រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣៨បន្ទាប់ពីរៀបចំខ្លួនរួចរាល់អ្នកទាំងពីរក៏ចេញពីបន្ទប់និងចុះមកខាងក្រោមជាមួយគ្នា អ៊ំស្រីដែលរៀបនឹងចូលសម្រាកហើយតែក៏ឆ្លៀតពេលចុះមកចាក់ទឹកដោះគោស្រស់សម្រាប់គាត់ហើយនិងស្វាមីកាលបើក្រឡេកឃើញកំលោះក្រមុំទាំងពីរនាងចុះមកជាមួយគ្នាបូកផ្សំនិងការស្លៀកពាក់ប្លែកភ្នែកហាក់ដូចជាទៅចូលរួបកម្មវិធីអ្វីបែបនេះទៀតនេះអត់មិនបានគាត់ក៏ចូលទៅសួរនាំទាំងចងចិញ្ចើមឆ្ងល់...
"ហីយ៉ា!ស្រីស្រស់ប្រុសសង្ហារតែងខ្លួនស្អាតបាតគិតចង់ចេញទៅណាទាំងយប់ព្រលប់បែបនេះ?"អ៊ំស្រីលាន់មាត់សរសើរនិងសួរទៅពួកគេទាំងញញឹម យូជី ពេលនេះត្បិតថានាងក៏មិនដឹងដូចគ្នាថាជុងហ្គុក និងនាំនាងទៅណាដែរទើបបានត្រឹមញញឹមអឹមអៀនហើយនាងក៏មិនបានឆ្លើយតបទៅនិងសំណួររបស់អ៊ំស្រីវិញឡើយដោយទុកតួនាទីឲ្យទៅជុងហ្គុក ជាអ្នកឆ្លើយវិញព្រោះនាងក៏ចង់ដឹងមុនដូចគ្នា ជុងហ្គុក ដៀងកន្ទុយភ្នែកលួចសម្លឹងមើលទៅនាងតូចដែលព្យាយាមផ្ទៀងត្រចៀកចាំស្តាប់នោះបន្តិចហើយក៏ញញឹមចុងមាត់ដោយការដេញតាមទាន់ទើបប្តូរមកជាការឆ្លើយតបឮៗមកជាចូលទៅខ្សឹបប្រាប់ក្បែរត្រចៀកអ៊ំស្រីតិចៗជំនួសវិញ អ៊ំស្រីក្រោយពីបានស្តាប់ដឹងយល់ជ្រួតជ្រាបរាល់ហេតុការណ៍ហើយក៏ញញឹមក្បួចច្រឹមចិញ្ចើមច្រឹមភ្នែកចូលខ្សែខាងជុងហ្គុក ល្អណាស់ចំណែកឯយូជី មិនទល់ពេលនេះហើយនៅតែជាអ្នកដែលមិនទាន់ដឹងទាន់ឮទៀតទើបបានត្រឹមធ្វើមុខឆ្ងល់មើលអ៊ំក្មួយទាំងពីរនាក់សើចដាក់គ្នា
"អ៊ំស្រីយប់នេះពួកខ្ញុំប្រហែលជាងមកវិញយប់ជ្រៅបន្តិចហើយ"ជុងហ្គុកថាទាំងសើចស្ញេញចេញធ្មេញទាំងក្រាស់ដាក់អ៊ំស្រី
"អឺ!មិនអីទេតាមសប្បាយចុះណា"
"បាទ អ៊ីចឹងពួកខ្ញុំគិតទៅសិនហើយរាត្រីសួស្តីអ៊ំស្រី"ជុងហ្គុកនិយាយចប់ការចាប់កាន់ប្រអប់ដៃនាងតូចដើរចេញទៅ យូជី បើកភ្នែកម៉ក់ៗដើរតាមពីក្រោយអ្នកកំលោះហើយក៏មិនភ្លេចងាកមកនិយាយលាអ៊ំស្រីដូចគ្នា...
បន្ទាប់ពីបានមកដល់គោលដៅហើយនោះជុងហ្គុក ក៏នាំនាងតូចចេញពីឡានរួចក៏ឲ្យនាងដើរតាមទៅកន្លែងណាមិនដឹងដោយគេជាអ្នកកាន់ពិលឆួលដើរនាំផ្លូវពីមុខហើយនាងតូចជាអ្នកដើរតាមពីក្រោយនៅតាមផ្លូវដែលកំពុងដើរនោះទាំងស្ងាត់ងងឹតស្លុងគ្មានមនុស្សសូម្បីម្នាក់ឡើយថែមទាំងមានអាកាសធាតុត្រជាក់និងមានដើមឈើធំៗខ្ពស់ៗជាច្រើនដើម នៅតាមផ្លូវដែលកំពុងដើរក៏សុទ្ធតែជាដើមរុក្ខជាតិនិងស្មៅវល្លិវែងៗធ្វើឲ្យនាងតូចមានអារម្មណ៍មិនខុសពីកំពុងដើរចូលក្នុងព្រៃនោះទេទាំងដែលខំស្លៀកពាក់តុបតែងខ្លួនមកយ៉ាងស្អាតបាតសាកសមគួរតែចូលទៅញ៉ាំអាហារក្នុងភោជនីយដ្ឋានថ្លៃៗទើបសមទំនងជាង...
"ជុងហ្គុកនេះគិតចង់ទៅណាឲ្យប្រាកដទៅ?លោកមិនមែនគិតនាំខ្ញុំមកដើរលេងក្នុងព្រៃទាំងយប់ទេឬ?ខ្ញុំមិនចូលចិត្តបែបនេះទេពួកយើងត្រឡប់ទៅវិញទៅ..."យូជីនិយាយទាំងខ្លួនរបស់នាងចាប់ផ្តើមញ័រតិចៗព្រោះភាពភិតភ័យក្នុងសភាពបែបនេះ ជុងហ្គុក បញ្ឈប់ដំណើរបន្តិចរួចងាកមកមើលរាងតូចនាយក៏ស្ងើចឡើងកាលបើឃើញនាងធ្វើមុខដូចជាចង់យំអីបែបនោះ ខណៈនោះនាយក៏ចូលឲ្យទាញនាងទៅឱបនិងនិយាយលួងលោមនាងដើម្បីកុំឲ្យខ្លាច
"អូនខ្លាចមែនទេ?ហឺ...មានបងនៅទីនេះហើយអូនកុំខ្លាចអី តោះយើងទៅមុខទៀតណាបន្តចទៀតនិងទៅដល់ហើយកុំខ្លាច"ជុងហ្គុកនិយាយលួងលោមនាងតូចព្រមទាំងអង្អែលខ្នងនាងតិចៗយូជី មិនមាត់ក៏សម្ងំនៅក្នុងរង្វង់ដៃរបស់គេស្ងៀមៗមួយស្របក់ទើបគេព្រលែងនាងចេញពីការឱបក្រសោបនិងនិយាយទៅកាន់នាង
"ពួកយើងបន្តទៅមុខទៀតណា"យូជីងើយសម្លឹងមុខអ្នកកំលោះនាងមិននិយាយស្តីតែក៏ងក់ក្បាលតិចៗជាការឆ្លើយតបយល់ព្រមនិងសំណើរបស់អ្នកកំលោះ ជុងហ្គុក ក៏ញញឹមឡើងនាយឱបថើបថ្ងាស់របស់នាងតូចម្តងទៀតបន្ទាប់មកក៏ដឹកដៃនាងដើរទៅខាងមុខបន្តទៀត ខណៈនោះក៏ស្រាប់តែមានពន្លឺយកពីណាក៏មិនដឹងចាំងមកចំមុខរបស់នាងតូចពេញទំហឹងធ្វើឲ្យអ្នកដែលមិនបានដឹងជាមុខដូចជានាងត្រូវលើកដៃមកបាំងមុខយ៉ាងលឿនគេចពីពន្លឺដ៏ខ្លាំងមួយនោះព្រោះពីធ្វើឲ្យភ្នែករបស់នាងក្រហាយខ្លាំងណាស់បន្តិចក្រោយមកពន្លឺមួយនោះក៏បាត់ទៅវិញគ្រប់យ៉ាងក៏វិលមករកសភាពដើរគឺងងឹតស្លុងដូចជាពេលមុនប៉ុន្តែខុសប្លែកថាពេលនេះមិនមានពន្លឺភ្លើងពិលរបស់ជុងហ្គុក បំភ្លឺទៀតនោះទេហើយអ្វីដែលកាន់តែធ្វើឲ្យភិតភ័យជាងនេះទៀតនោះសូម្បីតែជុងហ្គុក ក៏បាត់ខ្លួនទៅដែរសូម្បីតែនាងក៏មិនដឹងថាគេបាត់ទៅតាំងពីពេលណាផង ជាហេតុដែលធ្វើឲ្យនាងកាន់តែខ្លាចភ្លាមនោះក៏ស្រែកហៅឈ្មោះអ្នកកំលោះខ្លាំងៗទាំងអារម្មណ៍ពោរពេញទៅដោយភាពភ័យខ្លាច
"ជុងហ្គុកលោកនៅឯណា?ហ៊ឺ..កុំលលេងនិងខ្ញុំបានទេ ខ្ញុំមិនចូលចិត្តលេងបែបនេះទេ"ទីបំផុតនាងក៏យំចេញមកឲ្យទាល់តែបាន នាងមិនយល់ថាពេលនេះជុងហ្គុក គេកំពុងមានបំណងអ្វីនោះទេមិនដឹងថាគេគ្រាន់តែចង់លេងសើចនិងនាងឬអ្វីឲ្យពិតប្រាកដ ប៉ុន្តែទោះជាយ៉ាងណាគេមិនគួរមកលេងអីបែបនេះនោះទេព្រោះនាងមិនចូលចិត្ត នាងពិតជាស្អប់ទីងងឹតខ្លាំងណាស់
"ឈប់លេងសើចទៀតទៅមនុស្សអាក្រក់ ដឹងទេថាខ្ញុំខ្លាច!"យូជីបន្ទន់ជង្គង់អង្គុយចុះខណៈដែលជ្រប់មុខចុះយំខ្សឹបខ្សួយយ៉ាងគួតឥ្យអាណិត ស្របពេលនោះស្រាប់តែអ្នកណាក៏មិនដឹងគប់របស់អ្វីម្យ៉ាងដែលមានាងបួនជ្រុងនិងមានបេតុងមួយនៅចំកណ្តាលចូលមកក្បែរជើងនាងតូច យូជី រហ័សងាកទៅមើលនិងរើសវាឡើងមកកាន់ក្នុងដៃនាងចងចិញ្ចើមជាប់ទាំងទឹកមុខមិនយល់ការណ៍នាងសម្លឹងមើលរបស់នោះជាច្រើនដងដោយភាពស្ទាក់ស្ទើរ នាងតូចគិតជាច្រើនដងមួយស្របក់ធំទើបនាងដាច់ចិត្តប្រើម្រាមដៃចុចទៅលើបេតុងពណ៍ក្រហមនោះទាំងចិត្តភិតភ័យខណៈនោះស្រាប់តែ
ប៉ឹប...!!