រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
"ភាគទី ០៦"មេឃចាប់ផ្តើមងងឹតជុងហ្គុក អង្គុយក្នុងបន្ទប់ទាំងមុខក្រញូវមិនរីកទាល់តែសោះ ខណៈដែលភ្នែកក៏គិតតែពីសម្លឹងមើលទៅមានទ្វារទន្ទឹងចាំមើលផ្លូវនាងតូចដែលចេញទៅប្រហែលជាពីរម៉ោងហើយនោះនៅមិនទាន់ឃើញនាងត្រឡប់មកវិញទៀត
"ពេលណាទើបត្រឡប់មកវិញ?ពិតជាគួរអោយធុញទ្រាន់មែន?"កាលបើចាំបាត់ៗ មិនឃើញសូម្បីស្រមោលឬសម្រឹបជើងដែលបញ្ជាក់ជាសញ្ញាថានាងត្រឡប់មកវិញ ធ្វើអោយនាយមិនស្រណុកចិត្តទ្រាំមិនបានចង់តែចេញទៅតាមនាងមកវិញទេ ជុងហ្គុក ដកដង្ហើមធំយ៉ាងធុញថប់ អផ្សុកពេលទំហឹងវាមិនមែនជាទម្លាប់របស់គេនោះទេដែលត្រូវមកសម្ងំក្នុងបន្ទប់បួនជ្រុងគ្មានបរិយាកាសអីបែបនេះ តែបើបាននាងតូចមកអង្គុយអោយគេញ៉ោះលេងក៏អាចជួយសម្រួលភាពអផ្សុករបស់គេបានមួយផ្នែកដែល...
"ខ្ញុំនិងចាំនាងបែបនេះតែម្ភៃនាទីប៉ុណ្ណោះ បើមិនឃើញនាងត្រឡប់មកវិញទៀត ខ្ញុំនិងរកវិធីចាប់នាងថើបអោយទាល់តែបាន"ជុងហ្គុក ញោចចុងមាត់ញញឹមពេញចិត្តនិងគំនិតរបស់ខ្លួន ហើយក៏នៅទទឹងរងចាំផ្លូវនាងតូចបន្តទៀត
នៅសួរច្បារក្នុងមន្ទីរពេទ្យ...
ស្របពេលដែលអ្នកដែលនៅក្នុងបន្ទប់កំពុងតែរងចាំ យូជី បែបជាមកអង្គុយសំកុកក្នុងសួរច្បារធ្វើមិនដឹង នាងពិតជាធុញថប់កាលបើនៅស្តាប់ពាក្យសម្ដីនិងបប៉ាច់បប៉ោចអត់ប្រយោជន៍របស់អ្នកកម្លោះ ហើយក៏មិនដែលគិតសោះថាគេជាមនុស្សដែលចូលចិត្តនិងស៊ាំញ៉ាំច្រើនបែបនេះ ឬមួយដោយសារតែគេបាត់ការចងចាំទើបធ្វើអោយខូចសរសៃប្រសាទ រាលដាលដល់សតិអារម្មណ៍?អ៎េ វាមិនធ្ងន់ធ្ងរដល់ថ្នាក់នេះទេ....យូជី អង្គុយវិភាគពីអ្នកកម្លោះទាំងមិនយល់ ចិត្តគំនិតរបស់គេពេលនេះវាពិបាកដោះស្រាយជាលំហាត់គណិតទៅទៀត
ទឺត ទឺត...! កំពុងតែនឹកគិតរវើរវាយសម្លេងទូរស័ព្ទក៏រោទ៍ឡើងទើបយូជី រហ័សដកមកមើលនិងទទួលភ្លាមៗកាលបើឃើញថាជាលេងរបស់បងប្រុស
"ហេឡូ! បងប្រុស..."
(ឯងមិនត្រឡប់មកផ្ទះវិញទេ?)
"ចា៎ ថ្ងៃនេះខ្ញុំមិនបានត្រឡប់ទៅវិញទេ!"
(ឯងសម្រេចចិត្តច្បាស់ហើយមែនទេថាធ្វើបែបនេះ?)
"ចា៎ បងប្រុសមិនអីទេតែប្រាំមួយខែប៉ុណ្ណោះ មិនយូរនោះទេបងកុំបារម្ភអី!"
(អឹម អញ្ចឹងក៏បាន!មើលថែខ្លួនអោយល្អណា)
យូហ្វាង និយាយផ្តែផ្តាំប្អូនស្រីទាំងព្រួយបារម្ភ និងខ្វាយខ្វល់ចិត្តមិនចង់អោយប្អូនត្រូវមកធ្វើបែបនេះ តាមពិតទៅគេក៏បានខ្ចីលុយមិត្តភក្តិរបស់គេដើម្បីអោយយូជី យកមកសងជំនឿចិត្តដល់អ្នកខាងនេះដែល ប៉ុន្តែនាងមិនព្រមទទួលដោយសុខចិត្តនៅមើលថែគេតាមកិច្ចសន្យា ព្រោះមិនចង់អោយបងប្រុសត្រូវចំណាយលុយច្រើនឥតប្រយោជន៍បែបនេះដោយសារតែនាង
"ចា៎ បងប្រុសប៉ុណ្ណឹងសិនចុះ"និយាយចប់យូជី ក៏បិទទូរស័ព្ទដាក់ចូលក្នុងហោប៉ៅអាវធំវិញ នាងតូចដកដង្ហើមធំបន្តិចប្រលែងភាពស្មុគស្មាញចោលមុននិងងើបដើរចេញពីសួរច្បារចូលទៅក្នុងមន្ទីរពេទ្យវិញ ណាមួយមេឃក៏ងងឹតណាស់ទៅហើយអង្គុយហាលទឹកសន្សើមយូរក៏មិនល្អសម្រាប់សុខភាពដូចគ្នា...
ក្រាក...! កាលបើមកដល់បន្ទប់យូជី ក៏បើកទ្វារចូលក៏ឃើញថាបន្ទប់មានសភាពងងឹតស្លុងគ្មានភ្លើងបំភ្លឺទាល់តែសោះ ហាក់ដូចជាបន្ទប់ដែលគ្មានអ្នកជម្ងឺសម្រាកព្យាបាលយ៉ាងអញ្ចឹង មិនចាំយូរនិងក៏រហ័សដើរសំដៅទៅរកកុងតាក់ភ្លើងហើយក៏ចុចបើកបំភ្លឺវាឡើង ខណៈដែលភ្លើងក្នុងបន្ទប់ត្រូវបានបំភ្លឺឡើងអោយឃើញពីសភាពនៅក្នុងបន្ទប់នេះសព្វជ្រុងជ្រោយ យូជី ក៏ត្រូវភ្ញាក់ព្រឺតកាលបើអ្នកដែលនាងគិតថាដេកលក់ហើយនោះ បែរជាមកឈរច្រងោលៗនៅចំពោះមុខនាងពីពេលណាក៏មិនដឹង
"លោកមកនៅត្រង់នេះតាំងពីពេលណា?"យូជី ភ័យស្ទើរលួសព្រលឹងខណៈដែលសួរទៅគេទាំងសម្លេងញ័រ ព្រោះបេះដូងនូវលោតញាប់ព្រោះភ័យមិនទាន់បាត់
"ខ្ញុំនៅត្រង់នេះយូរហើយ!"ជុងហ្គុក ឆ្លើយតបទាំងទឹកមុខស្មើធេងគ្មានប្រតិកម្មធ្វើសោះ ខណៈដែលសម្លឹងមុខស្រីស្រស់មិនសូម្បីព្រិចភ្នែក មើលដូចមិនដែលបានមើលយ៉ាងអញ្ចឹង
"នាងទើបមកពីណាបានទៅណាយូរម្ល៉េះ?"ជុងហ្គុក សួរនាងតូចដោយមិនអេះអុញយូរ
"ជាលោករបស់ខ្ញុំលោកចង់ដឹងធ្វើអី?ហើយចុះលោកមកឈរត្រង់នេះធ្វើអី?ហេតុអីមិនគេង?"យូជី
"ជារឿងរបស់ខ្ញុំដូចគ្នានាងចង់ដឹងធ្វើអី?"ជុងហ្គុក ឆ្លើយផ្ទួនចម្លើយរបស់នាងតូចយ៉ាងដឺដង ទឹកមុខនិងកាយវិការរបស់គេមិនផ្លាស់ប្តូរពិតជាដូចពេលដែលនាងជួបគេដំបូងមិនខុស
"ខ្ញុំគ្រាន់តែសួរធម្មតាៗប៉ុណ្ណោះ ព្រោះថាអ្នកជម្ងឺមិនគួរនៅដល់យប់ជ្រៅយ៉ាងនេះទេគួរតែឆាប់ចូលគេទើបល្អសម្រាប់សុខភាព និងឆាប់បានធូរស្រាល"យូជី
"ខ្ញុំគ្រាន់តែបែកក្បាល មិនមែនអ្នកជម្ងឺមហារីកដែលទើបនិងវះកាត់រួចឯណា ទៅខ្វាយខ្វល់ធ្វើអី?"សម្តីឌឺដងរបស់ជុងហ្គុក ធ្វើអោយនាងតូចចម្លែកចិត្តជាខ្លាំង ក៏អាចចាំថាកាលពីថ្ងៃមិញពេលដែលគេទើបនិងដឹងខ្លួនគេមិនមែនមានឫកពារបែបនេះនោះទេ...
"លោក....!"
"លោកកើតអី?ហេតុអីចម្លែកក៏ម្ល៉េះ?មើលទៅលោកមិនសមជាមនុស្សបាត់ការចង់ចាំនោះទេ"យូជី កាន់តែចម្លែកចិត្តទើបសួរបែបនេះឡើង ហើយក៏ចាប់ផ្តើមមានអារម្មណ៍ថាមិនទុកចិត្តមនុស្សប្រុសនៅចំពោះមុខទាល់តែសោះ មានអារម្មណ៍ថាគេកំពុងបោកប្រាស់ខ្លួន យូជី សម្លឹងមើលទៅអ្នកកម្លោះដែលនៅចំពោះមុខដោយការសង្កេត ស្វែងរកខុសត្រូវអ្វីមួយ
"មិនដូចត្រង់ណា ខ្ញុំបានបង់ការចងចាំ...!ចាំអ្វីក៏មិនបាននាងក៏ដឹង ហេតុអីក៏មកសួរបែបនេះ?"ជុងហ្គុក ហេងហាងរកនឹកនិយាយអ្វីមិនចង់ត្រូវ គេនិយាយដោះសារឡើងមកទាំងមិនសម្លឹងមុខនាងតូច គេកាន់តែធ្វើបែបនេះកាន់តែធ្វើអោយយូជី រឹតតែសង្ស័យនិងចម្លែកចិត្តនិងចង់ដឹងអ្វីជាអ្វីអោយពិតប្រាកដ
"លោកបាត់បង់ការចងចាំ?ជាការពិតឬសម្តែង...?"យូជី
"ច្បាស់ជាការពិតហើយ សម្តែងអ្វីទៅ...ប្រាកដជាមិនមែនសម្តែងហើយនាងកុំគិតតែផ្តាស់"កាន់តែនិយាយកាន់តែមិនទុកចិត្ត កាន់តែស្តាប់ចម្លើយដែលមិនដឹងក្បាលដឹងកន្ទុយរបស់គេនាងកាន់តែសង្ស័យ នាងមិនយល់ថាគេចង់ធ្វើអ្វីអោយប្រាកដ
"មែនខ្ញុំដឹងថាលោកបាត់បង់ការចងចាំ តែខ្ញុំភ្លេចទៅថាខ្ញុំមិនទាន់បានសួរបញ្ជាក់ពីគ្រូពេទ្យនៅឡើយនោះទេ...លោកបោកប្រាស់ឬយ៉ាងណាពេលនេះខ្ញុំមិនដឹងនោះទេ ប៉ុន្តែបន្តិចទៀតខ្ញុំនិងដឹង..."បញ្ចប់ប្រយោគដោយការសង្ស័យយូជី ក៏បង្វិលខ្លួនបម្រុងនិងដើរចេញទៅខាងក្រៅតែជុងហ្គុក រហ័សចាប់កដៃរបស់នាងជាប់
"នាងចង់ទៅណា....?"
"ទៅសួរបញ្ជាក់ពីគ្រូពេទ្យ..."
"ខ្ញុំមិនអោយទៅ..."
"លោកហាមខ្ញុំមិនបានទេ ..លែង"និយាយខណៈដែលរលាស់ដៃចេញពីជុងហ្គុក មួយទំហឹងទាល់តែរបូត
"ខ្ញុំប្រាប់ថាមិនអោយទៅ ស្តាប់បានទេ?"
"ស្តាប់មិនបានទេ...លែង...អ៎ុប"_ជេអ៊ីន_