រឿង គូរស្នេហ៍ផ្សំផ្គុំ♡
ភាគទី ៥០
ក្រោយពីយំអស់ចិត្តអស់ចង់យូជី ចេញមកអង្គុយលេងលើបង់ឈើមួយនៅឯក្នុងសួនច្បារតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់មិនឲ្យអ្នកណាមករំខាន ចំណែករង្វង់ភ្នែករបស់នាងក៏ឡើងហើមក្រហមរងាលដោយសារតែមុនពេលនោះនាងយំខ្លាំងពេក យំយកៗតែម្តងតាមចិត្តដែលកំពុងឈឺចាប់នាពេលនេះតែនាងក៏មិនបាននិយាយប្រាប់ហេតុផលទៅអ្នកណាសូម្បីតែបងប្រុសរបស់នាងហើយបើទោះបីជាបងប្រុសព្យាយាមសួរនាំយ៉ាងណាក៏នាងមិនឆ្លើយប្រាប់នោះដែរ នាងតូចដកដង្ហើមធំប្រលែងភាពស្មុគស្មាញចេញមកក្រៅខ្លះក្រសែភ្នែកងើយសំឡឹងមើលទៅមេឃពណ៍ផ្ទៃមេឃដែលថ្ងៃនេះពិតជាស្រឡះល្អណាស់មិនដូចជាដួងចិត្តនិងបេះដូចរបស់នាងពេលនេះទេវាពិតជាអួអាប់ពិបាកនិងបរិយាយចេញមកខ្លាំងណាស់
"បោកប្រាស់ខ្ញុំធ្វើអី.. សប្បាយចិត្តណាស់ឬដែលមើលមកខ្ញុំថាជាមនុស្សល្ងង់ ល្ងីល្ងើកន្លងមកនេះ?បងធ្វើឲ្យខ្ញុំឈឺចាប់ អស់សង្ឃឹមចំពោះបងខ្លាំងណាស់មានដឹងខ្លួនដែរទេ?"និយាយស្របពេលដែលទឹកភ្នែកជាច្រើនតំណក់ចាប់ផ្ដើមប្រណាំងគ្នាស្រក់ចុះមកម្តងទៀតជាន់លើស្នាមទឹកភ្នែកចាស់ដែលមិនទាន់ស្ងួតអស់នៅឡើយនោះ ទ្រូងខាងឆ្វេងក៏ឈឺខ្ទោកៗមិនបាត់ នាងខឹងនឹងគេ អន់ចិត្តនឹងគេខ្លាំងណាស់មិនចង់ជួបមុខគេម្តងទៀតឡើយប៉ុន្តែគួរឲ្យនាងបែរជាលួចមានចិត្តនឹកដល់គេមិនឈប់ទៅវិញ
"មនុស្សបោកប្រាស់..!!ហ៊ឹស!!"ដោយទប់ចិត្តខឹងមិនបានយូជី ស្រែកជេរប្រទិចអ្នកដែលនៅឆ្ងាយមិនអាចស្តាប់ឮនោះខ្លាំងៗព្រមទាំងដោះស្បែកជើងគប់ចោលរំសាយកំហឹងតែចៃដន្យអីស្របពេលនោះក៏មានមនុស្សម្នាក់ដើរចូលមកល្មមទើបធ្វើឲ្យស្បែកជើងដែលនាងគប់ចោលមុននោះហោះទៅត្រូវដើមទ្រូងហាប់ណែនរបស់គេមួយទំហឹងល្មមម៉ាសំងល់ដែរនឹង...
"អ៎ូយ.. !!"ម្ចាស់កាយមាំស្រែកឡើងដោយការឈឺចាប់ព្រមទាំងលើកដៃមកខ្ទប់ត្រង់ដើមទ្រូងរបស់ខ្លួនដែលត្រូវនាងតូចគប់ចំដោយចៃដន្យមុននេះ ចំណែកយូជី រឿងទៅជាបែបនេះនាងក៏សភ្នែកដែរទើបរហ័សលើកដៃជូតវាសទឹកភ្នែករហូតស្ងួតស្អាតទលបរតើចូលចូលមកមើលគេ
"យ៉ា.. យ៉ាងមិចហើយ?"យូជី ចូលមកជិតព្រមទាំងសួរសុខទុក្ខដោយការបារម្ភ នាងព្យាយាមតាមសំឡឹងមើលអ្នកម្ខាងទៀតមិនឈប់ចង់ដឹងថាគេជាអ្នកណា មានកើតអ្វីធ្ងន់ធ្ងរឬអត់ តែនាងមិនអាចឃើញមុខរបស់គេបានទេព្រោះគេចេះតែឱនមុខចុះងាកគេចមិនឈប់ ដូចជាកំពុងមានចេតនាមិនឲ្យនាងបានឃើញមុខមាត់របស់គេយ៉ាងអ៊ីចឹង
"សុំទោសផង មុននេះខ្ញុំមិនបានតាំងចិត្តចង់គប់ឲ្យត្រូវលោកនោះទេដោយសារតែឃើញថាគ្មានមនុស្សទើបខ្ញុំគប់មកតែអ្នកណាទៅដឹងនោះថាលោកដើរចូលមកហើយក៏..."
"ខ្ញុំមិនអីទេ កុំបារម្ភអី"យូជី ព្យាយាមនិយាយបកស្រាយប្រាប់ហេតុផលទៅអ្នកម្ខាងទៀតស្តាប់ឡើងញាប់មាត់ សង្ឃឹមថាគេអាចនឹងយល់មិនប្រកែប្រកាន់ខឹងនឹងនាងតែយ៉ាងណាវាក៏មិនមែនជាកំហុសរបា់នាងទាំងស្រុងឯណា!!យូជី និយាយបញ្ចប់ប្រយោគមិនទាន់ក៏ត្រូវអ្នកម្ខាងទៀតនិយាយកាត់តែត្រឹមនោះតែម្តង ព្រមទាំងងាកមកបង្ហាញមុខឲ្យនាងឃើញជាមួយនិងស្នាមញញឹមយ៉ាងស្រស់សង្ហារធ្វើឲ្យនាងតូចភ្ញាក់ផ្អើលមិនស្ទើរជាមួយនឹងវត្តមានរបស់គេ
"បងណាមជូន?!"