ភាគទី ២៨

1.2K 53 1
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២៨

   យូជី មានអារម្មណ៍ថាតូចចិត្តចំពោះទង្វើរបស់ ជុងហ្គុក ជាខ្លាំងនាងរត់ចេញពីគេមកឆ្ងាយរហូតមកដល់មាត់ទន្លេមួយកន្លែងទាំងដែលនៅយំអណ្តឺតអណ្តកមិនទាន់បាត់នៅឡើយ...
«អាប្រុសមុខមាត់សង្ហារតែចរឹកថោក អន់បំផុតហើយ»យូជី លួចជេរប្រទិចអ្នកកំលោះខ្លាំងៗតាមដែលចិត្តកំពុងខឹង នាងស្រែកជេរគេតាមកំហឹងដែលមាននៅក្នុងចិត្តព្រោះដឹងថាគេនឹងមិនអាចស្តាប់ឮពាក្យសម្តីរបស់នាងឡើយព្រោះគេតាមមកមិនទាន់នាងដល់ទីនេះនោះទេ...
«ហេតុអីត្រូវជេរគេដែរនាងឆ្កួត?ការពិតគេក៏មិនបានខុសទាំងស្រុងឯណាគេក៏បានហាមជាច្រើនដងថាមិនឲ្យផឹកស្រានោះហើយតើ មកពីយើងខ្លួនឯងទេតើដែលរឹងក្បាលខុសរបៀប ចេះដឹងគេទៅកើត...»ផុតពីជេរ ជុងហ្គុក នាងតូចក៏ជេរប្រទិចឲ្យខ្លួនឯងវិញម្តងព្រោះថាគិតៗក៏ដូចជាមិនសូវសមហេតុផលដែលទៅបន្ទោសគេតែម្ខាងព្រោះរឿងគ្រប់យ៉ាងនាងក៏ជាអ្នកដែលមានចំណែកខុស យូជី លើកដៃជូតវាសទឹកភ្នែកដែលជាប់ស្នាមនៅលើថ្ពាល់ខណៈដែលនៅសសឹតមិនឈប់នៅឡើយ នាងក្រឡេកមើលឆ្វេងស្តាំបន្តិតរួចនិយាយ
«មុននេះក៏ឃើញថារត់តាមមក ហេតុអីមិនទាន់ឃើញមកដល់ទៀត?ឬគេប្តូរចិត្តមិនតាមមកលួចនាងទេ»នាងនិយាយទៅតាមគំនិតដែលគិតឃើញ សួរខ្លួនឯងក៏ឆ្លើយអឺអើតែខ្លួនឯងទាំងដែលមិនដឹងថាអ្នកខាងណោះពេលនេះប្រែទៅជាអ្វីទៅហើយទេ។ សម្លេងតូចស្តើងបន្លឺឡើងរហៀកៗក្បែរត្រចៀករបស់នាងតូច វាជាសម្លេងរបស់សត្វឆ្មាគ្រាន់តែឮ យូជី ក៏រហ័សងាករកមើលប្រភពសម្លេងប៉ុន្តែនាងមិនបានឃើញអ្វីឡើយ ស្របពេលដែលសម្លេងមួយមកក៏បន្លឺឡើងមិនឈប់ យូជី ងាកមើលទៅកាន់មាត់ទន្លេហើយក៏ស្លុតចិត្ត និងបើកភ្នែកធំកាលបើឃើញថាកូនឆ្មាតូចខ្ជីខ្ជូតគួរឲ្យស្រឡាញ់ធ្លាក់ទឹកកំពុងខ្វេរខ្វៃព្យាយាមតោងឫសឈើនិងស្រែកយំរកជំនួយយ៉ាងគួរឲ្យអាណិត មិនចាំយូរនាងក៏ប្រញាប់រត់ទៅកាន់តែជិតទន្លេយ៉ាងលឿននិងប្រុងលោតចុះទៅហើយតែស្រាប់តែមានដៃក្រាស់មួយគូលូកមកឱបស្រាក់ចង្កេះរបស់នាងជាប់នាងទាញឲ្យដួលមកលើស្មៅមាត់ច្រាំងជាមួយនិងគេ...
«អឹស...»
«នែ៎ លោកធ្វើអីឆាប់លែងខ្ញុំភ្លាមទៅ»យូជី ត្រូវដេកដួលទៅលើស្មៅតាមដោយរាងកាយរបស់ ជុងហ្គុក ធ្វើឲ្យនាងចុកឆ្អល់ផ្នែកខ្នងស្ទើរតែគ្រាំក្នុង ខណៈនោះក៏រុញរាងកាយរបស់ ជុងហ្គុក ឲ្យក្រោកចេញពីនាងយ៉ាងលឿនហើយក៏ស្ទុះក្រោកបម្រុងរត់សំដៅទៅរកទន្លេម្តងទៀតតែលើកនេះក៏មិនវានសម្រេចព្រោះតែ ជុងហ្គុក ចូលមកចាប់ឱបនាងពីក្រោយម្តងទៀតមិនព្រមឲ្យទៅឡើយស្របពេលដែលគេក៏ពោលប្រយោគដែលព្យាយាមបញ្ឈប់នាងយ៉ាងល្ងីល្ងើ...
«យូជី សូមកុំធ្វើបែបនេះអី?ហេតុអីនាងមានគំនិតគិតខ្លីបែបនេះ ព្រោះតែរឿងបន្តិចបន្តួចនាងក៏ចង់លោតទឹកសម្លាប់ខ្លួនមែនទេ?ចង់ក្លាយជាខ្មោចយាមបឹងទាំងក្មេងមែនទេ?»ជុងហ្គុក ស្រែកសួរនាងតូចជាច្រើនសំណួរអារម្មណ៍របស់គេពេលនេះទាំងខឹង ទាំងបារម្ភ និងព្យាយាមលួងលោមនាងឲ្យបញ្ឈប់គំនិតគ្រប់យ៉ាងនុងព្យាយាមឱបនាងជាប់មិនឲ្យរបូតចេញពីដៃ តែនាងតូចនៅតែក្រាញននាល រើបម្រាស់ចេញពីគេមិនឈប់ថែមទាំងស្រែកថាឲ្យគេជាមនុស្សឆ្កួតទៀតផង...
«និយាយឆ្កួតស្អីរបស់លោកនឹង ឡប់សតិ ឆាប់លែងខ្ញុំភ្លាមទៅកុំមកចេះដឹងរឿងរបស់ខ្ញុំ»ព្រោះតែភិតភ័យខ្លាចតែកូនឆ្មាអាចនឹងលង់ទឹកស្លាប់ទើប យូជី គ្មានពេលវេលានៅនិយាយអធិប្បាយរឿងរ៉ាវឲ្យ ជុងហ្គុក បានស្តាប់យល់ឡើយនាងគិតដឹងត្រឹមតែថាត្រូវជួយកូនឆ្មាមួយក្បាលនោះទើបព្យាយាមរើបម្រាស់ចេញពី ជុងហ្គុក ខ្លាំងៗតែដៃរបស់គេស្អិតជាកាវទៅទៀត...
«លែងឲ្យនាងទៅស្លាប់មែនទេ?គ្មានថ្ងៃដែលខ្ញុំលែងដាច់ខាត យូជី បញ្ឈប់គំនិតរបស់នាងទៅខ្ញុំសុំអង្វរ ខ្ញុំសារភាពការពិតប្រាបើនាងក៏បានណា ការពិតកាលពីយប់មិញពួកយើងនៅមិនទាន់បានធ្វើអ្វីនៅឡើយទេ ខ្ញុំនិយាយកុហកនាងតែប៉ុណ្ណោះ សុំទោសបើខ្ញុំដឹងថាកុហកនាងហើយនាងនិងមានគំនិតអគតិបែបនេះខ្ញុំនិងមិននិយាយកុហកឡើយ...»ជុងហ្គុក ព្យាយាមនិយាយបកស្រាយ រៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅ យូជី ជាប់មាត់គេភិតភ័យខ្លាំងណាស់ដែលមកឃើញនាងមានបំណងធ្វើមិនល្អបែបនេះ...
«លែងទៅ អឹស...»យូជី ស្តាប់បានរាល់គ្រប់សម្តីម៉ាត់ដែល ជុងហ្គុក បានសារភាពតែពេលនេះនាងគ្មានពេលច្រើនសម្រាប់និយាយដោះស្រាយជាមួយនឹងគេនោះទេ ខណៈនោះនាងក៏បេះដៃរបស់ ជុងហ្គុក ចេញពីខ្លួនបានសម្រេចរួចក៏រុញក៏ចេញឲ្យដួលហើយនាងក៏រត់ទៅយ៉ាងលឿនហើយលោតទឹកប្រោងតែម្តង...
«យូជី...!!!»ជុងហ្គុក តក់ស្លុតនៅក្នុងចិត្តជាខ្លាំង គេស្រែកហៅឈ្មោះរបស់នាងតូចខ្លាំងៗមិននៅចាំក៏រត់សំដៅទៅរកមាត់ទន្លេនិងលោតទឹកទៅតាមពីក្រោយនាងដែរ...
«ប្រោង...»
បាត់ស្រមោលទៃងពីរអ្នកតែម្តង មួយសន្ទុះក្រោយមកទើបឃើញ ជុងហ្គុក ផុសចេញពីទឹកឡើងមកនាងកំលោះដែលនៅក្នុងទឹកព្យាយាមងាករកមើលឆ្វេងស្តាំ និងជុំវិញខ្លួនដើម្បីរកមនុស្សស្រីជាទីស្រឡាញ់តែមិនបានឃើញនាងឡើយទើបធ្វើឲ្យគេកាន់តែភិតភ័យឡើង ជុងហ្គុក ស្ទើរតែស្រែកយំទៅហើយចំពោះស្ថានភាពក្នុងពេលនេះ គេស្រែកហៅរបស់នាងតូចខ្លាំងៗដោយការព្រួយបារម្ភ រំពេចនោះក៏ស្រាបើតែឃើញនាងផុសចេញមកពីក្នុងទឹកដែលនៅមិនឆ្ងាយពីគេប៉ុន្មានថែមទាំងមានបីកូនឆ្មាដែលនៅក្នុងក្នយងដៃទៀតផង...
«យូជី...»ជុងហ្គុក ហៅនាងតូចទាំងសប្បាយចិត្តហើយក៏រហ័សហែងទៅជិតនាង តែនាងបែរជាមិនខ្វល់និងគេលើកបីកូនឆ្មាហែលឡើងទៅលើគោកវិញធ្វើមិនដឹង ជុងហ្គុក មិនចាំយូរក៏ប្រញាប់ឡើងគោកដែល យូជី ដាក់ខ្លួនអង្គុយលើស្មៅឯមាត់ច្រាំងឱបកូនឆ្មាដែលទទឹកជោកញ័រខ្លួនទទ្រើតនោះមិនលែងហាក់ដូចជាព្យាយាមផ្តល់ភាពកក់ក្តៅឲ្យវាយ៉ាងអ៊ីចឹង ជុងហ្គុក ឡើងមកដល់មាត់ច្រាំងនិងដាក់ខ្លួនចុះអង្គុយក្បែរនាងតូចខណៈនោះក៏សួរ....
«មុននេះ...»ជុងហ្គុក រកសួរមិនទាន់និងចេញសំណួរផង យូជី ដែលអាចដឹងពីសំណួររបស់គេក៏ឆ្លើយកាត់មុន...
«ត្រូវហើយខ្ញុំលោតទឹកព្រោះតែចង់ជួយកូនឆ្មា មិនបានចង់សម្លាប់ខ្លួនដូចដែលលោកគិតនោះទេ»

_ប្លូប៊ែល_

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now