នកកម្លោះ តើបើគេយូរយ៉ាងនេះនាងញ៉ាំអស់កុំថានាងចិត្តអាក្រក់...
យូជី ដកដង្ហើមធំជាច្រើនលើកច្រើនសារ ខណៈនោះក៏ឮសម្លេងហួចបន្លឺឡើងច្បាស់ណាស់ថាម្ចាស់សម្លេងជានរណា ជុងហ្គុក ស្លៀកពាក់យ៉ាងឡូយសង្ហា ចុះកាំជណ្តើរមកញាប់ជើង មើលទៅគេថ្ងៃនៃអារម្មណ៍ល្អច្លាំងណាស់ខុសប្លែកអីតែយូជី មុខក្រញូវតាំងពីព្រឹកតែម្តង...
"អ៎ូ នាងមិនទាន់ញ៉ាំអាហារពេលព្រឹកទេឬ?ឬមួយក៏នៅចាំខ្ញុំ តែថាថ្ងៃនេះខ្ញុំមិនបាននៅញ៉ាំអាហារពេញព្រឹមនោះទេ មានការងារចេញទៅក្រៅបន្តិច លាហើយ"ជុងហ្គុក ដើរមកដល់មាត់ទ្វារក៏ចាប់អារម្មណ៍ឃើញថានាងតូចកំពុងអង្គុយនៅឯតុបាយដោយមានអាហាររៀបចំពេញតុ ទើបអាក់ដំណើរបន្តិចនិយាយរៀបរាប់ប្រាប់នាង ពេលនិយាយចប់គេក៏ចេញទៅបាត់ភ្លាមដោយមិននៅចាំស្តាប់នាងតូចឆ្លើយតប ។ យូជី គាំងស្ញេញរកអ្វីនិយាយមិនចេញ នេះនាងខំអង្គុយចាំគេឡើងមួយព្រឹកសម្រាប់អាហារពេលព្រឹកមួយពេលនេះ តែចុងក្រោយគេបែរជាចេញទៅដោយមិនញ៉ាំសូម្បីមួយម៉ាត់អ៊ីចឹងឬ...
"ទុកខ្ញុំជាស្អីមនុស្សចង្រៃ ខ្ញុំនិងធ្វើអោយលោកដឹងថាធ្វើអោយខ្ញុំខឹងលោកនឹងនៅមិនបានស្រួលខ្លួនទេ"យូជី ជាមនុស្សដែលមិនចេះខឹងផ្តេសផ្តាសនោះទេ តែជាជាលើកទីមួយហើយនិងនាងខឹងដូចបាយពុះបែបនេះ...
នៅក្នុងភោជនីយដ្ឋានមួយដែលនៅក្នុងផ្សារទំនើប...
ជុងហ្គុក មិនបានមានធុរៈសំខាន់អ្វីដែលត្រូវធ្វើនោះឡើយ តែកាលដែលចេញមកខាងក្រៅទាំងព្រឹកអីបែបនេះក៏ដោយសារគេមានណាត់ជាមួយនិងស្រីស្នេហ៍ដែលនិយាយគ្នាត្រូវរ៉ូវមកតាំងពីយប់មិញថានិងមកដើរទិញឥវ៉ាន់ បន្ទាប់ពីទិញឥវ៉ាន់រួចរាល់ក៏នាំគ្នានឹងអង្គុយញ៉ាំអាហារក្នុងភោជនីយដ្ឋានមួយ...
"មួយរយៈនេះបងបាត់ទៅណាអូននឹកបងស្អីស្លាប់ទៅហើយ"ស្រីស្រស់សូវីន និយាយខណៈដែលផ្តេកក្បាលកៀកកើយនិងដើមទ្រូវហាប់ណែនរបស់អ្មកកម្លោះដោយឫកពារម្ញិកម្ញក់ គួរអោយជ្រេញ...
"ចុះហេតុអីពេលនេះអូនមិនទាន់ស្លាប់?"ជុងហ្គុក សួរឌឺសម្តីគ្មានភាពផ្អែមល្ហែមអ្វីសូម្បីបន្តិច
"ជុងហ្គុក និយាយបែបនេះបានយ៉ាងមិច?អូនកំពុងតែសង្ស័យហើយណាថាបងលួចមានស្រីផ្សេង"សូវីន
"ហើយបងមានដែលធ្លាប់និយាយតាំងពីពេលណាថាបងមានតែអូនម្នាក់?"សូវីន គាំងនិងសម្តីរបស់អ្នកកម្លោះ ទើបស្ងាត់មាត់ជ្រៀបនិយាយអ្វីលែងចេញ
"ក្រែងអូនថាឃ្លានមែនទេ?ឆាប់ញ៉ាំទៅបងប្រញាប់ត្រឡប់ទៅវិញ"ជុងហ្គុក
"បងមិនទៅផ្ទះអូនសិនទេហេស៎?"សូវីន
"អត់ទេ..."
"ហេតុអី?"
"ធុញហើយ ទ្រលាន់ហើយស្តាប់បានទេ?"
"ជុងហ្គុក..."
"ឈប់ហៅឈ្មោះរបស់បងទៀត ថ្លង់ណាស់ដឹងទេសម្លេងអូនមិនពីរោះទេដូចជាក្អែកអ៊ីចឹង"ជុងហ្គុក
"អា៎យ...!"សូវីន ស្រែកខ្លាំងៗថោយមិនសុខចិត្ត
"នែ៎ ស្រែកស្អីមិនចេះខ្មាស់គេទេ?"ជុងហ្គុក
"ហេតុអីបងដៀលអូនកប់ៗមាត់បែបនេះ"
"អ្នកណាថាដៀល?គេហៅថានិយាយការពិតយល់ទេ"
"ចន ជុងហ្គុក...!!"

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now