"ភាគទី០៨"រយៈពេលពេញមួយយប់គេងលង់លក់ក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់មនុស្សប្រុសដែលមិនមែនជាអ្វីនិងគ្នាសោះជាលើកទីមួយ ត្របកភ្នែកស្អាតចាប់ផ្តើមបើកឡើងសន្សឹមៗពេលទទួលដឹងដល់ពន្លឺថ្ងៃដែលចាំងមកប៉ះនិងផ្ទៃមុខធ្វើអោយរំខានដំណេក...។
"ហឹម..."យូជី ក្រហឹមក្នុងបំពងកតិចៗទាំងមិនទាន់អស់ងងុយ មានអារម្មណ៍ថាចុករោយពេញខ្លួនប្រាណមកពីការរំខានដោយអ្នកកម្លោះម្នាក់នេះដែលដេកឱបនាងពេញមួយយប់មិនព្រមព្រលែងបន្តិចសោះ ហើយក៏មិនមែនឱបធម្មតាៗដែលគឺឱបរឹតណែនទាំងមិនក្រែងចិត្តធ្វើដូចនាងជាខ្នើយឱបយ៉ាងអ៊ីចឹង មើលចុះគេនិងនាងពេលជាស្ទើរតែក្លាយជាចាខ្វៃឱបជាប់គ្នាទៅហើយ
"ថប់ដង្ហើមណាស់"យូជី រអ៊ូតិចៗខណៈដែលព្យាយាមទាញដៃអ្នកកម្លោះដែលកំពុងឱបចង្កេះរបស់នាងនោះចេញថ្នមៗ មិនអ៊ីចឹងបន្តិចទៀតនេះនាងអាចនិងថប់ដង្ហើមស្លាប់ដោយសារអោយប្រុសម្នាក់នេះដេលឱបជាក់ជាមិនខាន
"ទាន់គេមិនទាន់ភ្ញាក់ខ្ញុំគួរតែទៅផ្ទះផ្លាស់សម្លៀកបំពាល់សិន"យូជី ងើបចេញពីគ្រែទាំងម៉ីងម៉ាំងព្រោះមិនទាន់ស្វាយងងុយច្បាស់នៅឡើង ព្រោះសក់សំពោងទើបនាងត្រូវលើកបួងវាឡើងទៅលើអោយមានរបៀបបន្តិចនិងប្រញាប់ចាក់ចេញទៅមុនពេលដែលអ្នកកម្លោះភ្ញាក់...
ខណៈពេលដែលយូជី ចេញទៅផុតអ្នកដែលនាងគិតថាកំពុងដេកលក់មិនទាន់ភ្ញាក់នៅឡើយនោះស្រាប់តែបើកភ្នែកឡើងនិងស្ទុះងើបអង្គុយចំកណ្តាលគ្រែ ការពិតគេភ្ញាក់មុននាងតាំងពីយូរមកហើយតែក៏ធ្វើពុតជាដេកលក់មិនអោយនាងបានដឹងហើយដែលព្រមអោយនាងចេញទៅក៏ព្រោះគេនៅមានកិច្ចការដែលត្រូវធ្វើដង្ហើយអោយរៀបរយ ជាមុនជៀសវាងនៅពេលក្រោយការពិតត្រូវលាតត្រដាងនាំអោយខូតកិច្ចការដែលព្រៀងទុក។ជុងហ្គុក ដកទូរស័ព្ទចេញពីក្រោយខ្នើយមុននិងចុចលេខខលទៅអ្នកណាម្នាក់
"ហេឡូ អាវ៉ូ...!ឥឡូវនេះឯងមកមន្ទីរពេទ្យបន្តិចបានទេ?យើងមានការងារអោយឯងជួយ..."
"កុំភ័យយើងនិងអោយឈ្នួលឯងមិនអោយខាតទេបើឯងធ្វើអោយល្អ...អូខេ ប៉ុណ្ណឹងចុះ"និយាយចប់ប៉ុណ្ណឹងបន្ទាប់ពីស្រុះស្រួលគ្នាហើយជុងហ្គុក បិទទូរស័ព្ទនិងចុះពីគ្រែដើរហួចលេងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនយ៉ាងមានអារម្មណ៍ល្អ...
ប្រហែលជាកន្លះម៉ោងក្រោយមកយូជី ក៏ត្រឡប់មកមន្ទីរពេទ្យវិញ ឆ្លៀតពេលមកតាមផ្លូវនាងក៏ឈាងចូលទិញអាហារពេលព្រឹកសម្រាប់អ្នកកម្លោះមកអោយហើយដែរ។ខណៈដែលដើរចូលមកក្នុងមន្ទីរពេទ្យសម្តៅទៅបន្ទប់របស់ជុងហ្គុក ប្រព័ន្ធប្រសាទរបស់នាងស្រាប់តែរំញោចនឹកឃើញដល់រឿងមួយដែលនាងចង់ដឹង តែមិនទាន់បានដឹងកាលពីយប់មិញនោះ មិនចាំយូរអោយខាតពេលទើបប្រញាប់ផ្លាស់ប្ដូរទិសដៅពីបន្ទប់របស់ជុងហ្គុក មកបន្ទប់របស់គ្រូពេទ្យវិញ...។មកដល់មុខបន្ទប់របស់គ្រូពេទ្យយូជី បម្រុងនិងលើកដៃគោះទ្វាប៉ុន្តែទ្វារបន្ទប់ក៏ត្រូវបានបើកឡើងមុននិងបង្ហាញឱ្យឃើញគ្រូពេទ្យវ័យចំណាស់ម្នាក់ចេញមក...
"សួស្តីលោកគ្រូពេទ្យ"យូជី ឱនគំនាបរាក់ទាក់ជាមុន
"បាទ៎ សួស្តីអ្នកនាងខាងនេះមានការអ្វីជាមួយខ្ញុំមែនទេ?"
"ចា៎...."
"អញ្ជើញចូលខាងក្នុង..."
ប្រើពេលមិនដល់កន្លះម៉ោងផង រឿងដែលចង់ដឹងក៏បានហើយយូជី ដើរចេញជាបន្ទប់របស់គ្រូពេទ្យនិងសម្តៅមកបន្ទប់របស់ជុងហ្គុក វិញ ខណៈដែលបើកទ្វារចូលទៅខាងក្នុងក៏ឃើញថាជុងហ្គុក ក៏ពុងអង្គុយលើគ្រែរងចាំនាងជាស្រេច...
"លោកភ្ញាក់ហើយ?"យូជី សួរស្របពេលដែលចូលមកខាងក្នុងនិងដាក់ថង់អឆហារទៅលើតុតូចក្បែរគ្រែនោះ...
"បាត់ទៅណាយូរយ៉ាងនេះ?ខ្ញុំអង្គុយចាំនាងយូរហើយកូរពោះពេលមួយព្រឹកដឹងទេ?"ជុងហ្គុក សួរទាំងញញឹមពព្រាយមើលទៅគេស្រស់ស្រាយខុសពីរាល់ផង ថែមទាំងមានសម្តីផ្អែមល្ហែមទៀតផង...
"ទៅផ្ទះហើយក៏ឈាងចូលទិញអាហារអោយលោក បើលោកឃ្លានចាំបន្តិចខ្ញុំចាក់បបរដាក់ចានអោយញ៉ាំឥឡូវនេះ"យូជី មិនបាននិយាយអ្វីច្រើនងាកមករៀបចានបបរអោយអ្នកកម្លោះ ជុងហ្គុក ក៏មិនបាននិយាយអ្វីដូចគ្នាគ្រាន់តែអង្គុយស្ងៀមចាំមើលរាល់សកម្មភាពរបស់នាង
"មុននេះខ្ញុំឃើញនាងដើរចូលបន្ទប់គ្រូពេទ្យមានរឿងអីមែនទេ?"ជុងហ្គុក ស្រាប់តែសួរឡើងទោះបីជាដឹងច្បាស់ហើយថានាងទៅទីនោះធ្វើអី តែសុខចិត្តធ្វើពុតជាមិនដឹងរឿងនិងសួរទៅនាងព្រោះចង់ដឹងថានាងនិងឆ្លើយថាមិច
"ហេតុអីក៏លោកដឹង?"
"មុននេះចង់ចេញទៅដើរលំហែអារម្មណ៍ខ្លះ តែក៏បានឃើញដោយចៃដន្យ"
"គឺគ្រាន់ចង់សួរពីស្ថានភាពរបស់លោកតែប៉ុណ្ណឹង គ្រូពេទ្យប្រាប់ថាល្ងាចនេះលោកអាចចេញពីមន្ទីរពេទ្យបានហើយ"
"តែប៉ុណ្ណឹងទេ?"ជុងហ្គុក សួរបញ្ជាក់ដូចជាជាមិនជឿថាប៉ុណ្ណឹង...
"ត្រូវហើយ...!នេះបបររបស់លោកឆាប់ញ៉ាំទៅខ្ញុំទៅរៀបចំសម្លៀកពាក់អោយលោកទៅផ្ទះវិញល្ងាចនេះ"យូជី លើកថាសបបរដាក់លើតុអោយជុងហ្គុក បន្ទាប់មកក៏ប្រញាប់គេចខ្លួនទៅម្ខាងរៀបចំសម្លៀកបំពាក់អោយគេជៀសវាងគេអាចនិងសួរដេញដោលអ្វីច្រើនជាងនេះ...
រឿងមុននេះក្នុងបន្ទប់គ្រូពេទ្យ...
"អ្នកជម្ងឺឈ្មោះចន ជុងហ្គុក ពិតជាបាត់ការចងចាំពិតមែន ដោយសារប៉ះទង្គិចខ្លាំងត្រង់ផ្នែកក្បាលទើបធ្វើអោយគាត់បាត់ការចងចាំនិងមិនដឹងថាអាចនិងចងចាំមកវិញទៅពេលណានោះទេ"លោកគ្រូពេទ្យរៀបរាប់ប្រាប់
"អ្នកនាងមានអ្វីចង់សួរបន្ថែមទៀតដែលទេ?"លោកគ្រូពេទ្យសួរកាលបើឃើញថានាងតូចគិតតែអង្គុយស្តាប់ស្ងៀមៗដោយមិននិយាយតបត...
"អឺ...ហើយចុះថ្ងៃណាទើបគេអាចចេញពីមន្ទីរពេទ្យបាន"
"ល្ងាចនេះអាចត្រឡប់ទៅផ្ទះបានហើយ តែត្រូវបើកថ្នាំជាមុនពេលដែលចេញទៅ"លោកគ្រូពេទ្យ
"ចា៎ អង្គុយលោកគ្រូពេទ្យសុំទោសដែលរំខាន ខ្ញុំសុំលាទៅវិញសិនហើយ"យូជី
"មិនអីទេតាមសម្រួល..."ខណៈដែលយូជី ចេញទៅបាត់ក៏មានមនុស្សម្នាក់ដើរចេញពីក្រោយវាំងននមកឈរជិតគ្រូពេទ្យ
"ខ្ញុំបានធ្វើតាមដែលលោកប្រាប់ហើយ អឺ..."
"នេះថ្លៃលើកទឹកចិត្តបន្តិចបន្តួចរបស់គ្រូពេទ្យ អរគុណណាស់ដែលជួយ"អ៊ុនវ៉ូ និយាយខណៈដែលដកកញ្ចក់លុយហុចអោយគ្រូពេទ្យ
"ហៃយ៉ា មិនអីទេរឿងប៉ុណ្ណឹងនេះមានអ្វីអោយជួយថ្ងៃក្រោយអាចមករកខ្ញុំបានណា"គ្រូពេទ្យ ញញឹមស្រស់ទទួលកញ្ចប់លុយពីអ៊ុនវ៉ូ
"បើអញ្ចឹងខ្ញុំសុំលាសិនហើយ"ស្របពេលដែលដើរចេញទៅអ៊ុនវ៉ូ ក៏ដកទូរស័ព្ទចេញពីហោប៉ៅខលទៅជុងហ្គុក
"យើងធ្វើតាមឯងប្រាប់ហើយ ការងាររលូនល្អណាស់..."_ជេអ៊ីន_
![](https://img.wattpad.com/cover/255818633-288-k327193.jpg)