រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣៦យូជី មកដល់បន្ទប់មួយសន្ទុះធំទៅហើយតែនាងនៅមានទាន់ឃើញជុងហ្គុក ឡើងមកតាមដូចជារាល់ដងនោះឡើយ នាងចេះតែដៀងភ្នែកមើលទៅមាត់ទ្វារជាញឹកញាប់ក្រែងឃើញគេមកជាស្ងាត់រហូតមិនឃើញសូម្បីស្រមោល មិនឮសូម្បីសម្រាប់ជើងអ្វីបន្តិចឡើយ
"គេមិនមកទេហ៎?ឬមួយមកពីខ្ញុំលេងស្ទាយ៍ខឹងដដែលៗពេកទើបធ្វើឲ្យគេធុញ?!"យូជីសួរខ្លួនឯងខ្សឹបៗទាំងមុខជូរហួញ នេះមិនដែលគិតឡើយថានាងប្រែជាមនុស្សដែលពូកែខឹងងក់ងរឲ្យគេតាមលួងបែបនេះតាំងពីពេលណាហើយពេលដែលគិតឃើញក៏មានអារម្មណ៍ថាជ្រេញនិងខ្លួនឯងខ្លាំងណាស់ហើយក៏លួចចម្អកឲ្យខ្លួនឯងថាសមមុខហើយដែលគេធុញខ្ជិលលួងបែបនេះ យូជី ចាប់ក្របួចសក់បួងឡើងទៅលើស្រឡះផុតពីផ្ទៃមុខអស់រួចក៏នាំខ្លួនចេញពីបន្ទប់ចុះទៅខាងក្រោមវិញ ហើយពេលដែលនាងចុះមកដល់នាងក៏មិនបានឃើញជុងហ្គុក នៅអង្គុយឯសាឡុងទៀតដែរនៅជុំវិញនោះក៏មិនឃើញមិនដឹងថាគេបាត់ទៅណាទៀតទេ ខណៈនោះនាងក៏ប្រញាប់ចុះកាំជណ្តើរញាប់ជើងមកនិងចេញទៅខាងក្រៅផ្ទះនាងបានឃើញកម្មករប្រុសម្នាក់ដើរកាត់ទីនោះទើបហៅបញ្ឈប់ដំណើរគាត់បន្តិចរួចក៏សួរទៅ
"បងប្រុសមានឃើញជុងហ្គុកដែរទេ?"
"អ៎!ទើបតែឃើញបើកឡានចេញទៅមុននេះ"
"ក្រែងគាត់ត្រឡប់មកវិញហើយមិនអ៊ីចឹង?"
"បាទ៎!មកម្តងហើយតែមិនបានប៉ុន្មានផងក៏ឃើញបើកឡានចេញពីវិញទៅហើយ"
"គេទៅណាទៀតហើយ!"យូជីចងចិញ្ចើមចូលគ្នាមាត់ក៏រអ៊ូរង៉ូវសួរតិចៗឲ្យតែបានឮតែម្នាក់ឯងតែកម្មករប្រុសម្នាក់នោះក៏បានឮហើយនឹកស្មានថានាងសួរមកខ្លួនទើបរហ័សឆ្លើយដោយមិនចាំយូរ
"ខ្ញុំក៏មិនដឹងដែរ!"
"អ៎!មិនអីទេបងប្រុសធ្វើការបន្តចុះណា៎" យូជីងាកមកប្រាប់និងញញឹមៗគួរសមដាក់កម្មករម្នាក់នោះ ពេលដែលបានឮសម្តីរបស់នាងតូចកម្មករប្រុសក៏មិនបាននៅអែរអង់ទៀតឡើយរួចក៏ចាកចេញពីទីនោះទៅធ្វើការងាររបស់ខ្លួនបន្ត
ចំណែក យូជី នាងក៏ចូលមកខាងក្នុងផ្ទះវិញទម្លាក់ខ្លួនអង្គុយទៅលើសាឡុងទាំងទំហឹងខ្លួនដោយទឹកមុខមិនស្រស់បស់ហើយកាលបើនៅកន្លែងស្ងាត់តែម្នាក់ឯងបែបនេះទើបធ្វើឲ្យនាងចាប់ផ្តើមគិតតែផ្តេសតែផ្តាស់តែម្នាក់ឯង
"ថ្ងៃនេះក៏មានកាយវិការប្រងើយកន្តើយចំពោះខ្ញុំខ្លាំងណាស់ ហេតុអ្វីទៅឬមួយគេពិតជាធុញទ្រាន់និងខ្ញុំពិតមែន?មនុស្សចង្រៃ..."យូជីក្តាប់ដៃទះតប់ទៅលើសាឡុងដោយមានអារម្មណ៍ថាអាក់អន់ស្រពោនចិត្តនិងអ្នកកំលោះជាខ្លាំង នាងមិនបានដឹងថគេទៅណានោះទេតែអ្វីដែលនាងគិតឃើញនោះគឺប្រហែលជាគេកំពុងធុញទ្រាន់និងនាងហើយក៏ដើរគេចមុខពីនាង
"ទៅខ្វល់ធ្វើអី?បានគេធុញល្អហើយនិងរហ័សបានគេដេញចេញរួចក៏ទៅនៅផ្ទះប្រើជីវិតដូចកាលពីមុនវិញ គ្មានគេក៏ខ្ញុំមិនស្លាប់..."ព្យាយាមនិយាយលើកទឹកចិត្តខ្លួនឯងទាំងដែលដឹងច្បាស់ថាមាត់វាខុសពីចិត្ត បើជាពេលមុនបើអាចទៅជាបែបនិងនាងច្បាស់ជាសប្បាយចិត្តតែពេលនេះមិនដូចគ្នានោះទេ ពេលដែលគិតដល់ពេលនេះបេះដូងរបស់នាងក៏ចាប់ផ្តើមឈឺអួល៎...
"ហេតុអ្វីក៏ខ្ញុំមិនមានអារម្មណ៍ថាសប្បាយចិត្តបែបនេះ?ហេតុអ្វីមានអារម្មណ៍ថាត្រូវការគេ ឬមួយ...ឬមួយខ្ញុំលង់ស្រឡាញ់គេពិតមែនហើយ?"យូជីបោះសំណួរមកកាន់ខ្លួនឯងទាំងទ្រូងភិតភ័យហើយក៏រំភើបចំពេលតែមួយ នៅពេលនេះនាងមិនប្រាកដឡើយថាវាជាអារម្មណ៍អ្វីឲ្យពិតប្រាកដទាំងដែលនាងនិងគេបានសម្រេចចិត្តទាក់ទងគ្នារួចទៅហើយ
"ចង្រៃយ៎!សូម្បីតែខ្ញុំខ្លួនឯងក៏មិនយល់ពីចិត្តខ្លួនឯងផងឲ្យអ្នកណាមកយល់ពីខ្ញុំបានទៅ តែថាខ្ញុំគិតថាយើងស្រឡាញ់គេហើយ ស្រឡាញ់ពិតមែនមិនមែនលែងៗទេ អ៎ួយ!នេះខ្ញុំចេះស្រឡាញ់ប្រុសតាំងពីពេលណា?តាំងពីកើតពោះម៉ែមកខ្ញុំមិនធ្លាប់បាក់ចិត្តស្រឡាញ់ប្រុសម្នាក់ណាទេ តែគេ!ខ្ញុំបែរជាស្រឡាញ់គេ មនុស្សប្រុសសម្អុយ ចរិតពាលម្នាក់នេះដែលលួចចាប់ខ្ញុំបឺតមាត់តាំងពីថ្ងៃជួបដំបូងទៅវិញ"យូជីប្រើម្រាមដៃជ្រោកសក់ ញីក្បាលទៅមកឡើងសក់សំពោងអស់ទៅវិញ មិនចុះកាយវិការរបស់នាងពេលនេះបើមានគេមកឃើញគេច្បាស់ជានិយាយថានាងជាមនុស្សឡប់សតិដែលលួចរត់ចេញពីមណ្ឌលជាមិនខានឡើយ
"តែគេមិនបានចងចាំរឿងរ៉ាវកាលពីថ្ងៃនោះទេខ្ញុំបានយកដបស្រាវាយក្បាលរបស់គេធ្វើឲ្យគេបាត់បង់ការចងចាំ ហើយចុះបើថ្ងៃណាមួយការចងចាំរបស់គេត្រឡប់មកវិញនោះ គេនិងចងចាំរឿងកាលពីថ្ងៃនេះហើយគេនិងខឹងខ្ញុំហើយគេនិងឈប់ស្រឡាញ់ខ្ញុំ គេក៏លែងដឹងថាខ្ញុំជាមិត្តស្រីរបស់គេទៀតបន្ទាប់មកគេក៏សងសឹកខ្ញុំចំពោះរឿងកាលពីថ្ងៃនោះតើគិតយ៉ាងម៉េច?"យូជីអង្គុយរំលឹករឿងអតីតកាលតែម្នាក់ឯងមិនត្រឹមតែប៉ុណ្ណោះថែមទាំងភ័យស្លន់ស្លោរទៀតផង
"តើគេនឹងឈប់ស្រឡាញ់ខ្ញុំហើយដេញខ្ញុំចេញពិតមែនទេតែធ្វើយ៉ាងម៉េចទៅពេលនេះខ្ញុំស្រឡាញ់គេហើយ បើគេដេញខ្ញុំចេញខ្ញុំច្បាស់ជាឈឺចាប់!"នាងនិយាយផងពេបមាត់រកយំផងឈឺចាប់ទាំងដែលរឿងមិនទាន់និងកើតឡើង ហើយក៏មិនដឹងថានិងកើតឡើងដូចជាការគិតរបស់នាងពិតមែនឬអត់ផងនោះ
"បើពិតជាបែបនោះមែន ខ្ញុំនឹងយើងដបស្រាវាយបំបែកក្បាលរបស់គេឲ្យបាត់បង់ការចងចាំម្តងទៀត ចាំតែមើលទៅ!"យូជីស្រាប់តែប្តូរទឹកមុខភ្លាមលឿនដូចជារន្ទះបាញ់តាមមិនទាន់សោះ
យូជី ងាកមើលទៅនាឡិកាដែលព្យួរនៅលើជញ្ជាំងក៏ឃើញថាម៉ោងបួនរសៀលទៅហើយនាងតូចដកដង្ហើមធំបន្តិចមុននឹងងើបចេញពីសាឡុងដើរតម្រង់ទៅចាប់បីកូនឆ្មារបស់នាងចេញទៅដើរលេងស្រូបយកខ្យល់អាកាសបរិសុទ្ទនៅខាងក្រៅបន្តិចកាត់ស្មុគ
យូជី ចេញមកខាងក្រៅក៏ឃើញឡានរបស់អ៊ំស្រីអ៊ំប្រុសដែលចេញទៅកាលពីព្រឹកមិញត្រឡប់មកវិញល្មមនាងតូចឈរស្ងៀមនៅខាងមុចផ្ទះមើលទៅពួកគាត់ហើយបន្តិចក្រោយមកពួកគាត់ក៏បើកទ្វារចុះចេញពីឡានយូជី ក៏រហ័សចូលទៅរកពួកគាត់
"លោកអ៊ំទាំងពីរត្រឡប់មកវិញហើយឬ?"
"អឹម!ហើយនេះក្មួយគិតចង់ទៅណានិង?"
"នៅខាងអផ្សុកពេកខ្ញុំក៏ចេញមកដើរលេង"
"មកតែម្នាក់ឯងទេឬ?នេះអ៊ំដូចជាមិនឃើញជុងហ្គុក សោះហើយគេនៅខាងលើមែនទេ?"
"គាត់ចេញក្រៅមិនទាន់ត្រឡប់មកវិញទេ"
"គេទៅណា?"
"ខ្ញុំក៏មិនដឹងដែរ"
"មើលទៅលោកអ៊ំទាំងពីរប្រហែលហត់នឿយណាស់ហើយ"
"តិចតួចតែសប្បាយណាស់"
"ក្មួយដើរលេងចុះណាអ៊ំគិតឡើងទៅសម្អាតខ្លួនសិនហើយក្តៅស្អុះស្អាប់ខ្លាំងណាស់"
"ចា៎!"បន្ទាប់មកអ៊ំទាំងពីរក៏ចូលទៅខាងក្នុងបាត់យូជី ក៏ទៅអង្គុយលើទោងក្នុងសួរច្បារភ្នែកក៏រំពៃមើលទៅកាត់មាត់របងមិនឈប់ ហាក់ដូចជាកំពុងរង់ចាំមើលផ្លូវអ្នកដែលចេញទៅជាយូរហើយនោះអ៊ីចឹងប្លូប៊ែល