រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៣០ជុងហ្គុក យកកូនចានដែកតូចមួយមកបើកទឹកដាក់ក្នុងប្រវែងសមល្មមបន្ទាប់មកក៏ចាក់សាប៊ូលាយវាយឲ្យមានពពុះពាសពេញនោះទើបដាក់កូនឆ្មាតូចតែប្រលាក់ដីស្រម៉កនោះចូលទៅរួចក៏ចាប់ផ្តើមដុសសម្អាតខ្លួនរបស់វាតិចទាំងដែលមាត់រអ៊ូរទាំមិនឈប់ឡើយតាំងពីបីវាចុះមក
«តាំងពីកើតពោះម៉ែមកយើងមិនដែលងូតទឹកឲ្យអ្នកណាឡើងមិនថាជាមនុស្សឬក៏សត្វ ឯងចាត់ទុកថាជាកូនឆ្មាដែលមានសំណាងបំផុតក្នុងលោកនេះហើយ ថ្ងៃនេះយើងងូតទឹកឲ្យឯង ត្រូវដឹងគុណយើងអស់មួយជីវិតដឹងទេ នៅចំពោះមុខ យូជី ឯងត្រូវនិយាយសរសើរពីយើងប្រាប់នាងដឹងហើយឬនៅ?បើឯងធ្វើឲ្យ យូជី ស្រឡាញ់យើងបានសម្រេចយើងនឹងទិញទឹកដោះគោនិងអាហារបំប៉នឆ្ងាញ់ៗសម្រាប់ឯង ទឹកសម្លៀកបំពាក់ឲ្យឯងពេលឯងពេលកំលោះយើងក៏និងរកឆ្មាក្រមុំស្អាតម្នាក់ឲ្យឯង តែបើឯងធ្វើមិនបានសម្រេចស្អែកនេះក្រៅផ្ទះហើយ»ជុងហ្គុក ងូតទឹកឲ្យឆ្មាបណ្តើរនិយាយរៀបរាប់បណ្តើរយ៉ាងហូរហែ ដាក់លក្ខខណ្ឌនេះដាក់លក្ខខណ្ឌនោះមិនចេះចប់ធ្វើដូចជាសត្វឆ្មាអាចស្តាប់យល់និងធ្វើតាមសម្តីរបស់គេបានយ៉ាងអ៊ីចឹង ក្រោយពីដុសសាប៊ូឲ្យកូនឆ្មារួចរាល់ ជុងហ្គុក ក៏លើកវាចេញចាក់ទឹកសាប៊ូចោលនិងប្តូរទឹកស្អាតលាងជម្រះវាម្តងទៀតពេលរួចរាល់ទើបលើកកូនឆ្មាយកមករុំកន្សែងបីវាឡើងទៅបន្ទប់វិញ
ទម្រាំតែ ជុងហ្គុក ងូតទឹកឲ្យកូនឆ្មារួចរាល់ យូជី ក៏ងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ហើយល្មម ជុងហ្គុក បីកូនឆ្មាដូចជាបីទារកនៅក្នុងដៃនាយចូលមកបន្ទប់ដោយមិនភ្លេចទាញទ្វារបិទវិញ យូជី ឃើញថាអ្នកកំលោះចូលមកដល់ទើបនាងដើរសំដៅទៅរកគេនិងឈោងដៃយកកូនឆ្មាតូចនោះមកវិញ
«ម៉ោះប្រគល់វាឲ្យមកខ្ញុំ លោកប្រញាប់ទៅងូតទឹកប្តូរសម្លៀកបំពាក់ដែលទៅស្លៀកសម្លៀកបំពាក់សើមយូរលោកក៏អាចផ្តាសាយបាន»យូជី ឈោងយកកូនឆ្មាពី ជុងហ្គុក មកបីវិញដោយនិយាយពាក្យសម្តីខ្លះប្រាប់នាយ ជុងហ្គុក ឮនាងនិយាយបែបនេះក៏កាន់ខ្លួនក៏ញញឹមក្បួចតែម្តងខណៈនោះក៏លមុខមកជិតនិងខ្សឹបសួរនាង
«បារម្ភមែនទេ?»
«គ្រាន់តែប្រាប់យកបុណ្យ»យូជី ប្រើបាតដៃរុញទ្រូងអ្នកកំលោះឲ្យចេញឆ្ងាយ នាងមិននិយាយរកគេច្រើនទេទើបដើរគេចទៅអង្គុយលើគ្រែវិញ ជុងហ្គុក ដៀងកន្ទុយភ្លែកតាមមើលនាងតូចបន្តិចគិតថាចង់ចូលទៅអង្គុយញ៉ោះនាងបន្តទៀតដែលតែចៃដន្យអីខ្លួនរបស់គេទទឹកទើបចាំបាច់ត្រូវបង្វែរគំនិតដើរចូលបន្ទប់ទឹកវិញ យូជី តាមមើលទ្វារបន្ទប់ទឹកដែលបិទជិតនោះហើយក៏ខាំមាត់លួចជេរគេខ្សឹបៗ...
«មនុស្សឆ្កួត!»
ពេលល្ងាចចូលមកដល់
នៅតុអាហារដែលមានសមាជិកបួននាក់កំពុងអង្គុយទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់នៅក្នុងសួនច្បារខាងមុខផ្ទះចម្ការដែលមានខ្យល់អាកាសត្រជាក់ៗបក់តិចនាពេលល្ងាចបែបនេះហើយក៏មិនការជជែកគ្នាលេងខ្លះៗដែរដើម្បីកំដរបរិយាកាលកុំឲ្យស្ងាត់ខ្លាំងពេក
«នេះញ៉ាំសាច់ត្រីទៅ»ជុងហ្គុក ចាប់សាច់ត្រីដាក់ក្នុងចានរបស់នាងតូចទាំងញញឹមដាក់នាងជាប់រហូតតែម្តង យូជី ដៀងមើលអ្នកកំលោះដែលគិតតែពីចាប់អាហារដាក់ក្នុងចានរបស់នាងមិនឈប់នោះបន្តិចតែក៏មិនបាននិយាយអ្វីដែលទើបឈ្ងោកមុខញ៉ាំក្នុងចានរបស់នាងបន្តយ៉ាងស្ងៀមស្ងាត់
«ញ៉ាំឲ្យច្រើនទៅក្មួយកុំក្រែងចិត្តអី»អ៊ុំស្រីឈុន និយាយទាំងសើចញញឹម គាត់មានអារម្មណ៍ល្អណាស់ក៏សប្បាយចិត្តខ្លាំងណាស់ដែរកាលបើបានឃើញក្មេងៗមួយគូនេះស្និតស្នាលនិងល្អូកល្អើនគ្នាយ៉ាងនេះ ល្អូកល្អិនមែនទេ? ហ្ហើយចុះគាត់មិនបានដឹងឡើយថាពួកគេយ៉ាងម៉េចខ្លះពេលដែលនៅតែពីរនាក់
«ពួកក្មួយចង់ផឹកស្រាក្រហមកំដរអារម្មណ៍ខ្លះដែរទេ?អ៊ុំនឹងទៅយកមកឲ្យណា»លោកអ៊ុំស៊ុន សួរយោបល់ពីក្មួយទាំងពីរម្តង
«ខ្ញុំថាកុំបាច់អីលោកអ៊ុំ»គ្រាន់តែគាត់និយាយចប់ភ្លាម យូជី ក៏បដិសេធភ្លាមទាំងញញើតញញើមតែម្តង ធ្លាក់សាកម្តងហើយក៏ធ្វើឲ្យនាងរៀងចាលលែងចង់ស្គាល់ជាតិទៀតហើយ ជុងហ្គុក ឮនាងតូចបដិសេធបែបក៏អស់សំណើចយ៉ាងខ្លាំងគេដឹងថានាងគិតអ្វី
«អឺ បើគ្មានមិនចង់ក៏មិនអីដែរ អ៊ុំគ្រាន់តែសួរក្រែងថាចង់ផឹកកំដរអារម្មណ៍»លោកអ៊ុំស៊ុន
«ផឹកកំដរអារម្មណ៍ខ្លាចថាប្រែជាមានអារម្មណ៍ណាអ៊ុំ»ជុងហ្គុក និយាយធ្វើឲ្យមនុស្សចាស់ស្តាប់មិនយល់ មានតែ យូជី ប៉ុណ្ណោះដែលយល់ពីន័យដែលគេចង់សំដៅទើបលួចលូកដៃទៅក្តិចផ្លៅរបស់គេម៉ាត់ៗដោយការក្រឺតខ្នាញ់ ចំណែកឯជុងហ្គុក ក៏លើកដៃអង្អែលផ្លៅទាំងធ្វើមុខជូរ...
«ចង់បានន័យថាយ៉ាងម៉េចនិងក្មេងជុង?»អ៊ុំស្រីស៊ុន
«ខ្ញុំចង់បានន័យថាស្រវឹងហើយមានអារម្មណ៍រវើរវាយនិងណា៎»ជុងហ្គុក និយាយបកស្រាយបន្លំព្រមទាំងសើចយ៉ាងទំនងធ្វើឲ្យមនុស្សចាស់មិនគិតចាប់អារម្មណ៍នឹងសម្តីរបស់គេច្រើនហើយក៏ញ៉ាំអាហារបន្ត ខុសប្លែកអ្វីតែ យូជី អង្គុយសម្លក់គេថ្មែនៅឡើយ
«ថាលេង!»ជុងហ្គុក ដឹងថាយូជី កំពុងសម្លក់ខ្លួនទើបងាកមកសើចស្ញប់ស្ញែងបន្លប់នាង ហើយក៏ចាក់ទឹកឲ្យនាងមួយកែវផឹកដើម្បីឲ្យបានត្រជាក់ចិត្ត
«ឈប់មិននិយាយជាមួយនឹងខ្ញុំទៀត»ពួកគេទាំងពីរលួចឈ្លោះគ្នាខ្សឹបខ្សៀវនៅក្នុងតុអាហារ ជុងហ្គុក ដែលមានរអិលនិយាយមិនខ្លាចនាងតូចខឹងនេះក៏ព្យាយាមលួមលោងកាលបើនាងខឹងពិតមែន តែនាងមិនបាត់ខឹងងាយៗទាល់តែសោះទាល់តែប្រដៅគេឲកយឈឺសាច់ខ្លះទើបនាងព្រមស្ងប់ចិត្ត ឈប់ខឹងទៀត...
«ញ៉ាំបាយទៅខឹងច្រើនមុខឆាប់ចាស់ដឹងទេ»ជុងហ្គុក និយាយលួងលោមនាងតូចខ្សឹបៗ នាយស្ទើរតែស្រែកយ៉ៃទៅហើយពេលដែលនាងលូកមកក្តិចផ្លៅម្តងទៀត ជុងហ្គុក ធ្វើមុខជូរដាក់នាងតូចប្រើក្រសែភ្នែកអង្វរកឲ្យនាងព្រមលែងព្រោះថាឈឺផ្សាខ្លាំងណាស់ យូជី ឃើញបែបនេះក៏អត់អាណិតមិនបានទើបព្រមលែងឲ្យគេញ៉ាំអាហារបានស្រួលមាត់វិញ..._ប្លូប៊ែល_
![](https://img.wattpad.com/cover/255818633-288-k327193.jpg)