រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២៩យូជី ឱបកូនឆ្មាតូចជាប់មិនលែងព្រមទាំងអង្អែលខ្នងរបស់វាទៅមកតិចៗចំណែកឯកូនឆ្មាកាលបើបានទទួលភាពកក់ក្តៅពីរង្វង់ដៃរបស់នាងតូចក៏សម្ងំស្ងៀមមិនចេញទៅណា ជុងហ្គុក និង យូជី ទទឹកខ្លួនជោគមិនខុសពីគ្នាខណៈដែលអង្គុយនៅមាត់ទន្លេនៅឡើយ យូជី នាងមិនបាននិយាយស្តីអ្វីឡើយគិតតែពីឈ្ងោកមើលកូនឆ្មាមិនឈប់ស្របពេលដែល ជុងហ្គុក ក៏អង្គុយសម្លឹងមើលមកនាងដោយភាពស្ងៀមស្ងាត់ដូចគ្នា ភាពស្ងប់ស្ងាត់ចូលគ្របដណ្ដប់ពេញបរិយាយកាលមិនគួរឲ្យសប្បាយសោះ ជុងហ្គុក ដកដង្ហើមធំចេញមកជាច្រើនដងមុននឹងចាប់ផ្តើមនិយាយរកនាងតូចមុន
«តោះទៅផ្លាស់ប្តូរសម្លៀកបំពាក់ចេញ ទទឹកជោកបែបនេះមិនល្អទេប្រយ័ត្នផ្តាច់សាយ»ជុងហ្គុក និយាយរួចក៏ងើបឡើងព្រូសព្រមទាំងចាប់កដៃរបស់នាងតូចទាញឲ្យងលបឡើងមកតាមជាមួយដែល តែនាងមិនព្រមថែមទាំងគ្រវាសដៃចេញពីគេភ្លាមៗយ៉ាងរឹងរូស
«លោកទៅម្នាក់ឯងចុះ»យូជី និយាយទាំងមិនមើលមុខរបស់គេធ្វើឲ្យអ្នកកំលោះសែនតឹងចិត្ត ទើបបន្ទាបខ្លួនចុះអង្គុយចោងហោងក្បែរនាងម្តងទៀត និងពោលឡើង
«នៅខឹងទៀតមែនទេ?ក្រែងមុននេះខ្ញុំក៏បាននិយាយបកស្រាយគ្រប់យ៉ាងប្រាប់ហើយតា៎ ឈប់ខឹងទៅ»ជុងហ្គុក
«ការពិតគឺលោកបោកខ្ញុំ»និយាយដល់រឿងនេះ យូជី ក៏ចាប់ផ្តើមឆេះឆួលម្តងទៀត នាងខំតូចចិត្តយំយេកស្តាយខ្លួនពេញមួយថ្ងៃតែចុងក្រោយគេបោកប្រាស់នាងទុកជាការលេងសើចសោះ ទុកនាងជាស្អី ល្ងង់ខ្លាំងណាស់ហ្ហេ៎...
«មិនទាំងស្រុងទេ»ជុងហ្គុក សើចញឹមៗទាំងមិនសម
«បានន័យថាយ៉ាងម៉េច?»យូជី ជ្រួញចិញ្ចើមស្រែកសួរទាំងក្តៅចិត្ត បើមិនមែនគេកុហកទាំងស្រុងតើយ៉ាងម៉េច?
«គឺដំបូងវាក៏កើតឡើងពិតមែន តែដល់ជិតបានសម្រេចទៅហើយនាងក៏ស្រាប់តែសន្លប់រឿងគ្រប់យ៉ាងក៏ត្រូវចប់ទាំងពាក់កណ្តាលទី...»
«តែលោកក៏ឃើញអស់ហើយ?»យូជី សួរទាំងមុខឡើងក្រហមង៉ាំង ស្រឺតពេញមួយតួខ្លួនតែម្តងហើយ
«ក៏បានស្ទៀបដែរ»
«អ៎ាយ អារោគចិត្ត ឈប់និយាយទៅៗ លោកឯងឆាប់ស្តោះទឹកមាត់បីដងបិទភ្នែកបំផ្លិចគ្រប់យ៉ាងចោលភ្លាម ហាមចងចាំ ហាមរំលឹកទៀតឲ្យសោះ»យូជី ចង្អុរមុខរាងក្រាស់ទាំងដៃញ័រទទ្រើត នាងទាំងខឹង ទាំងខ្មាស់អៀន ហេតុអ្វីអាចមានរឿងបែបនេះកើតឡើងទៅកើត គួរឲ្យអាម៉ាស់ខ្លាំងណាស់
«ហ្ហើយ!ឈប់ស្រែកទៀតទៅ ការពិតនៅតែជាការពិត នាងមិនចាំបាញ់បង្ចំឲ្យខ្ញុំបំផ្លិចវាចោលនោះទេ បើចិត្តខ្ញុំមិនចង់ខ្ញុំក៏ដេកយល់សប្តិឃើញរាល់តែយប់នឹង ឌឹប...»ជុងហ្គុក និយាយមិនទាន់ផុតពីមាត់ផងក៏ត្រូវនាងតូចដាល់មួយដៃចំកណ្តាលមាត់មួយទំហឹង នេះចាប់ផ្តើមមាត់ឈាមជ្រាបចេញមកតាមគេមមាត់ភ្លាមៗតែម្តង
«មាត់ឆ្កែ គំនិតអាក្រក់»យូជី ជេរអ្នកកំលោះផាំងថែមទាំងច្រានគេឲ្យអុកគូទទៀតផង រួចនាងក៏ស្ទុះងើបបីកូនឆ្មាដើរចេញទៅ ជុងហ្គុក ប្រើអណ្តាតលិតឈាមដែលជ្រាបនៅគេមមាត់ទាំងញញឹម មួយដៃនេះគេមិនឈឺនោះទេតែមួយដៃនេះសម្រាប់គេវាមានន័យខ្លាំងណាស់ ភ្លាមៗនោះក៏ប្រញាប់ងើបចេញទៅតាមឲ្យទាន់នាងតូច
ផ្ទះចម្ការ...
ជុងហ្គុក និង យូជី មកដល់ផ្ទះចម្ការវិញទាំងម្នាក់ៗខ្លួនសើមជោកចំណែកឯសម្លៀកបំពាក់ក៏ប្រឡាក់ដីស្រម៉កតែម្តងឃើញបែបនេះអ៊ុំស៊ុននិងភរិយារបស់គាត់ដែលកំពុងអង្គុយកាត់ស្មៅនៅខាងមុខផ្ទះចូលមកសួរនាំពួកគេ
«ទាំងគូនេះទៅធ្វើអ្វីមកនឹង ហេតុអ្វីខ្លួនទទឹកជោកបែបនេះ?»អ្នកស្រីឈុន សួរទៅអ្នកទាំងពីរទាំងសើចតិចៗហាក់ដូចជាអស់សំណើចណាស់អ៊ីចឹង
«ប្រហែលជាដើរលេងថ្ងៃក្តៅហត់ហើយក៏បបួលគ្នាចុះហែលទឹកលេងហើយអូន»អ្នកដែលត្រូវសួរសំណួរមិនទាន់តាំងបានឆ្លើយតបមកវិញផងអ៊ុំស៊ុន ដែលជាស្វាមីគាត់ក៏ឆ្លើយតបជំនួសបែបលេងសើច
«ចំមែនហើយ!បានហើយពួកឯងប្រញាប់ឡើងទៅផ្លាស់សម្លៀកបំពាក់ចុះណាប្រយ័ត្នផ្តាសាយ»
«ចា៎/បាទ»
អ្នកទាំងពីរឆ្លើយតំណាលគ្នាបន្ទាប់មកក៏នាំគ្នាដើរចូលទៅក្នុងផ្ទះបាត់ទៅ យូជី បីកូនឆ្មាជាប់មិនលែងឡើងមកដល់បន្ទប់ចំណែកឯ ជុងហ្គុក ក៏មកតាមពីក្រោយចូលមកដល់នាយក៏មិនភ្លេចទាញទ្វារបិទនិងចាក់គន្លឹះជាប់
«ខ្ញុំត្រូវការងូតទឹកមុន លោកចាំចូលតាមក្រោយចុះ»យូជី ងាកមកប្រាប់អ្នកកំលោះ
«ងូតជាមួយគ្នាមិនបានឬ?»ជុងហ្គុក សួរបែបលេងសើចបន្លំតែបើនាងអនុញ្ញាតច្បាស់ជាល្អណាស់
«ចង់បែបមាត់មួយចំហៀងទៀតទេ»យូជី បើកភ្នែកធំៗធ្វើមុចកាចសង្គ្រឺតធ្មេញដាក់អ្នកកំលោះ
«និយាយលេងទេ កុំយកជាការអី»ជុងហ្គុក ញាក់ចិញ្ចើមសើចហិហិដាក់នាងតូច យូជី មិនបាននិយាយច្រើនក៏ងាកបម្រុងដើរចូលបន្ទប់ទឹកតែក៏ត្រូវ ជុងហ្គុក ស្រែកបញ្ឈប់...
«ឈប់សិន...!»
«យ៉ាងម៉េច?»
«នាងប្រុងយកកូនឆ្មានោះចូលទៅងូតទឹកជាមួយមែនទេ?»ជុងហ្គុក ចង្អុរទៅកូនឆ្មាព្រមទាំងសួរ
«បើមែនតើយ៉ាងម៉េច?»យូជី ជ្រួញចិញ្ចើមដាក់មនុស្សប្រុសរឿងច្រើន
«មិនបានទេ វាអាចនឹងឃើញអឺ...នាងណា៎»
«លោកឯងនេះគិតតែរឿងស្មោគគ្រោកតែខ្លួនឯងកុំមកបន្ទោសកូនឆ្មាដែលមិនដឹងអី»យូជី សម្លក់
«ពិតជាមិនបានពិតមែន នាងមិនអាចយកវាទៅងូតទឹកជាមួយនោះទេខ្ញុំប្រចណ្ឌ ហើយក៏ហួងហែង...»ជុងហ្គុក
«ចន ជុងហ្គុក ប្រ្សចង្រៃយ៍មានដឹងខ្លួនទេថាកំពុងនិយាយពីអី!»យូជី ក្តៅស្លឹកត្រចៀកងុំដោយសារសម្តីរបស់គេ
«ហ្ហើយ...!យ៉ាងណាខ្ញុំមិនយល់ព្រម ឲ្យមកនេះខ្ញុំជាអ្នកងូតទឹកឲ្យវាទៅចុះនាងចូលទៅងូតតែម្នាក់ឯងឲ្យស្រួលខ្លួនចុះ»ជុងហ្គុក មិនខ្វល់ថាពេលនេះ យូជី កំពុងខឹងនិងគេឡើយ គេធ្វើប្រងើយកន្តើយចំពោះរឿងនេះ ខណៈនោះក៏ចូលទៅយកកូនឆ្មាពីដៃរបស់ យូជី យកមកបីប្រាប់នាងហើយក៏ចេញពីបន្ទប់យកកូនឆ្មាតូចទៅងូតទឹកនៅខាងក្រោម យូជី មិនដឹងថានិយាយបែបណាឲ្យសម នាងទាល់តម្រិះហុំយទើបណ្តោយទៅតាមគេចុះ ក្រោយពេលដែល ជុងហ្គុក ចេញទៅបាត់នាងក៏យកកូនកន្សែងនិងអាវឃ្លុំដើម្បីចូលងូតទឹកសម្អាតខ្លួន..._ប្លូប៊ែល_